លោក​ ហ៊ុន​ សែន​៖​ អា​ វ៉ាន់​ ល្មម​​បាន​​ហើយ កូន​​ប្រពន្ធ​​អ្ហែង​​នៅ​​ភ្នំពេញ​​ទេ

នយោបាយ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ញឹម សុខន | ២៦ តុលា ២០២០ | ម៉ោង ១០:២៣
VOD

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពីទី​ក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​នរា និង​ពី​កោះ​នរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ១ ក្នុង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពីទី​ក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​នរា និង​ពី​កោះ​នរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ១ ក្នុង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចំៗ​ទៅ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ហូរ វ៉ាន់ ដែល​ថា បាន​បញ្ជា​ឱ្យ​មានការ​តវ៉ា​មួយ​នៅមុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​កងទ័ព​ចិន​ដែល​ត្រូវ​បាន​រាយការណ៍​ថា មាន​វត្តមាន​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ព្រមាន​បែបនេះ​នៅក្នុង ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ មួយ​ដែល​តភ្ជាប់​តំបន់​កោះ​នរា ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ មក​ទីក្រុង​រណប​កោះ​ពេជ្រ ​ស្ថិត​ក្នុង​ខណ្ឌចំការមន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ចន្ទ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អា វ៉ាន់ អ្ហើយ ​ល្មម​បាន​ហើយ​! ឈប់​បាន​ក៏​ឈប់​ទៅ ​អា វ៉ាន់​! កូន​ប្រពន្ធ​អ្ហែង​នៅ​ភ្នំពេញ​ទេ។ សម្តី​អ្ហែង​បញ្ជា​ នៅក្នុង​ទូ​រសព្ទ​ទាំងអស់។ រឿង​អី​អ្ហែង​មក​បញ្ជា​ឱ្យ​ប្រឆាំង​ទូត​ចិន ប្រឆាំង​វត្តមានយោធា​ចិន។ ពួក​អ្ហែង​ឆ្កួត ប្រយ័ត្ន​ប្រពន្ធ​អ្ហែង​ កូន​អ្ហែង​ ដេក​អត់​សុខ​ទេ កំពុងតែ​ភ័យ។ អ្ហែង​ឈប់​បាន​ ឈប់​ទៅ​!»។

មេដឹកនាំ​រូប​នេះ​ថ្លែង​បន្ត​ថា៖ «សង្ឃឹមថា លោកជំទាវ ហូរ វ៉ាន់ [ភរិយា​លោក ហូរ វ៉ាន់​] មិន​ធ្វើជា​អ្នក​បែងចែក​លុយ​សម្រាប់​ក្រុម​ឧទ្ទាម​ក្នុង​ស្រុក​ទេ។ និយាយ​គ្នា​ឱ្យ​ច្បាស់​!»។

ក្នុង​ពិធី​ប្រារព្ធ​ខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​មនុស្ស​មួយ​ក្រុម ​រួម​ទាំង​ភរិយា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ព្យាយាម​ប្រមូល​ផ្តុំគ្នា​មុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​បំណង​ដា​ក់ញត្តិទាមទារ​ឱ្យ​ដក​កងទ័ព​ចិន​ចេញពី​កម្ពុជា។ ប៉ុន្តែការ​ព្យាយាម​នោះត្រូវ​បាន​អាជ្ញាធរ​បំបែក ហើយ​មនុស្ស៣នាក់​ផ្សេងទៀត​ត្រូវ​បាន​ចាប់​ឃុំខ្លួន។

ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​សំដៅ​ដល់​អតីតមន្ត្រី​មួយ​រូប​ទៀត​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ដែរ ដោយ​គ្រាន់តែ​បង្ហើប​ថា ប្រពន្ធ​របស់​គេ​រកស៊ី​ដូរលុយ​នៅក្នុង​រាជធានី។ បន្ថែម​ពីនេះ លោក​ថ្លែង​ថា ការ​បង្ហើប​សារ​ជា​សាធារណៈ​នេះ មិនមែន​មានន័យថា យក​ក្រុម​គ្រួសារ​អ្នក​ទាំងនោះ​ធ្វើជា​ចំណាប់ខ្មាំង​ទេ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ប្រតិកម្ម​ទាំង​មិន​បញ្ចេញ​ឈ្មោះ​ ឱ្យ​ប្រទេស​មហាអំណាច​មួយ​បង្ហាញ​ភស្តុតាង ដែល​បាន​ចោទ​កម្ពុជា​ពី​ការ​លួច​ចុះហត្ថលេខា​សម្ងាត់​ជាមួយ​មហាអំណាច​ចិន​ដើម្បី​ដាក់​កងទ័ព​លើទឹក​ដី​កម្ពុជា​៕


អាជ្ញាធរ​​បំបែក​​ការ​​ប្រមូល​​ផ្តុំ​​និង​​ឃាត់​ខ្លួន​​មនុស្ស​៣​នាក់​ ចំ​​ថ្ងៃ​ខួប​​កិច្ច​​ព្រម​ព្រៀង​​សន្តិភាព​​ទី​ក្រុង​​ប៉ារីស​​

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃសុក្រ​នេះ បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត២០នាក់ ក្នុង​នោះ​បាន​ឃាត់ខ្លួន​ពលរដ្ឋ៣នាក់ ខណៈ​ដែល​ពួក​គេ​ព្យាយាម​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ចំ​ថ្ងៃខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

