អាជ្ញាធរ​​ចោទ​​សង្គម​​ស៊ីវិល​​ថា​​បាន​​ដឹក​នាំ​​ក្រុម​​ភរិយា​​អតីត​​សកម្ម​ជន CNRP តវ៉ា​

ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពប្រមូលផ្តុំ
កញ្ញា ខាន់ លក្ខិណា |២០ វិច្ឆិកា ២០២០ |ម៉ោង ១៦:៣៨
VOD

ក្រុមស្ត្រីនិងសាច់ញាតិរបស់អតីតមន្ត្រីបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ ប្រមូលផ្ដុំតវ៉ាជាថ្មីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមុខព្រះបរមរាជវាំង ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រដោះស្រាយករណីសាច់ញាតិរបស់ពួកគេ។ (ខាន់ លក្ខិណា)

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ទម្លាក់កំហុស​ទៅលើ​សង្គម​ស៊ីវិល​ដែល​ឈរ​ឃ្លាំមើល​ការ​តវ៉ា​ថា បាន​ដឹកនាំ​ក្រុម​ភរិយានិង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង ទៅ​ប្រមូល​ផ្តុំ​តវ៉ាដាក់​ញត្តិ​នៅមុខ​ព្រះបរមរាជវាំង បង្ក​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សា​ធារ​ណៈ។

នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ ក្រុម​ស្ត្រី​ប្រហែល២០នាក់បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំនិង​ស្រែក​ទាមទារ​នៅ​ខាង​ត្បូង​ព្រះបរមរាជវាំងជាថ្មី​ទៀត ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រព្រះរាជទាន​ជួយ​អន្តរាគមន៍​ឱ្យ​មានការ​លើកលែងទោស​ដល់​ស្វាមីនិង​ឱពុក​ម្ដាយ​របស់​ពួក​គេដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។

ប៉ុន្តែ​ការ​ស្រែក​ទាមទារ​នេះ ត្រូវ​បាន​សន្តិសុខ​ខណ្ឌដូនពេញ បាន​រារាំងនិង​រុញច្រាន​ពួក​គេឱ្យទៅ​ប្រមូល​ផ្តុំ​ឆ្ងាយ​ពីរ​បង​ព្រះបរមរាជវាំង ដោយ​អាជ្ញាធរ​ថា ការ​ស្រែក​ទាមទារ​នេះបានធ្វើ​ឱ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារ​ណៈនិង​ប៉ះពាល់​សិទ្ធិមនុស្ស។

គណៈ​បញ្ជាការ​ឯកភាព​សាលា​ខណ្ឌដូនពេញដែល​ជិះតាមរថយន្ត បាន​ស្រែ​កតាម​ឧគ្ឃោសនសព្ទ​ ដោយ​ស្នើ​ឱ្យ​សង្គម​ស៊ីវិលដែល​ពួក​គេ​ថា​ជា​អ្នកដឹកនាំ​ការ​ប្រមូល​ផ្តុំ​នោះ ឱ្យ​ជួយ​សម្របសម្រួល​ជាមួយ​ក្រុម​អ្នក​ប្រមូល​ផ្តុំ កុំឱ្យ​ស្រែក​តវ៉ា​បែបនេះ។ 

គណៈ​បញ្ជាការ​ឯកភាព​សាលា​ខណ្ឌដូនពេញ បាន​ថ្លែង​ថា៖ «ជាពិសេស បង​អង្គការ​ដែល​ដឹកនាំ​មក សូម​ឱ្យ​សម្រល​សម្រួល អញ្ជើញ​គាត់​ឱ្យមក​សួនច្បារ​នេះ​មក ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ កុំឱ្យ​មានការ​រំខាន​ដល់​ព្រះបរមរាជវាំង។ លោក​-លោកស្រី​ដែល​ជា​អង្គការ​ដែល​ឃ្លាំមើល​ អញ្ជើញ​ពួក​គាត់​ឱ្យមក​ខាង​សួនច្បារ ចៀសវាង​មក​ប្រមូលផ្ដុំ ស្រែក​ឡូឡា សំឡេង​រំខាន​ដល់​ព្រះបរមរាជវាំង»។

