អតីតគណបក្សសង្គ្រោះជាតិស្នើសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សជួយឃ្លាំមើលសុវត្ថិភាពគ្រួសាររបស់ខ្លួននៅភ្នំពេញ

កម្ពុជា-សង្គម
27/10/2020 – 12:59
ដោយ៖ ញឹម សុផល
RFI

ប្រជាពលរដ្ឋ និងអាជ្ញាធរ មានការប្រឈមដាក់គ្នា នៅមុខស្ថានទូតចិន នៅព្រឹកថ្ងៃទី២៣ តុលានេះ
ប្រជាពលរដ្ឋ និងអាជ្ញាធរ មានការប្រឈមដាក់គ្នា នៅមុខស្ថានទូតចិន នៅព្រឹកថ្ងៃទី២៣ តុលានេះ © FB

អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ ស្នើឲ្យ​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សិទ្ធិមនុស្ស​នានា ​ឃ្លាំមើល​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ​មេ​ដឹកនាំ​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ប្រកាស​ស្នើសុំ​ឲ្យ​មាន​ការ​ជួយ​ឃ្លាំ​មើល​នេះ​ ធ្វើឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​លើក​យក​ក្រុម​គ្រួសារ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​នេះ​ មក​និយាយ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ចន្ទ​ ទាក់ទង​ទៅ​នឹង​ការ​ចែក​លុយ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​ចិន​។

មួយថ្ងៃក្រោយការលើកយកសមាជិកក្រុមគ្រួសាររបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មកលាតត្រដាងជាសាធារណៈជុំវិញការធ្វើបាតុកម្មប្រឆាំងនឹងវត្តមានយោធាចិននៅកម្ពុជា កាលពីថ្ងៃ២៣តុលាកន្លងទៅនេះ អតីតគណបក្សសង្គ្រោះជាតិបានធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនានា ជួយតាមដាន និងឃ្លាំមើលសន្តិសុខ និងសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

កាលពីថ្ងៃចន្ទ នៅក្នុងពិធីបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា លោក ហ៊ុន សែន បានលើកយកឈ្មោះលោក ហូ វ៉ាន់ ដែលជាអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ មកនិយាយដោយប្រើពាក្យ អា មឹង និងប្រាប់ឲ្យលោក ហូ វ៉ាន់ បញ្ឈប់សកម្មភាព ដោយលោក ហ៊ុន សែន បញ្ជាក់ថាប្រពន្ធកូនលោក ហូ វ៉ាន់ នៅភ្នំពេញដេកអត់សុខទេ កំពុងតែភ័យ លោក ហូ វ៉ាន់កុំជ្រុលពេក សម្តីរបស់លោក វ៉ាន់ បញ្ជាពីក្រៅប្រទេស នៅក្នុងទូរស័ព្ទទាំងអស់។ ​ក្រៅពីនេះលោកនាយករដ្ឋមន្ត្រី ក៏បានថ្លែង ពាក្យពេជន៍មួយចំនួនទៀត ក្នុងគោលដៅប្រាប់ទៅប្រពន្ធលោក ហូ វ៉ាន់ កុំឲ្យពាក់ព័ន្ធនឹងការចែកលុយធ្វើបាតុកម្មប្រឆាំងចិន នៅមុខស្ថានទូតចិនឯភ្នំពេញឲ្យសោះ។

ចំណុចទាំងអស់នេះ ត្រូវសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ ចោទប្រកាន់ថាការលើកឡើងរបស់លោក ហ៊ុន សែន គឺជាការគំរាមកំហែង ហើយនោះគឺជាការទទួលខុសត្រូវរបស់លោកនាយករដ្ឋមន្ត្រី ប្រសិនបើសមាជិកក្រុមគ្រួសារនៃថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិណាម្នាក់ជួបគ្រោះថ្នាក់ក្នុងរូបភាពណាមួយ។

ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបញ្ជាក់តាមសារតេឡេក្រាមនៅថ្ងៃនេះថា លោក ហូ វ៉ាន់ និងក្រុមគ្រួសារមានទំនាក់ទំនងនឹងឱទ្ទាម គឺមានភស្តុតាងច្បាស់លាស់ បើមិនផ្អាកទេនឹងមានបញ្ហា។

សូមបញ្ជាក់ថាអតីតគណបក្សសង្គ្រោះជាតិ ក៏បានសង្កត់ធ្ងន់ដែរថា សកម្មជន និងអ្នកគាំទ្រគណបក្សនេះយ៉ាងហោច១៩រូប ត្រូវបានជនអនាមិកលួចវាយប្រហារភាគច្រើនត្រង់ផ្នែកក្បាល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយមិនអាចរកអ្នកទទួលខុសត្រូវឃើញនោះឡើយ៕

What Next?

Recent Articles

3 Responses to "អតីតគណបក្សសង្គ្រោះជាតិស្នើសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សជួយឃ្លាំមើលសុវត្ថិភាពគ្រួសាររបស់ខ្លួននៅភ្នំពេញ"

  1. Sosocheath says:

    មិនស្នេីក្តអីទេអ្ហ៎ា !
    គេប្រាប់រួចហេីយ កុំឲ្យមានការពាក់ព័ន្ធ
    ជាមួយក្រុមជនក្បត់ជាតិ ។ក្នុងនោះ
    រាប់ទាំងអាក្បត់អ្ហែងហ្នឹងផងដែរ ។
    អ្ហែងកុំសង្ឃឹម គេយកប្តីទៀតហេីយ
    អាឡប់ !
    គេមិនចាំពឹងលេីវាសនា អាព្រាត់ប្រាស
    អ្ហែងហ្នឹងទេ ។
    យល់ទេ ប៉ុណ្ណឹង !

  2. Sosocheath says:

    ស្អីពឹងលេីវាសនា ពួកអាសិទ្ធិមនុស្ស
    ការពារចោរអាដហុក លីកាដូហ្នឹង ?
    ពួកអាអស់ហ្នឹង យោងតែអាត្មា
    វាមិនរួចផងហ្នឹង ។
    ឆ្កួតមែន !

  3. so socheath says:

    រដ្ឋបាល ដូណាល់ ត្រាំ រំលាយចោលបទប្បញ្ញត្តិមួយ ដែលកន្លងមកជាខែលការពារ
    ក្រុមសារព័ត៌មានឯករាជ្យ ក្នុងនោះមានទាំង VOA និង RFA ផងដែរ
    2020-10-28 09:49am
    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ។
    លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
    ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ ហ្វៃអឺ- វ៉ល firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
    បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថាជញ្ជាំងភ្លើងនិងស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មាន «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
    ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង
    វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
    គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