បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន កំពុង​ប្រើ​កូ​វីដ​-១៩ ដើម្បី​លើកស្ទួយ​កូន​ប្រុស​ច្បង

ដោយ មួង ណារ៉េត
2020-11-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com


គណបក្ស​សង្រោះជាតិ និង​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​លើកស្ទួយ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​លេចធ្លោ ដើម្បី​ស្នង​តំណែង​នៅ​ថ្ងៃមុខ​។ ការ​អះអាង​បែបនេះ គឺ​ដោយសារ​លោក ហ៊ុន ម៉ាណែត បាន​ដើរតួ​យ៉ាង​សកម្ម​ជំនួស​លោក ហ៊ុន សែន ក្នុង​ការ​ចុះ​ជួប និង​ចែក​អំណោយ​ដល់​ពលរដ្ឋ ពេល​លោក​កំពុង​ធ្វើ​ចត្តាឡឺស័ក​តាម​ដាន​សុខភាព។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​សង្កេត​ឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​លើក​តម្កើង លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នង​តំណែង​ពី​គាត់​។ មធ្យោបាយ​ទាំងនោះ មាន​ជាអាទិ៍ ការ​ប្រើ​ប្រព័ន្ធ​តុលាការ​បង្ក្រាប​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង ការ​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដើម្បី​ទុក​ប្រើ​ពេល​មាន​ចរន្ត​ប្រឆាំង​នឹង​ការ​ផ្ទេរ​អំណាច និង​ការ​ផ្ដល់​ឱកាស​ដល់​លោក ហ៊ុន ម៉ាណែត ឱ្យ​ដើរតួ​ជំនួស​លោក ដើម្បី​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋានជាដើម​។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មើលឃើញ​ថា លោក ហ៊ុន ម៉ា​ណែ​ត មិន​ទាន់​មាន​គុណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ស្នង​តំណែង​ពី​លោក ហ៊ុន សែន នៅ​ឡើយ​ទេ ហើយ​មន្ត្រី​ជាន់ខ្ពស់​ចាស់​វស្សា​របស់​បក្ស​កាន់អំណាច​ក៏​ទំនងជា​មិន​គាំទ្រ​បេក្ខភាព​កូនប្រុស​ច្បង​លោក ហ៊ុន សែន រូប​នេះ​ដែរ​។ លោក​ថា ហេតុដូច្នេះ​ទើប​លោក ហ៊ុន សែន រិះរក​វិធីសាស្ត្រ​គ្រប់យ៉ាង​ដើម្បី​ជួយ​លោក ហ៊ុន ម៉ាណែត ឱ្យ​ទទួល​បានការ​គាំទ្រ​ពី​ផ្ទៃក្នុង​បក្ស និង​ពី​ប្រជាពលរដ្ឋ​។ លោក​ថា ទន្ទឹម​នឹង​នោះ លោក ហ៊ុន សែន ក៏​កំពុង​ព្យាយាម​បំបិទ​គណបក្ស​ប្រឆាំង​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដែរ៖ «​ពេល​ដែល​សកម្មជន អ្នកគាំទ្រ​គណបក្សប្រឆាំង​មិន​សុខចិត្ត នៅតែ​ទាមទារ​តវ៉ា​អ៊ីចឹង​ទៅ គាត់​បង្កើន​ការ​ចាប់​ចង​ហ្នឹង ដើម្បី​បំភិតបំភ័យ កុំ​ឱ្យ​អ្នក​ដែល​មាន​មតិ​ប្រឆាំង​ហ្នឹង ហ៊ាន​ងើបឡើង ហើយ​ជាមួយ​គ្នា​នេះ គាត់​ខិតខំ​លើកស្ទួយ​កូន​របស់​គាត់​ហ្នឹងឯង ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ខ្មែរ​ជាដើម»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣ វិច្ឆិកា នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា សម្រាប់​រាជធានី​ភ្នំពេញ ចំណែក​តាម​បណ្ដា​ខេត្ត​វិញ នឹង​ត្រូវ​បិទ​បញ្ចប់​ជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃ​ទី​២៥ វិច្ឆិកា​។ ក្រោយ​ធ្វើ​ចត្តាឡឺស័ក​នៅ​ក្នុង​ផ្ទះ​រយៈពេល​១៤ ថ្ងៃ លោក ហ៊ុន សែន បាន​ចាប់ផ្តើម​ចេញ​ក្រៅ​ទៅ​វាយ​កូន​ហ្គោល តាម​ទម្លាប់​របស់​លោក ក៏ប៉ុន្តែ​មិនទាន់​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​២០ វិច្ឆិកា។

អំឡុង​ពេលនេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ដើរ​តួនាទី​យ៉ាងសកម្ម​ជំនួស​លោក ដោយ​បាន​ចុះ​ជួប និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។ ក្នុង​ពិធី​ទាំងនោះ លោក ហ៊ុន ម៉ាណែត បាន​លើក​សរសើរ​អំពី​គុណសម្បត្តិ​ដឹកនាំ​របស់​ឪពុក​លោក ព្រមទាំង​អំពាវនាវ​ដល់​ពលរដ្ឋ និង​កងទ័ព​ឱ្យ​ជឿ​ទុក​ចិត្ត និង​ការពារ​របប​ដឹកនាំ​បច្ចុប្បន្ន ដែល​លោក​ហៅថា ជា​រដ្ឋាភិបាល​ស្របច្បាប់។

​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ដែរ តែ​លោក​មិន​លើក​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា។

ទោះជា​យ៉ាងណា លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​រួចហើយ​ថា លោក​កំពុង​ជួយ​ជ្រោមជ្រែង​កូនប្រុស​ច្បង​រូប​នេះ​ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​លោក​ថា លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​រង់ចាំ​យ៉ាងហោចណាស់ ក៏​១០ ឆ្នាំ​ទៀត​ដែរ ព្រោះ​ពេលនេះ​លោក​កំពុង​កាន់​អំណាច​នៅឡើយ៖ «​នៅ​ក្នុង​គណបក្ស​ប្រជាជន មាន​បេក្ខជន​ច្រើន​ណាស់ ក៏ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ឪពុក យ៉ាងណា​ក៏​ខ្ញុំ​គាំទ្រ​កូន​ខ្ញុំ អប់រំ​កូន​ខ្ញុំ​ឱ្យ​វា​មាន​សមត្ថភាព​។ បើ​វា​មិនបាន​ប៉ុន​ឪ​វា ក៏បាន​៨០ឬ​៩០របស់​ឪ​វា​ទៅ​ចុះ»។

លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ឌិត​យោធា West Point ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​។ ក្រៅពី​នេះ លោក​ក៏បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ផង​ដែរ។

ទោះ​ជា​មាន​អតីតភាព​ការងារ​តិច​ឆ្នាំ​ក៏ដោយ សញ្ញាប័ត្រ​ពី​បរទេស​នេះ បូករួម​ទាំង​អំណាច​របស់​ឪពុក​លោក​ផង លោក ហ៊ុន ម៉ាណែត ឡើងរាសី​យ៉ាង​ខ្ពស់​ត្រដែត ហើយ​ឥទ្ធិពល​របស់​លោក​វិញ ក៏​ត្រូវ​បាន​ពង្រីក​យ៉ាង​សម្បើម​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​ក្នុង​វ័យ​៤៣ ឆ្នាំ លោក ហ៊ុន ម៉ា​ណែ​ត គឺជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ មាន​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការរង​កង​អង្គរក្ស​លោក ហ៊ុន សែន​។ ចំណែក នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក​គឺជា​សមាជិក​គណៈ អចិន្ត្រៃយ៍ ស្ថិតក្នុង​ចំណោម​មនុស្ស​៣៤ នាក់ ដែលជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​។ ហើយ​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២០ នេះ លោក ហ៊ុន សែន បាន​តែងតាំង​លោក ឱ្យ​ធ្វើ​ជា​ប្រធាន​ចលនា​យុវជន​គណបក្ស ដែល​ជា​អ្នកដឹកនាំ​សមាជិក​ជំនាន់​ក្រោយ​ដែល​ភាគច្រើន​ជា​កូនចៅ​របស់​មន្ត្រី​ជំនាន់​មុន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់​ឡូត សង្កេតឃើញ​ថា គណបក្ស​កាន់អំណាច​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​សម្ពាធ​លើ​សមាជិក​គណបក្សប្រឆាំង ឱ្យ​បញ្ឈប់​សកម្មភាព ឬ​ចុះចូល​ជាមួយ​ខ្លួន​។ លោក​ថា យុទ្ធសាស្ត្រ​នេះ ក្រៅពី​អាច​រាំង​ខ្ទប់​គណបក្សប្រឆាំង​ហើយ​នោះ ក៏​អាច​ជួយ​ឱ្យ​បក្ស​កាន់អំណាច​មានឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង និង​ទាញ​យក​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​តាមរយៈ​សកម្មភាព​ចុះ​ជួយ​ពលរដ្ឋ​។ លោក​បន្ថែម​ថា វិបត្តិ​កូវីដ​-១៩ នេះ ក៏បាន​ក្លាយ​ជា​ឱកាស​មួយ​សម្រាប់​លោក ហ៊ុន សែន ក្នុង​ការ​លើកស្ទួយ​លោក ហ៊ុន ម៉ាណែត ផង​ដែរ៖ «​យើង​មើល​ឃើញ​ពី​ចំណាត់ការ និង​របៀប​ធ្វើការ​របស់​អ្នកដឹកនាំ​ប្រទេស របស់​អ្នក​នយោបាយ គឺ​បាន​កេង​ចំណេញ​ក្នុង​រូបភាព​ហ្នឹង​។ ជា​ការ​រាំង​ខ្ទប់​ដៃគូ​ប្រកួត​របស់​ខ្លួន​មិន​ឱ្យ​មាន​សកម្មភាព ប៉ុន្តែ​ខ្លួនឯង​សម្រួល​សកម្មភាព​សព្វបែបយ៉ាង​នៅ​ក្នុង​ការ​ធ្វើសកម្មភាព​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព ហើយ​ឆ្លៀតឱកាស​ហ្នឹង​វាយប្រហារ​អ្នក​ដែល​ខ្លួន​រាំង​ខ្ទប់​មិន​ឱ្យ​ធ្វើ​សកម្មភាព​បាន​ហ្នឹង»។

