អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​រម្លឹក​ពី​ភាព​អយុត្តិធម៌ និង​វេទនា​ប្រៀប​ដូច​សម័យ​ខ្មែរក្រហម

ដោយ ខែ សុណង
2020-11-15
RFA

ស្ដាប់ ឬទាញ​យក​បទសម្ភាសន៍​រវាង អ្នកស្រី ខែ សុណង និង​លោក យាង​ សុធារិន្ទ និង​លោក ណុប វី
ស្តាប់សំឡេងថតសំឡេង

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) នា​តុលាការកំពូល កាល​ពីថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២០។

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) នា​តុលាការកំពូល កាល​ពីថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២០។

 Photo courtesy


ស្ដាប់ ឬទាញ​យក​បទសម្ភាសន៍​រវាង អ្នកស្រី ខែ សុណង និង​លោក យាង​ សុធារិន្ទ និង​លោក ណុប វី

អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី ចាត់​ទុក​ខួប ៣ ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ​ដាក់​ពន្ធនាគារ​ថា រង​ភាព​អយុត្តិធម៌ និង​វេទនា​ប្រៀប​ដូច​សម័យ​ខ្មែរក្រហម។

ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០២០ នេះ គឺជា​គម្រប់​៣ ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។

លោក យាង សុធារិន្ទ ថ្លែង​ថា រហូត​មក​ដល់​ពេលនេះ ថ្វីត្បិតតែ​លោក​ស្ថិតនៅ​ក្រៅ​ឃុំ ដោះលែង​ឲ្យ​មាន​សេរីភាព​ក្ដី ប៉ុន្តែ​លោក​និង​លោក អ៊ួន ឈិន ពុំ​ទាន់​ទទួល​បាន​សេរីភាព​ពិតប្រាកដ​នៅ​ឡើយ​ទេ​។ លោក​ថា ការ​និយាយ​ដូច្នេះ ព្រោះតែ​ការ​ឃុំខ្លួន​លោក​ដែល​ពុំបាន​ប្រព្រឹត្ត​កំហុស​កន្លង​មក ហើយ​អូស​បន្លាយ​សំណុំ​រឿង​នេះ​មិន​ឲ្យ​ដាច់ស្រេច គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូបលោក៖ «ជីវិត​របស់​យើង​នៅ​ពេល​ដែល​យើង​មិន​ទាន់​មាន​កំហុស​ផង យក​យើង​ទៅ​ធ្វើ​បាប ដែល​យើង​តែង​និយាយ​ថា​ជា​ការ​សង​សឹង​មក​លើ​យើងខ្ញុំ ដែល​យើង​មិន​ដឹង​អី​សោះ ហើយ​យក​ពួក​ខ្ញុំ​ធ្វើជា​ចំណាប់ខ្មាំង​ហើយ​ធ្វើបាប​លើ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​ពួក​យើងខ្ញុំ​ទាំងពីរ។ នេះ​ជា​បទពិសោធន៍​ដែល​ឈឺចាប់​និង​ជា​របប​ខ្មែរក្រហម​តែម្ដង​។ អ្វី​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើ​មក​លើ​ខ្ញុំ នៅ​ពេល​ហ្នឹង​លើ​រូប​ខ្ញុំ​ជាមួយ​លោក អ៊ួន ឈិន សម្រាប់​ខ្ញុំ​ដែល​មិន​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម គឺ​អ្វី​ដែល​សមត្ថកិច្ច​​ធ្វើ​ចំពោះ​ខ្ញុំ​គឺ​ជា​របប​ខ្មែរក្រហម​សុទ្ធសាធ ដែល​ខ្ញុំ​បាន​ឃើញ​ពេល​នេះ»

កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពួក​លោក​ថា បង្កើត​ស្ទូឌីយោ​ថត​ចម្រៀង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​ក្រោយ​មក​បាន​ប្តូរ​ការ​ចោទ​ប្រកាន់​ថា ពួក​លោក​លួច​ផ្ញើ​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យ​បរទេស ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​។ ក្រោយ​មក​ទៀត អាជ្ញាធរ​បាន​បន្ថែម​បទ​ចោទ​មួយទៀត​លើ​ពួក​លោក គឺ​ការផលិត និង​កាន់កាប់​រូបភាព​អាសអាភាស។

តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ជាង ៩​ខែ ទើប​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​បាន​ដាក់​អ្នក​ទាំងពីរ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ ដោយ​រក្សាទុក​លិខិតឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ ហើយ​តម្រូវ​ឱ្យ​អ្នក​ទាំងពីរ​ទៅ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​រៀងរាល់​ខែ។

