សង្គម​ស៊ីវិល​ថា​ ​លោក​ ​ហ៊ុន​ ​សែន ចែក​អំណោយ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ ​ឃោសនា​គណបក្ស​នយោបាយ គឺ​រំលោភ​ធនធាន​រដ្ឋ

ដោយ វ៉ែន សុមេធ
2020-10-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចែកអំណោយ​ដល់​អ្នក​គ្រោះ​ដោយសារ​ទឹក​ជំនន់ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចែកអំណោយ​ដល់​អ្នក​គ្រោះ​ដោយសារ​ទឹក​ជំនន់ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ក្រុម​យុវជន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ​រិះគន់​មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ថា ឆ្លៀត​ឱកាស​ ​ពេល​ចែក​អំណោយ​ ​ជនរងគ្រោះ​ទឹកជំនន់​ ​ឃោសនា​នយោបាយ​។ ការ​លើកឡើង​នេះ​ ​ក្រោយ​ពី​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ផ្តាំ​ឱ្យ​ពលរដ្ឋ​កុំ​ភ្លេច​ ​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា​។​

ក្រុម​យុវជន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ​មិន​ចង់​ឃើញ​ ​អ្នកនយោបាយ​កាន់អំណាច​  ​យក​តួនាទី​ជា​មន្ត្រី​រាជ​ការ​សាធារណៈ​ ​និង​ធនធាន​របស់​រដ្ឋ​  ​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ​ ​ព្រោះ​ទង្វើ​នេះ​ ​ប្រាសចាក​ពី​ក្របខណ្ឌ​ច្បាប់​ ​និង​បំពាន​ធនធាន​របស់​រដ្ឋ​។​

​កាលពី​ថ្ងៃ​ទី​ ​២​៤​ ​ខែ​តុលា​ ​លោក​ហ៊ុន​ ​សែន​ ​បាន​ចុះ​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​ហើយ​លោក​ ​បាន​ផ្ដាំ​ឱ្យ​ពលរដ្ឋ​កុំ​ភ្លេច​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា។​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​នៅចំពោះមុខ​ពលរដ្ឋ​ថា មានតែ​គណបក្សប្រជាជន​កម្ពុជា​ទេ​  ​តែងតែ​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ ​និង​មិន​រត់ចោល​ពលរដ្ឋ​ឡើយ៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រជាជន​ ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្សប្រជាជន​ ​ក៏ដូចជា​គាំទ្រ​ដល់​ការ​​​ដឹកនាំ​របស់​ខ្ញុំ​ ​។​ ​២​០​២​៣​ ​ប្រជាពលរដ្ឋ​របស់យើង​ ​នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្សប្រជាជន​របស់​យើង​បន្ត​ទៀត​ ​ដើម្បី​យើង​អាច​រួមសុខទុក្ខ​ជាមួយគ្នា​។​ ​ប្រជាជន​ផ្តល់​ជំនឿ​ទុកចិត្ត​ចំពោះ​គណបក្សប្រជាជន​ ​ផ្តល់​ជំនឿ​ចំពោះ​ខ្ញុំ​ ​ដូច្នេះ​ខ្ញុំ​ក៏​មិន​ធ្វើ​ឱ្យ​ប្រជាជន​ខកចិត្ត​នោះ​ទេ»។
ទាក់ទង​បញ្ហា​នេះ​ ​អ្នក​សិក្សា​ផ្នែក​ច្បាប់​ ​លោក​  ​វ៉ន​ ​ចាន់​ឡូ​ត​ ​ចាត់​ទុក​ការ​លើកឡើង​នេះ​ថា​ ​ពុំមែន​ជា​ការប្រកួតប្រជែង​ដោយ​តម្លា​ភាព​ ​គ្រប់​គណបក្ស​នយោបាយ​នោះ​ទេ​ ​ព្រោះ​ការឃោសនាបោះឆ្នោត​ ​ក្នុង​ពេល​ពលរដ្ឋ​ជួប​គ្រោះ​ទុ​រ​ភិ​រក្ស​ ​គឺជា​រឿង​មិន​សម​ទំនង​ទាល់តែសោះ​។​ ​លោក​ថា​ ​មេដឹកនាំ​ប្រទេស​មាន​តួនាទី​សំខាន់​ណាស់​ ​ទទួលខុសត្រូវ​ចំពោះ​សុខទុក្ខ​ពលរដ្ឋ​ ​និង​ផ្តល់​ស្បៀង​បឋម​ ​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​ ​មិនគួរ​ថ្លែង​សារ​នយោបាយ​ ​វាយប្រហារ​ ​និង​បន្ទោស​បង្អាប់​គណបក្ស​ដទៃ​នោះ​ទេ៖ «ទោះបីជា​ពលរដ្ឋ​ឋិត​ក្នុង​ស្ថានភាព​បែប​ហ្នឹង​ក៏ដោយ​ ​ក៏​អ្នកនយោបាយ​នៅតែ​ឆ្លៀតឱកាស​ ​ដើម្បី​វាយប្រហារ​ដៃគូ​របស់​ខ្លួន​ដដែល​។​ ​ខ្ញុំ​គិតថា​ ​មិនមែន​គាត់​ចង់​ស្តាប់​អ្នកនយោបាយ​ ​និយាយ​វាយប្រហារ​ដៃគូ​របស់​ខ្លួន​ដដែល​ៗ​ទេ​។​ ​អ្វី​ដែល​គាត់​ចង់​ស្តាប់​ ​តើ​អ្នកដឹកនាំ​ ​មាន​គោល​នយោបាយ​ ​ហើយ​ដាក់​ចេញ​ផែនការ​សកម្មភាព​បែប​ម៉េច​? ​បន្ទាប់ពី​ទឹកស្រក»។​

