ស្ថានទូត​ខ្មែរ​នៅ​អាមេរិក​ថា ការ​មិន​​ខ្វល់​នឹង​មន្ត្រី​បក្ស​ប្រឆាំង គ្មាន​ន័យ​ថា មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពលរដ្ឋ​ទេ

ដោយ សុជីវី
2020-11-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ៤​រូប​ ដែលទៅដាក់លិខិតសុំសុពលភាពលិខិតឆ្លងដែន​នៅខាងមុខស្ថានទូតខ្មែរ​នៅរដ្ឋធានីវ៉ាស៊ីនតោន​ ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី (ពាក់ម៉ាស់ខ្មៅ) លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក នុត រំដួល និង​អ្នកគាំទ្របក្សប្រឆាំង​២នាក់។ 
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ២០២០។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ៤​រូប​ ដែលទៅដាក់លិខិតសុំសុពលភាពលិខិតឆ្លងដែន​នៅខាងមុខស្ថានទូតខ្មែរ​នៅរដ្ឋធានីវ៉ាស៊ីនតោន​ ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី (ពាក់ម៉ាស់ខ្មៅ) លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក នុត រំដួល និង​អ្នកគាំទ្របក្សប្រឆាំង​២នាក់។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ២០២០។រូបថតដោយ​ សន ចាន់រដ្ឋា


ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រតិកម្ម​តប​ទៅ​នឹង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​ចោទ​ថា ស្ថានទូត​បម្រើ​ផលប្រយោជន៍​ឱ្យ​បក្ស​កាន់អំណាច​ជាជាង​ប្រយោជន៍​ពលរដ្ឋ។

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា លើក​ឡើង​ថា ពួកគេ​សោកស្ដាយ ដែល​ស្ថានទូត​បិទទ្វារ មិន​ធ្វើការ​នៅ​ពេល​ពួកគេ​ទៅ​ដាក់​លិខិត​ស្នើសុំ​សុពលភាព​លិខិតឆ្លងដែន។ ពួកគេ​ចាត់​ទុក​ទង្វើ​បែបនេះ​ថា ជា​ការ​រើសអើង ធ្វើ​ការ​បម្រើ​បក្ស​កាន់អំណាច ជាជាង​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ។

សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា​នេះ ឱ្យ​ដឹង​ថា ស្ថានទូត​ជ្រើសរើស​មិន​អើពើ នឹង​ក្រុម​អ្នក​ដាក់​លិខិត​នៅ​ស្ថានទូត កាលពី​ថ្ងៃទី​១០ វិច្ឆិកា​នោះ ក៏​ព្រោះតែ​ក្រុម​នោះ​ជា​ក្រុម​នយោបាយ​ក្រៅច្បាប់ ដែល​ពុំ​មាន​ន័យ​ថា ស្ថានទូត​មិន​យកចិត្តទុកដាក់​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ទូទៅ​ឡើយ។

សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់​ថា ករណី​នេះ​មិន​ត្រូវ​ប្រើប្រាស់​យក​ទៅ​ចោទប្រកាន់​ស្ថានទូត​ថា​មិនបាន​ទទួល​ជួប​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ​ស្ថានទូត​អះអាង​ថា បាន​បំពេញការងារ​ដោយ​យកចិត្តទុកដាក់ បម្រើ​ពលរដ្ឋ​តាម​តម្រូវការ និង​សំណូមពរ​តាម​ស្ថានភាព​ជាក់ស្ដែង ដែល​ជា​ការ​ភ្ជាប់​ទំនាក់​ទំនង​ជិត​ស្និទ​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​ទង្វើ​នេះ​មិនមែន​សម្រាប់​ក្រុម​បុគ្គល​ក្រៅច្បាប់​ឡើយ​។​

មន្ត្រី​គណបក្សប្រឆាំង​ចំនួន ៤​នាក់ ដែល​នាំគ្នា​ទៅ​ដាក់​លិខិត​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ (Washington DC) កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា បាន​សម្រេច​ដាក់​លិខិត​របស់​ពួកគេ​ទៅ​ក្នុង​ប្រអប់​សំបុត្រ​នៅ​នឹង​របង​ស្ថានទូត បន្ទាប់​ពី​បាន​ចុច​កណ្ដឹង​ជាច្រើន​សា តែ​ពុំ​មាន​មនុស្ស​ចេញ​ពី​អគារ​ស្ថានទូត។

