តើ​មូលហេតុ​អ្វី​បាន​ជា​ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ពន្ធនាគារ នៅ​តែ​ខ្លាំង​ក្នុង​ការ​តស៊ូ​មតិ​តវ៉ា​ឲ្យ​ប្ដី​បាន​នៅ​ក្រៅ​ឃុំ?

ដោយ ខែ សុណង
2020-11-19
RFA

ប្រពន្ធ​កូន និង​សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ជា​លើក​ទី៧ នៅ​មុខ​សាលាដំបូង​ក្រុងភ្នំពេញ​ឱ្យ​តុលាការ​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី និង​ឪពុក​ពួក​គាត់​ចេញ​ពី​ពន្ធនាគារ​វិញ។

ប្រពន្ធ​កូន និង​សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ជា​លើក​ទី៧ នៅ​មុខ​សាលាដំបូង​ក្រុងភ្នំពេញ​ឱ្យ​តុលាការ​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី និង​ឪពុក​ពួក​គាត់​ចេញ​ពី​ពន្ធនាគារ​វិញ។

 រូប៖ សកម្មជន


សាច់ញាតិសកម្មជនកំពុងជាប់ឃុំ ស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រតែត្រូវអាជ្ញាធររារាំង


ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ប្ដេជ្ញា​ចិត្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​បាន​នៅ​ក្រៅ​ឃុំ​វិញ ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​និង​ការ​បង្ក្រាប​នានា​ឡើយ។ ក្រុម​ស្ត្រី​ទាំង​នោះ បាន​ជ្រើសរើស​យក​ថ្ងៃសុក្រ ជា​ថ្ងៃ​ដែល​ពួកគាត់​ជួបជុំ​គ្នា​តវ៉ា ពី​ស្ថាប័ន​ពាក់ព័ន្ធ បើ​ទោះ​ជា អាជ្ញាធរ​រាជធានី​ភ្នំពេញ​តែង​ប្រើ​កម្លាំង​បង្ក្រាប និង​តាម​ឃ្លាំមើល​ពួកគាត់​ស្ទើរ​គ្រប់​ជំហាន​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ទង្វើ​របស់​អាជ្ញាធរ​ទៅ​វិញ​ទេ ដែល​ជា​ការ​រារាំង​មិន​ឲ្យ​ក្រុម​ស្ត្រី​ទាំងនោះ​ប្រើប្រាស់​សិទ្ធិ ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌។

តើ​មាន​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង នៅ​តែ​ខ្លាំង​ក្នុង​ការ​តស៊ូមតិ​ទាមទារ​ដោះលែង​ប្ដី​នៅ​ក្រៅ​ឃុំ?

ក្រុម​ស្ត្រី​ដែល​គេ​ស្គាល់​ថា​ជា​ស្ត្រី​ថ្ងៃសុក្រ ជា​ញឹកញាប់​តែង​ជួបជុំ​គ្នា​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​អះអាង​ថា ពួកគាត់​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ តាម​ឃ្លាំមើល​គ្រប់​សកម្មភាព និង​គំរាមកំហែង​ឲ្យ​ចុះចូល​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

