សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​បាត់ដំបង​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា កាប់​ព្រៃឈើ

ដោយ អាស៊ីសេរី
2020-11-19
RFA

លោក ប្រាក់ ឈន ​ជំទប់​ទី​២ ឃុំ​ស្តុក​ប្រវឹក ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។

លោក ប្រាក់ ឈន ​ជំទប់​ទី​២ ឃុំ​ស្តុក​ប្រវឹក ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។

 Photo courtesy


ប៉ូលិស​ខេត្ត​បាត់ដំបង ចាប់ខ្លួន​សកម្មជន​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ស្រុក​រុក្ខគិរី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា​ពាក់ព័ន្ធ​នឹង​រឿង​បទល្មើស​ព្រៃឈើ​។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​រឿង នេះ ថា​ជា​ការ​ធ្វើទុក្ខបុកម្នេញ​រឿង​នយោបាយ។

សកម្មជន​បក្ស​ប្រឆាំង​ដែល​អាជ្ញាធរ​ចាប់ខ្លួន​នោះ ជា​ជំទប់​ទី​២ ឃុំ​ស្តុក​ប្រវឹក ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក ប្រាក់ ឈន។ ភ្លាមៗ​ក្រោយពេល​ចាប់ខ្លួន ប៉ូលិស​ស្រុក​រុក្ខគិរី បាន​បញ្ជូន សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង។

ប្រពន្ធ​លោក​ប្រាក់ ឈន គឺ​លោកស្រី ប៊ុន ស្រេន ប្រាប់​អាស៊ីសេរី​ថា ប៉ូលិស​មាន​គ្នា​៣​នាក់​បាន​ចូល​មក​ចាប់​ប្ដី​របស់​គាត់​នៅ​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ផ្ទះ ពេល​គាត់​កំពុង​ធ្វើ​ម្ហូប​ជាមួយ​ក្រុម​គ្រួសារ។ លោកស្រី​បន្ត​ថា ប៉ូលិស​ទាំង​នោះ​បាន​បង្ខំ​ប្ដី​របស់​លោក​ស្រី​ឱ្យ​ឡើង​ឡាន រួច​ដឹក​ចេញ​យ៉ាង​តក់ក្រហល់ ដោយ​ពុំបាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​ឡើយ៖ «អត់​មាន​យុត្តិធម៌​ទេ ព្រោះ​អី​មក​បង្ខំ ព្រោះ​អី​មិន​បាន​មក​និយាយ​ខុសត្រូវ​ពី​រឿង​អី​មួយ​ផង​មកដល់​ចាប់​យក​ទៅ​ហ្មង​។ បើសិនជា​ប្ដី​ខ្ញុំ​ធ្វើ​ក៏​មានការ​ស៊ើបសួរ​ប្រជាជន ឬក៏​អាជ្ញាធរ​មក​ដោះស្រាយ​នៅផ្ទះ ឬមួយ​នាំទៅ​ភូមិ​ឃុំ​អី​ទៅ​សាកសួរ​ដើម្បី​មាន​ភាព​យុត្តិធម៌​ទេ នេះ​អត់​ទេ​មកដល់​បង្ខំ​ឱ្យ​ប្ដី​ខ្ញុំ​ឡើង​ឡាន​ទៅ​ហ្មង»។

អធិការរង​នគរបាល​ស្រុក​រុក្ខ​គិរី លោក ទូច វិល ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​របស់​តុលាការ​ខេត្ត​បាត់ដំបង ក្រោម​បទល្មើស​អំពើ​លួច មាន​ស្ថាន​ទម្ងន់​ទោស៖ «ក្នុង​ហ្នឹង​លួច​មាន​ស្ថាន​ទម្ងន់​ហ្នឹង​ឃើញ​នៅ​ក្នុង​ដីកា​របស់​តុលាការ ដាក់​ថា ស្ថិត​នៅ​ក្នុង​សហគមន៍​ព្រៃឈើ ព្រៃ​ត្រឡាច ដែល​ឈ្មោះ​អ៊ឹន អឿន ដែល​ប្រធាន​សហគមន៍​អ្នកប្ដឹង​។​ដីកា​ហ្នឹង​ចេញ​មក​ថ្មី​ជា​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន»។