ក្នុង​លិខិត​នោះ​បាន​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តាមរយៈ​ស្ថានទូត​ខ្មែរឱ្យ​ផ្ដល់​សុពលភាព លិខិតឆ្លងដែន ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១​រូប​ដែល​ត្រូវ​ក្រសួង​ការបរទេស​បញ្ឈប់​សុពលភាព​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​សង្ស័យ​ថា មន្ត្រី​ស្ថានទូត​គេចវេះ​មិន​ទទួល​លិខិត ទើប​យក​លេស​បិទទ្វារ​ស្ថានទូត​នៅ​ពេល​ដែល​ក្រុម​របស់​លោក​ទៅ​ដាក់​លិខិត​។ លោក​ចាត់​ទុក​ទង្វើ​បែបនេះ​ថា ជា​ការ​រើសអើង ធ្វើការ​បម្រើ​បក្ស​កាន់អំណាច ជាជាង​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​ថា ក្រុម​របស់​លោក ជា​ក្រុម​ក្រៅ​ច្បាប់​នេះ លោក​ចោទ​សួរ​ថា តើ​មាន​ច្បាប់​ណាមួយ​ដែល​ដាក់​ពួកគាត់​ក្រៅច្បាប់ ក្រៅ​តែ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧៖ «គាត់​និយាយ​គាត់​ថា ពួក​ខ្ញុំ​ក្រៅច្បាប់ ពួក​ខ្ញុំ​ស្អីៗ​ហ្នឹង ខ្ញុំ​សួរ​ថា តើ​មាន​ច្បាប់​ណា ដែល​ដាក់​ពួក​ខ្ញុំ​ក្រៅច្បាប់​បើ​តាម​ខ្ញុំ​ចាំ​ហ្នឹង​មានតែ​ច្បាប់​មួយ​គត់ ដែល​កាលពី​ឆ្នាំ​១៩៩៤ គឺ​កាលពី​២៦​ឆ្នាំមុន​ហ្នឹង ដែល​គេ​ដាក់​ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ច្បាប់ តែ​ចំពោះ​ពួក​ខ្ញុំ​អត់​មែន​ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​ឯណា អត់​មែន​ផង​ហ្នឹង​។ អ៊ីចឹង​ពួក​ខ្ញុំ​គឺ​នៅ​ក្នុង​ច្បាប់ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ៊ីចឹង ការណ៍​ដែល​លុប​សុពលភាព​លិខិតឆ្លងដែន​ពួក​ខ្ញុំ​ដូច​ផាត់​ពួក​ខ្ញុំ​មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​អ៊ីចឹង»

លោក អេង ឆៃអ៊ាង បន្ត​ថា ការ​ស្នើសុំ​សុពលភាព​លិខិតឆ្លងដែន​នេះ​ជា​ទង្វើ​ស្របច្បាប់​។ ការលុបចោល​សុពលភាព​លិខិត​ឆ្លងដែន​របស់​ពួក​លោក គឺ​ស្មើនឹង​ការ​ដក​ហូត​សញ្ជាតិ​កំណើត​ដូច្នោះ​ដែរ។ លោ​ក​ថា ច្បាប់​បាន​ធានា​ការពារ​សិទ្ធិ​ពលរដ្ឋ​ពី​ការ​ដកហូត​សញ្ជាតិ ដោយ​មិន​ត្រឹមត្រូវ​។ លើស​ពី​នេះ នៅ​ពេល​នេះ​គឺ​ពួក​លោក​ចង់​ទៅ​តតាំង​ក្ដី​នៅ​តុលាការ​តាម​ការ​កោះហៅ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ជាទូទៅ​កម្ពុជា​ត្រូវ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែល​ធានា​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើៗ​គ្នា​ចំពោះ​គ្រប់​ពលរដ្ឋ​។ លោក​ថា ផ្លូវច្បាប់​ធានា​ថា គ្មាន​នរណា​អាច​ទៅ​ដក​សិទ្ធិ​ពលរដ្ឋ​ទាក់ទង​នឹង​សញ្ជាតិ​ពួកគេ​បាន​ទេ៖ «វា​អត់​មាន​ច្បាប់​ណាមួយ ដែល​តម្រូវ​ឱ្យ​ពួក​អ្នក ដែល​ជា​ប្រទេសជាតិ​ហ្នឹង​លុប​សញ្ជាតិ​ពលរដ្ឋ​ខ្លួនឯង​ចោល​ទេ បើ​យើង​និយាយ​ពី​គោលការណ៍​។ បើ​យើង​និយាយ​ពី​ច្បាប់​ក៏​អត់​មាន​ច្បាប់​បណ្ដេញ​ដេញ​ពលរដ្ឋ​ខ្លួនឯង​ឱ្យ​លា​សញ្ជាតិ​ចោល​ដែរ​។ លក្ខខណ្ឌ​មួយទៀត​នៅ​ក្នុង​គោលការណ៍​ក្នុង​ជា​សមាជិក​នៃ​រដ្ឋ​មួយ​ត្រូវតែ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សមាជិក​របស់​ខ្លួន​ជា​ពលរដ្ឋ ហើយ​បើសិនជា​ពលរដ្ឋ​មានទោស​មាន​ពៃរ៍ រត់​ភៀសខ្លួន​អីចឹង ហើយ​បើ​ប្រទេស​ហ្នឹង​ចង់​ចាប់​ពលរដ្ឋ ដែល​ថា​ខុសច្បាប់​ហ្នឹង​គឺ​គួរតែ​សហការ​ជាមួយ​ប្រទេស​សាមី ហើយ​បញ្ជូន​ពលរដ្ឋ​ដែល​ខុសច្បាប់​ហ្នឹង​មក​ប្រទេស​របស់​ខ្លួន​មិន​អាច​ឱ្យ គាត់​ដើរ​ប៉ាចរហាច​ទៅ​ណា​ទៅ​ណី​បាន​ទេ»

កាលពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រសួងការបរទេស​កម្ពុជា​បាន​លុបចោល​សុពលភាព​លិខិតឆ្លងដែន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១២​នាក់ បច្ចុប្បន្ន​មាន ១១​នាក់​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​ម្នាក់​កំពុង​ស្ថិត​ក្នុង​ប្រទេស​។ នៅ​ក្នុង​ខែ​វិច្ឆិកា​ដដែល​នោះ ក្រសួង​ដដែល​ក៏បាន​លុប​ចោល​សុពលភាព​លិខិតឆ្លងដែន​សកម្មជន​ចំនួន ២៧​នាក់​ផ្សេងទៀត

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​នៅតែ​ប្រកាន់​ជំហរ​ថា នឹង​ទៅកាន់​ស្ថាន​ទូ​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ម្ដង​ទៀត ដើម្បី​ធានា​ថា លិខិត​ស្នើសុំ​សុពលភាព​លិខិតឆ្លងដែន​របស់​ពួកគេ នឹង​បាន​ទៅដល់​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ លោក ស ខេង ហើយ​ពួកគេ​ក៏​សង្ឃឹម​ថា នឹង​ទទួល​បាន​សុពលភាព​លិខិតឆ្លងដែន​មកវិញ​នៅ​ពេល​ណាមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "ស្ថានទូត​ខ្មែរ​នៅ​អាមេរិក​ថា ការ​មិន​​ខ្វល់​នឹង​មន្ត្រី​បក្ស​ប្រឆាំង គ្មាន​ន័យ​ថា មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពលរដ្ឋ​ទេ"

  1. Sosocheath says:

    សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើង កាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុងជាន់កែងខ្លួនឯងទេឬ?

    ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយដំបរស្វានេះតែងតែប្រកាសក្តែងៗថា សហគមន៍អន្តរជាតិនឹងជួយក្រុមខ្លួនឲ្យបានវិលចូលស្រុកវិញតាមរយៈការដាក់ទណ្ឌកម្មឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ពួកនេះតែងធ្វើនយោបាយពឹងលើបរទេសទាំងស្រុង ប៉ុន្តែ ទីបំផុតគ្មានបរទេសណាយក
    ចិត្តទុកដាក់ជួយក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ។ តាមមើលទៅ ក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើលោក ហ៊ុន សែន ឡើយ ហើយមានតែ លោក ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។

    សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិសតំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរ តែអស់ពីក្តារអុកបាត់ទៅហើយ។

    ដូច្នេះ ការចេញមកសម្តែងល្ខោនសុំសុពលភាពលិខិតឆ្លងដែន របស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ីដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើល មកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោលតែប៉ុណ្ណោះ ក្នុងខណៈដែល កូវីដ~១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោកក៏ដូចជានៅកម្ពុជាដែរផ្តោតការយកចិត្តទុកដាក់លើការថែរក្សាការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួននិងក្រុមគ្រួសារជាអាទិភាព សំខាន់បំផុត។

    ប៉ុន្តែ ល្បែងស្វាលេងប៉ាហ៊ីរបស់ក្រុម មួរ សុខ ហួរ មិនទទួលបាន នូវសមានចិត្តពីអ្នកស្រុកនោះឡើយពីព្រោះប្រជាជនខ្មែរយល់ ច្បាស់ណាស់ថា នេះជាល្បែង នយោបាយអស់លក្ខ៍ណ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿងនិងការរៀបចំឈុតឆាកសម្តែងក៏នៅតែដដែលៗគ្មានអ្វីថ្មីគួរអោយទាក់ទាញការចាប់អារម្មណ៍ ទាល់តែសោះ។ និយាយឲ្យចំការសម្តែងរបស់ពួកគេនេះអន់ជាងស្វាលេងប៉ាហ៊ីទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕

  2. so socheath says:

    ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី !
    ………
    កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជាផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើងវិញ។

    សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះដែលនៅទីបំផុត អស់ក្បាច់លោត អស់ក្រឡាដើរក៏ងាកមកប្រើនយោបាយ «ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ងផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន របស់ពួកខ្លួនទៅវិញ។

    មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏ដូចជាមហាជនខ្មែរជាទូទៅដែរបាននាំគ្នាផ្ទុះ សំណើចដោយហួសចិត្តនៅ ពេលឃើញក្រុមនេះធ្វើ សកម្មភាពរបៀបបាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅនិងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ។

    អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនៅត្រង់ថា ៖

    ទី១-ជាទិដ្ឋភាពច្បាប់ ការលុបលិខិតឆ្លងដែនរបស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួន គឺជា មធ្យោបាយស្របច្បាប់ដើម្បី កុំឲ្យឧក្រិដ្ឋជន អាចធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន ហើយនេះក៏ជា ស្តង់ដារនៃការអនុវត្តជាទូទៅ សម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ។

    ទី២-ការស្នើសុំសុពលភាព លិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជននៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែងគួរឲ្យអស់សំណើច ដោយហេតុថា អ្នកទាំងនោះបានទៅរស់នៅក្រៅប្រទេសតាមរយៈការស្នើសុំសិទ្ធិជ្រកកោននយោបាយ។ ដូចនេះ បើក្រុម មួរ សុខហួរ ពិតជាចង់ត្រឡប់មកកម្ពុជាវិញមែន វាគឺជារឿងដ៏សាមញ្ញបំផុត ដោយពួកគេគ្រាន់តែសុំទៅរដ្ឋបរទេសនោះឲ្យលុបចោលសិទ្ធិស្នាក់នៅ ឬ សិទ្ធិជ្រកកោន នយោបាយដើម្បីក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ នោះសហរដ្ឋអាមេរិក ឬរដ្ឋបរទេស នោះនឹងច្បាស់ជាចាប់បញ្ជូនមកកម្ពុជាវិញទាំងអស់ជាក់ជា មិនខានឡើយ។ ករណីបែបនេះធ្លាប់ត្រូវបានសហរដ្ឋអាមេរិកធ្វើមកលើពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅខុសច្បាប់នៅអាមេរិករួចទៅហើយដោយគេបានតម្រូវឲ្យធ្វើមាតុភូមិ និវត្តន៍ជាបន្តបន្ទាប់មកកម្ពុជាវិញ។ ជាពិសេសបំផុតនោះគឺក្រុម មួរ សុខហួរ អាចទទួលផល ចំណេញនៅលើគោកដោយ មិនបាច់ខ្វល់ខ្វាយទាល់តែសោះអំពីថ្លៃយន្តហោះ ពីព្រោះរដ្ឋនៃ ប្រទេសដែលពួកគេស្នាក់នៅ នោះ ជាអ្នកចេញអោយទាំងស្រុង។

