តំណាងរាស្រ្ត​អាមេរិក ៨ រូប ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​មន្រ្តី​ជាន់​ខ្ពស់​របប​លោក​ ហ៊ុន សែន និង​ពិនិត្យ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ឡើង​វិញ

ដោយ មួង ណារ៉េត
2020-11-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបពី​ឆ្វេង​ទៅ​ស្ដាំ ១) សមាជិក​ព្រឹទ្ធ​សភា​លោក អិត ម៉ាឃី (Edward J. Markey) ២) សមាជិក​ព្រឹទ្ធ​សភា​ អ្នកស្រី អេលីហ្សា​ប៊ែត ល័ររ៉ិន (Elizabeth Warren) ៣) សមា​ជិកសភា​លោក ថិត យ៉ូហូ (Ted Yoho) ៤) សមាជិក​សភា​អ្នកស្រី​ ល័ររី ត្រាហាន (Lori Trahan) ៥) សមាជិក​សភា​លោក អាឡែន​ ឡូវ៉ិនស្សល (Alan Lowenthal), ៦) សមាជិក​ព្រឹទ្ធសភា​អ្នកស្រី​ ដាយ​អិន ហ្វាញស្តាញ (Dianne Feinstein) ៧) សមាជិក​សភា​លោក​ សេត ម៉ូលតុន​ (Seth Moulton) និង​ ៨) សមាជិក​ព្រឹទ្ធសភា​លោក រ៉ូប៊ើត ខេស៊ី (Robert P. Casey, Jr)

រូបពី​ឆ្វេង​ទៅ​ស្ដាំ ១) សមាជិក​ព្រឹទ្ធ​សភា​លោក អិត ម៉ាឃី (Edward J. Markey) ២) សមាជិក​ព្រឹទ្ធ​សភា​ អ្នកស្រី អេលីហ្សា​ប៊ែត ល័ររ៉ិន (Elizabeth Warren) ៣) សមា​ជិកសភា​លោក ថិត យ៉ូហូ (Ted Yoho) ៤) សមាជិក​សភា​អ្នកស្រី​ ល័ររី ត្រាហាន (Lori Trahan) ៥) សមាជិក​សភា​លោក អាឡែន​ ឡូវ៉ិនស្សល (Alan Lowenthal), ៦) សមាជិក​ព្រឹទ្ធសភា​អ្នកស្រី​ ដាយ​អិន ហ្វាញស្តាញ (Dianne Feinstein) ៧) សមាជិក​សភា​លោក​ សេត ម៉ូលតុន​ (Seth Moulton) និង​ ៨) សមាជិក​ព្រឹទ្ធសភា​លោក រ៉ូប៊ើត ខេស៊ី (Robert P. Casey, Jr)

 គណនី​ហ្វេសប៊ុក​របស់​តំណាង​រាស្រ្ត​អាមេរិក


តំណាង​រាស្រ្ត​អាមេរិក​ ៨ រូប ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​នៃ​របបលោក​ ហ៊ុន សែន ដោយសារ​ការ​បន្ត​គំរាម​កំហែង និង​បង្ក្រាប​សំឡេង​ប្រឆាំង​ និង​សកម្មជន​ឥត​ឈប់ឈរ​។ ពួកគាត់​ ក៏ស្នើ​​​ឲ្យ​ពិនិត្យ​ឡើងវិញ​ ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ GSP ដោយសារ​តែ​បរិយាកាស​កាន់​តែ​អាក្រក់​ ផ្នែក​សេរីភាព​សហជីព​ និង​ការងារ​។​

តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​ បួន​រូប​ជាសមាជិក​សភា​ និង​បួន​រូប​ទៀត​ ជា​សមាជិក​ព្រឹទ្ធសភា ​ភាគ​ច្រើន​លើស​លុប​មក​​ពីខាង​គណបក្ស​ប្រជាធិបតេយ្យ (Democrat) បាន​សរសេរ​ លិខិត​ រួមគ្នា​មួយ​ច្បាប់​ កាល​ពីថ្ងៃទី ១៦​ ខែ​ វិច្ឆិកា​ ជូនទៅ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​ ម៉ៃក៍ ផុមផេអូ (Mike Pompeo) ដោយ​ទទូច​ឲ្យ​រដ្ឋមន្រ្តី​នៃប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​ ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ ដែលកាន់តែ​អាក្រក់​ជាលំដាប់​នៅ​កម្ពុជា​។

តំណាងរាស្រ្ត​ដែល​លេចធ្លោរ​ក្នុង​ការ​ទាមទារ​ ឲ្យ​កម្ពុជា​ស្តារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ ទាំងនោះ​រួមមាន​ សមាជិក​ព្រឹទ្ធ​សភា​លោក​ អិត​ ម៉ាឃី (Edward J. Markey) អ្នកស្រី​ អេលីហ្សាប៊ែត​ វ័ររ៉ិន​ (Elizabeth Warren) សមាជិក​សភា​អ្នកស្រី​ ល័ររី ត្រាហាន (Lori Trahan) លោក​ អាឡែន​ ឡូវ៉ិនស្សល​ (Alan Lowenthal) និង​លោក ថិត យ៉ូហូ​ (Ted Yoho)​។ ពួកគាត់​សង្កត់​ធ្ងន់​ លើ​អំណាច​ផ្តាច់​ការ​របស់​លោក​ ហ៊ុន សែន ក្នុងការ​បង្ក្រាប​សំឡេង​ប្រឆាំង​ ដូច​ជា​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ការបន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សំឡេង​ប្រឆាំង និង​ចាប់ខ្លួន​សកម្មជន​ជាបន្ត​បន្ទាប់​ និង​ការបន្ត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុងការ​ជួប​ប្រជុំគ្នា​តវ៉ា​ និង​សិទ្ធិបញ្ចេញ​មតិ​ រួមទាំង​សិទ្ធិ​សហជីពផង​។

មិនតែ​ប៉ុណ្ណោះ ពួកគាត់​ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ក្នុងជួរ​ដឹកនាំ​ជាន់​ខ្ពស់នៃ​របប​សព្វថ្ងៃ​ រួមទាំង​មន្រ្តី​ជាន់ខ្ពស់​ក្នុងជួរ​នគរបាល​ និង​កងរាជ​អាវុធហត្ថ​ផង ដែលអ្នក​ទាំងនេះ​បាន​ចូល​រួម​ចាប់ខ្លួន​ និង​បង្ក្រាប​ពលរដ្ឋ​យ៉ាងដំណំ​។ ពួកគាត់​ស្នើ​ឲ្យ​​ប្រើច្បាប់​ដាក់​ទណ្ឌកម្មជា​​សាកល​ ឬ​ the Global Magnitsky Act ឬ​ទណ្ឌកម្ម​សមស្រប​ណា​ផ្សេងទៀត ដែល​មានស្រាប់​។

ជាងនេះ​ទៅ​ទៀត​ តំណាងរាស្រ្ត​ទាំងនេះ​ ស្នើឲ្យ​តំណាង​ពាណិជ្ជ​កម្ម​អាមេរិក ចាត់វិធាន​ការ​ជាបន្ទាន់​ ដើម្បី​សើរើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ ឬ GSP​ ដោយសារ​ការរំលោភ​សិទ្ធិ​សហជីព​ និង​ការងារ​។

អ្នកឃ្លាំ​មើល​សង្គម មន្រ្តី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហជីព ព្រួយបារម្ភ​អំពី​ការ​ទាមទារ​ឲ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​នេះ ព្រោះកម្ពុជា​កំពុង​ត្រដាប​ត្រដួស​ស្រាប់​ហើយ​ ក្រោយ​ជួបវិបត្តិ​នៃ​ជំងឺកូវីដ-១៩​ និង​ការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ២០% របស់​សហភាព​អឺរ៉ុបនោះ​។​

លោក​បណ្ឌិត​ សេង សារី យល់​ឃើញ​ថា លិខិត​របស់​តំណាង​រាស្រ្ត​អាមេរិក​នេះ​ គ្មាន​អ្វីក្រៅ​ពី​ការ​ទាមទារ​ឲ្យ​កម្ពុជា​ ងាក​ចូល​គន្លង​ប្រជាធិប​តេយ្យ​ឡើងវិញ​តែ​ប៉ុណ្ណោះ​។ លោក​ថា​ នេះ​ជាការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា​ ក្នុងដំណាក់កាល​ដែល​កម្ពុជា​រងសម្ពាធ​ពីសហគមន៍​អន្តរជាតិ​ជាច្រើន​មកហើយ​។ លោកបារម្ភ​ថា បើស្ថានភាព​បែបនេះ​ នៅតែបន្ត​ រដ្ឋាភិបាល​កម្ពុជា​ នឹង​ពិបាក​រើ​ខ្លួន​រួច ហើយ​ពិបាក​ធ្វើដំណើរ​បន្ត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ណាស់ <<សំណើរ​សុំ​នៅ​ក្នុង​សំបុត្រ​នេះ គឺបង្ហាញ​ និង​បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​អាមេរិក បោះ​ជំហាន​មួយជំហាន​ទៀត​ នៅ​ក្នុ​ងារ​ដាក់​សម្ពាធ​បន្ថែម​ ឬយើង​ហៅ​ម្យ៉ាង​ទៀតថា ជាការប្រើ​ធម៌​ក្ដៅ នៅក្នុងការ​ជំរុញ​ឲ្យ​កម្ពុជា​ងាក​មក​គន្លង​ប្រជាធិប​តេយ្យ​ឡើងវិញ>>

ការមិន​ទាន់​ងាក​មក​រក​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ​នេះ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា ក៏បារម្ភណាស់​ដែរ ព្រោះ​លោកថា​សហរដ្ឋអាមេរិក​ មាន​ឥទ្ធិពល​ខ្លាំង​ ក្នុងការដាក់​ទណ្ឌកម្ម​ប្រទេសណាមួយ ដែល​មិនគោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិប​តេយ្យ​នេះ <<សហរដ្ឋ​អាមេរិក​មាន​សម្ពន្ធមិត្រ​ជាច្រើន​ផ្សេង​ទៀត​ អាចនឹង​មានចំណាត់​ការ​មកលើ​ប្រទេស​កម្ពុជា​ជាបន្ត​បន្ទាប់​ទៅទៀត ហើយ​ជាគោលការណ៍​ខាង​អង្គការ​សង្គមស៊ីវិល​យើង យើង​តែង​តែមិន​ចង់​ឃើញ​មានចំណាត់​ការបែប​នេះ​ទេ។ ដូច្នេះ​ហើយ​យើង​តែង​តែ​ទទូច​វ ចង់​ឲ្យ​ខាង​រដ្ឋាភិបាល​កម្ពុជា​យើង​ហ្នឹង ធ្វើយ៉ាងណា​រកដំណោះស្រាយ​ឲ្យបានទាន់ពេល​វេលា កុំ​ឲ្យកម្ពុជា​ធ្លាក់ក្នុង​ស្ថានភាព​កាន់តែធ្ងន់ធ្ងរ​ទៅ ធ្វើឲ្យប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា សេដ្ឋកិច្ច​ និង​នយោបាយ​ផងដែរ​>>

