រដ្ឋ​សភា​​កម្ពុជា​​ចាត់​ទុក​​ការ​ជំរុញ​​ឱ្យ​​ដាក់​ទណ្ឌ​កម្ម​​បន្ថែម​​លើ​​កម្ពុជា​​ថា​ ជា​​ការ​ចោទ​ប្រកាន់​​ផ្ទុយ​ពី​​​ការ​ពិត​

ទំនាក់ទំនងអន្តរជាតិ | នយោបាយ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ញឹម សុខន | ២០ វិច្ឆិកា ២០២០ |ម៉ោង ១៤:៥៨
VOD

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​លោក ហេង សំ​រិន ប្រធាន​រដ្ឋសភា ដោយមាន​វត្តមាន​សមាជិក​-សមាជិកា​រដ្ឋសភា ចំនួន១១៦រូប។ (​ហ្វេសប៊ុក៖ National Assembly Of Cambodia​)

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​លោក ហេង សំ​រិន ប្រធាន​រដ្ឋសភា ដោយមាន​វត្តមាន​សមាជិក​-សមាជិកា​រដ្ឋសភា ចំនួន១១៦រូប។ (​ហ្វេសប៊ុក៖ National Assembly Of Cambodia​)


​រដ្ឋសភា​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​សមាជិកសភា​អាមេរិក​ដែល​ជំរុញ​ឱ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​មក​លើ​កម្ពុជា ដោយ​ចាត់ទុក​សេចក្ដីសម្រេច​របស់​ពួក​គេ​ថា ត្រូវ​បាន​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយនិង​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា។

សមាជិកសភានិង​ព្រឹទ្ធសភា​អាមេរិក៨រូប​ កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​នេះ បាន​សរសេរ​លិខិត​ រួមគ្នា ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃ​យ៍ ប៉ុ​មប៉េ​អូ (Mike Pompeo​) និង​រដ្ឋបាល​ជិត​ផុត​អាណត្តិ​របស់​ប្រធានាធិបតី លោក ដូ​ណាល់ ត្រាំ ឱ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​មក​លើ​រដ្ឋាភិបាល​កម្ពុជា ជា​ការ​ឆ្លើយតបទៅនឹង ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ពួក​គេ​មើលឃើញ​ថា កំពុង​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ។​

ពួកគេ​និយាយ​ក្នុង​លិខិត​នោះ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ត្រូវតែ​ឆ្លើយតប​រួមគ្នា​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ដើម្បី​ផ្ញើ​សារ​ដ៏​ខ្លាំង​មួយ​ទៅ​លោក ហ៊ុន សែន ថា ការ​បង្ក្រាប​របស់​លោក​ទៅលើ​បក្ស​ប្រឆាំង និង​សេរីភាព​បញ្ចេញមតិ គឺ​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ»។

ប៉ុន្តែ សភា​កម្ពុជា​ឆ្លើយតប​តាម​សេចក្តី​ថ្លែងការណ៍​ ថ្ងៃម្សិលមិញ បាន​ចាត់ទុក​ការ​ស្នើ​នេះ​ថា ជា​ទង្វើ​ខុសឆ្គង មានខ្លឹមសារ​ចោទ​ប្រកាន់​ផ្ទុយពី​ការពិត លម្អៀង មាន​ស្តង់ដារ​ពីរ អយុត្តិធម៌​ចំពោះ​រដ្ឋាភិបាល​កម្ពុជាដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ស្ថាប័ន​អនុម័ត​ច្បាប់​មួយ​នេះនិយាយ​ទៀត​ថា ការ​កាន់អំណាច៣៥ឆ្នាំ​របស់​លោក ហ៊ុន សែន កើត​ចេញពី​ការ​ឈ្នះ​ឆ្នោត មាន​ពលរដ្ឋ​គាំទ្រ​ច្រើនលើស​លុប រួម​ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៨ផង​ដែរ។

