មន្ត្រី​ការបរទេស​ហុងគ្រី ថា​រឿង​មិន​ពាក់​ម៉ាស់ គឺ​នាំអាទិ៍​មកពី​ខាង​ភាគី​កម្ពុជា

ដោយ មួង ណារ៉េត
2020-11-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ) ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ី​យ៉ា​តូ (Peter Szijjarto) នា​វិមានសន្តិភាព កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ) ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ី​យ៉ា​តូ (Peter Szijjarto) នា​វិមានសន្តិភាព កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ២០២០។

 រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន


មន្រ្តីការបរទេសហុងគ្រី ថារឿងមិនពាក់ម៉ាស់ គឺដោយសារ​ខាង​ភាគី​កម្ពុជា​ស្នើ​សុំ


មន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី ថា ខាង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គឺជា​អ្នក​ផ្ដួចផ្ដើម​ស្នើសុំ​មិន​ឲ្យ​ពាក់​ម៉ាស់ ក្នុង​ជំនួប​ផ្លូវការ​កាលពី​ថ្ងៃទី៣ ខែ វិច្ឆិកា​។ ការ​ធ្វេសប្រហែស​នេះ​បណ្ដាល​ឲ្យ​ខ្មែរ​បួន​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩ និង​មនុស្ស​ជិត​ពីរ​ពាន់​នាក់ (១៦៧៥ត្រូវ​ក្រសួង​សុខាភិបាល​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​រយៈពេល ១៤ ថ្ងៃ។

មន្ត្រី​ឃ្លាំមើល​សង្គម ថា​ខាង​រដ្ឋាភិបាល​កម្ពុជា ប្រហែល​ចង់​បង្ហាញ​ការ​ដឹង​គុណ​ប្រទេស​ហុងគ្រី ដែល​ជំទាស់​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទើប​ទទួល​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល រហូត​ភ្លេចខ្លួន​បែប​នេះ។

អង្គភាព​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ឲ្យ​អាស៊ីសេរី ដឹង​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី១៣ ខែ វិច្ឆិកា ថា មូល​ហេតុ​ដែល​រដ្ឋមន្ត្រីការបរទេស​ហុងគ្រីលោក ភីតធើរ ហ្ស៊ីយ៉ាតូ (Péter Szijjártó) មិន​ពាក់​ម៉ាស់​ក្នុង​ពេល​ជួប​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា កាលពី​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នោះ គឺ​ដោយសារ​មាន​សំណើ​ច្បាស់លាស់​ពី​ខាង​ភាគី​ម្ចាស់ផ្ទះ ថា​មិន​ចាំបាច់​ពាក់​ម៉ាស់ ព្រោះ​ខាង​កម្ពុជា​ក៏​គ្រោង​មិន​ពាក់​ម៉ាស់​ដែរ។

អង្គភាព​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហុង​គ្រី អះអាង​ថា រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង​គណៈប្រតិភូ ប្រកាន់ខ្ជាប់​ខ្ជួន​តាម​ក្បួន​បង្ការ​ជំងឺ​កូវីដ​១៩​នេះ និង​ធ្វើ​អ្វី​តាមតែ​សំណូមពរ​របស់​ប្រទេស​ម្ចាស់ផ្ទះ ដូចជា​ការ​បង្ហាញ​លិខិត​ពេទ្យ បញ្ជាក់​ថា ពួកគាត់​គ្មាន​ជំងឺ​នេះ នៅមុន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា។

