សហរដ្ឋ​អាមេរិក​ខក​ចិត្ត ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​វាយ​កម្ទេច​អគារ ​មួយ​ទៀត​នៅ​កំពង់​ផែ​រាម

ហេង រស្មី
2020-11-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណៈកម្មាធិការជាតិ​សន្តិសុខលំហសមុទ្របានបង្ហាញរូបភាព អគាររបស់សហរដ្ខអាមេរិកដែលបាន​សាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩ នៅកំពង់ផែរាម។

គណៈកម្មាធិការជាតិ​សន្តិសុខលំហសមុទ្របានបង្ហាញរូបភាព អគាររបស់សហរដ្ខអាមេរិកដែលបាន​សាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩ នៅកំពង់ផែរាម។

 រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific


អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី១០ វិច្ឆិកា ថា សហរដ្ឋ​អាមេរិក​មាន​ការ​ខក​ចិត្ត ដែល​អាជ្ញាធរ​យោធា​កម្ពុជា បាន​វាយ​កម្ទេច​ចោល​អគារ​សន្តិសុខ​លំហ​រ​សមុទ្រ​មួយ​ផ្សេង​ទៀត ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​មូលនិធិ​ឲ្យ ដោយ​គ្មាន​ការ​ជូន​ដំណឹង ឬ​ការ​ពន្យល់។ លោក​​រំឭក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ផ្ដាច់​មុខ ឬ​អចិន្ត្រៃយ៍​នៅ​តំបន់​ណា​មួយ​ក្នុង​ទឹក​ដី​កម្ពុជា​ឡើយ ហើយ​ថា កម្ពុជា​ស្វាគមន៍​នាវា​មក​ពី​គ្រប់​បណ្តា​ប្រទេស​នានា នៅ​លើ​ពិភពលោក ដែល​ចង់​ចូល​ចត​នៅ​កំពង់​ផែ​រាម។ អ្នក​នាំ​ពាក្យ​រូប​នេះ​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បន្ត​គោរព​តាម​ជំហរ​មួយ​នេះ។

លោក ទៀ បាញ់ ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១០ វិច្ឆិកា ថា ក្រសួង​ការពារ​ជាតិ​ពិត​ជា​បាន​វាយ​កម្ទេច​​អគារ​ជា​ជំនួយ​របស់​អាមេរិក​មែន។ លោក​ថា កម្ពុជា​ត្រូវ​ការ​សាងសង់​ទីតាំង​ថ្មី ដែល​មាន​ទំហំ​ធំ​ទូលាយ​ជាង​ពេល​បច្ចុប្បន្ន។

លោក​ថា កន្លែង​ថ្មី​ដែល​កម្ពុជា​សាង​សង់​នោះ គឺ​នៅ​កោះ​ព្រាប ដែល​មាន​លក្ខណៈ​ទំនើប និង​ធំ​ជាង​មុន ដើម្បី​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការពារ​ដែន​សមុទ្រ​របស់​ខ្លួន៖ «រោង​ជាង​សម្រាប់​ចត​កូន​ទូក ដូច្នេះ​វា​ពាក់ព័ន្ធ​នឹង​ទីបញ្ជាការ​មុខ​របស់​សន្តិសុខ​លំហ​សមុទ្រ យើង​រើ​ចោល​ទាំង​អស់ ត្រូវ​រៀបចំ​កន្លែង​ថ្មី គ្មាន​អ្វី​ចម្លែក​ទេ។ យើង​រើ​ថ្មី​ទាំង​អស់។ ដូច​ខ្ញុំ​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត តំបន់​នោះ​យើង​ដាក់​ទីបញ្ជាការ សន្តិសុខ​លំហសមុទ្រ​ហ្នឹង គឺ​នៅ​កន្លែង​ហ្នឹង។ ដូច្នេះ គឺ​យើង​រើ​ទៅ​កន្លែង​ថ្មី គឺ​ត្រូវ​ធ្វើ​ថ្មី​ទាំង​អស់ វា​គ្មាន​អ្វី​ចម្លែក​ទេ។»