ប្រពន្ធ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា ថ្លែង​ថា លោកស្រី​គ្មាន​អ្វី​ជា​ទីអាង​ក្នុង​សកម្មភាព​ដែល​ពួកគាត់​រួម​គ្នា​តវ៉ា​ឲ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​ប្ដី​ក្រៅ​ពី​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ​នោះ​ទេ។ លោកស្រី​បញ្ជាក់​ជំហរ​ថា ទោះ​ជា​មាន​សកម្មភាព​គំរាមកំហែង​របស់​អាជ្ញាធរ​បែប​ណា​ក្ដី ក៏​លោកស្រី​នឹង​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ឡើយ ពីព្រោះ​លោកស្រី​យល់​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​បើ​សិន​ជា​ទទួល​សារភាព ឬ​សរសេរ​លិខិត​សុំទោស​នោះ​មាន​ន័យ​ស្នើ​នឹង​ពួកគាត់​មាន​ទោស៖«បើ​សិន​ជា​ចាប់​ខ្ញុំ​មួយ​ទៀត​ក៏​មិន​ដឹង​ថា ប្រទេស​ហ្នឹង​យ៉ាង​ណា​ទេ ចាប់​ប្ដី​ហើយ​ចាប់​ប្រពន្ធ​គេ​ដាក់​គុក​ទៀត​អ៊ីចឹង​បំបិទ​សិទ្ធិ​សេរីភាព​គេ​ខ្លាំង​ណាស់។ ខ្ញុំ​ប្រើ​សិទ្ធិ​របស់​ខ្ញុំ ខ្ញុំ​ខឹង​ខ្លាំង​ណាស់​រឿង​អី​មក​ធ្វើបាប​ខ្ញុំ​ហើយ​មក​ធ្វើ​បាប​ខ្ញុំ​ទៀត។ សួរ​ថា​អ្នក​ជិតខាង​គេ​មើល​មក​ខ្ញុំ​យ៉ាង​ម៉េច​ដែល​មក​តាម​ខ្ញុំ​នេះ ខ្ញុំ​រឿង​អីខ្ញុំ​ខុស​អីអ្នក​ជិតខាង​លឺ​ទាំង​អស់ ខ្ញុំ​ចុះ​ចូល​ទៅ​គេ​នឹង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ ប្ដី​ខ្ញុំ​ខុស​អី​ឲ្យ​ចុះចូល​ឲ្យ​សារភាពប្ដី​ខ្ញុំ​ខុស​អីខ្ញុំ​ទៅ​ជួប​គាត់​គាត់​ថា​គេ​ឲ្យ​ធ្វើ​លិខិត​សុំទោស​រដ្ឋាភិបាល​ទៅ គេ​នឹង​លើកលែង​ទោស ខ្ញុំ​ថា​ឲ្យ​តែ​ហ៊ាន ខ្ញុំ​លែង​ចោល​ហ្មង អត់​ចិញ្ចឹម​ទៀត​ទេ សុំទោស​នៅ​ហ្នឹង​ចុះ។ ខ្ញុំ​សុំ​ដក​ខ្លួន​ចេញ ព្រោះ​ប្រពន្ធ​ហត់​ណាស់ ធ្វើ​ដើម្បី​ប្ដី​រក​ចិញ្ចឹម​កូន ចញ្ចឹម​ម្ដាយ គ្រប់​សព្វសារពើ​ទាំង​អៃ់ ហើយ​ទៅ​សារភាព​ទៀត។ ខ្ញុំ​ថា​ជីវិត​នេះ​យក​ប្ដី​អ្នក​នយោបាយ​ម្នាក់​នេះ​គឺ​ខុស​ប្រសិន​ជា​គាត់​សារភាព​មែន ខ្ញុំ​ដាច់​អហិការ​តែ​ម្ដង ព្រោះ​ដើរ​ដល់​ផ្លូវ​នេះ​ហើយ»

កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា លោកស្រី ព្រំ ចន្ថា ឲ្យ​ដឹង​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​មនុស្ស​ប្រុស​ស្លៀកពាក់​ស៊ីវិល​ចំនួន​៥​នាក់ ឲ្យ​តាមដាន​សកម្មភាព​លោកស្រី​រាល់ថ្ងៃ ហើយ​នៅ​ពី​រសៀល​ថ្ងៃ​ដដែល ពួកគេ​បាន​បង្ខំ​ឱ្យ​លោកស្រី​ឈប់​តវ៉ា​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម ហើយ​ងាក​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង​ប្ដី​របស់​លោក​ស្រី​មាន​សេរីភាព​វិញ។ លោកស្រី​អះអាង​ថា មនុស្ស​ទាំង​៥នាក់​នោះ មាន​២នាក់​ធ្វើ​ការ​នៅ​សាលា​ខណ្ឌ​ដូន​ពេញ ដែល​តែងតែ​ដឹកនាំ​កង​សន្តិសុខ​ចុះ​រារាំង​ការ​តវ៉ា​របស់​ពួក​លោកស្រី​ជា​ប្រចាំ។

