មន្ត្រី​បក្ស​ប្រឆាំង​ថា​ ការ​ផ្ដល់​ជំនួយ​របស់​ចិន​ដល់​ខេត្ត​ព្រះសីហនុ​ និង​ធ្វើ​ឱ្យ​ចិន​អាច​​​រត់​ពន្ធ​ទំនិញ​ខុស​ច្បាប់

ហេង រស្មី
2020-11-24
RFA

សម្ភារៈបរិក្ខាជំនួយរបស់ចិនបានដឹកមកដល់កំពង់ផែ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្ភារៈបរិក្ខាជំនួយរបស់ចិនបានដឹកមកដល់កំពង់ផែ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

 រូប៖គេហទំព័រស្ថានទូតចិន


អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ថា​ លោក​ អ៊ូ ច័ន្ទប្ញទ្ធិ​ និយាយថា​ ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ចិន​ ដល់​​​ខេត្ត​ព្រះសីហនុ​ អាច​ធ្វើ​ឱ្យ ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​​នេះ​បាត់​បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ ហើយ​នៅ​ថ្ងៃ​អនាគត​អាច​ឱ្យ​ប្រទេស​ចិន​ប្រើ​ប្រាស់​ជា​ទីតាំង​រត់​ពន្ធ​ទំនិញ​ខុស​ច្បាប់៖​«ការ​ផ្ដល់​បរិក្ខារ​បែប​ហ្នឹង​មក​ប្រទេស​កម្ពុជា​ ជា​បន្ត​បន្ទាប់ គឺ​ធ្វើ​ឱ្យ​ចិន​ធ្វើ​អី​ក៏​បាន​យក​ទឹក​ដី​ខ្មែរ​ ប្រើ​ប្រាស់​ប្រព្រឹត្តិ​ នូវ​បទ​ល្មើស​ផ្សេងៗ​។​ ថ្ងៃ​ក្រោយ​អាច​ប្រើប្រាស់​កំពង់ផែ​ ព្រះ​សីហនុ​ទៅ​រត់​គ្រឿងញៀន​ ទៅ​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ ហើយ​ខ្មែរ​អត់​ហ៊ាន​ជា​មួយ​គេទេ។»

ការ​លើក​ឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​ប្រទេស​ចិន​ បាន​ផ្ដល់​ គ្រឿង​បរិក្ខារ​ ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ដល់​ខេត្ត​​ព្រះសីហនុ។​

គេហទំព័រ​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ថា​ សម្ភារៈ​បរិក្ខារ​ ដែល​ចិន​បាន​ផ្ដល់​ឱ្យ​រួម​មាន​ អំពូល​សូឡា​ចំនួន​ ២៨០០​ អំពូល​ ផ្ទាំង​កញ្ចក់​សូឡា​ចំនួន​២០០​ ផ្ទាំង​ និង​ម៉ូតូ​ប្រើ​អាគុយ​ចំនួន​២០០​គ្រឿង​។​ សម្ភារៈ​ទាំង​នេះ​ នឹង​ត្រូវ​ដំឡើង​​នៅ​តាម​ទី​សាធារណៈ ដូច​ជា​សាលា​រៀន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​សារធាតុ​កាបូន​ និង​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ស្ដីពី​បរិស្ថាន​។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ លោក​ លូ គឹមឈន់​ និងគួច ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​ ដើម្បីសុំព័ត៌មានបន្ថែមជុំវិញរឿងនេះ តែ​មិន​អាច​ទាក់​ទង​បាន​ ដោយ​សារ​តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ​​។​

ប្រទេស​ចិន​កន្លង​មក​បាន​ផ្ដល់​ជំនួយ​ យោធា​ សាងសង់​កំពង់ផែ​រាម​ និង​សម្ភារៈ​ពេទ្យ​ជា​ច្រើន​ដល់​កម្ពុជា​។​ ប៉ុន្តែ​ជំនួយ​ទាំង​នោះ​ត្រូវ​មន្ត្រី​បក្ស​ប្រឆាំង​ មើល​ឃើញ​ថា​ របប​ក្រុង​ភ្នំពេញ​ បាន​លំអៀង​ទៅ​រក​ចិន​ ហើយ​ងាក​ខ្លួន​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ​​​​​​​​​​


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មន្ត្រី​បក្ស​ប្រឆាំង​ថា​ ការ​ផ្ដល់​ជំនួយ​របស់​ចិន​ដល់​ខេត្ត​ព្រះសីហនុ​ និង​ធ្វើ​ឱ្យ​ចិន​អាច​​​រត់​ពន្ធ​ទំនិញ​ខុស​ច្បាប់"

  1. so socheath says:

