ស.រ.អ.​ ជឿជាក់​​ថា​ ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន​នឹង​ជួយ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​​កម្ពុជា

នយោបាយ
20 វិច្ឆិកា 2020
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ តំបន់កម្សាន្តឆ្នេរសមុទ្រដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន UDG។ (ស៊ុន ណារិន/វីអូអេ) Photo: VOA Khmerចែករំលែក


វ៉ាស៊ីនតោន —  ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​បាន​ដាក់លើ​ក្រុមហ៊ុនចិន​ដែល​កំពុង​វិនិយោគទុននៅ​ប្រទេស​កម្ពុជា​ គឺជា ​«ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​និង​សមស្រប»​ ដើម្បី​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ប្រសើរ​ឡើង។​

កាលពី​ខែកញ្ញា​ ក្រសួង​ហិរញ្ញវត្ថុ​ បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន ​គឺ យូញៀន ឌីវេឡុបមិនគ្រុប ​ហៅយូញៀន​គ្រុប ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​។ សហរដ្ឋ​អាមេរិក​ថ្លែងថា​ ក្រុមហ៊ុន​យូញៀនគ្រុប​បាន​រឹបអូស​ដីធ្លី​និង​បណ្តេញ​ពលរដ្ឋ​ចេញ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​តំបន់​ទេសចរណ៍​ប្រណិត​ដែល​មាន​ទឹកប្រាក់ ៣,៨ ពាន់​លាន​ដុល្លារក្នុង​ខេត្ត​កោះកុង។​

ក្រុមអង្គការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​រាយការណ៍​ថា គម្រោង​របស់​ក្រុមហ៊ុន​យូញៀនគ្រុប​ បាន​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​ជាង​១៥០០គ្រួសារ​ក្នុង​ខេត្តកោះកុង​ដោយ​មិន​បាន​ផ្តល់​សំណង​សមរម្យ​ចាប់​តាំងពីការ​ចាប់ផ្តើម​ក្នុងឆ្នាំ​២០០៨មក ​និង​បាន​រំលោភ​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​របស់​ម្ចាស់​កម្មសិទ្ធិ។

អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​ បាន​ថ្លែងប្រាប់​វីអូអេ​តាម​សារអេឡិកត្រូនិក​កាលពី​ខែតុលា​ថា៖ ​

«គោលដៅទាំងនេះ​ ត្រូវបាន​ស៊ើបអង្កេត​យ៉ាងប្រុងប្រយ័ត្ន ​វាយតម្លៃ ​និង​ជ្រើសរើស​ផ្អែកលើ​ភស្តុតាង​ពី​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ក្នុង​សកម្មភាព​ទាំងនេះ​ ក៏ដូច​ជា​ការវាយតម្លៃ​របស់​យើង​ថា​ ទណ្ឌកម្ម​សេដ្ឋកិច្ច ​គឺជា​ឧបករណ៍​មាន​ប្រសិទ្ធភាព​និងសមស្រប​ប្រឆាំងនឹងពួកគេ»។​

សហរដ្ឋអាមេរិក ​ធ្លាប់​បាន​សម្តែងការព្រួយបារម្ភ​ក្នុងពេល​កន្លងមក​ថា ​ទីតាំងនោះ​អាច​ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​ដាក់​សម្ភារៈយោធាចិន​ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​បាន​បដិសេធ​និង​បាន​ហៅ​ការចោទ ប្រកាន់​នេះ​ថា ជា «ដំណឹងក្លែងក្លាយ​ដ៏អាក្រក់» ហើយ​បាន​បញ្ជាក់​ថា ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ពបរទេស​លើ​ទឹកដី​របស់​ខ្លួនឡើយ។

រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។

ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ក្រុមហ៊ុន​ចិន​នេះ ​ផ្អែកលើ​បទបញ្ជា​ប្រធានាធិបតី​លេខ​១៣៨១៨ ដែល​យោងលើ​ច្បាប់ម៉ានីតស្គី ដើម្បី​ដាក់​ទណ្ឌកម្ម​ជនរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​ អ្នកប្រព្រឹត្តអំពើពុករលួយ​ និង​អ្នកគាំទ្រ។

ការិយាល័យគ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​ក្រសួងហិរញ្ញវត្ថុ​ បាន​កំណត់ក្រុមហ៊ុនយូញៀនគ្រុប​ថា ​ជាអង្គភាព​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ ប៉ុន្តែមិន​បាន​ផ្តល់​ព័ត៌មានលម្អិតពីការកំណត់នេះទេ​ និង​ចោទប្រកាន់​ថា​ ក្រុមហ៊ុន​យូញៀនគ្រុប បានធ្វើសកម្មភាព​ក្នុងនាម​ជា​ក្រុមហ៊ុន​កម្ពុជា ​ក្រោម​ការគាំទ្រ​របស់​លោក​នាយឧត្តម​សេនីយ៍​ គន់ គីម ​ដែល​ជា​មនុស្ស​ជំនិត​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក គន់ គីម ​ត្រូវបានចោទ​ថា​ បាន​ប្រើប្រាស់​សិទ្ធិ​យោធាដើម្បី​រឹបអូស​យក​ដីធ្លី តាមចិត្ត​ហើយ​បាន​បណ្តេញ​ពលរដ្ឋ​ចេញពីកន្លែង​គម្រោង​ក្រុមហ៊ុន។

ក្រុមហ៊ុន​បាន​ពណ៍នា​ថា​ គម្រោង​នេះ​ ស្របនឹង​គំនិត​ផ្តួចផ្តើម​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​ពិភពលោក​របស់​ក្រុងប៉េកាំង​ ដែល​ជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ​ឈ្មោះ ​Tianjin Union Development Group។

មន្រ្តីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ​ជន​បរទេស​ដែល​ស៊ុំគ្រលំ​នឹង​ប្រឈមមុខ​នឹង​ផលវិបាក​ផង​ដែរ៖

«ជនបរទេសណា​ដែលផ្តល់​ជំនួយ​សម្ភារៈ ​ឬ​ការគាំទ្រ​ដល់​ក្រុមហ៊ុន​រងទណ្ឌកម្ម​អាច​នឹង​ត្រូវ​ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​ពេល​អនាគត​ផងដែរ»។​

មន្ត្រី​រូបនោះ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ផលប៉ះពាល់​ពិតប្រាកដ​ពី​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​យូញៀន​គ្រុប​ទេ​ និង​ក៏​មិន​បញ្ជាក់​ពី​ដំណើរ​ការស៊ើបអង្កេត​ដែរ​ប៉ុន្តែបាន​ថ្លែង​ថា​ភាគី​នានា​អាច​ជ្រើសរើស​ចូលរួម​អនុវត្ត​តាម​ទណ្ឌកម្ម​នេះ។​

«វិសាលភាព​ទណ្ឌកម្ម​របស់ក្រសួងហិរញ្ញវត្ថុក្រោមច្បាប់​ម៉ានីតស្គី​ គឺកំណត់តែនៅ​សហរដ្ឋ​អាមេរិក​ ឬ​ពលរដ្ឋ​អាមេរិកាំង ​ប៉ុន្តែ​រដ្ឋាភិបាល​ផ្សេងទៀត​ ក៏​អាច​ជ្រើសរើស​ចាត់​វិធានការ​ដូចគ្នានេះដែរ»

អ្នកជំនាញ​ថ្លែងថា ​ទណ្ឌកម្ម​ដូចនេះ ​អាស្រ័យ​លើ​ការអនុវត្ត​តាម​ដោយ​ស្ម័គ្រ​ចិត្ត​ពី​ធនាគារ​ដែល​មិនមែន​ជា​របស់​អាមេរិកាំង។ ​

លោក Scott Johnston មេធាវី​នៃ​អង្គការ ​Human Rights First ​ដែលមានមូលដ្ឋាន​ក្នុងរដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ថ្លែងប្រាប់វីអូអេ​ថា​៖

«សម្រាប់​ហេតុផល​ផ្ទាល់ខ្លួន នៅផ្ទៃក្នុង​ធនាគារ​មើលមក​ទណ្ឌកម្មនេះ​ ហើយពិចារណា​ដោយខ្លួនគេ​និង​សម្រេច​ថា ​ជម្រើស​ណា​ល្អ​សម្រាប់​ពួកគេ​ដើម្បី​អាច​រក្សា​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​នឹង​វិស័យ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក​ ជាជាង​រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​ជនទាំងនោះ។ ដូច្នេះ​ ដូច​លោក​អាច​គិត​ឃើញ​ថា​ បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ​យ៉ាងរហ័ស​ ហើយ​វា​មិន​មែន​ជារឿង​មិន​ធម្មតា​ទេ​ដែល​យើង​ឃើញ​ក្រុមហ៊ុន​ធនាគារ​បរទេស​អនុវត្តតាម​ដោយ​ស្ម័គ្រចិត្ត»។ ​

លោក Johnston ពន្យល់​បន្ថែម​ថា ​នៅ​ពេល​ដែល​ទណ្ឌកម្ម​ចូលជាធរមាន​ ហើយ​ក៏មិនមែន​ចប់​ត្រឹម​ហ្នឹងទេ​ ដោយ​លោក​ចាត់​ទុក​ថា ​វា​គ្រាន់តែ​ជា​ការចាប់ផ្តើមប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖

«ក្រសួងហិរញ្ញវត្ថុ​បន្ត​តាមដាន​សកម្មភាព​បុគ្គល​ដែល​រងទណ្ឌកម្ម ហើយ​ជារឿយៗ​យើងឃើញថា​ ពួកគេ​ដាក់​ទណ្ឌកម្ម​បន្ថែម​នៅ​ពេល​ណា​ដែល​មាន​ព័ត៌មានថ្មី​ផ្អែក​លើ​សកម្មភាពជំនួញ​របស់​ក្រុមហ៊ុន​នោះ ​តាំងពីពេល​ទទួល​ទណ្ឌកម្ម​ដំបូង»។​

ឧទាហរណ៍មួយ គឺ​មហាសេដ្ឋកិច្ច​ជាតិអ៊ីស្រាអែល​ឈ្មោះ​ Dan Gertler ដែលបានទទួលទណ្ឌកម្ម​ដំបូង​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧ តាមច្បាប់​ម៉ានីតស្គី ដោយសារតែ​សកម្មភាព​ពុករលួយ​ក្នុង​អាជីវកម្មរុករក​រ៉ែ នៅក្នុង​សាធារណរដ្ឋ​ប្រជាមានិត​កុងហ្កោ​។ ពីដំបូង​ក្រសួងហិរញ្ញវត្ថុ​ បាន​ដាក់​ទណ្ឌកម្ម​មហាសេដ្ឋី​រូបនេះ និង​ក្រុមហ៊ុន​ចំនួន​១៨​ ដែលជាកម្មសិទ្ធិ​របស់លោក​ និង​ក្រុមគ្រួសារ។ ប៉ុន្តែ ​ដោយសារតែច្បាប់​និងអភិបាលកិច្ច​របស់​សាធារណរដ្ឋ​ប្រជាមានិត​កុងហ្កោ​នៅខ្សោយ​ លោក​បានប្រើ​បក្ខពួករបស់​លោក​នៅ​ទីនោះ​គេចវេស ហើយ​បាន​ចុះឈ្មោះ​ក្រុមហ៊ុន​ផ្សេង​ក្នុងវិស័យ​រ៉ែ ដែលធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​ថា​ ជាអ្នកគេ​ចពីទណ្ឌកម្ម។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ Global Witness។

លោក​ Gertler អាចបន្ត​នៅ​រៀបចំ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​លោក​បាន​ ដោយ​ប្រើប្រាស់​ក្រុមហ៊ុន​ក្លែងក្លាយ​ដែល​មាន​មូលដ្ឋាន​នៅ​ដែនកោះ​ Virgin Islands ​របស់​អង់គ្លេស ដើម្បី​ជំនួស​ក្រុមហ៊ុន​នៅ​សាធារណរដ្ឋ​ប្រជាមានិត​កុងហ្កោ​វិញ។ ក្រោយមក​ក្រសួង​ហិរញ្ញវត្ថុ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​១៤បន្ថែម​ទៀត​របស់​លោក Gertler នៅ​ខែមិថុនា​ ឆ្នាំ​២០១៨។

ឧទាហរណ៍​១ទៀត ​គឺ​ឈ្មួញអាវុធជាតិ​ស៊ែប៊ី ឈ្មោះ​ Slobodan Tesic ដែលបាន​ទទួល​ទណ្ឌកម្ម​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ដោយសារតែ​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​។ រយៈពេល​២ឆ្នាំ​ក្រោយ​មក​ គឺនៅ​ចុងឆ្នាំ​២០១៩ សហរដ្ឋ​អាមេរិក​ បាន​ពង្រីក​ទណ្ឌកម្ម​ដាក់​លើ​គាត់​ដោយ​បាន​បញ្ចូល​ក្រុមហ៊ុន​បន្ថែម​ ក៏ដូច​ជា​បុគ្គល​ដែល​បាន​គេចផុត​ពី​ទណ្ឌកម្ម​កាលពីលើកមុន។

រូបឯកសារ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
រូបឯកសារ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

នៅកម្ពុជា​លោកនាយឧត្តម​សេនីយ៍ ​គន់​ គីម ​ត្រូវបាន​ដាក់ទណ្ឌកម្ម​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ​ក្នុងថ្ងៃ​ជាមួយ​គ្នា​នឹង​ឈ្មួញ​អាវុធ​ជាតិស៊ែប៊ីនោះដែរ ​ដោយសារ​តែ​អំពើ​ពុករលួយ ​និង​សូកប៉ាន់ ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​យូញៀនគ្រុប​នេះ។

អ្នកស្រី ​Olivia Enos​ អ្នកវិភាគ​គោល​នយោបាយ​ជាន់ខ្ពស់​នៃមជ្ឈមណ្ឌល​សិក្សា​កិច្ចការអាស៊ី​របស់​មូលនិធិ ​Heritage ​បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ប្រាប់​វីអូអេ​កាលពី​ខែតុលា​ ពី​ការដាក់ទណ្ឌកម្ម​លើ​លោក គន់ គីម​ និង​ក្រុមហ៊ុន​ចិនថា​៖

«ខ្ញុំ​គិតថា​ ទណ្ឌកម្ម​ទាំងនេះ ​គឺជា​ការសម្រេច​ចិត្ត​ល្អខ្លាំង​ណាស់ ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ដាក់ ​បើទោះជា​ទណ្ឌកម្ម​ខ្លះ​ ហាក់​ដូច​ជា​តិចតួច​និង​យឺតពេល​ក៏ដោយ។ ប៉ុន្តែ ខ្ញុំគិតថា ការកំណត់លើបុគ្គលទាំងនេះមានសារៈសំខាន់»

អ្នកស្រី Enos ​ពន្យល់​ថា​ ទោះជាបុគ្គលដែល​រងទណ្ឌកម្ម​មិន​មាន​ទ្រព្យសម្បត្តិនៅ​សហរដ្ឋ​អាមេរិក ​ឬមិន​មាន​សមាជិក​ក្រុមគ្រួសារ​រស់នៅ​សហរដ្ឋ​អាមេរិក​ក៏ដោយ​ ក៏​ផល​ប៉ះពាល់មាន​ដូចគ្នា។ អ្នកស្រី​បាន​គូសបញ្ជាក់​ពី​ឧទាហរណ៍​សាមញ្ញ​មួយពីការប្រើប្រាស់​បណ្ណឥណទាន​ ដែល​បុគ្គល​រងទណ្ឌកម្ម​ប្រើប្រាស់​ដើម្បី​ទិញទំនិញ​ ក៏អាច​មាន​ផលប៉ះពាល់​ផងដែរ​ ដោយសារតែ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​សម្រាប់​ការដោះដូរ ​ហើយ​ត្រូវ​ឆ្លងកាត់​ធនាគារ​របស់​សហរដ្ឋ​អាមេរិក​ បើទោះបីជា​ការចាយវាយ​នោះ​ នៅ​ប្រទេសចិន ​ឬ​នៅ​កម្ពុជា​ក៏ដោយ ​ក៏វា​នឹងត្រូវ​បង្កក​ដែរ។

អ្នកស្រីបន្ថែម​ថា៖ «វា​នឹង​ឈប់​ដំណើរការ​ ហើយ​វា​ភ្ជាប់​មក​គណនី​ធនាគារ​របស់​ពួកគេ​វិញ»

អ្នកស្រី​លើក​ទឹកចិត្ត​អង្គការ​សិទ្ធិ​មនុស្ស​នានា​ឲ្យ​តាមដាន​មើល​សកម្មភាព​បុគ្គល​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ និងរាយការណ៍​មក​សហរដ្ឋ​អាមេរិក​ បើសិនជា​មានការផ្លាស់ប្តូរ​ ឬនៅ​ពេល​ណា​ដែល​មាន​ព័ត៌មាន​បន្ថែម​ពី​សកម្មភាព​ក្រុមហ៊ុន​របស់​ពួកគេ។

អ្នកជំនាញ​ពី​កិច្ចការ​ប្រទេស​ចិន​មើលឃើញ​ថា​ ច្បាប់​ម៉ានីតស្គី​មាន​វិសាលភាព​ធំ​ដែល​សហរដ្ឋ​អាមេរិក​ អាច​ប្រើប្រាស់​បាន។

អ្នកស្រី ​Yaqiu Wang ​អ្នកស្រាវជ្រាវ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​បញ្ជាក់​ថា៖

«នេះ​ជា​ការព្រមាន​ថា​ ទណ្ឌកម្ម​អាច​នឹង​កើត​មាន​លើ​សកម្មភាព​របស់​ពួកគេ​ទាំង​នៅ​ក្នុង​ប្រទេស​ចិន ​និង​នៅ​ក្រៅ​ប្រទេស»

បើទោះបីជា​មាន​ទណ្ឌកម្មក៏ដោយ ក៏លទ្ធភាព​នៃ​ការកែលម្អ​នៅ តែ​មាន​ដែរ។ អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ ​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា៖ ​

«ទណ្ឌកម្ម​មិនមានគោលបំណង​ដើម្បី​ធ្វើទោសទណ្ឌ​ទេ​ ប៉ុន្តែដើម្បី​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបទ​។ បើទោះបី​ជាយើង​មិន​បាន​កំណត់​ពេលវេលា​ផុត​ក៏ដោយ ​ប៉ុន្តែ​ជន​ដែល​ត្រូវ​ទណ្ឌកម្ម​ អាច​ប្តឹងតវ៉ាមក​ក្រសួង​ហិរញ្ញវត្ថុ​ដក​ចេញ​ពី​បញ្ជីខ្មៅ​បាន»

What Next?

Recent Articles

2 Responses to "ស.រ.អ.​ ជឿជាក់​​ថា​ ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន​នឹង​ជួយ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​​កម្ពុជា"

  1. so socheath says:

    កំពុងចង់ដឹង ពីសមត្ថភាពមេធាវីអាមេរិក jared Genser តើវាពូកែប៉ុណ្ណា ?
    តែដល់ពេលចាញ់ក្តី កុំស្រែកថា ចាញ់មកពីតុលាការជាអាយ៉ង តុលាការតេឡេ ដូចពួកអាថោក
    ជាងឆ្កែ បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ចុងក្រោយសង្គ្រោះផេះឲ្យសោះ !
    ព្រោះថា វិជ្ជាជីវះជាមេធាវី ត្រូវហ៊ានទទួលស្គាល់ ពីភាពចាញ់ឈ្នះ ទើបសាកសម ជាអ្នកមានកិត្តិយស។
    ចង់ការពារក្តី យកច្បាប់កម្មជាទៅមើលសិក្សាស្វែងយល់ឲ្យជាក់លាក់សិន ចាំមមកតក្តី ។
    កម្ពុជាមិនមែនអាមេរិក ហើយក៏មិនមែនជាប្រទេសស្ថិតក្រោមអាណានិគមអាមេរិក ដែរ ។
    ត្រូវយល់ !

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  2. Anonymous says:

    Very good ‘ khmer people support the sanction to this beast regime leaded by Veitcong mafia dictator and his groups ‘ Please don’t do business with this beast regime because they working and serve to their hanoi boss only ‘ and they cage khmer people in their cage ‘