រដ្ឋសភា​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​សមាជិក​សភា​អាមេរិក ជុំវិញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​

ដោយ ម៉ៅ សុធានី
2020-11-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋសភា​ឯក​បក្ស ប្រជុំ​អនុម័ត​លើ​សេចក្ដី​ព្រាង​​ច្បាប់​ថវិកា​ជាតិ ឆ្នាំ២០២០ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២១០៩។

រដ្ឋសភា​ឯក​បក្ស ប្រជុំ​អនុម័ត​លើ​សេចក្ដី​ព្រាង​​ច្បាប់​ថវិកា​ជាតិ ឆ្នាំ២០២០ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២១០៩។

 រូប៖ ហ្វេសប៊ុក​រដ្ឋសភា


រដ្ឋសភា​កម្ពុជា សំដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង និង​ចាត់​ទុក​ការ​ទាមទារ​របស់​សមាជិក​សភា​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ថា ជា​ទង្វើ​ខុស​ឆ្គង។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​តំណាង​រាស្ត្រ​អាមេរិក ៨រូប ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​លោក ហ៊ុន សែន និង​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ ​លើ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទទួល​ស្គាល់​ថា អាជ្ញាធរ​កម្ពុជា​នៅ​តែ​បន្ត​គំរាម​កំហែង បំបិទ​សិទ្ធិ​សេរីភាព និង​បង្ក្រាប​សំឡេង​ប្រឆាំង​ និង​សកម្មជន​ឥត​ឈប់ឈរ។

រដ្ឋសភា​កម្ពុជា កាល​ពី​យប់​ថ្ងៃ​ទី១៩ ខែវិច្ឆិកា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍៧ចំណុច ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​សមាជិក​សភា​អាមេរិក​ថា រដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​ការ​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង ប្ដេជ្ញា​ការពារ​ប្រឆាំង​រាល់​សកម្មភាព​ណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម សន្តិភាព ស្ថិរភាព និង​សន្តិសុខ។ រដ្ឋសភា​បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង និង​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​មេ​ដឹក​នាំ​គណបក្ស​នេះ​រួម​មាន សម រង្ស៊ី និង កឹម សុខា នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ប្រឆាំង​រាល់​សកម្មភាព​ឃុបឃិត​គ្នា ក្នុង​គោលដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ បន្ថែម​ពី​នេះ សមត្ថកិច្ច នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់ ចំពោះ ការ​ញុះញង់​ឱ្យ​មាន​កុប្បកម្ម ការ​រើសអើង​ជាតិ​សាសន៍ តាម​រយៈ​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជា​ដើម។

ប្រតិកម្ម​របស់​រដ្ឋសភា​កម្ពុជា​នេះ ធ្វើ​ឡើង​ក្រោយ​ដែល តំណាងរាស្រ្តសហរដ្ឋអាមេរិក៨រូប បួន​រូប​ជា​សមាជិក​សភា និង​បួនរូប​ទៀត ជា​សមាជិក​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា បាន​សរសេរ​លិខិត​រួម​គ្នា​មួយ​ច្បាប់ ជូន​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ដោយ​ទទូច​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​កាន់​តែ​អាក្រក់​ជាលំដាប់​នៅ​កម្ពុជា។ សមាជិក​សភា​អាមេរិក​ទាំង​នោះ ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជា​​សាកល ឬ the Global Magnitsky Act លើ​បុគ្គល​ក្នុង​ជួរ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​សព្វ​ថ្ងៃ និង​ពិនិត្យ​ឡើង​វិញ លើ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP។

ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង​ក៏​បាន​ថ្កោល​ទោស ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច និង​តុលាការ​កម្ពុជា ដែល​បន្ត​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​ប្រហែល ៦០នាក់ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ពួក​គាត់​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

នាយក​រង​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី កាល​ពី​យប់​មិញ​ថា តាម​ការ​សង្កេត​របស់​លោក មិន​ថា​តែ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ទេ ដែល​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក នៃ​ស្ថានភាព​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ សូម្បី​តែ​សហគមន៍​អឺរ៉ុប ក៏​មើល​ឃើញ​ដូច្នេះ​ដែរ ដែល​ជា​មូលហេតុ​បង្ខំ​ឱ្យ​សហគមន៍​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ជា​ច្រើន​មួយ​នេះ សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) ២០% ពី​កម្ពុជា និង​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​អំពី​បញ្ហា​នេះ៖ «សហគមន៍​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) ២០គឺ​លក្ខខណ្ឌ​របស់​គេ គឺ​នៅ​មិន​ទាន់​កែប្រែ ស្តារ​ឡើង​វិញ នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ ហើយ​ចុង​ក្រោយ​នេះ យើង​ឃើញ​មាន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស និង​អង្គការ​សហ​ប្រជាជាតិ ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន ការ​សំដែង​មតិ​ដោយ​សន្តិវិធី ដែល​ការ​បិទ​សេរីភាព​របស់​ប្រជាពលរដ្ឋ»