ចំណែក​ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ៣​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ លោក​ស្រី សុខ បូលីម៉ា រៀបរាប់​ថា ថ្មីៗ នេះ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​មិន​អនុញ្ញាត​ឲ្យ​លោកស្រី​ចូល​សួរ​សុខ​ទុក្ខ​ប្ដី​របស់​គាត់​ឡើយ។ លោកស្រី​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ជា​ការ​ធ្វើ​ឱ្យ​លោកស្រី​ឈឺ​ចាប់​កាន់​តែ​ខ្លាំង ពីព្រោះ​លោក​ស្រី​មិន​បាន​ជួប​មុខ​ប្ដី​របស់​គាត់​អស់​រយៈពេល​២សប្ដាហ៍​ទៅ​ហើយ។ លោកស្រី​ថ្លែង​ទាំង​អួល​ដើម​ករ​ថា ការ​ដែល​មន្ត្រី​ពន្ធនាគារ​ហាមឃាត់​មិន​ឲ្យ​លោកស្រី​ចូល​សួរ​សុខទុក្ខ​ប្ដី​នេះ គឺ​ជា​ការ​ធ្វើ​ដាក់​សម្ពាធ​លើ​គ្រួសារ​លោកស្រី និង​ដោយសារ​អាជ្ញាធរ​មិន​ពេញ​ចិត្ត​ពួកគាត់​ដែល​តែង​ប្រើប្រាស់​សិទ្ធិ​តវ៉ា​ដោយ​អហិង្សា​រៀង​រាល់​ថ្ងៃសុក្រ ដើម្បី​ទាមទារ​ឱ្យ​​តុលាការ​ដោះលែង​ប្ដី​ពួកគាត់​ជា​បន្តបន្ទាប់​នោះ៖ «ដល់​ខ្ញុំ​អត់​បាន​ជួប​គាត់​​អីចឹង​ខ្ញុំ​​បារម្ភ​ពី​សុខភាព​គាត់​មែន​ទែន​ ណា​មួយ​គាត់​លើស​ឈាម​ គាត់​កើត​រមាស់​​ទៀត​ ហើយ​លេច​ថ្នាំ​យ៉ាង​ម៉េច​ក៏​អត់​ជា​ដែរ​ ដោយសារ​ទឹក​ហ្នឹង​មេរោគ​នៅ​ក្នុង​ហ្នឹង​។​ដំណាក់​កាល​នេះ​ខ្ញុំ​អត់​មាន​ទន់​ជ្រាយ​ទេ​ ទោះ​បី​ចាប់​ខ្ញុំ​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ណា​ក៏​ខ្ញុំ​ទៅ​មុខ​ជា​និច្ច​ដែរ»

លោកស្រី សុខ បូលីម៉ា ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ធាក់​ផ្ដួល​ម៉ូតូ​របស់​លោក​ស្រី​បណ្ដាល​ឱ្យ​គាត់​ដួល​របួស​ជើង​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃទី៣ ខែវិច្ឆិកា ខណៈ​ប្រពន្ធ​កូន​សកម្មជន​បក្ស​ប្រឆាំង កំពុង​ជាប់​ឃុំ​ដទៃ​ទៀត​នោះ ក៏​ត្រូវ​បាន​អាជ្ញាធរ​តាម​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង​ឲ្យ​បញ្ឈប់​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃសុក្រ​ដែរ។

ក្រុម​ស្ត្រី​ថ្ងៃសុក្រ បាន​ចាប់​ផ្ដើម​ទៅ​តវ៉ា​នៅ​មុខ​តុលាការ ជា​ច្រើន​ខែ​ដោយ​ពួកគាត់​កាន់​រូបថត​ប្ដី លើក​បដា​និង​គោះ​ឆ្នាំង​បាយ​ស្រែក​សុំ​អន្តរាគមន៍​ពី​តុលាការ​ឲ្យ​ដោះលែង​ប្ដី​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ តែ​គ្មាន​សញ្ញា​វិជ្ជមាន​នោះ​ទេ។

