ព្រះភិក្ខុ បូរ បេត និង​ព្រះ​អង្គ ស៊ុម សុវណ្ណឌី បាន​ភៀស​ព្រះ​កាយ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​សុវត្ថិភាព​ បន្ទាប់​ពី​ចូល​រួម​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន

ដោយ មាន ឫទ្ធិ
2020-11-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) ព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី និង​ព្រះតេជព្រះគុណ បូរ បេត ដែល​កំពុង​ភៀស​ព្រះ​កាយ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ រឿង​តវ៉ា​​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន។

(ឆ្វេង) ព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី និង​ព្រះតេជព្រះគុណ បូរ បេត ដែល​កំពុង​ភៀស​ព្រះ​កាយ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ រឿង​តវ៉ា​​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន។

 រូប៖ ពលរដ្ឋ


ព្រះភិក្ខុ បូរ បេត និង​ព្រះ​ព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី ដែល​ជា​ព្រះសង្ឃ​តែង​ឈឺ​ឆ្អាល​កិច្ចការ​សង្គម បន្ត​ភៀស​ព្រះ​កាយ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​ព្រះ​កាយ​ពី​សំណាក់​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។ ព្រះ​សង្ឃ​ទាំង​២​អង្គ​នេះ​ បាន​​​លាក់​ព្រះ​កាយ​នៅ​ក្នុង​ស្រុក​អស់​ជា​ច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​បាន​ចូល​រួម​តវ៉ា​សុំ​ឱ្យ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន កាល​ពី​ដើម​ខែ​សីហា។

ព្រះតេជព្រះគុណ បូរ បេត មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១៨ វិច្ឆិកា​ថា ព្រះអង្គ​បាន​ចេញ​ផុត​ពី​កម្ពុជា​ហើយ​កាល ពី​យប់​ថ្ងៃ​ទី១៧ វិច្ឆិកា ដោយ​ធ្វើ​ដំណើរ​តាម​រយៈ​មេ​ខ្យល់​ជន​ជាតិ​ខ្មែរ​នាំ​និមន្ត​ឆ្លង​កាត់​អូរ​ព្រំដែន​កម្ពុជា និង​ថៃ​ជាប់​ទឹក​ដី​ខេត្ត​បាត់ដំបង។ ព្រះភិក្ខុ បូរ បេត មាន​ថេរ​ដីកា​ថា ព្រះ​អង្គ​និមន្ត​ដោយ​ដើរ​ថ្មើរ​ជើង​ក្នុង​​ព្រៃ​ស្ងាត់ នៅ​ខេត្ត​ចាន់បូរី ប្រទេស​ថៃ ហើយ​បាន​សឹង​នៅ​ក្នុង​ព្រៃ​ប្រមាណ ២យប់ រួច​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​ជន​ជាតិ​ថៃ ឆ្ពោះ​ទៅ​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​ថៃ។ ព្រះភិក្ខុ បូរ បេត បន្ថែម​ថា ការ​ភៀស​ព្រះ​កាយ​នេះ បន្ទាប់​ពី​ព្រះអង្គ​ទទួល​ដំណឹង​​ថា មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បន្ត​តាម​ចាប់​ព្រះអង្គ​ផ្សឹក ដោយ​សារ​អាជ្ញាធរ​មិន​ពេញ​ចិត្ត​ព្រះ​អង្គ ដែល​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច៖ «ការ​ធ្វើ​ដំណើរ​គឺ​មាន​រត់​កាត់​អូរ​ឆ្លង​​ពោង​ធ្វើ​ពី​កង់ឡាន​ទាញ​ខ្សែ​ឆ្លង​​លំបាក​ ហើយ​រត់​កាត់​បន្លា​លួស​ដែក ដែល​ទាហាន​ថៃ​ដាក់​ពីរ​បី​ជាន់​ ហើយ​​អ្នក​ឌុប​វា​យក​ទៅ​ដាក់​ក្នុង​ព្រៃ​ដេក​​ក្នុង​ព្រៃ​មូស​ខាំ​ផង។ និយាយ​ទៅ​វា​អត់​ចង្ហាន់​ពេល​ថ្ងៃ​មាន​បាន​ឆាន់​ណា​ តាំង​ពី​ព្រឹក​រហូត​ដល់​ហ្នឹង​បាន​តែ​ទឹក​ឆាន់។ រួច​នៅ​រត់​ក្នុង​ព្រៃ​ដេក​ក្នុង​ព្រៃ​មូស​ខាំ គឺ​វេទនា​មែនទែន​​។​បើ​គិត​ទៅ​​ការ​ឆ្លង​ដែន​នេះ​ជា​រឿង​មួយ ដែល​​អាត្មា​តាំង​ពី​កើត​មក​អត់​ដែល ជួប​ហើយ។ ពិត​ជា​កម្សត់ ហើយ​ថ្ងៃ​ម៉េច​ទៀត​រត់​​មួយ​ថ្ងៃ​ហ្នឹង​រហូត​មក​ដល់​ពេល​នេះ​ហើយ អាត្មា​អត់​ទាន់​បាន​ឆាន់​បាយ​ទេ»

ព្រះភិក្ខុ ស៊ឹម សុវណ្ណឌី ព្រះជន្ម ៥៤ព្រះវស្សា និង​ព្រះអង្គ បូរ បេត ព្រះជន្ម ៣៤ព្រះវស្សា គង់​នៅ​វត្ត​ប្រយូរវង្ស រាជធានី​ភ្នំពេញ។ ព្រះសង្ឃ​ទាំង ២អង្គ​នេះ​បាន​ចាក​ចេញ​ពី​វត្ត កាល​ពី​យប់​ថ្ងៃ​ទី៤ ខែ​សីហា ហើយ​បាន​ទៅ​លាក់​ព្រះ​កាយ​ក្នុង​ព្រៃ​នៅ​តំបន់​ព្រំដែន​កម្ពុជា និង​ថៃ​អស់​ជាង ២ខែ ដើម្បី​គេច​ចេញ​កុំ​ឱ្យ​អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះអង្គ។ ចាប់​តាំង​ពី​ថ្ងៃ​ទី៤ ខែសីហា​មក មន្ត្រី​សង្ឃ និង​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ជា​ច្រើន​នាក់ តាម​សួរ​រក​ព្រះ​អង្គ​នៅ​វត្ត​ប្រយូរវង្ស ខណ្ឌ​ចំការ​មន និង​នៅ​ស្រុក​កំណើត​​របស់​ព្រះអង្គ​ម្ដង​ហើយ​ម្ដង​ទៀត។