ដោយ​ឡែក​ទាក់ទង​នឹង​សេរីភាព​សារ​ព័ត៌មាន​វិញ រដ្ឋសភា​កម្ពុជា ក៏​បាន​លើក​ឡើង​ថា ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន អាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បណ្ដាញ​សង្គម​បាន​យ៉ាង​ទូលំទូលាយ ដោយសារ​កម្ពុជា​មាន​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រាប់​រយ ដូច​ជា បណ្ដាញ​ទូរទស្សន៍ និង​វិទ្យុ​បរទេស រួម​មាន វិទ្យុ​អាស៊ី​សេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជា​ដើម។

ក៏​ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេមបូចា) លោក​ ណុប វី មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ ក្រុម​អ្នក​សារ​ព័ត៌មាន​ដែល​មាន​និន្នាការ និង​យល់​ឃើញ​ខុស​ពី​រដ្ឋាភិបាល គឺ​បណ្តាញ​សារព័ត៌មាន​មិន​ទទួល​បាន​ភាព​ស្មើ​គ្នា ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​ទេ។ បន្ថែម​ពី​នេះ លោក​ថា ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ មិន​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍ ដូច​ជា ករណី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ជា​ដើម៖ «យើង​ចង់​ឃើញ​ស្ថាប័ន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កិច្ចការ​របស់​អ្នក​សារ​ព័ត៌មាន​ទាំង​អស់ ទោះបីជា​គាត់​ក្នុង​ស្ថានភាព ឬ​រូបភាព​ដែល​មាន​និន្នាការ​បក្ស​ណា ឬ​ក្រុម​ណា​ក៏​ដោយ គឺ​គាត់​ទទួល​បាន​ការ​ជ្រោមជ្រែង និង​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ដូចៗ គ្នា ហើយ​ចំណុច​សំខាន់ ស្ថាប័ន​មួយ​ចំនួន គឺ​ផ្សាយ​តាម​ប្រព័ន្ធ​អនឡាញ​ទេ ដូចនេះ ពលរដ្ឋ​នៅ​ជន​បទ​ដាច់​ស្រយាល មិន​អាច​ស្តាប់​បាន​ទេ គាត់​មាន​ការ​ពិបាក​ខ្លាំង​មែនទែន ដូចជាពត៌មានទាក់ទងនឹងកូវិត១៩ គឺ​មិន​ទទួល​បាន​ទាន់​ពេល​វេលា»

ក្នុង​រយៈ​ពេល ៣ខែ​មក​នេះ មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២១ នាក់ បាន​ទទួល​រង​ការ​គំរាម​កំហែង ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន។ បន្ថែម​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ៦០នាក់ ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ពួក​គាត់​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ២០១៩។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បាន​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​អ្នក​ទាំង​នោះ​វិញ ដោយ​យល់​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ ក្រៅ​ពី​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​ក៏​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ បើក​លំហ​សេរីភាព និង​គោរព​សិទ្ធិពលរដ្ឋ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "រដ្ឋសភា​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​សមាជិក​សភា​អាមេរិក ជុំវិញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​"

  1. Anonymous says:

    please do not lie to yourself if you are communist trying to wear democracy shirt it will not working . as I said for long time ago HUN SEN and his group walking naked your ass is in open field and your animal group always saying we are fully dress . what the fuck you guy doing do you think every one in the world are that stupid ?? we knew the lowest educated animal like HUN NAL call HUN SEN next name CHOUPSAMLAP he is only good at killing people . from now on if you want to be fair just do every thing on the table stop doing communist trick we already knew it and we will not surrender . we knew Cambodian is on the bling of losing their nation if they are not come together . as I said Vietnamese invader policy was gone too deep in Cambodia society Cambodian will be lucky if they can get away from Communist Vietcong. come on Cambodian wake up be for it is too late . I knew it is just about too late right now but if it worse come to worse to the time I do not care any more I will pushing it then forget every thing in the past the reason why >> my family was not there we are the deferent citizen in the peaceful nation unlike this sad country that we used to live .GOD bless Cambodia

  2. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  3. Anonymous says:

    This parliament is fully of communist veitcong dogs and no other party to give them an idea or what so ever ‘ Why they call themself democracy?? Are they dumb ?? or Are they communist? or they don’t understand democracy words?? or maybe they are monkeys from Marrky forest and learn everything from Youn-hanoi ‘ specially youn-spy call so socheat veitcong germ ‘ this veitcong germ is the real danger to khmer nation

Leave a Reply

Submit Comment