អតីត​​បេក្ខ​ភាព​​នាយក​​រដ្ឋ​មន្ត្រី​​បក្ស​​រាជា​​និយម​​ត្រូវ​​បាន​​តែង​តាំង​​ជា​ទី​​ប្រឹក្សា​​រដ្ឋា​ភិបាល​​ឋានៈ​​ស្មើ​​ឧប​នា​យក​​រដ្ឋ​មន្ត្រី​

នយោបាយ | ព័ត៌មានជាតិ
លោក សូរ្យ ជ័យឧត្ដម |២០ វិច្ឆិកា ២០២០ |ម៉ោង ១៧:៥៩
VOD

ម្ចាស់​ក្សត្រី នរោត្ដម អរុណរស្មី នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​បក្ស កាលពី​ឆ្នាំ២០១៣។ (​ហ្វេសប៊ុក៖ នរោត្តម អរុណរស្មី Norodom Arunrasmy ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​)

ម្ចាស់​ក្សត្រី នរោត្ដម អរុណរស្មី នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​បក្ស កាលពី​ឆ្នាំ២០១៣។ (​ហ្វេសប៊ុក៖ នរោត្តម អរុណរស្មី Norodom Arunrasmy ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​)


អតីត​បេក្ខភាព​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​រាជា​និ​យម​ហ៊្វុន​ស៊ិន​ប៉ិច ម្ចាស់​ក្សត្រី នរោត្ដម អរុណរស្មី ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​របស់​រដ្ឋាភិបាលដែល​មាន​ឋានៈ​ស្មើ​ឧបនាយក​រដ្ឋមន្ត្រី។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​ចេញ​នៅ​ថ្ងៃ​ពុធ​កន្លង​មក​នេះ ព្រះ​ករុ​ណព្រះមហាក្សត្រ នរោត្ដម សីហ​មុនី បាន​ត្រាស់​បង្គាប់​តែងតាំង​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ឧបនាយក​រដ្ឋមន្ត្រី។

ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​តែងតាំង​សម្ដេច​រាជបុត្រី​ព្រះអនុជ នរោត្ដម អរុណរស្មី ទៅតាម​ការ​ស្នើសុំ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

កាលពី​ថ្ងៃពុធ​កន្លងមក​នេះ សម្ដេច​រាជបុត្រី នរោត្ដម អរុណរស្មី ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា​ផង​ដែរ។

សម្ដេច​រាជបុត្រី នរោត្ដម អរុណរស្មី ដែល​ជា​បុត្រី​ពៅ​របស់​អតីត​ព្រះមហាក្សត្រ នរោត្ដម សីហនុ និង​ជា​អនុជ​របស់​ព្រះមហាក្សត្រ នរោត្ដម សីហ​មុនី គឺជា​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ។

សម្ដេច នរោត្ដម អរុណរស្មី គឺជា​អតីត​បេក្ខនារី​តំណែង​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ សម្រាប់​ការបោះឆ្នោត​សកល​ឆ្នាំ២០០៨ បន្ទាប់ពី​ការ​ទម្លាក់​ព្រះអង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ កាលពី​ខែតុលា​ក្នុង​ឆ្នាំ២០០៦ ប៉ុន្តែគណបក្ស​រាជា​និយម​មួយ​នេះ បាន​បាត់បង់​សំឡេង​គាំទ្រ​រហូត​នៅសល់​អាសនៈ​ចំនួន២ប៉ុណ្ណោះ​នៅក្នុង​សភា​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment