អ្នកធ្វើការ​ងារ​ផ្នែក​បរិស្ថាន​បារម្ភ​​​ថា ការ​បន្ត​លុប​បឹង​តា​មោក​ នឹង​អាចប​ង្ក​ផល​ប៉ះ​​ពាល់​ដល់​មនុស្ស​ និង​បរិស្ថាន

ដោយ ទីន ហ្សាការីយ៉ា
2020-10-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកនេសាទនៅ​បឹងតាមោក។

អ្នកនេសាទនៅ​បឹងតាមោក។

 រូប៖ ហ្វេសប៊ុក ថុន រដ្ឋា


​អ្នកធ្វើការ​ងារ​ផ្នែក​បរិស្ថាន​បារម្ភ​ពី​ការ​បន្ត​លុប​បឹង​តា​មោក​ជាបន្តបន្ទាប់​ដើម្បី​យក​ដី​អភិវឌ្ឍន៍​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន​ និង​ការរស់នៅ​រស់​របស់​ពលរដ្ឋ។ កង្វល់​នេះ​បន្ទាប់ពី​មា​ការ​ចុះ​ផ្សាយ​ថា​ ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​លុប​ផ្ទៃ​បឹង​តា​មោក​ជាង​ ១០​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ក្រុមហ៊ុន​ឯកជន។

អ្នកធ្វើការ​ងារ​ផ្នែក​បរិស្ថាន​លើក​ឡើង​ថា ការ​លុយ​បឹង​តា​មោក​ដែល​ជា​បឹង​ធម្មជាតិ​ធំ​ចុង​ក្រោយ​គេ​នៅ​ភ្នំពេញ ក្រោម​ស្លាក​អភិវឌ្ឍន៍ ​នឹង​ធ្វើ​ឱ្យ​ផ្ទៃ​បឹង ដែល​មាន​ផ្ទៃ​ក្រឡា​ជាង ៣.០០០ហិកការ​រួម​តូច​ ​បង្ក​ហានិភ័យ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​ ​ដែល​បញ្ហា​ទាំង​នោះ រួម​មាន ទឹក​ជំនន់​លិច​ក្រុង​ ​ការ​បំពុល​បរិស្ថាន និង​ការ​ថយ​ចុះ​មច្ឆាជាតិ​ជា​ដើម។

​ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី សង្កេត​ឃើញ​ថា បឹង​តា​មោក និង​បឹង​ផ្សេង​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​តួនាទី​សំខាន់​មួយ គឺ​ជួយ​រំដោះ​ទឹក​ភ្លៀង​មិន​ឱ្យ​ភ្នំពេញ​លិច​លង់។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ក្រោយ​ពី​មាន​ការ​លុប​បឹង​ជា​បន្ត​បន្ទាប់​នោះ ទីក្រុង​ភ្នំពេញ​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង​ខ្លាំង​និង​មាន​រយៈ​ពេល​យូរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើក​ឡើង​ទៀត​ថា កន្លង​មក​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ គឺ​លោក វណ្ណ មូលីវណ្ណ ក៏​ធ្លាប់​បាន​ណែនាំ​មិន​ឱ្យ​លុប​បឹង ដើម្បី​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ដែរ៖ «នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​មាន​ភ្លៀង​ធំ​ម្ដងៗ​ ឃើញ​ថា​មានការ​លិច​រាល់​ឆ្នាំ​ហើយ​ឆ្នាំនេះ​មានការ​លិច​ធ្ងន់ធ្ងរ​មែនទែន​ហើយ​ទាំងអស់​នេះ​ស​បញ្ជាក់​ថា​ ​ទឹក​ហ្នឹង​អត់មាន​កន្លែង​ដែល​ហូរ​ទៅ ​ហើយ​ការ​រំដោះ​ទឹក​មានការ​យឹត​យ៉ាវ។ រដ្ឋាភិបាល​លោក​តែងតែ​លើកឡើង​ថា​ ​លោក​បាន​ធ្វើ​ការស្រាវជ្រាវ​ហើយ​ ​មានការ​គិតគូរ​ហើយ​ ​ប៉ុន្តែ​យើង​មើល​ឃើញ​ថា ដំណើរការ​នៃ​ការ​សម្រេច​ចិត្ត​ហ្នឹង​អត់មាន​តម្លា​ភាព​ដោយសារ​ខ្វះ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ»