    វាសនាសមរង្ស៊ី នឹងបញ្ចប់ក្នុងពេលត្រូវបញ្ជូនចូលគុក !
    ***
    ប៉ុន្មានថ្ងៃមុននេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
    នរោត្តមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គទ្រង់បាន
    ឡាយព្រះហស្តលេខា ដាក់ឲ្យប្រេីប្រាស់រួចហេីយ ច្បាប់ធ្វេី
    បត្យាប័នអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និង
    សាធារណ:រដ្ឋបារាំង ហេីយដែលច្បាប់នេះ បានឈានចូល
    ក្នុងដំណេីរអនុវត្តន៍ជាធរមានរួចហេីយ។
    សម្រាប់សមរង្ស៊ី ច្បាប់ធ្វេីបត្យាប័ននេះ ហាក់ដូចជាអន្លូង
    ដែលសំពងចំកណ្តាលក្បាលសមរង្សុី ដែលកំពុងជាប់ក្តីក្តាំ នៅក្នុង
    តុលាការកម្ពុជាផង និងក្តីក្តាំបរិហារកេរ្តិ៍ដែលប្តឹងដោយរាជរដ្ឋាភិបាល
    កម្ពុជានៅតុលាការបារាំងផង ។
    សម្រាប់សមរង្សុីការគេចវេសប្រកាសឈប់ទទួលយកសញ្ជាតិ
    ខ្មែរ វាជាចំណុចទី១ ដែលសមរង្សុីគឹតថា អាចជៀសវាងបាន
    ពីការចាប់បញ្ជូនខ្លួនសមរង្សុីមកកាត់ទោសនៅកម្ពុជាតាមរយះច្បាប់
    បត្យាប័នពីសំណាក់ភាគីបារាំងបាន។
    តែថាចំណុចនេះ នឹងធ្វេីឲ្យសមរង្សីបាត់បង់អ្វីទាំងអស់ដែលសមរង្សុីមាន
    នៅកម្ពុជាផងដែរ ។ (សមរង្សុីនិងភរិយាជាជនជាប់ពិរុទ្ធតាមផ្លូវតុលាការ)
    សម្រាប់ជាតិសាសន៍បារាំងដែលសមរង្ស៊ីត្រូវតែប្រកាន់យក
    ទៀតសោត សមរង្ស៊ីក៏មិនអាចមានពេលវេលាគ្រប់គ្រាន់
    ដែលអាចឲ្យសមរង្ស៊ីបានរស់នៅដោយក្តីសុខនោះក៏ទេដែរ ។
    សមរង្ស៊ីកំពុងជាប់ក្តីនៅបារាំង ដែលត្រូវបានប្តឹងដោយរាជ
    រដ្ឋាភិបាលកម្ពុជា ។ តេីមិនមានទេឬ ដែលសមរង្សុីមិនត្រូវការ
    មេធាវីបារាំងឲ្យឈរធ្វេីជាអ្នកការពារក្តីឲ្យខ្លួន ?
    ចំណុចនេះទាំងពេលវេលា ទាំងថវិកាទាមទារឲ្យសមរង្សុី
    ត្រូវលះបង់ដោយខានមិនបាន ។
    សម្រាប់សមរង្ស៊ី ទោះត្រឹមទទួលយកតែសញ្ជាតិបារាំង
    ក៏សមរង្ស៊ីមិនអាចគិតថា បានរួចខ្លួនពីការជាប់នូវពិរុទ្ធភាព
    តាមផ្លូវច្បាប់របស់តុលាការកម្ពុជា ។
    ព្រោះថាស្ថានទម្ងន់ទោសបង្ករភាពអន្តរាយដល់ជាតិ ក្នុង
    ពេលដែលសមរង្សុីចាប់យកសញ្ជាតិខ្មែរ ហេីយឈរជេីង
    ធ្វេីជាអ្នកនយោបាយ ជាសមាជិកសភានៅកម្ពុជា ដែលចំណុចនេះ
    វាបានបង្ហាញនូវភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលរដ្ឋាភិបាល
    បារំាងអាចអនុវត្តន៍ច្បាប់បត្យាប័ន បញ្ជូនសមរង្ស៊ីឲ្យមក
    កាត់ទោសនៅស្រុកខ្មែរបានហេីយ ។
    ដូចនេះតេីវាសនាសមរង្ស៊ី មិនត្រូវចប់ដោយបរិបូរណ៍
    ក្នុងពេលដែលសមរង្ស៊ី ត្រូវមកសម្រាកលំហែកាយ
    ក្នុងគុកស្រុកខ្មែរ ជាមួយអាហារប៉ូវ សម្លរម្ជូរក្បាលត្រី
    កញ្ចុះជាមួយស្លឹកអំពិលចាស់ទេឬ ?