ការបោះឆ្នោត​ឆ្នាំ២០១៨ មិន​មាន​វត្តមាន​គណ​បក្ស​សង្ក្រោះ​ជាតិ​ចូលរួម​ទេ ព្រោះ​បក្ស​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​មុន​ការបោះឆ្នោត​ចូល​មកដល់។ ចំណែក​មេដឹកនាំ​បក្ស​នេះ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន ចោទ​ថា ​បាន​ឃុបឃិតជាមួយ​សហរដ្ឋអាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល បន្ទាប់ពី​គណបក្ស​នេះ​ដណ្តើម​បាន​អាសនៈ​ឃុំ​-សង្កាត់ ចំនួន៥ ០០៧ ជិត​ទាន់​បក្ស​កាន់អំណាច​ អំឡុង​នៃ​ការបោះឆ្នោត​ឆ្នាំ២០១៧។

រដ្ឋសភា​បាន​គូសបញ្ជាក់​ថា៖ «ការ​រំលាយ​គណបក្ស​ប្រឆាំង និង​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​នេះ​មាន សម រង្ស៊ី និង កឹម សុខា ត្រូវ​បាន​អនុវត្ត​ចំពោះ​សកម្មភាព​ឃុបឃិត​គ្នា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា ដែល​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ត្រូវ​ផ្តន្ទា​ទោស​តាមច្បាប់​កម្ពុជា ហើយក៏​មិន​ខុសពី​ច្បាប់​ដទៃ​ជាច្រើន​របស់​ពិភពលោក​ឡើយ»។

សភា​និយាយ​ទៀត​ថា ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​ដែល​ថា «ចេញ​មួយ ​វាយ​មួយ» ជា​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​មេដឹកនាំ​ក្នុង​​ការ​ប្រឆាំង​នឹង​កា​របង្កអន្តរាយ​ដល់​សណ្តាប់​ធ្នាប់​សង្គម សន្តិភាព ស្ថិរភាព និង​សន្តិសុខ ដែល​កម្ពុជា​ទទួល​បាន​ដោយ​លំបាក។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង មានប្រសាសន៍​បន្ថែម​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ​មិន​មែនមានន័យថា ជា​ការ​ព្រួយបារម្ភ​ទៅលើ​វិធាន​ការដាក់ទណ្ឌកម្ម​ណាមួយ​ពី​សហរដ្ឋអាមេរិក​នោះទេ តែ​លោក​ថា សភា​ចង់ឱ្យ​មេដឹកនាំ​អាមេរិក​មើលឃើញ​ការពិត​នៅ​កម្ពុជា​ដែល​ថា រដ្ឋាភិបាល​កំពុង​លើកកម្ពស់​យន្តការ​ប្រជាធិបតេយ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ។

លោក ឡេង ប៉េង​ឡុង ប្រាប់​ថា៖ «ទី១ យើង​ចង់ឱ្យ​គាត់​យល់​ពី​ការពិត ​ហើយ​ការពិត​ហ្នឹង​ទៀត​គឺ​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ​អត់មាន​បិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ សេរីភាព​បញ្ចេញមតិ ​ឬក៏​ធ្វើអ្វី​ខុសពី​លទ្ធិប្រជាធិបតេយ្យ​ទេ។ ហើយ​អ្វី​ដែល​យើង​ធ្វើ [ចាប់​ឃុំខ្លួន និង​រំលាយ​គណបក្ស​ប្រឆាំង​] ហ្នឹង ​គឺ​ការពារ​នូវ​ផលប្រយោជន៍​ជាតិនិង​សន្តិ​សុខជាតិ​តែ​ប៉ុណ្ណឹង​ឯង»។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា និយាយ​ថា ជា​ប្រទេស​ដែល​អាច​ធានា​យន្តការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​បាន ​ដូច​សហរដ្ឋអាមេរិក​ជាដើម វា​ទាល់តែ​ក្បាលម៉ាស៊ីន​សភាឬព្រឹទ្ធសភាមាន​សំឡេង​ប្រហាក់​ប្រហែលគ្នា មិនមែន​សភា​ឯក​បក្សឬបក្ស​តែមួយ​ដូច​បច្ចុប្បន្ន​នោះ​ទេ។