ព្រះ​សង្ឃ​ទាំង ២អង្គ​នេះ​បាន​ចូល​រួម​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​មេ​ដឹក​នាំ​សហជីព និង​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ។ ព្រះភិក្ខុ​ទាំង ២អង្គ​នេះ​យល់​ថា ការ​ចាប់​នេះ​ជា​អំពើ​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​បាប​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​ឈឺឆ្អាល​បញ្ហា​ប្រទេស​ជាតិ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​មិន​បាន​តាម​ចាប់​ព្រះ​សង្ឃ​ទាំង ២អង្គ​នេះ​ផ្សឹក​ដូច​ការ​ចោទ​ប្រកាន់​ឡើយ គឺ​ព្រះអង្គ​ភ័យ​ខ្លាច​រត់​ភៀស​ព្រះ​កាយ​ដោយ​ព្រះអង្គ​ឯង៖ «អា​ហ្នឹង​ពេល​ខ្លះ​ជា​បុគ្គល​គាត់​ផង ដល់​ពេល​អ៊ីចឹង​ការ​លើក​ឡើង​ហ្នឹង ពេល​ខ្លះ​យើង​អត់​ដឹង​ថា​និយាយ​ម៉េច​ទេ។ ប៉ុន្តែ​គ្រាន់​តែ​ថា ជាក់​ស្ដែង​វា​អត់​មាន​ករណី​អ៊ីចឹង ព្រោះ​ធម្មតា​ជា​ទូទៅ ទាំង​ព្រះសង្ឃ​ទាំង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្មែរ​យើង គាត់​មាន​សិទ្ធិ​ពេញលេញ។ ប្រសិន​បើ​គាត់​មិន​បាន​ប្រព្រឹត្ត​អី​ខុស​ទេ គាត់​គ្មាន​អី​ត្រូវ​ខ្លាច​ទេ។ រាល់​ថ្ងៃ​ទាល់​តែ​អ្នក​មាន​កំហុស​បាន​ខ្លាច​ ហើយ​បើ​សិន​ដូច​គាត់ ដូច​ជា​មិន​ត្រូវ​ខ្លាច​អី​ទេ»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា បញ្ជាក់​ថា ព្រះសង្ឃ​ទាំង ២អង្គ​នេះ មិន​មាន​សុវត្ថិភាព​នោះ​ទេ ហើយ​ប្រសិន​បើ​ព្រះអង្គ​វិល​ចូល​ស្រុក​វិញ​អំឡុង​ពេល​នេះ អាច​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ព្រះ​កាយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឱ្យ​ដឹង​ថា ខាង​សមាគម​របស់​លោក​បាន​ទទួល​​ដំណឹង​ថា អាជ្ញាធរ​​នៅ​តែ​បន្ត​តាម​រក​ព្រះអង្គ​​នៅ​ស្រុក​កំណើត​នៅ​ឡើយ។ លោក​ស៊ឹង សែន​ករុណា ​យល់​ថា រឿង​នេះ​ជា​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ព្រះ​សង្ឃ​ដោយ​ខុស​ច្បាប់ ពីព្រោះ​​​​​​សកម្មភាព​របស់​ព្រះអង្គ​កន្លង​មក​ជា​ការ​សម្ដែង​មតិ​​ដោយ​សន្តិវិធី ដែល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​​ស្រប​តាម​រដ្ឋធម្មនុញ្ញ៖ «អីចឹង​បើ​សិន​ជា​លោក​នៅ គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង។ ប្រសិន​បើ​ជា​គិត​ថា លោក​ចង់​បន្ត​ឆន្ទៈ​របស់​ព្រះអង្គ​ទៅ​នៅ​ប្រទេស​ណា​មួយ ដែល​លោក​គិត​ថា​អាច​បន្ត​គោល​បំណង​និង​ឆន្ទៈ​​ក្នុង​ការ​ជួយ​សង្គម​ជាតិ​ទៅ​បាន។ អា​ហ្នឹង​ជា​សេរីភាព​របស់​ព្រះអង្គ​ មិន​អាច​អ្នក​ណា​​មក​ហាម​ឃាត់​សិទ្ធិ​ស្វែងរក​ការ​ជ្រកកោន​របស់​ព្រះអង្គ​បាន​ឡើយ ពីព្រោះ​អា​ហ្នឹង​​​ជា​សិទ្ធិ​មួយ ដែល​សហគមន៍​អន្តរជាតិ​គេ​ផ្ដល់​សិទ្ធិ​ឱ្យ​ បើ​មិន​អីចឹង​យើង​មិន​មាន​អង្គការ​សហប្រជាជាតិ​ផ្នែក​ជនភៀស​ខ្លួន​ហ្នឹង​ទេ»

ព្រះសង្ឃ​ទាំង ២អង្គ​នេះ​តែង​ចូល​រួម​ការងារ​សង្គម​ជា​ច្រើន​ ដូច​ជា​ ចុះ​ល្បាត​​តំបន់​ព្រំដែន​កម្ពុជា​និង​វៀតណាម ចូល​រួម​តស៊ូ​មតិ​ឱ្យ​មាន​យុត្តិធម៌​សង្គម​ និង​តែង​ចុះ​ល្បាត​​ការពារ​ព្រៃ​​ឈើ​ នៅ​តំបន់​ព្រៃ ឡង់​ និង​​ព្រៃ​មួយ​ចំនួន​ទៀត​នៅ​ជាប់​ព្រំដែន​ថៃ​ជា​ដើម។