    ទី៣-ចំពោះរឿងចង់ចូលរួម
    សវនការ ក៏ជារឿងដែលកាន់តែ ងាយស្រួលថែមទៀត ដោយ សារតែពេលនេះ តុលាការរាជធានីភ្នំពេញកំពុងតាមរកមុខអ្នកទាំងនោះដោយមានទាំងដីកា បង្គាប់ឲ្យចាប់ខ្លួនរួចស្រេចទៅហើយ។ ដូចនេះ បើពួកគេ ប្រកាសខ្លួនថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ហើយជាឧក្រិដ្ឋជនថែមទៀតនោះ ប្រទេសដែលពួកគេកំពុងស្នាក់នៅច្បាស់ជាសហការណ៍ ចាប់ខ្លួនបញ្ជូនមកកម្ពុជាដើម្បីឡើងសវនាការភ្លាម ហើយភាគីកម្ពុជាច្បាស់ជានឹងត្រៀមឡាន របស់ពន្ធនាគារចាំដឹកអ្នកទាំង នោះមកសវនាការដោយមិន បាច់បង់ថ្លៃអ្វីឡើយ។ មិនតែ ប៉ុណ្ណោះ អាជ្ញាធរកម្ពុជាថែមទាំង ចាត់កម្លាំងមន្រ្តីអនុវត្តច្បាប់ចាំការពារសុវត្ថិភាពអមដំណើរ មួរ សុខហួរនិងគូកន ចូលសវនាការថែមទៀតផង។

    ទី៤៖ បើនិយាយបែបម្យ៉ាងទៀត ក្រុមអ្នកនយោបាយពនេចរមួយក្រុមនេះបានប្រកាសផ្តួលរំលំ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងបាន ប្រើប្រាស់មធ្យោបាយនិងល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នដួលរលំ។ ពួកគេបានប្រើចលនាតាមទំរង់នៃបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាចដោយបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងដាក់ រដ្ឋាភិបាល និងបានដើរញុះញង់ឲ្យបរទេសអោយដាក់ទណ្ឌកម្មមកលើកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន រលំរលាយ។

    ប៉ុន្តែទីបំផុត ស្រាប់តែក្រុមដដែលនេះដង្ហែរគ្នាទៅចុច កណ្តឹងស្ថានទូតដែលជាតំណាងរបស់រដ្ឋាភិបាលដើម្បីស្នើសុំឲ្យទទួលស្គាល់លិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។
    ចំពោះទង្វើនេះ យើងអាចទាញ ការសន្និដ្ឋានបានថា ពួកគេពិតជាអស់តម្រិះនិងទាល់ច្រកក្នុងការផ្តួលរដ្ឋាភិបាលលោក ហ៊ុន សែន ហើយ។ ដូច្នេះ ដើម្បីកុំឲ្យស្ងាត់ពេក ពួកគេយករឿងសុំពន្យារសុពលភាពលិខិតឆ្លងដែននេះធ្វើជាឆាកល្ខោនមួយឈុតដើម្បីបានថតរូបមកបង្ហោះក្នុងគោលដៅបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនផងនិងបង្កើតជាហេតុផលប្រមូលលុយចាយផងក្នុងស្ថានភាពដែលមេរោគកូវីដ១៩ កំពុងបិទជីពចរហិរញ្ញវត្ថុរបស់អ្នក ដែលធ្លាប់ផ្តល់លុយឲ្យពួកខ្លួនកន្លងមក។