ទោះ​ជា​មាន​សំបុត្រ​ពេទ្យ​បញ្ជាក់ ៧២ ម៉ោង​មុន​ការ​ធ្វើដំណើរ​ទៅ​កម្ពុជា រក​មិន​ឃើញ​ថា មន្ត្រី​ហុង​គ្រី​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​នេះ​មែន ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក គឺ​ថ្ងៃទី៤ ខែ វិច្ឆិកា ពេល​ដែល​មន្ត្រី​ទាំងនេះ ទៅ​ដល់​ប្រទេស​ថៃ អាជ្ញាធរ​សុខាភិបាល​ថៃ រក​ឃើញ​ថា លោក​រដ្ឋមន្ត្រី​រូប​នេះ មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ និង​បាន​ចម្លង​ទៅ​មន្ត្រី​ទូត​ហុងគ្រី​ប្រចាំ​ប្រទេស​ថៃ ក្រោយ​ចម្លង​ជំងឺ​នេះ​ទៅ​មន្ត្រី​ទូត​ហុងគ្រី​ប្រចាំ​ប្រទេស​កម្ពុជា និង​មន្ត្រី​ខ្មែរ​ពីរ​នាក់ និង​មន្ត្រី​នគរបាល​ខ្មែរ ដែល​ជា​អង្គរក្ស​ការពារ​ប្រតិភូ​ហុងគ្រី​នោះ ម្នាក់​ផង។

ទោះជា​យ៉ាង​នេះ​ក្តី រដ្ឋលេខាធិការ​ក្រសួងការបរទេស​ហុង​គ្រីលោក តាម៉ាស់ ម៉ិនស៊ើរ (Tamás Menczer) ថា​ដោយសារតែ​សំបុត្រ​ពេទ្យ​បញ្ជាក់​ថា រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​គ្មាន​ជំងឺ​នេះ មុន​គាត់​ធ្វើ​ដំណើរ​ទៅ​កម្ពុជា និង​ប្រទេស​ថៃ គ្មាន​នរណា​ម្នាក់​អាច​អះអាង​ថា លោក​រដ្ឋមន្ត្រី​រូប​នោះ ជា​អ្នក​ចម្លង​ជំងឺ​នេះ​ទៅដល់​មនុស្ស​នៅ​ស្រុក​ខ្មែរ ឬ​ស្រុក​ថៃ​នោះ​ទេ​។ លោក​ថា យើង​មិន​ដឹង​ថា នរណា​ចម្លង​នរណា​ឲ្យ​ប្រាកដ។

បើ​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក មេរោគ​នៃ​ជំងឺ​កូ​វីដ​១៩ អាច​នៅ​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ១៤ ថ្ងៃ​ទើប​ចេញ​រោគសញ្ញា​។ អ្នក​ផ្ទុក​ជំងឺ​នេះ ភាគច្រើន​លើសលប់ មិន​បង្ហាញ​រោគសញ្ញា​ឲ្យ​ដឹង​មុន​នោះ​ឡើយ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃ​ទី៣ ខែ វិច្ឆិកា​នោះ លោក​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​រូប​នេះ បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​រូប និង​ច្រើន​ស្ថាប័ន រួម​ទាំង​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ផង ដោយ​លោក​មិន​ពាក់​ម៉ាស់ និង​ក្អក​ជា​ញឹកញាប់។

បើ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក ការ​មិន​ពាក់​ម៉ាស់ មិន​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា និង​ចាប់ដៃ​គ្នា ជាជាង​សំពះ​បែបនេះ គឺ​ផ្ទុយ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩​។ ជាង​នេះ​ទៅ​ទៀត គោលការណ៍​សុវត្ថិភាព​នេះ រឹតតែ​គួរ​ត្រូវ​បាន​គោរព​ឲ្យ​បាន​កាន់តែ​តឹងរ៉ឹង ពេល​ជួប​ប្រាស្រ័យ​ទាក់ទង​ជា​អ្នក​ដែល​ធ្វើដំណើរ​ពី​ក្រៅ​ប្រទេស។

គ្រាន់តែ​មួយថ្ងៃ ចំ​ថ្ងៃ​ដែល​គណៈប្រតិភូ​ហុងគ្រី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ នៅ​ប្រទេស​ហុងគ្រី​ឯណោះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​ថ្មី ដល់​ទៅ​ជិត ៤​ពាន់​នាក់ (,៩៨៩)​។ ប្រទេស​ហុង​គ្រី មាន​អ្នក​កើត​ជំងឺ​នេះ​ជាង ១​សែន ៣​ម៉ឺន​នាក់ (១៣១ ៨៨៧និង​ស្លាប់​ជិត ៣​ពាន់​នាក់ (២ ៨៨៣)​។ ឥឡូវនេះ ដោយសារ​វិបត្តិ​នេះ ប្រទេស​ហុងគ្រី កំពុង​ប្រកាស​បិទ​ផ្នែក​ខ្លះ នៃ​ប្រទេស​នេះ។

