ក្រុម​សិទ្ធិ​មនុស្ស៖ ព្រះ​សង្ឃ​ពីរ​អង្គ​​ភៀស​ព្រះ​កាយ​ពី​កម្ពុជា​ ដោយ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខបុកម្នេញ

សិទ្ធិ​មនុស្ស
19 វិច្ឆិកា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

ព្រះតេជគុណ បូរ បេត មានព្រះជន្ម៣៤វស្សា ដែលបានភៀសព្រះកាយចេញពីកម្ពុជា។
ព្រះតេជគុណ បូរ បេត មានព្រះជន្ម៣៤វស្សា ដែលបានភៀសព្រះកាយចេញពីកម្ពុជា។

ភ្នំពេញ —  សកម្មជន​សិទ្ធិ​មនុស្ស​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សុវត្ថិ​ភាពរបស់​ព្រះ​សង្ឃ​ពីរ​អង្គ ​ដែល​បានភៀស​ព្រះ​កាយ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ ដែល​ព្រះ​អង្គ​មួយ​អង្គ​លើក​ឡើង​ថា ​ដើម្បី​គេច​ពី​ការ​ចាប់​ផ្សឹក​និង​ដាក់​ពន្ធនាគារ។

ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ដែល​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស គឺ​ព្រះ​តេជគុណ​ បូរ បេត ព្រះ​ជន្ម​ ៣៤​ វស្សា​ និង​ព្រះ​តេជគុណស៊ឹម​សុវណ្ណឌី ព្រះ​ជន្ម​ ៥៤​ វស្សា។

ពី​ដំបូង​ឡើយ ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​បាន​ភៀស​ព្រះ​កាយ​ចេញ​ពី​វត្ត​ប្រយូរ​វង្ស ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​៤ ខែសីហា គឺ​នៅ​ពេល​មាន​ការ​ឃាត់​ព្រះ​កាយ​ព្រះ​សង្ឃ​ ៨ ​អង្គ​ ដែល​និមន្ត​មក​ពី​ខេត្ត​បាត់​ដំបង​ ដើម្បី​ចូល​រួម​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក រ៉ុង​ ឈុន​ មេ​ដឹក​នាំ​សហជីព។

ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើងថា​ បាន​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ព្រះសង្ឃ ​កើត​សារ៉ាយ​ក្នុង​ការ​និមន្ត​ព្រះអង្គ​ទាំង​៨​អង្គ​នោះ​មក​ទី​ក្រុង​ភ្នំពេញ។

លោក​ ស៊ឹង សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ដោយ​សារ​ការ​ចាប់​ផ្សឹក​ព្រះ​សង្ឃ​ កើត សារ៉ាយ រួច​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ព្រៃ​ស ព្រះ​សង្ឃទាំង​ពីរ​អង្គ​ខាង​លើ​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ទើប​ចាក​ចេញ​ពី​វត្ត​អារាម និង​លាក់​ព្រះ​កាយ​មួយ​រយៈ។

លោក​មាន​ប្រសាសន៍​ថា៖ «មុន​នឹង​លោក​ចាក​ចេញ​ហ្នឹង ​គឺ​មាន​ការ​ចាប់​ផ្សឹក​ព្រះអង្គ​កើត​សារ៉ាយ​ដែល​មុន​នឹង​គឺ​មាន​ការ​ចង់​ភៀស​ព្រះ​កាយ​ជាមួយ​គ្នា… ក្រោយ​មក​ព្រះ​អង្គ កើត សារ៉ាយ​ យល់​ថា​មិន​ចង់​ចាក​ចេញ​ចោល​ក្រុម​សកម្មជន​ដែល​កំពុង​ទាមទារ​តវ៉ា​ចង់​បន្ត​ការ​ទាមទារ​តវ៉ា។ យើង​ឃើញ​ជាក់​ស្តែង​ហើយ​ គឺ​មាន​ការ​ចាប់​ព្រះអង្គ ​កើត សារ៉ាយ​ រួច​ទៅ​ហើយ​ ហើយ​ផ្សឹក​រួ​ចបញ្ជូន​ទៅ​ពន្ធនាគារ​រឿង​អី​ព្រះ​អង្គ​ទាំងពីរ​អង្គ​ ដែល​បាន​ចួល​រួម​ទាមទារ​ហ្នឹង​អាច​គេច​ផុត​អំពី​ការ​ចាប់​ផ្សឹក​និង​បញ្ជូន​ដូច​ព្រះតេជ​គុណ ​កើត​ សារ៉ាយ​ ​ទៅ​កើត?»