បច្ចុប្បន្ន​ពួកគាត់​បាន​បង្វែរ​ការ​តវ៉ា​ដោយ​មិន​នៅ​តែ​មួយ​កន្លែង​ឡើយ ពោល​គឺ​ពួកគាត់​នាំ​គ្នា​ដើរ​ដាក់​ញត្តិ​តាម​បណ្ដា​ទូត​ប្រទេស​ប្រជាធិបតេយ្យ ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ និង​ចុង​ក្រោយ​ពួកគាត់​ទៅ​បន់ស្រន់​នៅ​ទី​សក្ការ​បូជា​ព្រះអង្គ​ដង​ទុង ឬ​ព្រះអង្គ​ដង​កើ មុខ​ព្រះបរមរាជវាំង​វិញ។ អ្វី​ដែល​ទទួល​បាន​គឺ​ពួកគាត់​រង​ការ​រារាំង និង​បង្ក្រាប​មិន​ឲ្យ​ជួបជុំ​គ្នា​ពី​សំណាក់​អាជ្ញាធរ​សន្តិសុខ​ក្រុង​ជា​រៀង​រាល់​លើក។

ឆ្នាំងបាយ​ដែល​ពួកគាត់​គោះ​នេះ គឺ​ជា​និមិត្តរូប​ដែល​ចង់​បង្ហាញ​ថា របប​ក្រុងភ្នំពេញ​ចាប់​បង្គោល​គ្រួសារ​របស់​ពួកគាត់​ដោយ​គ្មាន​ទោស​កំហុស ដាក់​ពន្ធនាគារ និង​យក​ពួកគាត់​ជា​ចំណាប់ខ្មាំង​នយោបាយ។ ទង្វើ​នេះ បាន​ធ្វើ​ឲ្យ​ស្ត្រី​ទាំង​នោះ មាន​ការ​លំបាក​ខាង​ជីវភាព ដើរ​តួ​ជា​បង្គោល​ក្នុង​ផ្ទះ​ប្រកប​របប​ចិញ្ចឹម​គ្រួសារ​ផង ដើរ​តវ៉ា​រក​យុត្តិធម៌​ផង និង​រងគ្រោះ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ថែម​ទៀត។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី មូរ សុខហួរ យល់​ថា ដោយ​ការ​រើសអើង​នយោបាយ​លើ​ស្ត្រី​អ្នក​តវ៉ា​រៀងរាល់​ថ្ងៃសុក្រ មិន​ត្រូវ​បាន​ស្ថាប័ន​និង​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រសួង​កិច្ចការ​នារី​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់​នោះ​ទេ ប្រការ​នេះ​ហើយ​ដែល​នាំ​ឲ្យ​ស្ត្រី​ទាំង​នោះ​កាន់​តែ​រងគ្រោះ​ថែម​ទៀត៖«ក្រសួង​កិច្ចការ​នារី​ដែល​ជា​តំណាង​នៃ​ស្ត្រី​គួរ​តែ​បញ្ចេញ​មតិ​របស់​ខ្លួន យក​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ជូន​ដំណើរ​ដល់​ស្ត្រី​ថ្ងៃសុក្រ​ឲ្យ​ទទួល​បាន​នូវ​ជ័យជំនះ ហើយ​ស្ត្រី​ថ្ងៃសុក្រ​គ្មាន​បំណង​ចង់​បាន​អ្វី​ក្រៅ​ពី​ដោះលែង​ស្វាមី​និង​ឪពុក​របស់​ខ្លួន​ទេ។ ការ​តវ៉ា​នេះ​ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​ត្រឹមត្រូវ ជា​ការ​តវ៉ា​ដោយ​អហិង្សា ជា​ការ​តវ៉ា​ដោយ​ផ្ដល់​នូវ​តម្លៃ នៃ​ភាព​រឹងមុំាំ និង​ភាព​ថ្លៃថ្នូរ​ដល់​ស្ត្រី​ខ្មែរ​យើង»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) ​លោក ស៊ឹង សែន​ករុណា មើល​ឃើញ​ថា ស្ត្រី​ជា​ប្រពន្ធ​សកម្មជន​ពិត​ជា​រងគ្រោះ​ផ្ទួនៗ ក្នុង​គ្រា​ដែល​សំណុំរឿង​ពួកគាត់​មិន​ត្រូវ​បាន​ដោះស្រាយ ហើយ​ពួកគាត់​បាន​បន្ត​រងគ្រោះ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​នានា​ព្រោះ​តែ​សកម្មភាព​តវ៉ា​នេះ។ លោក​សង្កេត​ឃើញ​ថា នេះ​ជា​សំណុំរឿង​ផ្នែក​នយោបាយ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ដំណោះស្រាយ​អាច​មាន​ទៅ​បាន​គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្របសម្រួល​នយោបាយ​ក្នុង​ប្រទេស៖ «ខ្ញុំ​យល់​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​អស់ ប្រហែល​ជា​លោក​មិន​ហ៊ាន​អារ​កាត់​សម្រេច​រក​យុត្តិធម៌​ជូន​ទៅ​សកម្មជន​ទាំង​អស់​ហ្នឹង​ទេ។ បើ​កាល​ណា​មិន​អាច​ផ្ដល់​យុត្តិធម៌​ដោះលែង​ប្ដី​ពួកគាត់​មិន​បាន​ចឹង យើង​ដឹង​ស្រាប់​ហើយ​គាត់​មិន​អស់ចិត្ត​គាត់​ច្បាស់​ជា បន្ត​ទាមទារ​តវ៉ា​ទៅ​តាម​អ្វី​ដែល​ពួកគាត់​យល់​ឃើញ​ថា កន្លែង​ណាមួយ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​អាច​ស្ងប់​ចិត្ត​ស្ងប់​អារម្មណ៍ ឬ​ក៏​រក​ស្ថាប័ន​ណាមួយ​ដែល​គិត​ថា​អាច​ជួយ​អន្តរាគមន៍​ដោះលែង​បាន»

ចាប់​តាំងពី​ខែមករា រហូត​ដល់​ខែវិច្ឆិកា​នេះ របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អ្នក​នយោបាយ សកម្មជន យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យ៉ាង​ហោច​ណាស់​ក៏​ជាង ៤០​នាក់។ សកម្ម​ជន​បក្ស​ប្រឆាំង​ច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បញ្ជា និង​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ជាដើម។ ចំណែក​ក្រុម​សកម្មជន អ្នក​នយោបាយ​មិន​មែន​បក្ស​សង្គ្រោះ​ជាតិ និង​យុវជន​វិញ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ដែរ។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​ទទូច​ដល់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នេះ​វិញ ដោយ​យល់​ឃើញ​ថា អ្នក​ទាំង​នោះ បាន​សម្ដែង​មតិ និង​អនុវត្ត​សិទ្ធិ​នយោបាយ មិន​មែន​ជា​បទល្មើស​នោះ​ទេ តែ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធានា​ឱ្យ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ក្រុម​ស្ត្រី​ថ្ងៃសុក្រ ប្ដេជ្ញា​ថា ពួកគាត់​ដឹង​ច្បាស់​ថា នេះ​សំណុំរឿង​នយោបាយ ប្ដី​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ឡើយ ហេតុ​នេះ​ហើយ​ទើប​ជំរុញ​ទឹកចិត្ត​ឲ្យ​ពួកគាត់​ស៊ូប្ដូរ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "តើ​មូលហេតុ​អ្វី​បាន​ជា​ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ពន្ធនាគារ នៅ​តែ​ខ្លាំង​ក្នុង​ការ​តស៊ូ​មតិ​តវ៉ា​ឲ្យ​ប្ដី​បាន​នៅ​ក្រៅ​ឃុំ?"

  1. so socheath says:

    កំពុងចង់ដឹង ពីសមត្ថភាពមេធាវីអាមេរិក jared Genser តើវាពូកែប៉ុណ្ណា ?
    តែដល់ពេលចាញ់ក្តី កុំស្រែកថា ចាញ់មកពីតុលាការជាអាយ៉ង តុលាការតេឡេ ដូចពួកអាថោក
    ជាងឆ្កែ បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ចុងក្រោយសង្គ្រោះផេះឲ្យសោះ !
    ព្រោះថា វិជ្ជាជីវះជាមេធាវី ត្រូវហ៊ានទទួលស្គាល់ ពីភាពចាញ់ឈ្នះ ទើបសាកសម ជាអ្នកមានកិត្តិយស។
    ចង់ការពារក្តី យកច្បាប់កម្មជាទៅមើលសិក្សាស្វែងយល់ឲ្យជាក់លាក់សិន ចាំមមកតក្តី ។
    កម្ពុជាមិនមែនអាមេរិក ហើយក៏មិនមែនជាប្រទេសស្ថិតក្រោមអាណានិគមអាមេរិក ដែរ ។
    ត្រូវយល់ !

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

Leave a Reply

Submit Comment