    ទី៥៖ ប្រជាជនកម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមដដែលនេះបានប្រកាសវិលចូលស្រុកវិញដើម្បីចាប់លោក ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាល ភ្នំពេញ និងផ្លាស់ប្តូររបប។ ប៉ុន្តែ ផែនការនោះក៏ត្រូវទទួលរងការ បរាជ័យយ៉ាងអាម៉ាស់បំផុត។

    ថ្មីៗនេះ ក្រុមដដែលនេះក៏បាន ប្រកាសដំណើរវិលចូលស្រុកជាលើកទី២ក្នុងគោលបំណង ដូចគ្នាគឺចង់មកផ្តួលរដ្ឋាភិបាលដឹកនាំដោយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបដឹកនាំនៅកម្ពុជា។ ដូច្នេះសំណួរ សួរថា : បើក្រុមនេះ មានគំរោងមកផ្តួលរដ្ឋាភិបាលដដែល ចុះចាំបាច់អីទៅសុំឲ្យរដ្ឋាភិបាល មួយនេះផ្តល់

    សូជាតិ សូ, [13.11.20 05:55]
    សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើង កាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុងជាន់កែងខ្លួនឯងទេឬ?

    ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយដំបរស្វានេះតែងតែប្រកាសក្តែងៗថា សហគមន៍អន្តរជាតិនឹងជួយក្រុមខ្លួនឲ្យបានវិលចូលស្រុកវិញតាមរយៈការដាក់ទណ្ឌកម្មឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ពួកនេះតែងធ្វើនយោបាយពឹងលើបរទេសទាំងស្រុង ប៉ុន្តែ ទីបំផុតគ្មានបរទេសណាយក
    ចិត្តទុកដាក់ជួយក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ។ តាមមើលទៅ ក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើលោក ហ៊ុន សែន ឡើយ ហើយមានតែ លោក ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។

    សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិសតំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរ តែអស់ពីក្តារអុកបាត់ទៅហើយ។

    ដូច្នេះ ការចេញមកសម្តែងល្ខោនសុំសុពលភាពលិខិតឆ្លងដែន របស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ីដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើល មកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោលតែប៉ុណ្ណោះ ក្នុងខណៈដែល កូវីដ~១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោកក៏ដូចជានៅកម្ពុជាដែរផ្តោតការយកចិត្តទុកដាក់លើការថែរក្សាការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួននិងក្រុមគ្រួសារជាអាទិភាព សំខាន់បំផុត។

    ប៉ុន្តែ ល្បែងស្វាលេងប៉ាហ៊ីរបស់ក្រុម មួរ សុខ ហួរ មិនទទួលបាន នូវសមានចិត្តពីអ្នកស្រុកនោះឡើយពីព្រោះប្រជាជនខ្មែរយល់ ច្បាស់ណាស់ថា នេះជាល្បែង នយោបាយអស់លក្ខ៍ណ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿងនិងការរៀបចំឈុតឆាកសម្តែងក៏នៅតែដដែលៗគ្មានអ្វីថ្មីគួរអោយទាក់ទាញការចាប់អារម្មណ៍ ទាល់តែសោះ។ និយាយឲ្យចំការសម្តែងរបស់ពួកគេនេះអន់ជាងស្វាលេងប៉ាហ៊ីទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕

  3. @​ អាទូតបំបង់បាយ! តេី​ពូកគាត់​ទាំង​នោះ​មិនមែនជា​ប្រជាពល​រដ្ឋ​ខ្មែរ​ទេ​ឬ? នាម​ជា​ទូត​ដេីម្បី​ធ្វេីការសម្រប​សម្រួល​ដល់​ប្រជាពលរដ្ឋ​របស់ខ្លូន​ ទោះ​បី​ជា​អ្នកទាំង​នោះ​ ស្ថិត​នៅ​ក្នុង​សភាព​ការ​បែបណា​ក៌ដោយ។ តេី​ទូត​ខ្មែរ​ ទាំងអស់​ធ្វើ​ការ​បំរើ​ ប្រជាពល​រដ្ឋ​ ឬក៏​ធ្វើការ​ ដេីម្បី​បំរើ​ កណ:បក្ស​ប្រជាជន​ របស់​ហ៌ុន​សែន​?

Leave a Reply

Submit Comment