បន្ទាប់ពី​សម្ងំ​លាក់​ព្រះ​កាយ​អស់​ជា​ច្រើន​ខែ​នៅ​តាម​ខេត្ត ព្រះ​សង្ឃទាំង​ពីរ​អង្គ ត្រូវ​គេ​រាយ​ការណ៍​ថា​បាន​ឆ្លង​ចូល​ប្រទេស​ថៃ​ តាម​ច្រក​នៅ​ខេត្ត​បន្ទាយ​មានជ័យរបស់​កម្ពុជា។

លោក​ ស៊ឹង សែន​ករុណា បន្ថែម​ថា ​លោកបារម្ភ​ថា​អាជ្ញាធរ​កម្ពុជា​អាច​សហ​ការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​បញ្ជូន​ព្រះ​អង្គ​មក​កម្ពុជា​វិញ ដូច​ករណី​ដែល​ធ្លាប់​កើត​ឡើង​កន្លង​មក។

ព្រះតេជគុណ​បូរ បេត​ មាន​សង្ឃ​ដីកា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ​ព្រះអង្គ​និង​ព្រះតេជគុណ ​ស៊ឹម​សុវណ្ណឌី ត្រូវ​បាន​អាជ្ញា​ធរ​តាម​រក​ ទោះ​បី​ព្រះ​អង្គ​គេច​ទៅ​គង់​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​តាម​តំបន់​ព្រំដែន​អស់​ពេល​ជិត​ ៤ ​ខែ​មក​ហើយ​ក្តី។

ព្រះ​សង្ឃ​អង្គ​នេះបន្ត​ថា​ នៅ​ពេល​នេះ​ព្រះ​អង្គ​កំពុង​ស្ថិត​ក្នុង​ប្រទេស​ថៃ​ ហើយ​ក៏​កំពុង​បារម្ភ​ពី​ការ​ចាប់​បញ្ជូន​ព្រះ​កាយ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​ដោយ​សារ​តម្រួត​ថៃ​បាន​រាយ​ការណ៍​មក​មេ​ខ្យល់​ដែល​នាំ​ព្រះអង្គ​និមន្ត​ទៅ​ថៃ។ ព្រះ​អង្គ​បាន​និមន្ត​ចាក​ចេញ​ពី​កម្ពុជា​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា កន្លង​ទៅ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «រឿង​ហ្នឹង​វា​ខ្លាច​ អា​ការណ៍​គេ​ចាប់ផ្សឹក​ចាប់​អី​ដែល​អាត្មា​ភៀស​ខ្លួន​ចេញ។ បើ​សិន​អាត្មា​នៅ​ ក៏​វាសនា​របស់​អាត្មា វាសនា​របស់​លោក​បង​ ស៊ុម សុវណ្ណឌី មិន​ខុស​ពី​តេជគុណ ​កើត​សារ៉ាយ​ ទេ។ បើ​សិន​អាត្មា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បើ​សិន​អាត្មា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហ្នឹងគេ​ នឹង​ចាប់​ដូច​គ្នា​ព្រោះ​ដីកា​សង្ឃ​គេ​ចេញ​ហើយ»

បើ​តាម​ព្រះ​តេជគុណ ​បូរ បេត មាន​ដីកា​សង្ឃ​មួយ​ត្រូវ​បាន​រៀបចំ​ដែល​ព្រះ​អង្គ​ថា ​ក្នុង​គោល​បំណង​ចាប់​ព្រះ​កាយ​របស់​ព្រះ​អង្គ​ ប្រសិន​បើ​ព្រះ​អង្គចូល​តាម​ដីកា​នោះ។ ព្រះ​សង្ឃ​អង្គ​នេះបន្ត​ថា​ ព្រះអង្គ​ទទួល​បាន​ព័ត៌មាន​ពី​មិត្ត​ភក្តិ​ព្រះ​អង្គ​ដែល​ធ្វើ​ការ​ជាមួយ​មន្ត្រី​សង្ឃ​និង​មន្ត្រី​ប៉ូលិស​នៅ​សាលា​ក្រុង​ភ្នំពេញម្នាក់​ថា​ ឲ្យ​ព្រះ​អង្គ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​ភៀស​ព្រះកាយ​ឲ្យ​បាន​ ក្នុង​ថ្ងៃ​ទី​៤ ​ខែ​សីហា​ បើ​មិន​ចង់​ប្រឈម​ការ​ត្រូវ​ចាប់​ព្រះកាយ។