ទោះជា​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល ជួប​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ និង​រដ្ឋាភិបាល​ជាច្រើន បាន​រិះរក​វិធានការ​ទប់ស្កាត់​ជំងឺ​នេះ​យ៉ាងណាក្ដី ក៏​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វេស​ប្រហែស និង​បំពាន​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​ហុងគ្រី​នោះ។

ការណ៍​ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ប្រថុយប្រថាន​គ្រោះថ្នាក់ ហ៊ាន​បំពាន រហូត​ថ្លោះធ្លោយ បណ្ដាល​ឲ្យ​ឆ្លង​ជំងឺ​នេះ​ទៅ​មន្ត្រី​ខ្មែរ​បី​នាក់ និង​មន្ត្រី​ទូត​បរទេស​ហុងគ្រី​ប្រចាំ​នៅ​កម្ពុជា​ម្នាក់ និង​ពលរដ្ឋ​ខ្មែរ​ជិត ២​ពាន់​នាក់ ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក ដើម្បី​តាមដាន​រក​ជំងឺ​បែបនេះ អ្នកឃ្លាំមើល​សង្គម​លោក​បណ្ឌិត សេង សារី ថា អាច​មក​ពី​កម្ពុជា ចង់បាន​មុខមាត់​ផ្នែក​ទំនាក់ទំនង​ការទូត​បរទេស ទើប​ធ្វើ​បែប​ហ៊ឹកហ៊ាក់ ប៉ុន្តែ​ភ្លាត់ស្នៀត៖ «ការ​ទទួល​ភ្ញៀវ​របស់​យើង​លើក​នេះ​ហ្នឹង ជា​ការ​ទទួល​ភ្ញៀវ​បែប​អធិកអធម​មែនទែន ប្រហែល​ដោយសារ​ជា​អាច​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុងគ្រី​ហ្នឹង គាត់​ធ្លាប់​តែ​គាំទ្រ​កម្ពុជា នៅ​អង្គការសហប្រជាជាតិ​ទាក់ទង​ទៅ​នឹង​ការ​កាត់ EBA ២០%​។ ប្រហែលជា​អាច ជា​ការ​តបស្នង​ទៅលើ​គុណូបការៈ​ដែល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុងគ្រីហ្នឹង គាត់​ធ្លាប់​ជួយ​ជ្រោមជ្រែង​កម្ពុជា ទើប​បាន​ជា​ធ្វើ​ឲ្យ​កម្ពុជា​ហ្នឹង ហាក់ដូច​ជា​មាន​ភាព​ស្និទ្ធស្នាល រហូតដល់​ភ្លេច​ការពារ​ខ្លួនឯង»

ប្រទេស​ហុងគ្រី ជា​ប្រទេស​មួយ​នៅ​ភាគ​កណ្ដាល​នៃ​ទ្វីប​អឺរ៉ុប ដែល​រង​ការរិះគន់ ថា​ដឹកនាំ​បែប​ផ្ដាច់ការ និង​ជា​ប្រទេស​តែមួយគត់ ដែល​លេចធ្លោ​ជាងគេ ក្នុង​ការ​ប្រឆាំង​សហភាព​អឺរ៉ុប រឿង​ដក​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

អាស៊ីសេរី បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​មន្ត្រី​នាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ដែរ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ទាក់ទង​ទៅ​ខាង​ក្រសួងការបរទេស​វិញ៖ «ខ្ញុំ​អត់​ដឹង​ទេ ទាល់តែ​សួរ​ទៅ​ក្រសួង​ការបរទេស​។ ពិធីការ​របស់​ក្រសួង​ការបរទេស​។ ពិធីការ​គេ​ធ្វើ​របៀប​ម៉េច ខ្ញុំ​អត់​ដឹង ដ្បិត​ខ្ញុំ​អត់​បាន​នៅ​ពេល​នោះ​ទេ»