បញ្ហាប៉ះ​ពាល់​ដល់ឆ្នាំង​បាយកម្មករ​​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ក៏បារម្ភខ្លាំង ព្រោះ​កម្ពុជា​​ពឹងពាក់​ស្ទើរតែទាំងស្រុងលើប្រព័ន្ធ​​ការអនុគ្រោះពន្ធ​ពីសហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប។ កម្ពុជា​បានចំណេញ​ច្រើនណាស់​ ពីប្រយោជន៍​នៃការមិន​យកពន្ធ​លើសម្ភារៈ​ធ្វើដំណើរ ដោយសារ​ការអនុគ្រោះ​ពន្ធ​ទូទៅ​ ឬ GSP។  ប៉ុន្តែ​ផល​ចំណេញ​នេះ នឹង​អាចបាត់បង់​ ដោយសារ​ លោក​ថា​លិខិត​របស់​តំណាងរាស្រ្ត​អាមេរិក​ នឹង​មានឥទ្ធិពល​ដល់​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​ ព្រោះ​ពួកគាត់​សុទ្ធតែ​ជាអ្នកនយោបាយ​ដែល​មានឥទ្ធិពល​ <<ក្នុង​រយៈពេល​ជិត​ ២០ ឆ្នាំនេះ​ កម្ពុជា​បាន​ទទួល​ប្រយោជន៍​ច្រើន​ណាស់​ពី​ខាងប្រទេសខាងហ្នឹង។ អ្វីដែលបារម្ភ និង​សំណូមពរ​ គឺយើង​គិត​ថា​រដ្ឋាភិបាលកម្ពុជា​ ធ្វើ​យ៉ាងម៉េច​ពិនិត្យ​ចំណុច​ខ្វះខាត ហើយ​អនុវត្ត​ឲ្យបាន​តាមកិច្ច​ព្រមព្រៀង​ ដែល​ចុះជាមួយ​នឹង​សហរដ្ឋអាមេរិក និង​សហគមន៍អឺរ៉ុប ធ្វើម៉េច​ឲ្យបានល្អ​ ដើម្បី​ធានានូវ​ដំណើរការ​ធម្មតា​វិញ​សម្រាប់​កម្ពុជា>>

អាស៊ីសេរី​ ព្យាយាម​សុំការបំភ្លឺ​ពីមន្រ្តី​នាំពាក្យ​របប​ក្រុងភ្នំពេញ​ លោក​ ផៃ​ ស៊ីផាន​ ជុំវិញ​រឿង​នេះ​ដែរ ប៉ុន្តែ​ ទូរស័ព្ទ​ចូល​ច្រើនសារ​ និង​បានផ្ញើសារ​តាមគណនីហ្វេស​ប៊ុកលោក​ផង តែគ្មាន​ការឆ្លើយតប​។

ក្នុង​ចំណោម​តំណាង​រាស្រ្ត​ទាំង ៨​ ​រូបរូបនេះ​ មាន​ពីរ​រូប​បាន​ដាក់​ស្នើ​ច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​កម្ពុជា​ ដើម្បី​ដាក់​ទណ្ឌកម្ម​មន្រ្តី​របបលោក​ ហ៊ុន សែន​ ដែល​ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​ រង់​ចាំ​អនុម័ត​ចុងក្រោយ​ មុន​បញ្ជូន​ទៅ​ប្រធានាធិបតី​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត​ នៅ​ក្នុង​លិខិត​នេះ​ដែរ​ បានផ្តួចផ្តើម​សេចក្តី​ព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា ដែល​ស្នើឲ្យ​សើរើ​ប្រព័ន្ធការ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ GSP​។ សេចក្តី​ស្នើ​ច្បាប់​នេះ​ កំពុង​ស្ថិតក្នុង​ដៃ​ព្រឹទ្ធសភាដែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "តំណាងរាស្រ្ត​អាមេរិក ៨ រូប ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​មន្រ្តី​ជាន់​ខ្ពស់​របប​លោក​ ហ៊ុន សែន និង​ពិនិត្យ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ឡើង​វិញ"

  1. Sosocheath says:

    ហាសៗ
    កាន់តែបែកវ៉ល់ហេីយ មន្ត្រីអាមេរិក ?