សារ​ព័ត៌មាន​ក្នុងស្រុក​(​វី​អូ​ឌី​)​បាន​ចុះផ្សាយ​ថា​ ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​លុប​បឹង​ផ្ទៃ​តា​មោក​ជាង ១០ហិកតារ​បន្ថែម​ទៀត​ឱ្យ​ក្រុមហ៊ុន​ឯកជន។ ប្រភព​ដដែល​បន្ត​ថា ក្នុង​អនុក្រឹត្យ​ចុះ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច ក្រសួង​ដែនដី​និង​សាលា​រាជធានី​ភ្នំពេញ​ទទួលបន្ទុក​អនុវត្តន៍។

​អ្នកនាំ​ពា​ក​រដ្ឋាភិបាល​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ប្រាប់​ថា​ ​លោក​មិនទាន់​បានឃើញ​អនុក្រឹត្យ​ស្តីពី​កា​រលុប​បឹង​ផ្ទៃ​តា​មោក​ជាង​ ១០ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នៅឡើយ​ទេ​។​ ​លោក​ប្រាប់​ថា​ ​ក្រ​សួ​ ​ង​ដែនដី​ ​អាច​ដឹងរឿង​នេះ​ជាង​លោក​។​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​អះអាង​ថា​ ​ក្នុង​ករណី​មានការ​សម្រេច​ណាមួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​ដី​បឹង​តា​មមោក​ទៅ​ឱ្យវិ​ស​័​យ​ឯកជន​ ​ឬ​ស្ថាន​ប​័​ន​រដ្ឋ​គឺ​មាន​ការសិក្សា​ ​ត្រឹមត្រូវ៖ «កាលពី​កាត់​ហ្នឹង​គឺ​មាន​ការសិក្សា​ពី​ន​គ​រូប​នី​យ​កម្ម​ ​បរិស្ថាន​ ​និង​ធនធាន​ទឹក​ដែរ​ ​ហើយ​ទឹកជំនន់​ពី​១​០​ទៅ​១​៥​ឆ្នាំ​មាន​ម្ដង»

​អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​ដែនដី​ ​លោក​ ​សេង​ ​ឡូ​ត​ ​អភិបាល​រាជធានី​ ​ភ្នំពេញ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​លោក​ ​នេត្រ​ ​ភ​ត្ត្រា ​និង​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ ​លោក​ ​ចាន់​ យុត្ថា ​តាម​ទូរស័ព្ទ​និង​បណ្ដាញ​សង្គម​ប៉ុន្តែ​មិន​ទទួល​ល​បានការ​ឆ្លើយតប​ទេ​។​

​ដោយឡែក នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​លោក​ ​ប៉ិច​ ​ពិសី​ ​យល់ថា​ ​មុននឹង​រដ្ឋាភិបាល​សម្រេច​ចិត្ត​លុប​ផ្នែក​ខ្លះ​នៃ​បឹង​ណា​មួយ​នៅ​ភ្នំពេញ​គួរ​មាន​ការ​សិក្សា​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ឱ្យ​ច្បាស់លាស់។ លោក​បន្ត​ថា កា​រលុប​គឺជា​រឿង​ធំ​ដែល​ករណី​នេះ​រដ្ឋាភិបាល​គួរ​បង្ហាញ តម្លាភាព គណនេយ្យភាព ផែនការ​រំដោះ​ទឹក​ក្រោយ​កា​រលុប​បឹង និង​ផល​ប៉ះពាល់​ឱ្យ​ភាគី​ពាក់ព័ន្ធ និង​សាធារណជន​បាន​ដឹង៖ «បញ្ហា​នេះ​ទាក់ទង​តម្លា​ភាព គណនេយ្យ​ភាព​ស្ថាប័នរដ្ឋ​ក្នុង​ការ​ជម្រាប​ជួន​សាធារណៈ​ជន​ឱ្យ​ដឹង​អំពី​គម្រោង​ហើយ​កាលណា​ប្រជាពលរដ្ឋ​ដឹង​គាត់​អាច​ចូលរួម​ជា​វិជ្ជមាន​ផង​ហើយ​គាត់​អា​ចូលរួម​ជា​ស្ថាបនា​ផង​ដើម្បី​ឱ្យ​គម្រោង​ហ្នឹង​កាន់តែ​ល្អ»