5 Responses to "លោក​ ហ៊ុន​ សែន​៖​ អា​ វ៉ាន់​ ល្មម​​បាន​​ហើយ កូន​​ប្រពន្ធ​​អ្ហែង​​នៅ​​ភ្នំពេញ​​ទេ"

  1. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម ! (ត)
    ***
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិ
    សភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបាន
    ជាប់បំរាមក្នុងការធ្វេីនយោបាយរយះពេល៥ឆ្នាំ ហេីយ
    អតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួល
    សន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ មុឺនដុល្លារត្រូវបានដកចេញពីតំណែង
    ផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែង
    ពួកអតីតបក្សក្បត់ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅ
    ជ្រកកោណនៅប្រទេសថៃ ដេីម្បីបង្កេីតនូវចលនាឧទ្ទាមកម្ម
    ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផល
    នៃការបោះឆ្នោត ក្នុងទិសដៅបង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលេីរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡេីង
    ខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយ
    អាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាប
    ជូនពីខាងដេីមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធី
    ដេីម្បីបង្កេីតមូលដ្ឋានក្រុមភេរវករ ដេីម្បីធ្វេីសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែសង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តេីមឡេីងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយ
    ដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្ត្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំងការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡេីង ដោយពួកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សក៏បានងេីបឡេីងព្រម
    គ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការ
    ប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វេីចលនាកម្មករ ឲ្យងេីបឡេីងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាង
    ច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វេីសកម្មភាពញុះញង់ ញុចអាល
    ស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុន
    ដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទង
    បញ្ហាខាងលេី បានធ្វេីយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជា
    បានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដឹត
    កំហឹងមហាជន ឲ្យងេីបឡេីងប្រឆាំងរាជរដ្ឋាភិបាល ស្រប
    ជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទាក់ទងបញ្ហាEBA
    ដែលពួកគេបានបង្ករឡរីងស្រាប់ ។
    (មានត នៅភាគទី២)

  2. Anonymous says:

    from 1979 up to this day Cambodian should know how bad this evil monster was . HUN SEN was a hidden genocide leader during POL POT that murder so many Cambodian to put evident to POL POT regime we Cambodian also knew there was two group of plyer during the war . in 1970 POL POT and this group was the same they was under VIETCONG influent we do know in 1973 POL POT was broke away from VIETCONG because they can not be under control of VIETCONG policy start from those day there was some group in POL POT regime start to retaliation among their party POL POT start to eliminated some of those who they knew supported VIETCONG policy witch they knew was UNITED ENDOCHEN we know the other side was what they call KHMER PEAK KHANG CHHERNG witch was CPP that VIETCONG form in 1951 long be for the war start. even those VIETCONG never trusted any one in CPP they always change until they can fine one that truly honest to them witch we knew was HUN NAL call HUN SEN this uneducated animal is so good at killing Cambodian according to what we knew up to this day . look every one just like in this cases this animal did not even know what is right and what is wrong but he just want to kill that all . at last all Cambodian should know HUN SEN is the evil killer indeed and he is a KBOTH CHEATH person . please rising up to take your nation back from this evil hand help yourself first be for they can help you

  3. Sosocheath says:

    អត្ថបទមួយនេះ ខ្ញុំបានសរសេរ និងធ្វេីការវាយតម្លៃ
    ពីសកម្មភាពលួចលាក់ធ្វេីសកម្មភាពសម្ងាត់របស់
    យឹមសុវណ្ណ ក្នុងការរៀបចំផែនការប្រឆាំងរដ្ឋាភិបាលយូរមកហេីយ។ ដែលឥឡូវនេះ បានលេចចេញនូវក្រឡាសារពិត
    របស់យឹមសុវណ្ណយ៉ាងច្បាស់ទែង ជាមួយប្រសាសន៍
    លេីកឡេីងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពី
    ព្រឹកមិញនេះ ថ្វីត្បិតមិនចំឈ្មោះក្តី ។
    សូមពិចារណា ខ្លឹមសារអត្ថបទ វិភាគដែលខ្ញុំបាន
    ធ្វេីការវាយតម្លៃពីយឹមសុវណ្ណ តាមការគួរ ហេីយដែល
    អត្ថបទមួយ ត្រូវបានយឹមសុវណ្ណ ដែលកំពុងសម្ងំលាក់ខ្លួន
    បានចេញមុខមកប្រតិកម្មជាមួយបទវិភាគរបស់ខ្ញុំ យ៉ាងតក់ក្រហល់ផងដែរ មុនយឹមសុវណ្ណ ភៀសខ្លួនចេញក្រៅ
    ប្រទេស ។

    មន្ទិល !
    *******
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ​ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងមកដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំងរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយម ចេះតែមេីលឃេីញក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្ម ឲ្យជនក្បត់ជាតិសមរង្សុីនាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

  4. Anonymous says:

    Veitcong germ so socheat really poison to khmer people’ . Veitcong germ never stay and quiet to give khmer peaceful and democracy because this veitcong germ is the real youn-hanoi spy

  5. Anonymous says:

    OH…GOD ..he is so ugly