តុលាការ​នឹង​បើកសវនាការ​សំណុំរឿង​របស់​មន្ត្រី​ជាន់ខ្ពស់ និង​សមាជិក​បក្ស​ប្រឆាំង​ជាង​១០០ នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់ និង​រួមគំនិត​ក្បត់ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ខាងមុខ​។

ទោះជា​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​ជឿ​ថា សវនាការ​នេះ​នឹង​គ្មាន​យុត្តិធម៌​សម្រាប់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ឡើយ ព្រោះ​ជា​សវនាការ​ដែល​ធ្វើឡើង​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់អំណាច​។

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ នៅតែ​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ ដែល​ជា​ដើមចម​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​។

ចំណែក មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង វិញ ជំរុញ​ឱ្យ​លោក ហ៊ុន សែន បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ និង​រៀបចំ​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​។ លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​ផ្ទេរ​អំណាច​ឱ្យ​កូន​ដោយ​កិត្តិយស និង​មានការ​ទទួលស្គាល់​នោះ លោក​ត្រូវតែ​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ហើយ​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស ជាពិសេស គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ប្រកួតប្រជែង​។ បើ​ពុំ​ដូច្នេះ​ទេ លោក​ជឿ​ថា ពលរដ្ឋ​មួយ​ភាគ​ធំ និង​សហគមន៍​អន្តរជាតិ នឹង​មិន​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ដឹកនាំ​ប្រទេស បន្ត​ពី​លោក ហ៊ុន សែន នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន កំពុង​ប្រើ​កូ​វីដ​-១៩ ដើម្បី​លើកស្ទួយ​កូន​ប្រុស​ច្បង"

  1. so socheath says:

    គំពុងចង់ដឹង ពីសមត្ថភាពមេធាវីអាមេរិក jared Genser តើវាពូកែប៉ុណ្ណា ?
    តែដលពេលចាញ់ក្តី កុំស្រែកថា ចាញ់មកពីតុលាការជាអាយ៉ង តុលាការតេឡេ ដូចពួកអាថោក
    ជាងឆ្កែ បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ចុងក្រោយសង្គ្រោះផេះឲ្យសោះ !
    ព្រោះថា វិជ្ជាជីវះជាមេធាវី ត្រូវហ៊ានទទួលស្គាល់ ពីភាពចាញ់ឈ្នះ ទើបសាកសម ជាអ្នកមានកិត្តិយស។
    ចង់ការពារក្តី យកច្បាប់កម្មជាទៅមើលសិក្សាស្វែងយល់ឲ្យជាក់លាក់សិន ចាំមមកតក្តី ។
    កម្ពុជាមិនមែនអាមេរិក ហើយក៏មិនមែនជាប្រទេសស្ថិតក្រោមអាណានិគមអាមេរិក ដែរ ។
    ត្រូវយល់ !

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  2. Anonymous says:

    HUN NAL knew every one in the whole world are sick and tied to see his evil face that right he have to go

Leave a Reply

Submit Comment