មួយវិញទៀត លោក​ថា ការប្រើ​ច្បាប់​ក្រោម​ឥទ្ធិពល​នយោបាយ​ទៅ​កម្ចាត់​ដៃគូ​ប្រកួត​ដែល​មាន​អ្នកគាំទ្រ​ជាង​ពាក់កណ្តាល​ប្រទេស​ឱ្យចេញពី​ឆាកនយោបាយ​ដូច​បច្ចុប្បន្ន លោក​ថា ជា​ការជំរុញ​ឱ្យ​បែកបាក់​ជាតិ មិនមែន​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ទេ។

លោក មាជ សុវណ្ណារ៉ា ប្រាប់​ថា៖ «រឿង​ដែល​ថា​ទប់ស្កាត់​ដើម្បី​កុំឱ្យ​ប្រទេស​វឹកវរ​ធ្វើ​ឱ្យ​មានការ​ផ្តួល​រំលំ​រដ្ឋាភិបាល​អីហ្នឹង ជា​លេស​របស់​អ្នកដឹកនាំ ​[…] ដើម្បី​រក្សា​អំណាច អាហ្នឹង​គេ​ហៅថា​ការដឹកនាំ​ប្រទេស​ទៅ​រក​សង្គម​ផ្តាច់​កា​រ ស​ង្គ​មបែប​ចង្អុល​ដោយ​អ្នកដឹកនាំ ធ្វើ​ឱ្យ​ប្រទេសជាតិ​មិនទៅ​មុខ​ទេ»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន កំពុង​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ ដែល​លោក​លើកយក​ឧទាហរណ៍​ការដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ២០ភាគរយ​ពី​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​មិន​ទទួលយក​ការ​ទាមទារ​ឱ្យ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើងវិញ​នេះ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះនិយាយ​ថា ខ្លួន​មានការ​បារម្ភ​ថា​ កម្ពុជា​អាច​នឹង​បាត់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម GSP របស់​សហរដ្ឋអាមេរិក​មួយទៀត ដែល​ជាទី​ផ្សារ​ធំ​ទីពីរ​បន្ទាប់ពី​សហភាព​អឺរ៉ុប បើស​ភា​មិន​ជំរុញ​ឱ្យ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស។ លោក​ថា បញ្ហា​នេះ ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ទៅលើ​ការ​ធ្វើ​កំណែទម្រង់ ​ដើម្បី​រក្សា​ប្រយោជន៍ជាតិ។

លោក អំ សំអាត ប្រាប់​ថា៖ «ខ្ញុំ​គិតថា យើង ​[រដ្ឋាភិបាល​] គួរតែ​ងាកមើល​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យនិង​ការគោរព​សិទ្ធិមនុស្ស​ហ្នឹង ត្រូវតែ​មើល​មកវិញ​ថា យើង​នៅ​ខ្វះខាត​អី​ដែល​ត្រូវ​កែ​លម្អ​ ដើម្បី​ឱ្យ​មានផល​ចំណេញ ជាជាង​ដែល​យើង​បដិសេធ​ទៅ ​ធ្វើ​ឱ្យ​យើង​ខាតបង់​ប្រយោជន៍​ទៅវិញ​នោះ»។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់ VOD កាលពី​ថ្ងៃពុធ​ថា សហរដ្ឋអាមេរិក​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ ទាំង​សក្តា​នុ​ពល​សេដ្ឋកិច្ចនិង​ការទូត​លើ​ឆាក​អន្តរជាតិ។