វី​អូ​ឌី មិន​អាច​សុំ​ការអធិប្បាយ​ពីអ​ភិបាល​ខណ្ឌដូនពេញ លោក សុខ ពេញ​វុធ បានទេ។ 

ភរិយា​លោក កាក់ កុម្ភា​រ អតីត​សកម្មជន​បក្ស​ប្រឆាំង គឺ​អ្នកស្រី ព្រុំ ចន្ថា ប្រាប់​អ្នកសារព័ត៌មាន​ថា ពួក​គាត់​ចេញ​តវ៉ា​រៀងរាល់​សប្ដាហ៍​ មិន​មាន​អង្គការ​សង្គម​ស៊ីវិលឬស្ថាប័ន​ណាមួយ​ដឹកនាំ​ឡើយ។ អ្នកស្រី​បន្ត​ថា ការដែល​ពួក​គាត់​តវ៉ា​នេះ ដោយសារការ​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​ស្វាមីនិង​អ្នក​ពាក់ព័ន្ធ​ដោយ​អយុត្តិធម៌។

អ្នកស្រី​ថា៖ «[អង្គការ​សង្គម​ស៊ីវិល​] មិនបាន​ដឹកនាំ​ទេ ពួក​ខ្ញុំ​ឈឺចាប់​ រង​អំពើ​អយុត្តិធម៌ គេ​ចាប់​ប្ដី​ ចាប់​ឪពុក ​ចាប់​ម្ដាយ។ អ៊ីចឹង​ពួក​ខ្ញុំ​ជា​ស្រ្តី​ដែល​ពិបាក​បំផុត ត្រូវ​ទាមទារ​រក​យុត្តិធម៌ ព្រោះ​ពួក​គាត់​អត់មាន​ខុស​អី​ផង ​[…] អ៊ីចឹង​ពួក​ខ្ញុំ​ត្រូវតែ​មានការ​ទាមទារ ចាប់​ប្ដី​ខ្ញុំ​ទៅ បង្គោល​គ្រួសារ​ខ្ញុំ​ទៅ បោក​ឆ្នាំងបាយ​ពួក​ខ្ញុំ​ទៅ សួរ​ថា ​ពួក​ខ្ញុំ​មិន​ត្រូវ​ទាមទារ? ហើយ​ឱ្យ​ខ្ញុំ​នៅ​ស្ងាត់ស្ងៀម​មែន?»

កូនស្រី​អ្នកគាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ម្ដាយ​របស់​ពួក​គេ កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កញ្ញា ផាន សាត បាន​និយាយ​ថា ពួក​គេ​មិន​ចង់ទៅ​ស្រែក​តវ៉ា ហើយ​មក​ទ្រាំ​ឱ្យ​អាជ្ញាធរ​រុញច្រាន​បែបនេះ​ទេ ប៉ុន្តែ​ដោយ​យល់ថា ការ​ចាប់ខ្លួននិង​ការចោទប្រកាន់​លើ​ម្ដាយ​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​ពួក​គាត់ ទើប​ពួក​គាត់​ធ្វើបែប​នេះ។

កញ្ញា ផាន សាត បន្ត​ថា៖ «គេ​ចាប់​ខ្ញុំ​ ម្ដាយ​ខ្ញុំ​ អ៊ីចឹង​គឺ​ត្រូវតែ​មក​ហើយ បើ​គាត់​មាន​កំហុស ខ្ញុំ​ក៏​មិន​មក​ដែរ តែ​គាត់​គ្មាន​កំហុស​សោះ អយុតិ្តធម៌​សម្រាប់​គាត់ដែល​ចាប់​គាត់​ហ្នឹង»។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CCHR លោកស្រី ចក់ សុភាព មានប្រសាសន៍​ថា ក្រុមការងារ​របស់​លោកស្រី​ចុះទៅ គឺ​ក្នុងនាម​ជា​អ្នកសង្កេតការណ៍និង​ឃ្លាំមើល​មិនមែន​ជា​អ្នកដឹកនាំ​ការ​ប្រមូល​ផ្តុំ​តវ៉ាដូច​ការចោទប្រកាន់​ឡើយ។ 

លោកស្រីបន្ត​ថា ការ​ចុះទៅ​សង្កេត​ឬឃ្លាំមើល​របស់​អង្គការ​នេះ គឺ​ធ្វើឡើង​គ្រប់​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង មិនមែន​ធ្វើ​តែ​លើ​គ្រួសារ​អតីត​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ។ លោកស្រី​ចាត់ទុក​ការ​លើកឡើង​របស់​អាជ្ញាធរ​នេះ ថា​មិនបាន​យល់​ពី​តួនាទី​របស់​សង្គម​ស៊ីវិល។ 

លោកស្រី ចក់ សុភាព​ ថា៖ «មួយ​រយៈ​នេះ ក្រុមការងារ​ដែល​យើង​ចុះទៅ​អង្កេត​ការ​ក៏​ទទួល​នូវ​ការ​គំរាមកំហែង​មួយចំនួន​ដែរ ដូច​ការ​លើកឡើង​របស់​សមត្ថកិច្ច​ ធ្វើការ​ចោទប្រកាន់​ថា ​ក្រុមការងារ​យើងជា​អ្នកបម្រើ​ឱ្យ​បរទេស ​ដូច​ព្រឹកមិញ​នេះ ខាង​សារព័ត៌មាន​បានឃើញ​ដូចគ្នា ​គឺ​មានការ​ចោទប្រកាន់​ថា​ យើង​នៅ​ពីក្រោយខ្នងឬយើង​ជា​អ្នកដឹកនាំ​បាតុកម្ម​ជាដើម»។

នេះ​ជា​លើក​ទី៣ ដែល​ក្រុម​ភរិយា​និង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង ទៅ​ស្វែងរក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ប៉ុន្តែ​ការ​ដាក់​ញត្តិនិង​ស្រែក​ទាមទារ​នេះ មិន​មាន​មន្ត្រី​ព្រះបរមរាជវាំង​ចេញ​មក​ទទួល​ញត្តិ​ឡើយ។

បើ​តាម​ក្រុម​ស្ត្រី​ទាំងនោះ ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​និង​ឪពុក​របស់​ពួក​គាត់​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ទូត​នានា អស់​រយៈពេល២២សប្តាហ៍​មក​ហើយ គិត​មកដល់​ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

3 Responses to "អាជ្ញាធរ​​ចោទ​​សង្គម​​ស៊ីវិល​​ថា​​បាន​​ដឹក​នាំ​​ក្រុម​​ភរិយា​​អតីត​​សកម្ម​ជន CNRP តវ៉ា​"

  1. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  2. so socheath says:

    គំពុងចង់ដឹង ពីសមត្ថភាពមេធាវីអាមេរិក jared Genser តើវាពូកែប៉ុណ្ណា ?
    តែដលពេលចាញ់ក្តី កុំស្រែកថា ចាញ់មកពីតុលាការជាអាយ៉ង តុលាការតេឡេ ដូចពួកអាថោក
    ជាងឆ្កែ បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ចុងក្រោយសង្គ្រោះផេះឲ្យសោះ !
    ព្រោះថា វិជ្ជាជីវះជាមេធាវី ត្រូវហ៊ានទទួលស្គាល់ ពីភាពចាញ់ឈ្នះ ទើបសាកសម ជាអ្នកមានកិត្តិយស។
    ចង់ការពារក្តី យកច្បាប់កម្មជាទៅមើលសិក្សាស្វែងយល់ឲ្យជាក់លាក់សិន ចាំមមកតក្តី ។
    កម្ពុជាមិនមែនអាមេរិក ហើយក៏មិនមែនជាប្រទេសស្ថិតក្រោមអាណានិគមអាមេរិក ដែរ ។
    ត្រូវយល់ !

  3. Anonymous says:

    let speaking the true all of us always saying the pitchers always telling the truth. i just want to ask a CHHKOUTH person name SO SOCHEATH one question ?? let say one of the man at the front that just wear the motorbike humite was a killer why he have to involved with this demonstration ?? please just answer this question you do not have to speak too long with no brain

Leave a Reply

Submit Comment