មន្រ្តីបក្សប្រឆាំងខកចិត្ត​ព្រោះមិនបានប្រគល់លិខិតស្នើសុំ​​សុពលភាព​លិខិត​ឆ្លងដែន​ដល់​ដៃ​មន្ត្រី​ទូត

ដោយ សុ ជីវី
2020-11-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ៤​រូប​ ដែលទៅដាក់លិខិតសុំសុពលភាពលិខិតឆ្លងដែន​នៅខាងមុខស្ថានទូតខ្មែរ​នៅរដ្ឋធានីវ៉ាស៊ីនតោន​ ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី (ពាក់ម៉ាស់ខ្មៅ) លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក នុត រំដួល និង​អ្នកគាំទ្របក្សប្រឆាំង​២នាក់។ 
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ២០២០។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ៤​រូប​ ដែលទៅដាក់លិខិតសុំសុពលភាពលិខិតឆ្លងដែន​នៅខាងមុខស្ថានទូតខ្មែរ​នៅរដ្ឋធានីវ៉ាស៊ីនតោន​ ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី (ពាក់ម៉ាស់ខ្មៅ) លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក នុត រំដួល និង​អ្នកគាំទ្របក្សប្រឆាំង​២នាក់។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ២០២០។រូបថតដោយ​ សន ចាន់រដ្ឋា


មន្រ្តីបក្សប្រឆាំងខកចិត្តព្រោះមិនបានប្រគល់លិខិតសុំសុពលភាពលិខិតឆ្លងដែនដល់ដៃមន្ត្រីទូត


មន្រ្តីបក្ស​ប្រឆាំង​មិនបាន​ប្រគល់​លិខិត​ដោយ​ផ្ទាល់ដៃ​ដល់​មន្រ្តី​ទូត​ខ្មែរ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ទេ ដោយសារ​ស្ថានទូត​បិទទ្វារ​ចំពេល​ពួកគាត់​នាំគ្នា​ដាក់​លិខិត​សុំ​សុពលភាព​លិខិត​ឆ្លងដែន​វិញ កាលពីថ្ងៃ​ទី១០ ខែវិច្ឆិកា ម្សិលម៉ិញ​នេះ។

មន្រ្តីបក្ស​ប្រឆាំង​ទាំងនោះ​ខកចិត្ត និង​សង្ស័យ​ថា​នេះ​ជាការ​ចង់គេចវេស​របស់​មន្រ្តីទូត​ខ្មែរ។

ពួកគាត់​ចាត់ទុក​ទង្វើ​បែបនេះ​ថាជា​ការរើសអើង ធ្វើការ​បម្រើ​បក្សកាន់​អំណាច ជាជាង​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ។

មន្រ្តី​គណបក្សប្រឆាំង​ចំនួន​៤នាក់ ដែល​នាំគ្នា​ទៅ​ដាក់​លិខិត​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន (Washington DC) បាន​សម្រេច​ដាក់លិខិត​របស់​ពួកគេ​ទៅក្នុង​ប្រអប់សំបុត្រ​​នៅនឹង​របង​ស្ថានទូត​ បន្ទាប់​ពីបាន​ចុចកណ្ដឹង​ជាច្រើនសារ តែ​ពុំមាន​មនុស្ស​ចេញ​ពីអាគារស្ថានទូត។

ក្នុង​លិខិត​នោះ​បាន​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ តាម​រយៈស្ថានទូត​ខ្មែរ​អោយផ្ដល់​សុពលភាព លិខិត​ឆ្លងដែន​ដល់​មន្រ្តី​គណបក្ស​សង្រ្គោះជាតិចំនួន១១រូប​ដែលត្រូវ​ក្រសួងការ​បរទេស​បញ្ឈប់​សុពលភាព​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្រ្គោះជាតិសង្ស័យ​ថា​មន្រ្តី​ស្ថានទូត​គេចវេស​មិនទទួល​លិខិត ទើប​យក​លេស​បិទទ្វារស្ថានទូត​នៅ​ពេល​ដែល​ក្រុម​របស់​លោក​ទៅដាក់​លិខិត៖«បណ្ដាទូតនៃប្រទេសប្រជាធិបតេយ្យ កាលណាគេទៅធ្វើដំណាងរបស់ប្រទេសគេ​នៅ​តាមប្រទេសណាមួយ​គឺគេមិនដែលមាន​ភាពរើសអើង ចាត់ទុកជាតិសាសន៍គេ​បែងចែក​អីទេ គេតែងតែស្វាគមន៍ទាំងសង្ខាងទោះបី ឯកអគ្គរដ្ឋទូតមានបេះដូងខាងបក្សណា​ក៏ដោយ។ ប៉ុន្តែ​ដោយឡែកទូតខ្មែរនេះគឺយ៉ាប់មែនទែន​នៅ​គ្រប់កន្លែង​មិនមែន​សម្រាប់តែ​សហរដ្ឋអាមេរិកទេ​គឺ​នៅគ្រប់ទីកន្លែងទាំង​អស់ គឺ​តំណាងអោយបក្ស​សុទ្ធសាធ។»