លោក ឯម សុវណ្ណរ៉ា ប្រាប់​ថា៖ «ការ​នាំ​ទំនិញ បើ​យើង​មើល​ឆ្នាំ២០២០នេះ ការ​នាំទៅ​សហរដ្ឋអាមេរិក​កើនឡើង​រហូតដល់៦ពាន់​លាន​ដុល្លារ។ បើ​តាម​ការ​សម្ភាស​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក ហើយ​សហរដ្ឋអាមេរិក​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ដាក់​សម្ពាធ​បង្កក​ទ្រព្យសម្បត្តិ​ឥស្សរជន​នយោបាយ​លើស​កល​លោក​ខ្លាំង​ជាង​សហភាព​អឺរ៉ុប»។

អ្នកជំនាញ​នយោបាយ​រូប​នេះនិយាយ​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ប្រឈម​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក​នៃ​រដ្ឋបាល​លោក ចូ បៃ​ឌិន ដែល​ទើបនឹង​ឈ្នះ​ឆ្នោត បើ​ស្ថានភាព​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ មិន​ត្រូវ​បាន​ស្តារ​ឡើងវិញ​៕


អាមេរិក​​អំពាវ​នាវ​​ឱ្យ​​បើក​​ឡើង​វិញ​​នូវ​​លំហ​​នយោ​បាយ​ ​ដើម្បី​​ឱ្យ​​ការ​បោះ​ឆ្នោត​​ខាង​មុខ​​មាន​​ប្រជា​ធិប​តេយ្យ​​ពិត​​ប្រាកដ​


សហរដ្ឋអាមេរិកអំពាវនាវ​ឱ្យ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ ដើម្បី​ឱ្យ​ការបោះឆ្នោត​ខាងមុខ ដំណើរការ​ទៅ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ខណៈ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​នៅឡើយ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "រដ្ឋ​សភា​​កម្ពុជា​​ចាត់​ទុក​​ការ​ជំរុញ​​ឱ្យ​​ដាក់​ទណ្ឌ​កម្ម​​បន្ថែម​​លើ​​កម្ពុជា​​ថា​ ជា​​ការ​ចោទ​ប្រកាន់​​ផ្ទុយ​ពី​​​ការ​ពិត​"

  1. so socheath says:

    គំពុងចង់ដឹង ពីសមត្ថភាពមេធាវីអាមេរិក jared Genser តើវាពូកែប៉ុណ្ណា ?
    តែដលពេលចាញ់ក្តី កុំស្រែកថា ចាញ់មកពីតុលាការជាអាយ៉ង តុលាការតេឡេ ដូចពួកអាថោក
    ជាងឆ្កែ បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ចុងក្រោយសង្គ្រោះផេះឲ្យសោះ !
    ព្រោះថា វិជ្ជាជីវះជាមេធាវី ត្រូវហ៊ានទទួលស្គាល់ ពីភាពចាញ់ឈ្នះ ទើបសាកសម ជាអ្នកមានកិត្តិយស។
    ចង់ការពារក្តី យកច្បាប់កម្មជាទៅមើលសិក្សាស្វែងយល់ឲ្យជាក់លាក់សិន ចាំមមកតក្តី ។
    កម្ពុជាមិនមែនអាមេរិក ហើយក៏មិនមែនជាប្រទេសស្ថិតក្រោមអាណានិគមអាមេរិក ដែរ ។
    ត្រូវយល់ !

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  2. Anonymous says:

    The one party in parliament is the communist wearing democracy shirt ‘and sterring by Youn-hanoi dogs ‘ . When dissolve the other party not wrong but when international sanction not happy ‘ What a crooks parliament of veitcong dogs”

  3. Anonymous says:

    WELL… the top guy is the highest educated human on art and a second guy was love his chair too much he will die for it and the ugly looking girl can not fine any job that shoutable then this .so sad every thing can not change till the world end or all these dump people dead . YES ..I do not think the world can be end if these guy wanted to be but they are the one will be

Leave a Reply

Submit Comment