តុលាការ​បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ពី​បទ​ក្បត់​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2020-11-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ថាច់ សេដ្ឋា សមាជិក​ព្រឹទ្ធសភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​ពី​បទ រួម​គំនិត​ក្បត់ នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ថាច់ សេដ្ឋា សមាជិក​ព្រឹទ្ធសភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​ពី​បទ រួម​គំនិត​ក្បត់ នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង​ ហៀង បាន​ចេញ​ដីកា​កោះ​ហៅ​លោក ថាច់ សេដ្ឋា សមាជិក​ព្រឹទ្ធសភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

មក​ទល់​ពេល​នេះ តុលាការ​របប​លោក ហ៊ុន សែន បាន​ចេញ​ដីកា​កោះ​ហៅ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៦៨នាក់​ហើយ រួម​ទាំង​លោក ថាច់ សេដ្ឋា ផង ដើម្បី​ចូលរួម​សវនាការ ​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ខាង​មុខ​នេះ ពី​បទ​ចោទ​ប្រកាន់​ដូចៗ គ្នា គឺ​រួម​គំនិត​ក្បត់ ដែល​បាន​ប្រព្រឹត្តិ​កាលពី​ក្នុង​អំឡុង​ឆ្នាំ២០១៩។

តុលាការ​ក្រុង​ភ្នំពេញ កាលពី​ខែ​តុលា បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩រូប រួម​ទាំង​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ផង ឲ្យ​ចូល​បំភ្លឺ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ក្នុង​សំណុំរឿង រួមគំនិត​ក្បត់។

ដីកា​កោះហៅ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទាំង​នេះ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​ទៅ​បិទ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ មានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "តុលាការ​បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ពី​បទ​ក្បត់​ជាតិ"

  1. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

    so socheath
    November 17, 2020 at 12:40 pm
    តំណាងកម្ពុជានៅ អ.ស.ប ថាការវាយតម្លៃស្ថានភាពអ្នកការពារ
    សិទ្ធិមនុស្សនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ពិត
    2020-11-17 12:05pm
    (ហ្សឺណែវ, ស្វីស)៖ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានសម្តែងប្រតិកម្ម និងសោកស្តាយខ្លាំងចំពោះរបាយការណ៍ លោកស្រី សាស្ត្រាចារ្យម៉ារី ឡ-ល័រ Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និងបានលើកឡើងថា ការវាយតម្លៃពីស្ថានការណ៍ណាមួយនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ការណ៍ពិត។
    ការប្រតិកម្មរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានកើតមានឡើងបន្ទាប់ពីលោកស្រី ម៉ារី ឡ-ល័រ Mary Lawlor នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពី ស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍នេះលោកស្រី បានបង្ហាញក្តីព្រួយបារម្ភចំពោះចំណាត់ការផ្លូវច្បាប់លើក្រុមអ្នកការពារសិទ្ធិមនុស្ស ហើយក៏បានគូសរំលេចពីការចាប់ខ្លួនមនុស្សមួយចំនួនរួមទាំងលោក រ៉ុង ឈុន ផងដែរ។
    ក្នុងសេចក្តីថ្លែងការណ៍តបនឹងការលើកនេះ ឯ/ឧអាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា ការវាយតម្លៃលើប្រទេសមួយ ដែលអាចជឿជាក់បាន លុះត្រាតែផ្អែកលើបរិបទច្បាប់ និងហេតុការណ៍ពិតនៅនឹងកន្លែង ជាមួយប្រភពព័ត៌មាន ដែលមានការផ្ទៀងផ្ទាត់ និងទស្សនៈវិស័យរួម។
    ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឯ/ឧន សុខខឿន បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់លោកស្រីម៉ារី ឡ-ល័រ Mary Lawlor។ តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បានគូសរំលេចថា របាយការណ៍របស់លោកស្រី Lawlor ពុំបានគោរពឱ្យបានម៉ត់ចត់ទៅតាមនីតិវិធី និងវិជ្ជាជីវៈមិនលម្អៀងក្នុងតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។
    ឯ/ឧ អាន សុខខឿន បានលើកឡើងថា លោកស្រីមិនបានផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន ជាមួយប្រភពរដ្ឋាភិបាលទេ។ បើពិនិត្យមើលឱ្យកាន់តែច្បាស់ សេចក្ដីថ្លែងការណ៍របស់លោកស្រីមានភាពលម្អៀង ជ្រើសរើសតែមួយជ្រុង និងធ្វើឱ្យមានការខូចខាត។
    តំណាងរបស់កម្ពុជារូបនេះបន្ថែមថា លោកស្រីសាស្ត្រាចារ្យឡ-ល័រ Lawlor ពុំដែលបាននិយាយទាល់តែសោះថា ការអនុវត្តសេរីភាព នៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណី កិច្ច ការទទួលខុសត្រូវ និងការរឹតត្បិតពិសេសដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុង មាត្រា២៩ (២) នៃសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ព្រមទាំងមាត្រា១៩ (៣) មាត្រា២១ និង មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋនិងនយោបាយ។
    «វាជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា រួមទាំងអ្នកដែលគេហៅថា [អ្នកការពារសិទ្ធិមនុស្ស] ផងដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ នៅក្នុងព្រំដែននៃច្បាប់។ ទីបំផុតមើលទៅហាក់ដូចជា លោកស្រីសាស្ត្រាចារ្យ ពុំត្រូវបានគេជូនព័ត៌មានឱ្យបានពេញលេញអំពីការអនុវត្តសិទ្ធនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលត្រូវឱ្យស្របទៅតាមច្បាប់ ដូចមានចែងក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា»។
    ឯ/ឧ អាន សុខខឿន បន្ថែមថា «ការប្រមូលផ្ដុំដោយសន្តិវិធីដែលសហការជាមួយអាជ្ញាធរ និងប្រកាន់ខ្ជាប់នូវវិធានការសន្តិសុខនិងសុវត្ថិភាព គឺជាការអនុវត្ត សេរីភាព ដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់។ ផ្ទុយទៅវិញ ការប្រមូលផ្ដុំ ក្នុង គោលបំណងដាក់សម្ពាធលើប្រព័ន្ធតុលាការ គឺជាបទល្មើស ដែលមានចែងក្នុងមាត្រា៥២២ នៃ ក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា»។
    តាមរយៈសេចក្តីថ្លែងការណ៍នេះ ឯ/ឧ អាន សុខខឿន អាន សុខខឿន បានរំលឹកអ្នករាយការណ៍ពិសេសថា ការចូលរួមជាមួយគណបក្សនយោបាយ ឬ អង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់នោះ ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយនោះទេ។
    បើទោះបីជាយ៉ាងណាតំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បានអះអាងថា
    រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តបន្តធានាការអនុវត្តសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍របស់ពលរដ្ឋទាំងអស់ដែលគោរព ច្បាប់ មិនមែនសម្រាប់តែក្រុមជាក់លាក់ណាមួយនោះឡើយ៕