ព្រះភិក្ខុ បូរ បេត និង​ព្រះអង្គ ស៊ឹម សុវណ្ណឌី ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ព្រះអង្គ​មាន​សុវត្ថិភាព​ពេញលេញ ព្រះអង្គ​នឹង​ចូល​រួម​តស៊ូ​មតិ​​តាម​បណ្ដាញ​សង្គម និង​ធ្វើ​គ្រប់រូប​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​​ដោះលែង​សកម្មជន​នយោបាយ សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ គឺ​ព្រះភិក្ខុ កើត សារាយ និង​ក្រុម​យុវជន​សរុប​ជាង ៤០នាក់ ដែល​ចាប់​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ឱ្យ​មាន​សេរីភាព​វិញ។ តុលាការ​ បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម និង​ញុះញង់​​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ ព្រះ​អង្គ​ចាត់​ទុក​រឿង​នេះ​​ថា ​ជា​ការ​បំបាក់​ស្មារតី​​ពលរដ្ឋ​​ដែល​ហ៊ាន​ងើប​តវ៉ា​​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "ព្រះភិក្ខុ បូរ បេត និង​ព្រះ​អង្គ ស៊ុម សុវណ្ណឌី បាន​ភៀស​ព្រះ​កាយ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​សុវត្ថិភាព​ បន្ទាប់​ពី​ចូល​រួម​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន"

  1. so socheath says:

    ហាស !ហាស
    អាពាលក្បាលត្រងោលពីរក្បាលនេះ ទោះវាខំរត់ប៉ុន្នា
    ក៏វាជៀសគុកមិនរួចដែរ ។