​ចំណែក​ ​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​ ​និង​តស៊ូ​មតិ​ ​នៃ​អង្គការ​ខុ​ម​ហ្រ្វែ​ល​ ​លោក​ ​កន​ ​សាវា​ង្ស  ​យល់ថា​ ​ការ​យក​ធនធាន​របស់​រដ្ឋ​ ​ទៅ​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​ ​គឺជា​ទង្វើ​មិន​ត្រឹមត្រូវតាម​ច្បាប់​នោះ​ទេ​។​ ​លោក​ថា​  ​ការឃោសនាបោះឆ្នោត​ ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ ​គ​.​ជ​.​ប​ (​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​) ​ដែល​កំណត់​រយៈពេល​ខ្លី​មួយ​ ​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ ​អាច​ឃោសនា​បោះឆ្នោត​បាន​ ​តែ​ក្នុង​ពេល​កៀក​ថ្ងៃ​បោះឆ្នោត​តែប៉ុណ្ណោះ៖ «ប្រាប់​ពលរដ្ឋ​ឱ្យ​គាំទ្រ​ខ្លួន​ ​ទៅ​បោះឆ្នោត​ឱ្យ​ខ្លួន​ ​អា​ហ្នឹង​ជា​ការឃោសនា​ហើយ​ ​តើ​ដំ​ណើ​ការ​គាត់​ទៅ​ ​ក្នុងនាម​អ្វី​? ​ក្នុងនាម​ជា​មន្ត្រី​នយោបាយ​ ​ក្នុងនាម​ជា​រដ្ឋាភិបាល​ ​ឬក៏​ក្នុងនាម​បក្ស​? ​បើ​គាត់​ទៅ​ក្នុងនាម​បក្ស​ ​ហើយ​គាត់​យក​ស​ម្ភារៈ​ទាំង​អស់ហ្នឹង​របស់​បក្ស​? ​ទៅ​ចែក​ ​អា​ហ្នឹង​មិន​មាន​អ្វី​ហាមឃាត់។ ប៉ុន្តែ​រឿង​សំខាន់​ ​ការប្រើប្រាស់​ធនធាន​រដ្ឋ​ ​បម្រើ​គណបក្ស​នយោបាយ​ ​គឺ​អត់​ត្រឹមត្រូវ»។​

​ច្បាប់​ស្តីពី​ការបោះឆ្នោត​ ​ជ្រើសតាំង​តំណាងរាស្ត្រ​ ​មាត្រា​ ​៨​០​ ​និង​មាត្រា​ ​៧​២​  ​ចែង​ថា​  ​ហាម​ប្រើប្រាស់​ថវិកា​ ​ស​ម្ភារៈ ​មធ្យោបាយ​ដឹកជញ្ជូន​ ​ដែល​ជា​សម្បត្តិ​រដ្ឋ​ ​ដើម្បី​ធ្វើសកម្មភាព​ឃោសនា​បោះឆ្នោត​ ​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​ ​ឬ​បេក្ខជន​ណា​ម្នាក់​។​ ​រីឯ​​ការឃោសនាបោះឆ្នោត​ ​មាន​រយៈពេល​ ​២​១​ថ្ងៃ​ ​ហើយ​គ្រប់​សកម្មភាព​ឃោសនា​បោះឆ្នោត​ ​ត្រូវ​ចប់​ ​២​៤​ម៉ោង​ ​មុន​ពេលថ្ងៃ​បោះឆ្នោត​។​