    so socheath
    November 17, 2020 at 12:42 pm
    ឯ/ឧជិន ម៉ាលីន ច្រានចោលរបាយការណ៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ថាទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ
    2020-11-16 05:10pm
    (ភ្នំពេញ)៖ ឯ/ឧ ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    បានបញ្ជាក់ប្រាប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា របាយការណ៍របស់អ្នករាយការពិសេស
    អង្គការសហប្រជាជាតិ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស។
    ការបញ្ជាក់បែបនេះ របស់ឯ/ឧ ជិន ម៉ាលីន បានធ្វើឡើងក្រោយ លោកស្រី ម៉ារី ឡាវល័រ Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានសម្តែងនូវការព្រួយបារម្ភអំពីការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
    អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានច្រានចោលយ៉ាងដូច្នេះថា៖ «របាយការណ៍នេះ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់និងធ្វើការវិភាគវែកញែកពីទង្វើ និងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ ថាតើវាជាសកម្មភាពការពារសិទ្ធិមនុស្សឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាន និងធាតុផ្សំគ្រប់គ្រាន់បង្កើតបានជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជាដែរ ឬអត់ ហើយពួកគេបានធ្វើអ្វីខ្លះបានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ»។
    ពាក់ព័ន្ធនឹងចំណុចនេះ ឯ/ឧ ជិន ម៉ាលីន បានលើកឡើងថា រដ្ឋាភិបាល និងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
    លើសពីនេះ លោកបានគូសបញ្ជាក់ថា ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តនូវសកម្មភាព និងផែនការទាំងនោះ ក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរ តែផ្ទុយទៅវិញ វាជាអំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ទាំងនោះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។
    មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់កម្ពុជាដដែល ក៏បានបញ្ជាក់ថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះក្រុមដែលមានផែនការ និងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេសសិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ៕

  2. Anonymous says:

    CHHEAM SREK SBEK HOVE that all

Leave a Reply

Submit Comment