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង បាន​ទេ កាល​ពី​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា ដោយសារ​ទូរស័ព្ទ​ចូល​ច្រើន​លើក គ្មាន​អ្នក​ទទួល។

ទោះជា​យ៉ាង​នេះ​ក្តី រដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន បាន​សរសេរ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ថា​ឧប្បត្តិហេតុ​នៃ​ការ​ចម្លង​ជំងឺ​កូវីដ​១៩​នេះ មិន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង ដែល​លោក​ហៅថា​ជា​មិត្តភាព​ជ្រាលជ្រៅ នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​នោះ​ទេ ព្រោះថា​ទស្សនកិច្ច​នោះ នាំ​មក​នូវ​ផល​ចំណេញ​ដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ។

ទោះបីជា​មន្ត្រី​ការបរទេស​កម្ពុជា​រូប​នេះ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី នាំមក​នូវ​ផល​ចំណេញ​ទ្វេ​ភាគី​ក៏ដោយ ក៏​ពេលនេះ​ភាគី​ដែល​ខាត​បង់​ធំ គឺ​ខាង​កម្ពុជា ដោយសារ​តែ​មាន​មនុស្ស​ជាច្រើន បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ទៅ​នឹង​គណៈប្រតិភូ​ហុងគ្រី។ ជាង​នេះ​ទៅ​ទៀត គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជាច្រើន ត្រូវ​បិទទ្វារ​សាជាថ្មី​។ រីឯ​សេវា​ក្លឹប​កម្សាន្ត និង​មុខរបរ​ជាច្រើន​ទៀត ត្រូវ​បិទ ដោយសារតែ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​នោះ​។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទៅ​ប្រទេស ព្រួយ​បារម្ភ និង​ភ័យខ្លាច​កាន់តែ​ខ្លាំង ខ្លាច​ជំងឺ​នេះ​ឆ្លង​រាលដាល​ដល់​សហគមន៍។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់ថា នេះ​ជា​បន្ទុក​បន្ថែម​មួយទៀត ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជួប​ការ​លំបាក​ស្រាប់​ទៅ​ហើយ​។ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថា នេះ​ជា​មេរៀន​ដ៏​សំខាន់​និង​ភ្ញាក់ផ្អើល​មួយ ដែល​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ជាង​នេះ និង​មិន​ត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត ចំពោះ​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​រាលដាល​ជា​សកល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "មន្ត្រី​ការបរទេស​ហុងគ្រី ថា​រឿង​មិន​ពាក់​ម៉ាស់ គឺ​នាំអាទិ៍​មកពី​ខាង​ភាគី​កម្ពុជា"

  1. ពុទ្ធោ! ពុទោ្ធ! says:

    ខ្ញុំសង្ស័ុយយ៉ូហើយថាហេតុអ្វីរបបបាទកន្ថោនេះស្លន់ស្លោម្លេះយើងមិនដឹងថាខាងណាចម្លងទៅខាងណាទេចាំមើលតទៅទៀត។តែមហាជនខ្មែរលោកចង់ដឹងថានៅសុក្ខៗអាចុះក្អួតតៃហោងណាទៅអញ្ជើញគេមកក្នុងកាលៈទេសៈនេះហេតុឥក៍ភ្លើដល់ម្លឹង?

  2. Anonymous says:

    I do not want to see this evil face any more please take this fucking guy out

  3. ឱ​ អាចោរ​ភ្នែក​ទោល​ហ៊ុន​សែន​អេីយ​! នេះហេីយ​ដែល​គេ​ថា:​ ចំណេះ​ជិះ​ក​ឯងហេីយ.,.​ យ៉ាប់​ណាស់​ចំពោះ​មនុស្ស​ដែល​ ល្ងង់​ធ្វើ​ចេះនេះ។

  4. Anonymous says:

    YES …that right I love what you said NEAK LNGOUNG TVER CHESS TOMRESS CHHESSKORENG but it is too bad this animal murder so many Cambodian witch was wars then animal .

Leave a Reply

Submit Comment