​ចំណែក​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​/​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​/ស្រុក​ ​មាត្រា​ ​៤​៤​ ​និង​ ​មាត្រា​ ​៨​៣​ ​ចែង​ថា​  ​ការឃោសនាបោះឆ្នោត​ត្រូវធ្វើ​ឡើង​តាម​ ​មណ្ឌល​រាជធានី​ខេត្ត​/​ក្រុង​ ​នីមួយៗ​។​ ​ការឃោសនាបោះឆ្នោត​ធ្វើឡើង​ ​រយៈពេល​ ​៨​ថ្ងៃ​ ​ហើយ​គ្រប់​ការឃោសនាបោះឆ្នោត​ ​ត្រូវ​បញ្ចប់​ ​២​៤​ម៉ោង​ ​មុន​ថ្ងៃ​បោះឆ្នោត​ ​ហើយ​ ​គ​.​ជ​. ​ប​ ​ត្រូវ​ព្រមាន​ជាលាយលក្ខណ៍អក្សរ​ចំពោះ​គណបក្ស​នយោបាយ​ណា​ ​ដែល​មិនបាន​អនុវត្ត​ត្រឹមត្រូវតាម​ច្បាប់​នេះ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ ​លោក​ ​ហង្ស​ ពុទ្ធា ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​ ​គ្មាន​អ្នកទទួល​ ​នៅ​ថ្ងៃ​ទី​ ​២​៧​ ​តុលា​​។​

​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត មាន​សង្ឃឹម​តិច​ត​ណាស់​ថា​  ​គ​.​ជ​.​ប​ ​អាច​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​យុត្តិធម៌​ ​និង​តម្លា​ភាព ព្រោះ​ស្ថាប័នជាតិ​មួយ​នេះ​ ​រង​ការរិះគន់​ថា​ ​ឋិត​ក្រោមអំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "សង្គម​ស៊ីវិល​ថា​ ​លោក​ ​ហ៊ុន​ ​សែន ចែក​អំណោយ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ ​ឃោសនា​គណបក្ស​នយោបាយ គឺ​រំលោភ​ធនធាន​រដ្ឋ"

  1. so socheath says:

    រដ្ឋបាល ដូណាល់ ត្រាំ រំលាយចោលបទប្បញ្ញត្តិមួយ ដែលកន្លងមកជាខែលការពារ
    ក្រុមសារព័ត៌មានឯករាជ្យ ក្នុងនោះមានទាំង VOA និង RFA ផងដែរ
    2020-10-28 09:49am
    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ។
    លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
    ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ ហ្វៃអឺ- វ៉ល firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
    បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថាជញ្ជាំងភ្លើងនិងស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មាន «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
    ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង
    វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
    គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕

  2. Anonymous says:

    OH…GOD if you are talking about HUN SEN disorder Cambodian constitution you can see it in your naked eyes . even those people meet all kind of devastate about flooding right now this evil is going around and spitting his anger again his enemy witch was also his people that was not going to help all those victim any thing . I do not know how can I describe about this evil leader every thing just while . we Cambodian knew all about HUN SEN’s discrimination every activity will never ending peacefully unless we kick him out of powers that he was not reserve according to his knowledge to be a leader. I’m so sick by hearing all HUN SEN’s evil words and I’m also wishing that this animal going to hell soon so that Cambodia can fine peace for this sad people

  3. Anonymous says:

    I knew people did not understanding why this animal using their money and your right to be please by your own belonging. every thing HUN SEN gave to you it is your belonging but the only thing that you can not see it . I would like all of you take your imagination this evil HUN SEN is wearing a few million dollar watches and walking in front of you give you some food that cost about twenty dollar and he asking you to vote for him or to hate another politician that again with him . I’m seeing it is un humanly treat from this evil monster I gest you should know what you are doing next

Leave a Reply

Submit Comment