  2. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

    so socheath
    November 17, 2020 at 12:40 pm
    តំណាងកម្ពុជានៅ អ.ស.ប ថាការវាយតម្លៃស្ថានភាពអ្នកការពារ
    សិទ្ធិមនុស្សនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ពិត
    2020-11-17 12:05pm
    (ហ្សឺណែវ, ស្វីស)៖ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានសម្តែងប្រតិកម្ម និងសោកស្តាយខ្លាំងចំពោះរបាយការណ៍ លោកស្រី សាស្ត្រាចារ្យម៉ារី ឡ-ល័រ Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និងបានលើកឡើងថា ការវាយតម្លៃពីស្ថានការណ៍ណាមួយនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ការណ៍ពិត។
    ការប្រតិកម្មរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានកើតមានឡើងបន្ទាប់ពីលោកស្រី ម៉ារី ឡ-ល័រ Mary Lawlor នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពី ស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍នេះលោកស្រី បានបង្ហាញក្តីព្រួយបារម្ភចំពោះចំណាត់ការផ្លូវច្បាប់លើក្រុមអ្នកការពារសិទ្ធិមនុស្ស ហើយក៏បានគូសរំលេចពីការចាប់ខ្លួនមនុស្សមួយចំនួនរួមទាំងលោក រ៉ុង ឈុន ផងដែរ។
    ក្នុងសេចក្តីថ្លែងការណ៍តបនឹងការលើកនេះ ឯ/ឧអាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា ការវាយតម្លៃលើប្រទេសមួយ ដែលអាចជឿជាក់បាន លុះត្រាតែផ្អែកលើបរិបទច្បាប់ និងហេតុការណ៍ពិតនៅនឹងកន្លែង ជាមួយប្រភពព័ត៌មាន ដែលមានការផ្ទៀងផ្ទាត់ និងទស្សនៈវិស័យរួម។
    ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឯ/ឧន សុខខឿន បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់លោកស្រីម៉ារី ឡ-ល័រ Mary Lawlor។ តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បានគូសរំលេចថា របាយការណ៍របស់លោកស្រី Lawlor ពុំបានគោរពឱ្យបានម៉ត់ចត់ទៅតាមនីតិវិធី និងវិជ្ជាជីវៈមិនលម្អៀងក្នុងតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។
    ឯ/ឧ អាន សុខខឿន បានលើកឡើងថា លោកស្រីមិនបានផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន ជាមួយប្រភពរដ្ឋាភិបាលទេ។ បើពិនិត្យមើលឱ្យកាន់តែច្បាស់ សេចក្ដីថ្លែងការណ៍របស់លោកស្រីមានភាពលម្អៀង ជ្រើសរើសតែមួយជ្រុង និងធ្វើឱ្យមានការខូចខាត។
    តំណាងរបស់កម្ពុជារូបនេះបន្ថែមថា លោកស្រីសាស្ត្រាចារ្យឡ-ល័រ Lawlor ពុំដែលបាននិយាយទាល់តែសោះថា ការអនុវត្តសេរីភាព នៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណី កិច្ច ការទទួលខុសត្រូវ និងការរឹតត្បិតពិសេសដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុង មាត្រា២៩ (២) នៃសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ព្រមទាំងមាត្រា១៩ (៣) មាត្រា២១ និង មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋនិងនយោបាយ។
    «វាជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា រួមទាំងអ្នកដែលគេហៅថា [អ្នកការពារសិទ្ធិមនុស្ស] ផងដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ នៅក្នុងព្រំដែននៃច្បាប់។ ទីបំផុតមើលទៅហាក់ដូចជា លោកស្រីសាស្ត្រាចារ្យ ពុំត្រូវបានគេជូនព័ត៌មានឱ្យបានពេញលេញអំពីការអនុវត្តសិទ្ធនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលត្រូវឱ្យស្របទៅតាមច្បាប់ ដូចមានចែងក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា»។
    ឯ/ឧ អាន សុខខឿន បន្ថែមថា «ការប្រមូលផ្ដុំដោយសន្តិវិធីដែលសហការជាមួយអាជ្ញាធរ និងប្រកាន់ខ្ជាប់នូវវិធានការសន្តិសុខនិងសុវត្ថិភាព គឺជាការអនុវត្ត សេរីភាព ដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់។ ផ្ទុយទៅវិញ ការប្រមូលផ្ដុំ ក្នុង គោលបំណងដាក់សម្ពាធលើប្រព័ន្ធតុលាការ គឺជាបទល្មើស ដែលមានចែងក្នុងមាត្រា៥២២ នៃ ក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា»។
    តាមរយៈសេចក្តីថ្លែងការណ៍នេះ ឯ/ឧ អាន សុខខឿន អាន សុខខឿន បានរំលឹកអ្នករាយការណ៍ពិសេសថា ការចូលរួមជាមួយគណបក្សនយោបាយ ឬ អង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់នោះ ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយនោះទេ។
    បើទោះបីជាយ៉ាងណាតំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បានអះអាងថា
    រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តបន្តធានាការអនុវត្តសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍របស់ពលរដ្ឋទាំងអស់ដែលគោរព ច្បាប់ មិនមែនសម្រាប់តែក្រុមជាក់លាក់ណាមួយនោះឡើយ៕