  2. Sosocheath says:

    វាសនាសមរង្ស៊ី នឹងបញ្ចប់ក្នុងពេលត្រូវបញ្ជូនចូលគុក !
    *******
    ប៉ុន្មានថ្ងៃមុននេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
    នរោត្តមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គទ្រង់បាន
    ឡាយព្រះហស្តលេខា ដាក់ឲ្យប្រេីប្រាស់រួចហេីយ ច្បាប់ធ្វេី
    បត្យាប័នអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និង
    សាធារណ:រដ្ឋបារាំង ហេីយដែលច្បាប់នេះ បានឈានចូល
    ក្នុងដំណេីរអនុវត្តន៍ជាធរមានរួចហេីយ។
    សម្រាប់សមរង្ស៊ី ច្បាប់ធ្វេីបត្យាប័ននេះ ហាក់ដូចជាអន្លូងដែលសំពងចំកណ្តាលក្បាលសមរង្សុី ដែលកំពុងជាប់ក្តីក្តាំ នៅក្នុង
    តុលាការកម្ពុជាផង និងក្តីក្តាំបរិហារកេរ្តិ៍ដែលប្តឹងដោយរាជរដ្ឋាភិបាលកម្ពុជានៅតុលាការបារាំងផង ។
    សម្រាប់សមរង្សុីការគេចវេសប្រកាសឈប់ទទួលយកសញ្ជាតិ
    ខ្មែរ វាជាចំណុចទី១ ដែលសមរង្សុីគឹតថា អាចជៀសវាងបាន
    ពីការចាប់បញ្ជូនខ្លួនសមរង្សុីមកកាត់ទោសនៅកម្ពុជាតាមរយះច្បាប់បត្យាប័នពីសំណាក់ភាគីបារាំងបាន។
    តែថាចំណុចនេះ នឹងធ្វេីឲ្យសមរង្សីបាត់បង់អ្វីទាំងអស់ដែលសមរង្សុីមាន នៅកម្ពុជាផងដែរ ។ (សមរង្សុីនិងភរិយាជាជនជាប់ពិរុទ្ធតាមផ្លូវតុលាការ)
    សម្រាប់ជាតិសាសន៍បារាំងដែលសមរង្ស៊ីត្រូវតែប្រកាន់យក
    ទៀតសោត សមរង្ស៊ីក៏មិនអាចមានពេលវេលាគ្រប់គ្រាន់
    ដែលអាចឲ្យសមរង្ស៊ីបានរស់នៅដោយក្តីសុខនោះក៏ទេដែរ ។
    សមរង្ស៊ីកំពុងជាប់ក្តីនៅបារាំង ដែលត្រូវបានប្តឹងដោយរាជ
    រដ្ឋាភិបាលកម្ពុជា ។ តេីមិនមានទេឬ ដែលសមរង្សុីមិនត្រូវការមេធាវីបារាំងឲ្យឈរធ្វេីជាអ្នកការពារក្តីឲ្យខ្លួន ?
    ចំណុចនេះទាំងពេលវេលា ទាំងថវិកាទាមទារឲ្យសមរង្សុី
    ត្រូវលះបង់ដោយខានមិនបាន ។
    សម្រាប់សមរង្ស៊ី ទោះត្រឹមទទួលយកតែសញ្ជាតិបារាំង
    ក៏សមរង្ស៊ីមិនអាចគិតថា បានរួចខ្លួនពីការជាប់នូវពិរុទ្ធភាព
    តាមផ្លូវច្បាប់របស់តុលាការកម្ពុជា ។
    ព្រោះថាស្ថានទម្ងន់ទោសបង្ករភាពអន្តរាយដល់ជាតិ ក្នុង
    ពេលដែលសមរង្សុីចាប់យកសញ្ជាតិខ្មែរ ហេីយឈរជេីង
    ធ្វេីជាអ្នកនយោបាយ ជាសមាជិកសភានៅកម្ពុជា ដែលចំណុចនេះវាបានបង្ហាញនូវភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលរដ្ឋាភិបាលបារំាងអាចអនុវត្តន៍ច្បាប់បត្យាប័ន បញ្ជូនសមរង្ស៊ីឲ្យមកកាត់ទោសនៅស្រុកខ្មែរបានហេីយ ។
    ដូចនេះតេីវាសនាសមរង្ស៊ី មិនត្រូវចប់ដោយបរិបូរណ៍
    ក្នុងពេលដែលសមរង្ស៊ី ត្រូវមកសម្រាកលំហែកាយ
    ក្នុងគុកស្រុកខ្មែរ ជាមួយអាហារប៉ូវ សម្លរម្ជូរក្បាលត្រី
    កញ្ចុះជាមួយស្លឹកអំពិលចាស់ទេឬ ?

  3. Anonymous says:

    look every one this is the word our old said TAMIL EATH SASNA the no religion people like AH .CHHOUTH ..SO SOCHEATH.. and his boss HUN NAL . soon their day will come I knew it will not be good looking . WELL…. it is normal as the nature when the water rising the fish eat the ant but do not worry when the water gone do you know what all those ant will have to much food to eat . that right some one was looking for AH.SO SOCHEATH identity

  4. so socheath says:

    ហាស ! ហាស អាមូសអាឆ្កួត
    អាណាស្វែងរកអញខ្លះ អ្ហែងប្រាប់ឈ្មោះវាបន្តិចមើល ?
    អាឡប់សតិ អញ និយាយតែពីផ្លូវច្បាប់ទេ ។ អ្ហែកុំគឹតថាអ្ហែង រួចខ្លួនពីច្បាប់ ។
    ទ្រាំទៅអាអើយ !
    ខ្លាំងណាស់តាមផ្លូវច្បាប់ អ្ហែងជាប់គុក យ៉ាងយូរ ៣០ឆ្នាំ ហ្នឹងហ្អី !
    ចេញមកវិញក្តយារស្តោក សោះប្រពន្ធអ្ហែង រករឿង ថាអ្ហែងចេះតែលួចទៅស៊ីគ្រុំ
    ឆៅក្រៅផ្ទះទៀត ។

Leave a Reply

Submit Comment