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី (ASIA MARITIME TRANSPARENCY INITIATIVE) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បង្ហាញ​លទ្ធផល​ថត​តាម​ប្រព័ន្ធ​ផ្កាយ​រណប កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា​ថា អាគារ​មួយ​ទៀត ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​វាយ​កម្ទេច​ចោល។

ការ​វាយ​កម្ទេច​អាគារ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ បាន​ធ្វើ​ឡើង​ជា​លើក​ទី​ពីរ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែកញ្ញា អគារ​មួយ​ក្នុង​ចំណោម​អគារ​ជា​ច្រើន នៅ​ក្នុង​មូលដ្ឋាន​ទ័ព​រាម ដែល​សង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា ឆ្នាំ២០១២ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​កម្ទេច​ចោល។ អគារ ដែល​ត្រូវ​បាន​កម្ទេច​ចោល​នេះ គឺ​ជា​​បញ្ជា​ការដ្ឋាន​យុទ្ធសាស្ត្រ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ។

រូបភាព​ផ្កាយរណប​បង្ហាញ​អំពី​ទីតាំង​អគារ​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទី២ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម មុន និង​ក្រោយ​ពេល​វាយ​កម្ទេច​ចោល។ រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific

រូបភាព​ផ្កាយរណប​បង្ហាញ​អំពី​ទីតាំង​អគារ​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទី២ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម មុន និង​ក្រោយ​ពេល​វាយ​កម្ទេច​ចោល។ រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific


នាយក​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លម្ហ​សមុទ្រ (AMTI) នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) លោក ក្រិកហ្គោរី ផលីង (Gregory Poling) ប្រាប់​អាស៊ីសេរី​ថា ការ​វាយ​កម្ទេច​ចោល​អគារ​ទី​ពីរ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​មូលនិធិ​ឲ្យ ហើយ​ដែល​អគារ​នោះ ស្ថិត​នៅ​ក្បែរ​អគារ​ដែល​កម្ពុជា​ទើប​តែ​បាន​វាយ​កម្ទេច​ចោល កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ នឹង​រឹត​តែ​​បញ្ឆេះ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង ជុំវិញ​រឿងរ៉ាវ​ដែល​ថា មាន​ហេតុការណ៍​មួយ​ចំនួន​កំពុង​តែ​កើត​មាន​ឡើង​នៅ​កំពង់​ផែ​រាម៖ «យើង​មាន​ភស្តុតាង​បន្តិច​ម្តង​ៗ មាន​រឿងរ៉ាវ​បែក​ធ្លាយ ទទួល​បាន​មក​ពី​អាជ្ញាធរ​កម្ពុជា ដែល​បាន​កែប្រែ​សាច់​រឿង ជុំវិញ​ការ​សង្ស័យ​ថា នឹង​មាន​ការ​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​កំពង់​ផែ​នេះ ហើយ​កាន់​តែ​ច្បាស់​ទៅ​ៗ វា​ហាក់​បី​ដូច​ជា​ថា នេះ​គឺ​ជា​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង។ មាន​ការ​ពន្យល់​ឲ្យ​បាន​សម​ហេតុផល​តិចតួច​ណាស់​ជុំវិញ​ថា តើ ហេតុ​អ្វី​បាន​ជា​អាគារ​ទាំង​នេះ ត្រូវ​បាន​គេ​បំផ្លាញ​ចោល។ ដំបូង​ឡើយ យើង​បាន​ឮ​អំពី​ការ​បដិសេធ តែ​ពេល​បន្ទាប់​មក​កម្ពុជា​អះអាង​ថា ជា​ការ​ផ្លាស់ប្ដូរ​ទីតាំង។ តាម​ការ​ពិត​ទៅ គឺ​ថា កម្ពុជា​ទើប​តែ​ស្នើសុំ​ឲ្យ​មន្ត្រី​សហរដ្ឋ​អាមេរិក ជួយ​កែ​លម្អ​ទីតាំង​អគារ ដែល​ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​កាល​ពី​ខែ​មុន​នេះ ដែល​ការ​ស្នើសុំ​នេះ បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ​តែ​ប៉ុណ្ណោះ​ឯង។ ហើយ​ឥឡូវនេះ បែរ​ជា​អគារ​ទាំង​នេះ ត្រូវ​កម្ពុជា​វាយ​កម្ទេច​ចោល​ទាំង​ស្រុង​ទៅ​វិញ។»