    so socheath
    November 17, 2020 at 12:42 pm
    ឯ/ឧជិន ម៉ាលីន ច្រានចោលរបាយការណ៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ថាទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ
    2020-11-16 05:10pm
    (ភ្នំពេញ)៖ ឯ/ឧ ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    បានបញ្ជាក់ប្រាប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា របាយការណ៍របស់អ្នករាយការពិសេស
    អង្គការសហប្រជាជាតិ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស។
    ការបញ្ជាក់បែបនេះ របស់ឯ/ឧ ជិន ម៉ាលីន បានធ្វើឡើងក្រោយ លោកស្រី ម៉ារី ឡាវល័រ Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានសម្តែងនូវការព្រួយបារម្ភអំពីការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
    អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានច្រានចោលយ៉ាងដូច្នេះថា៖ «របាយការណ៍នេះ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់និងធ្វើការវិភាគវែកញែកពីទង្វើ និងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ ថាតើវាជាសកម្មភាពការពារសិទ្ធិមនុស្សឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាន និងធាតុផ្សំគ្រប់គ្រាន់បង្កើតបានជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជាដែរ ឬអត់ ហើយពួកគេបានធ្វើអ្វីខ្លះបានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ»។
    ពាក់ព័ន្ធនឹងចំណុចនេះ ឯ/ឧ ជិន ម៉ាលីន បានលើកឡើងថា រដ្ឋាភិបាល និងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
    លើសពីនេះ លោកបានគូសបញ្ជាក់ថា ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តនូវសកម្មភាព និងផែនការទាំងនោះ ក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរ តែផ្ទុយទៅវិញ វាជាអំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ទាំងនោះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។
    មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់កម្ពុជាដដែល ក៏បានបញ្ជាក់ថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះក្រុមដែលមានផែនការ និងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេសសិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ៕

  3. Anonymous says:

    I knew for long time ago if the Democratic party win in US election HUN SEN will be done at any time

  4. Hun Sen will have a rude awakening in 2021…. ពាក្យមួយ​ឃ្លា​បាន​សរសេរ​ថា​:​ សុខ​ចិត្ត​យកខ្លួន​ឯង​ជាសត្រូវនិង​ពិភពលោក​ តែ​កុំយក​ពិភពលោក​ធ្វេីជា​សត្រូវ​របស់ខ្លួន​ឡើយ​…

Leave a Reply

Submit Comment