ទាក់ទង​នឹង​សវនាការ​វិញ តុលាការ​ក្រុង​ភ្នំពេញ​បាន​ជំនុំជម្រះ​រឿង​ក្តី​នេះ​ពីរ​ដង និង​បាន​ពន្យារពេល​ប្រកាស​សាលក្រម​ម្ដង ប៉ុន្តែ​ចុងក្រោយ​តុលាការ​បែរជា​សម្រេច​ឱ្យ​ស៊ើបអង្កេត​រឿង​ក្តី​នេះ​បន្ថែម​ទៀត បន្ទាប់ពី​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​អ្នក​ទាំងពីរ​។ អ្នក​ទាំងពីរ​បាន​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​ទាំង​ពីរ សុទ្ធតែ​បាន​តម្កល់​ការ​សម្រេច​នោះ​ទុក​ជា​បាន​ការ​ដដែល​។ ការដែល​ត្រូវ​ស៊ើបអង្កេត​ឡើងវិញ​នេះ មាន​ន័យថា សំណុំរឿង​របស់​អ្នក​ទាំងពីរ​ត្រូវ​អូស​បន្លាយ​ដោយ​គ្មាន​កាលកំណត់ ហើយ​សិទ្ធិ​សេរីភាព​វិញ​នៅតែ​ស្ថិត​ក្រោម​ការ​គាបសង្កត់។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​នេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចងក្រង​ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ពិនិត្យ​ឃើញ​ថា លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​ទទួល​រង​នូវ​ការ​រំលោភបំពាន​ជាច្រើន​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ រួម​ទាំង​ការ​ដកហូត​សិទ្ធិ​សេរីភាព​ផង​ដែរ​។ អង្គការ​សិទ្ធិមនុស្ស​ដដែល​នេះ ចាត់​ទុក​ករណី​នេះ គឺជា​ឧទាហរណ៍​មួយ​នៃ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​លើ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ហើយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាត់ទុក​សារព័ត៌មាន​ជា​អំពើ​ឧក្រិដ្ឋ​តទៅទៀត​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គូស​បញ្ជាក់​ទៀត​ថា ការចោទប្រកាន់ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ គឺជា​ការ​គំរាមកំហែង​លើ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ហើយ​បង្កើត​បានជា​របត់​មួយ​នៃ​ការ​ដាក់​ទោសទណ្ឌ​ជា​លក្ខណៈ​សងសឹក និង​តាម​អំពើ​ចិត្ត​ទៅ​លើ​សំឡេង​រិះគន់​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​រម្លឹក​ពី​ភាព​អយុត្តិធម៌ និង​វេទនា​ប្រៀប​ដូច​សម័យ​ខ្មែរក្រហម"

  1. Anonymous says:

    sorry you guy this is the killing field regime that was continuous from Vietcong planed . POL POT was taken China policy and HUN NAL group was taken Vietcong policy both of them was fighting each other for the rising to be the roller in Cambodia. after all both of them was Cambodian killer and you can see every thing is working the same way that they used to do . I knew HUN SEN the evil killer regime continuous doing the same way because they got their men every where in the country. I also knew the CPP leaded by HUN NAL can not be a Democratic person he always a Communist Vietcong’s slaved after being white Vietcong for so many decade Vietcong still can not guaranty the survival of this CPP regime that right HUN SEN swing 100% to China. I do not think both of you can get justice at any time soon if this country still rolling by that evil leader

  2. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  3. so socheath says:

    តំណាងកម្ពុជានៅ អ.ស.ប ថាការវាយតម្លៃស្ថានភាពអ្នកការពារ
    សិទ្ធិមនុស្សនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ពិត
    2020-11-17 12:05pm
    (ហ្សឺណែវ, ស្វីស)៖ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានសម្តែងប្រតិកម្ម និងសោកស្តាយខ្លាំងចំពោះរបាយការណ៍ លោកស្រី សាស្ត្រាចារ្យម៉ារី ឡ-ល័រ Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និងបានលើកឡើងថា ការវាយតម្លៃពីស្ថានការណ៍ណាមួយនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ការណ៍ពិត។
    ការប្រតិកម្មរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានកើតមានឡើងបន្ទាប់ពីលោកស្រី ម៉ារី ឡ-ល័រ Mary Lawlor នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពី ស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍នេះលោកស្រី បានបង្ហាញក្តីព្រួយបារម្ភចំពោះចំណាត់ការផ្លូវច្បាប់លើក្រុមអ្នកការពារសិទ្ធិមនុស្ស ហើយក៏បានគូសរំលេចពីការចាប់ខ្លួនមនុស្សមួយចំនួនរួមទាំងលោក រ៉ុង ឈុន ផងដែរ។
    ក្នុងសេចក្តីថ្លែងការណ៍តបនឹងការលើកនេះ ឯ/ឧអាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា ការវាយតម្លៃលើប្រទេសមួយ ដែលអាចជឿជាក់បាន លុះត្រាតែផ្អែកលើបរិបទច្បាប់ និងហេតុការណ៍ពិតនៅនឹងកន្លែង ជាមួយប្រភពព័ត៌មាន ដែលមានការផ្ទៀងផ្ទាត់ និងទស្សនៈវិស័យរួម។
    ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឯ/ឧន សុខខឿន បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់លោកស្រីម៉ារី ឡ-ល័រ Mary Lawlor។ តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បានគូសរំលេចថា របាយការណ៍របស់លោកស្រី Lawlor ពុំបានគោរពឱ្យបានម៉ត់ចត់ទៅតាមនីតិវិធី និងវិជ្ជាជីវៈមិនលម្អៀងក្នុងតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។
    ឯ/ឧ អាន សុខខឿន បានលើកឡើងថា លោកស្រីមិនបានផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន ជាមួយប្រភពរដ្ឋាភិបាលទេ។ បើពិនិត្យមើលឱ្យកាន់តែច្បាស់ សេចក្ដីថ្លែងការណ៍របស់លោកស្រីមានភាពលម្អៀង ជ្រើសរើសតែមួយជ្រុង និងធ្វើឱ្យមានការខូចខាត។
    តំណាងរបស់កម្ពុជារូបនេះបន្ថែមថា លោកស្រីសាស្ត្រាចារ្យឡ-ល័រ Lawlor ពុំដែលបាននិយាយទាល់តែសោះថា ការអនុវត្តសេរីភាព នៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណី កិច្ច ការទទួលខុសត្រូវ និងការរឹតត្បិតពិសេសដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុង មាត្រា២៩ (២) នៃសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ព្រមទាំងមាត្រា១៩ (៣) មាត្រា២១ និង មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋនិងនយោបាយ។
    «វាជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា រួមទាំងអ្នកដែលគេហៅថា [អ្នកការពារសិទ្ធិមនុស្ស] ផងដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ នៅក្នុងព្រំដែននៃច្បាប់។ ទីបំផុតមើលទៅហាក់ដូចជា លោកស្រីសាស្ត្រាចារ្យ ពុំត្រូវបានគេជូនព័ត៌មានឱ្យបានពេញលេញអំពីការអនុវត្តសិទ្ធនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលត្រូវឱ្យស្របទៅតាមច្បាប់ ដូចមានចែងក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា»។
    ឯ/ឧ អាន សុខខឿន បន្ថែមថា «ការប្រមូលផ្ដុំដោយសន្តិវិធីដែលសហការជាមួយអាជ្ញាធរ និងប្រកាន់ខ្ជាប់នូវវិធានការសន្តិសុខនិងសុវត្ថិភាព គឺជាការអនុវត្ត សេរីភាព ដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់។ ផ្ទុយទៅវិញ ការប្រមូលផ្ដុំ ក្នុង គោលបំណងដាក់សម្ពាធលើប្រព័ន្ធតុលាការ គឺជាបទល្មើស ដែលមានចែងក្នុងមាត្រា៥២២ នៃ ក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា»។
    តាមរយៈសេចក្តីថ្លែងការណ៍នេះ ឯ/ឧ អាន សុខខឿន អាន សុខខឿន បានរំលឹកអ្នករាយការណ៍ពិសេសថា ការចូលរួមជាមួយគណបក្សនយោបាយ ឬ អង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់នោះ ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយនោះទេ។
    បើទោះបីជាយ៉ាងណាតំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បានអះអាងថា
    រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តបន្តធានាការអនុវត្តសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍របស់ពលរដ្ឋទាំងអស់ដែលគោរព ច្បាប់ មិនមែនសម្រាប់តែក្រុមជាក់លាក់ណាមួយនោះឡើយ៕

    so socheath
    November 17, 2020 at 12:42 pm
    ឯ/ឧជិន ម៉ាលីន ច្រានចោលរបាយការណ៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ថាទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ
    2020-11-16 05:10pm
    (ភ្នំពេញ)៖ ឯ/ឧ ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    បានបញ្ជាក់ប្រាប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា របាយការណ៍របស់អ្នករាយការពិសេស
    អង្គការសហប្រជាជាតិ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស។
    ការបញ្ជាក់បែបនេះ របស់ឯ/ឧ ជិន ម៉ាលីន បានធ្វើឡើងក្រោយ លោកស្រី ម៉ារី ឡាវល័រ Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានសម្តែងនូវការព្រួយបារម្ភអំពីការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
    អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានច្រានចោលយ៉ាងដូច្នេះថា៖ «របាយការណ៍នេះ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់និងធ្វើការវិភាគវែកញែកពីទង្វើ និងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ ថាតើវាជាសកម្មភាពការពារសិទ្ធិមនុស្សឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាន និងធាតុផ្សំគ្រប់គ្រាន់បង្កើតបានជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជាដែរ ឬអត់ ហើយពួកគេបានធ្វើអ្វីខ្លះបានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ»។
    ពាក់ព័ន្ធនឹងចំណុចនេះ ឯ/ឧ ជិន ម៉ាលីន បានលើកឡើងថា រដ្ឋាភិបាល និងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
    លើសពីនេះ លោកបានគូសបញ្ជាក់ថា ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តនូវសកម្មភាព និងផែនការទាំងនោះ ក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរ តែផ្ទុយទៅវិញ វាជាអំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ទាំងនោះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។
    មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់កម្ពុជាដដែល ក៏បានបញ្ជាក់ថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះក្រុមដែលមានផែនការ និងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេសសិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ៕

Leave a Reply

Submit Comment