កាលពី​ថ្ងៃ​ទី​២៩ កញ្ញា​ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាត់ដំបង លោក គីម ហេង បាន​​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក ប្រាក់ ឈន ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៣ តុលា ម្ដង​រួច​មក​ហើយ​។ តុលាការ​បាន​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ពី​បទ​លួច មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្តទៅ​នៅ​សហគមន៍​ព្រៃឈើ​ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា​ឆ្នាំ​២០១៦។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់​ថា រឿង​នេះ​ជា​ការ​អនុវត្ត​ខុស​នីតិវិធី ។​លោក​បញ្ជាក់​ថា លោក ប្រាក់ ឈន បាន​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​តុលាការ​ចំនួន​២​លើក​រួច​មក​ហើយ ដោយ​តុលាការ​បាន​ប្រថាប់ត្រា​យល់ព្រម​ឱ្យ​លោក​ពន្យារ​រួចហើយ​ដែរ ដូច្នេះ​តុលាការ​មិន​គួរ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ឡើយ​៖ «សុំឱ្យ​ខាង​លោក​ចៅក្រម លោក​ពិនិត្យ​ទៅលើ​នីតិវិធី​ហ្នឹង​ឡើងវិញ ខ្ញុំ​មិន​ថា​គាត់​មិន​ចេះតែ​គ្រាន់​ថា​ឱ្យ​ពិនិត្យ​ឡើង​វិញ ធ្វើ​ទៅតាម​ជំហាន​ទៅ​កុំ​ធ្វើ​ដោយ​តក់ក្រហល់​។ ហើយ​មនុស្ស​នៅ​ទីនេះ​ដែរ​បើ​យើង​ធ្វើ​មិនបាន​ត្រឹមត្រូវ​ឱ្យ​មាន​ភាព​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​នីតិវិធី​ហ្នឹង​ទេ គេ​ធ្វើ​ឱ្យ​មាន​ការចោទប្រកាន់​ថា វា​អាច​មាន​ចារឹក​នយោបាយ​អីចឹង​ទៅ។ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ធ្វើ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន ឱ្យ​បាន​ស្មើគ្នា​លើ​ជន​គ្រប់រូប»។

ចំណែក​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រុក្ខគិរី លោក សែម ពីរស់ ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ពីព្រោះ​លោក​ថា លោក​ប្រាក់ ឈន មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ​។​លោក​ឱ្យ​ដឹង​ទៀត​ថា រឿង​ការ​កាប់​ព្រៃឈើ​នោះ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​លោក​ប្រាក់ ឈន នោះ​ទេ ។​លោក​បញ្ជាក់​ថា កាល​កាលពី​ឆ្នាំ​២០១៦ លោក​ប្រាក់ ឈន បាន​ចុះ​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ក្នុងនាម​លោក​ជា​ជំទប់​ទី​២ ឃុំ​ស្តុក​ប្រវឹក ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ជាមួយ​សហគមន៍​ព្រៃឈើ​ព្រៃ​ត្រឡាច​។​លោក​បន្ថែម​ថា ក្រោយមក​តំណាង​សហគមន៍​ព្រៃឈើ​បាន​ប្ដឹង​រឿង​នេះ​ទៅ​តុលាការ​ឱ្យ​ចាត់​វិធាន​លោក ប្រាក់ ឈន តែម្ដង។

លោក សែម ពីរស់ ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​និង​សាច់ញាតិ​លោក ប្រាក់ ឈន នឹង​លើកគ្នា​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ទៅតាម​រឿង​នេះ។

ចាប់ពី​ខែ​មករា​មក​អាជ្ញាធរ​ចាប់​បាន​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ និង​ក្រុម​យុវជន​ដាក់​ពន្ធនាគារ​ជាង​៤០​នាក់​ហើយ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​បទ​ចោទ​មួយ​ចំនួន​ទៀត​។​

មន្ត្រី​អង្គការ​ជាតិ​និង អន្តរជាតិ​ជាច្រើន​ស្ថាប័ន រួម​ទាំង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ផង បាន​ថ្កោលទោស​រឿង​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ហើយ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​បាត់ដំបង​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា កាប់​ព្រៃឈើ"

  1. so socheath says:

    កំពុងចង់ដឹង ពីសមត្ថភាពមេធាវីអាមេរិក jared Genser តើវាពូកែប៉ុណ្ណា ?
    តែដល់ពេលចាញ់ក្តី កុំស្រែកថា ចាញ់មកពីតុលាការជាអាយ៉ង តុលាការតេឡេ ដូចពួកអាថោក
    ជាងឆ្កែ បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ចុងក្រោយសង្គ្រោះផេះឲ្យសោះ !
    ព្រោះថា វិជ្ជាជីវះជាមេធាវី ត្រូវហ៊ានទទួលស្គាល់ ពីភាពចាញ់ឈ្នះ ទើបសាកសម ជាអ្នកមានកិត្តិយស។
    ចង់ការពារក្តី យកច្បាប់កម្មជាទៅមើលសិក្សាស្វែងយល់ឲ្យជាក់លាក់សិន ចាំមមកតក្តី ។
    កម្ពុជាមិនមែនអាមេរិក ហើយក៏មិនមែនជាប្រទេសស្ថិតក្រោមអាណានិគមអាមេរិក ដែរ ។
    ត្រូវយល់ !

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

Leave a Reply

Submit Comment