លោក ​សាន សុខ​សីហា ​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លើក​ឡើង​ថា​អាជ្ញាធរ​មិន​មាន​វិធាន​ការ​ណាមួយ​លើ​ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ ដែល​លោក​ថា​ លោកមិន​ធ្លាប់​ស្គាល់​នោះ​ទេ។ លោក​បន្ថែម​ថា​ ព្រះសង្ឃ​ទាំងពីរ​អង្គទំនង​ជាបារម្ភ​ដោយ​ព្រះអង្គ​ផ្ទាល់។

លោក​មាន​ប្រសាសន៍​ថា៖ «…​ការណ៍​គាត់​ភ័យ​វា​ជា​រឿង​របស់​គាត់។ អ៊ីចឹង​ហើយ​ ខ្ញុំ​ក៏​អត់​ដឹង​ថា​គាត់​ឈ្មោះ​អី​ឬ​ក៏​ព្រះ​នាម​អី​ដែរ​ខ្ញុំ​អត់​ដឹង​ទេ»

នៅ​ក្នុង​ហេតុការណ៍​ឃាត់​ព្រះ​កាយ​ព្រះ​សង្ឃ​ ៨ ​អង្គ​ និមន្តមកពីខេត្តបាត់​ដំបង ​កាល​ពី​យប់​ថ្ងៃ​ទី​៤ ​ខែ​សីហា​នោះ​ សម្ដេច​ព្រះ​ពុទ្ធ​ជ័យ​មុនី​ឃឹម សន ​ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក​របស់​ប្រទេស​កម្ពុជា​ និង​ជា​ព្រះ​មេ​គុណ​រាជធានីភ្នំពេញ​ មាន​ថេរ​ដីកា ​ប្រាប់​វីអូអេ​កាល​នោះ​ថា ​មិន​មាន​ការ​ឃាត់​ព្រះកាយ​ព្រះ​សង្ឃ​ទាំង​ ៨ ​អង្គ​នោះ​ទេ។ ប៉ុន្តែ​ ព្រះ​សង្ឃ​អង្គ​នេះ​មាន​ថេរ​ដីកា​ថា ​ព្រះ​អង្គ​ផ្ទាល់​បាន​និមន្ត​ទៅ​សួរ​នាំ​ព្រះ​សង្ឃ​ទាំង​នោះ​ អំពី​ដំណើរ​ដើម​ទង​នៃ​ការ​និមន្ត​មក​ទីក្រុង​ភ្នំពេញ​ ក្នុង​ពេល​ចូល​វស្សា។​

ក្រោយ​មក​ព្រះសង្ឃ​ទាំង​៨​អង្គ​នោះ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និមន្ត​ទៅ​គង់​នៅ​តាម​ទីវត្ត​អារាម ​ដែល​ព្រះសង្ឃ​ទាំង​នោះ​គង់​នៅ​ក្នុង​ក្រុង​បាត់​ដំបង។ ប៉ុន្តែ​ ដោយ​ឡែក​មាន​តែ​ព្រះ​តេជ​គុណ កើត សារ៉ាយ ត្រូវ​បាន​ចាប់​ផ្សឹក​និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ។

វីអូអេ​មិន​អាច​ទាក់​ទង​ព្រះ​សង្ឃ ឃឹម សន​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រៅ​ពី​ព្រះ​សង្ឃ​ កើត​ សារ៉ាយ មាន​សកម្មជន​វ័យ​ក្មេង​ផ្សេង​ទៀត ដែល​គេ​ស្គាល់​ថា​ជា​យុវជន​ខ្មែរ​ថាវរៈ​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវ​រដល់​សន្តិសុខ​សង្គម ចំពោះ​សកម្មភាព​តវ៉ា​របស់​ពួក​គេ​ ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក ​រ៉ុង ឈុន​ ដែល​និយាយ​រិះ​គន់​រឿង​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