ទីតាំង​អគារ​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទី២ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម មុន និង​ក្រោយ​ពេល​វាយ​កម្ទេច​ចោល។ រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific

ទីតាំង​អគារ​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទី២ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម មុន និង​ក្រោយ​ពេល​វាយ​កម្ទេច​ចោល។ រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific


អ្នក​ជំនាញ​រូប​នេះ​វាយ​តម្លៃ​ថា អ្វីៗ ទាំង​អស់ ហាក់​បី​ដូច​ជា​កំពុង​ចង្អុល​បង្ហាញ​ចំ​ទិសដៅ​តែ​មួយ ដែល​នោះ​គឺ ប្រទេស​ចិន​កំពុង​ទទួល​បាន​នូវ​លទ្ធភាព​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​កំពង់​ផែ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ។ យ៉ាង​ណា​ក្ដី លោក​ថា ស្ថាប័ន​លោក​នៅ​មិន​ទាន់​ដឹង​ថា តើ​លទ្ធភាព​ឲ្យ​ចិន​ប្រើប្រាស់​កំពង់​ផែ​នេះ កើត​មាន​ឡើង​ជា​អចិន្ត្រៃយ៍ ជា​ការ​ផ្លាស់​វេន ឬ​ក៏​ជា​ការ​អនុគ្រោះ​កម្រិត​ណា​មួយ​ពី​កម្ពុជា​នោះ​ទេ ទើប​បាន​ជា​កម្ពុជា​លែង​ត្រូវ​ការ​គាំទ្រ ឬ​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​ទី​កន្លែង​នោះ។

កាលពីថ្ងៃទី២ តុលា មន្ទីរ​បញ្ចកោណ (Pentagon) យោធា​អាមេរិក​សំដែង​ក្ដី​បារម្ភ​ពី​របាយការណ៍ ដែល​ភាគី​កម្ពុជា​កម្ទេច​អគារ​ផ្ដល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​កម្ពុជា​ពន្យល់​ជុំវិញ​បញ្ហា​នេះ។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​មន្ទីរ (Pentagon) យោធា​អាមេរិក​បញ្ជាក់​ថា ការ​កម្ទេច​អគារ​ជា​ជំនួយ​របស់​អាមេរិក​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​វត្តមាន​យោធា​ចិន ក្នុង​មូលដ្ឋាន​យោធា​ជើង​ទឹក​រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "សហរដ្ឋ​អាមេរិក​ខក​ចិត្ត ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​វាយ​កម្ទេច​អគារ ​មួយ​ទៀត​នៅ​កំពង់​ផែ​រាម"

  1. Anonymous says:

    Veitcong dogs are the worse dogs of communist that have no brain ‘ They are so dumb and mad-dogs ‘ they are the forest veitcong dogs from markky forest ‘

  2. Anonymous says:

    is that the other one?? HAS……. this animal is so dump angry whit his CHAK CRORPORTH AMERICKANG destroy the building that they build for you . how do every one think all these animal have been at school I think all of them came from MARKY forest their tail just fulling off trying to speak and think to be human being . you are pushing too hart walking passing their red light too fare I wonder what they are going to do to you next . be a wear of consequent that will come and do not say they are bad OK

  3. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

Leave a Reply

Submit Comment