​បឹង​តា​មោក​ដែល​ជា​បឹង​ធំ​ចុង​ក្រោយ​នៅ​ភ្នំពេញ​មាន​ផ្ទៃក្រឡា​ជាង ៣.០០០ហិកតារ​ហើយ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ត្រូវ​រដ្ឋាភិបាល​សម្រេច​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​លុប​ផ្ទៃ​បឹង​តា​មោក​ជា​ច្រើន​ហិកតារ​ដោយ​អះអាង​ថា ដើម្បី​ធ្វើ​ជា​សួរ​ច្បារ ឧទ្យាន​ធម្មជាតិ​សាធារណៈ និង​សម្រាប់​ធ្វើ​ទីស្ដីការ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគារ​ការិយាល័យ​របស់​​​ក្រសួង​យុត្តិធម៌។ ទោះ​បែប​នេះ​ក្ដី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មិន​ទាន់​ឱ្យ​ដឹង​ថា សព្វ​នេះ​ផ្ទៃ​បឹង​តា​មោក​នៅ​សល់​ប៉ុន្មាន ឬ​ត្រូវ​រដ្ឋាភិបាល​កាត់​អស់​ប៉ុន្មាន​ហិកតារ​នោះ​ទេ ប៉ុន្តែ មាន​របាយការណ៍​ខ្លះ​បង្ហាញ​ថា ផ្ទៃ​បឹង​តា​មោក​ដែល​ត្រូវ​បាន​កាត់​ឱ្យ​ទាំង​ក្រុមហ៊ុន​ឯកជន និង​រដ្ឋ​នៅ​ពេល​នេះ​កើន​ឡើង​ទំហំ​ជិត ៦០០ហិកតារ។

​ទាក់ទង​បញ្ហា​នេះ​ដែរ សមាគម​ធាង​ត្នោត​រក​ឃើញ​ថា បឹង​ធម្មជាតិ​ចំនួន ១៦ ត្រូវ​បាន​លុប​ទាំង​ស្រុង ហើយ​បឹង​ចំនួន ១០ ទៀត​កំពុង​ចាក់​លុប​ខ្លះៗ ក្នុង​ចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦ នៅ​រាជធានី​ភ្នំពេញ​ដែល​ចាប់តាំង​ពី​ឆ្នាំ១៩៩០ មក។ ក្នុង​នោះ​មាន​បឹង​មួយ​ចំនួន​ដែល​ការពារ​ដោយ​អនុក្រឹត្យ​កំពុង​ប្រឈម​ការ​ចាក់​លុប​ដូចគ្នា​ដែរ៕

រូបភាព​​​​​ថត​ពី​លើ​អាកាស ក្នុ​ង​វីឌីអូ​របស់​​អង្គការ​មាតាធម្មជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០ បង្ហាញ​ពីផ្ទៃដីដែល​បឹងតាមោកបាត់បង់​​។ រូប៖ អង្គការមាតាធម្មជាតិ​​

រូបភាព​​​​​ថត​ពី​លើ​អាកាស ក្នុ​ង​វីឌីអូ​របស់​​អង្គការ​មាតាធម្មជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០ បង្ហាញ​ពីផ្ទៃដីដែល​បឹងតាមោកបាត់បង់​​។ រូប៖ អង្គការមាតាធម្មជាតិ​​


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នកធ្វើការ​ងារ​ផ្នែក​បរិស្ថាន​បារម្ភ​​​ថា ការ​បន្ត​លុប​បឹង​តា​មោក​ នឹង​អាចប​ង្ក​ផល​ប៉ះ​​ពាល់​ដល់​មនុស្ស​ និង​បរិស្ថាន"

  1. so socheath says:

    រដ្ឋបាល ដូណាល់ ត្រាំ រំលាយចោលបទប្បញ្ញត្តិមួយ ដែលកន្លងមកជាខែលការពារ
    ក្រុមសារព័ត៌មានឯករាជ្យ ក្នុងនោះមានទាំង VOA និង RFA ផងដែរ
    2020-10-28 09:49am
    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ។
    លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
    ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ ហ្វៃអឺ- វ៉ល firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
    បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថាជញ្ជាំងភ្លើងនិងស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មាន «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
    ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង
    វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
    គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕

  2. Anonymous says:

    this dump animal’s comment did not care what they said in the Articles just copy and past that all . I’m sorry to say bad thing about you but??you are sourly AH..CHESSTU indeed . My question is ??did you learned in jungle whit HUN NAL ??