លោក ​អំ សំអាត​ នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ បញ្ហា​សុវត្ថិភាព​និង​សន្តិសុខ​របស់​ពលរដ្ឋ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ នៅ​ពេល​ពលរដ្ឋ​កាន់តែ​ច្រើន​ចាក​ចេញ​ពី​ប្រទេស​ ដោយ​សារ​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ឈឺ​ឆ្អាល​បញ្ហា​សង្គម។

លោក​មាន​ប្រសាសន៍​ថា៖ «មិន​ថា​កម្ពុជា​ទេ នៅ​ទូទាំង​ពិភពលោក គ្រាន់​តែថា​ (ប្រទេស​ខ្លះ​)​ មាន​ជន​ភៀស​ខ្លួន​កាន់​តែ​ច្រើន​ទៅ​ក្រៅ​ប្រទេស។ អ៊ីចឹង​ គេ​ចាត់​ទុក​ថា​ បញ្ហា​នៅ​ប្រទេស​មួយ​ហ្នឹង​គឺ​ទាក់​ទង​នឹង​សន្តិសុខ​សុវត្ថិភាព​ឬ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​វា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ»

ព្រះតេជគុណ​ បូរ បេត​ បាន​គង់​នៅ​វត្ត​ប្រយូរ​វង្ស​ក្នុង​ក្រុង​ភ្នំពេញ​ជាមួយព្រះ​តេជគុណ ស៊ឹម​ សុវណ្ណឌី អស់​រយៈ​ពេល​ ៩ ឆ្នាំ។ ព្រះតេ​ជគុណ​ បូរ បេត​ ក៏​ជា​សមា​ជិក​របស់​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ ​ដើម្បី​យុត្តិ​ធម៌​សង្គម​របស់​ព្រះតេជ​គុណ​ ប៊ុត ​ប៊ុន​តិញ​ ដែល​កំពុង​គង់​នៅ​សហរដ្ឋ​អាមេរិក។

កាល​ពី​ដើម​ខែ​មិថុនា សកម្មជន​សង្ឃ​មួយ​អង្គ គឺ​ព្រះ​អង្គ លួន សុវ៉ាត ក៏​ត្រូវ​បង្ខំ​ឲ្យផ្សឹក​ក្នុង​ការ​ចោទ​ប្រកាន់សន្ទនា​ស្នេហា​ជាមួយ​មនុស្ស​ស្រី។ ក្រោយ​មក​តុលាការ​ខេត្ត​សៀមរាប ក៏​បាន​សម្រេច​ចោទ​ប្រកាន់​ព្រះ​សង្ឃ​អង្គ​នេះពី​បទ​រំលោភ​សេព​សន្ថវៈ តែ​ព្រះ​អង្គបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​និង​លើក​ឡើង​ថា​អាជ្ញាធរ​កម្ពុជា​ធ្វើ​បាប​ព្រះ​អង្គ។ ព្រះ​អង្គ លួន សុវ៉ាត​បានភៀស​ព្រះ​កាយ សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ស្វីស ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ៕

What Next?

Recent Articles

One Response to "ក្រុម​សិទ្ធិ​មនុស្ស៖ ព្រះ​សង្ឃ​ពីរ​អង្គ​​ភៀស​ព្រះ​កាយ​ពី​កម្ពុជា​ ដោយ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខបុកម្នេញ"

  1. so socheath says:

    កំពុងចង់ដឹង ពីសមត្ថភាពមេធាវីអាមេរិក jared Genser តើវាពូកែប៉ុណ្ណា ?
    តែដល់ពេលចាញ់ក្តី កុំស្រែកថា ចាញ់មកពីតុលាការជាអាយ៉ង តុលាការតេឡេ ដូចពួកអាថោក
    ជាងឆ្កែ បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ចុងក្រោយសង្គ្រោះផេះឲ្យសោះ !
    ព្រោះថា វិជ្ជាជីវះជាមេធាវី ត្រូវហ៊ានទទួលស្គាល់ ពីភាពចាញ់ឈ្នះ ទើបសាកសម ជាអ្នកមានកិត្តិយស។
    ចង់ការពារក្តី យកច្បាប់កម្មជាទៅមើលសិក្សាស្វែងយល់ឲ្យជាក់លាក់សិន ចាំមមកតក្តី ។
    កម្ពុជាមិនមែនអាមេរិក ហើយក៏មិនមែនជាប្រទេសស្ថិតក្រោមអាណានិគមអាមេរិក ដែរ ។
    ត្រូវយល់ !

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

Leave a Reply

Submit Comment