អាស៊ីសេរី​នៅ​មិនទាន់អាចសុំការឆ្លើយតបរឿងនេះ​ពី​មន្រ្តី​នៅស្ថានទូតខ្មែរប្រចាំ​នៅ​រដ្ឋធានី រដ្ឋធានីវ៉ាស៊ីងតោន​បាន​ទេ​ដោយពុំមាន​អ្នកលើកទូរស័ព្ទ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ប្រាប់​អាស៊ីសេរី​តាម​តេលេក្រាម (Telegram)​ ដោយអោយ​ទៅ​បញ្ជាក់​ជាមួយ​ក្រសួងមហាផ្ទៃវិញ។

អាស៊ីសេរី​ក៏មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដែរដោយលោក​មិនលើកទូរស័ព្ទ។

មន្រ្តីបក្សប្រឆាំង​ចំនួន​៣នាក់​នោះ​ទៀត ដែល​ទៅ​ដាក់លិខិត​នោះ​មាន​អនុប្រធាន​គណបក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ តំណាងរាស្រ្ត លោក ឡុង រី និង លោក នុត រំដួល។

អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ការស្នើសុំសុពលភាព​លិខិតឆ្លងដែន​នៅ​ពេល​នេះ​គឺ​ជា​ការទាមទារសិទ្ធិ​សេរីភាព​ជាពលរដ្ឋ ដែលធានាដោយច្បាប់​កម្ពុជា។ អ្នកស្រី​បន្ត​ថា​ពលរដ្ឋមានសិទ្ធិ​ស្មើភាពគ្នា​ ចំពោះ​មុខច្បាប់​ ពោលគឺត្រូវ​តែបានទៅ​តតាំងក្ដី​ នៅ​ក្នុង​តុលាការ​ តាម​ការកោះ ហៅ៖​«បើសិនជារដ្ឋាភិបាល​លោក ហ៊ុន​ សែន ទុកថាយើងមានសិទ្ធិស្មើគ្នាជាពលរដ្ឋខ្មែរ អត់មានត្រូវការមានការរើសអើងទេ ហើយអត់មាន​ត្រូវការខ្លាចពលរដ្ឋខ្លួន​ឯងទេ។ នេះ​បង្ហាញ​អោយ​ឃើញ​ថា​ខ្លាចពលរដ្ឋខ្លួន​ឯង ឬយ៉ាងម៉េច? ឬ​មួយមានការរើសអើងខាងផ្លូវនយោបាយ?»

តុលាការ​ក្រុងភ្នំពេញ​នឹង​បើកសវនាការ​រឿងក្ដី​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​ចំនួន​៩នាក់​នៅថ្ងៃទី១១ វិច្ឆិកា ​ក្នុង​សំណុំរឿង​ឧបឃាត ហើយ​នៅ​ថ្ងៃទី២៦ វិច្ឆិកា​ នឹង​បើកសវនាការ​មួយសំណុំរឿង​ទៀត​ទាក់ទង​នឹង​បទចោទ​រួមគំនិតក្បត់ និង​ញុះញង់​អោយ ប្រព្រឹត្ត​ បទឧក្រិដ្ឋ​ជាអាទិ៍។ សំណុំរឿង​ទាំង២​នេះ​ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ និង​សកម្មជន​ចំនួន៥៩​នាក់។ តុលាការ​បង្គាប់​ឲ្យ​អ្នកទាំង​អស់ ត្រូវ​បង្ហាញ​មុខ​ជា​កំហិត ប៉ុន្តែ​មិន​បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការរាំងខ្ទប់​ដំណើរ​វិលចូល​ស្រុក​របស់​ពួកគេ​ឡើយ។

លោក អេង ឆៃអ៊ាង ថា​ទង្វើ​បែប​នេះ​បង្ហាញ​ថា​តុលាការ​គ្រាន់តែ​សម្ដែង​អោយ​ល្អមើល​ប៉ុណ្ណោះ៖«បើចង់​អោយ​ពួកយើងខ្ញុំ​ទៅចូលរួម​សវនាការក្ដី​ហ្នឹង​បាន សូមអោយ​តុលាការ​ជួយធ្វើ​អន្តរាគមន៍​ដើម្បី​អោយ​ពួកយើងខ្ញុំហ្នឹង​អាចចូលទៅ​ប្រទេស​កម្ពុជា​វិញ​បាន​ កុំរារាំង ត្រូវ​ផ្ដល់​សុពលភាព​លិខិត​ឆ្លងដែន​ពួកយើងខ្ញុំ ក្រុមហ៊ុន​យន្តហោះ​ទាំងអស់​អាចដឹក​ពួកយើងខ្ញុំ​ទៅអោយបាន ហ្នឹង​បាន​សវនាការ​ហ្នឹង​វាអាច​មាន​រូបភាព​ជា​ច្បាប់​ខ្លះ។ ប៉ុន្តែ​បើសិន​ជាបិទ​ពួកខ្ញុំ​មិនអោយ​ចូល​ហ្នឹង​ជា​សវនាការ​នយោបាយ​សុទ្ធសាធ។ ​ដូច្នេះ​វាអត់​មាន​ស្អី​ដែល​យើង​ត្រូវ​យក​មក​គិត មក​ពិចារណា​ទេ​វាជារឿង​បាយឡុកបាយឡ។»

កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួង​ការបរទេស​កម្ពុជា​បាន​លុបចោល​សុពលភាព​លិខិត​ឆ្លងដែន​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ចំនួន​១២នាក់ បច្ចុប្បន្ន​មាន​១១នាក់​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស និង​ម្នាក់​កំពុង​ស្ថិត​ក្នុង​ប្រទេស។ នៅក្នុង​ខែវិច្ឆិកា​ដដែល​នោះ​ក្រសួង​ដដែល​ក៏​បាន​លុបចោល​សុពលភាព​លិខិត​ឆ្លងដែន​សកម្មជន​ចំនួន​២៧នាក់​ផ្សេងទៀត។

ក្រុម​មន្រ្តី​បក្សប្រឆាំង​អះអាង​ថា​នឹង​មិន​បញ្ចប់​ត្រឹមការដាក់​លិខិត​នៅស្ថានទូត​ខ្មែរ​នេះទេ ពួកគេ​នឹង​បន្ត​ទាមទារ​តាមផ្លូវច្បាប់​តទៅទៀត​រហូត​ដល់​បានទទួល​សុពលភាព​លិខិត​ឆ្លងដែន​ពួកគេ​មកវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្រ្តីបក្សប្រឆាំងខកចិត្ត​ព្រោះមិនបានប្រគល់លិខិតស្នើសុំ​​សុពលភាព​លិខិត​ឆ្លងដែន​ដល់​ដៃ​មន្ត្រី​ទូត"

  1. so socheath says:

    ហាស ! ហាស
    តែប៉ុណ្ណោះច្បាស់ជាងាប់ឈរ អត់ដីកប់ហើយ ។
    គេចគុកឯណារួច ជនក្បត់ជាតិ ?

  2. so cheat says:

    យើងជាខ្មែរនិងឃើញទាំងអស់គ្នា…ថាតើជាអំណាចតុលាការឬមួយជាអាយ៉ងរបស់អាកញ្ជះយួនពួនក្រោមឡានចិន ហ៊ុនសែន ! អាកូនមីចោគេចុយ so socheath អាអ្ហែងប្រាប់អាកញ្ជះយួន ហ៊ុនសែន បើវាចង់លេងល្បិចខូចលេងអោយល្អមើលបន្តិចទៅកុំអោយពិភពលោកគេសើចមើលងាយវា។អញសង្ស័យតែចិនជួយមិនរួចទេពួកអាតិរច្ឆានអស់អ្ហែងនេះចង់មិនចង់ម្ដងហើយម្ដងទៀតបានធ្វើអោយអាមេរិកអន់ចិត្តនិងរបបបាទកន្ថោរបស់អាកញ្ជះយួន ហ៊ុនសែន ប្រយ័ត្នវើយរន្ទះបាញ់ចេញពី MQ-9 reaper។

Leave a Reply

Submit Comment