ដោយ វ៉ែន សុមេធ
2020-11-24
RFA

លោក អាឡិច ហេនដ្រូហ្កាន់សាឡេស ដេវិធសុន (Alejandro Gonzalez Davidson) សកម្មជនបរិស្ថាន និងជាស្ថាបនិកអង្គការមាតាធម្មជាតិ។

RFA
មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាត់ឆ្វៀលដីគម្របព្រៃឈើជាង៤០ហិកតារនៅខេត្តព្រះសីហនុទៅឱ្យកូនរបស់លោកចំនួន២នាក់និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត។ ពួកគេព្រួយបារម្ភថា ទង្វើរបស់រដ្ឋាភិបាលនេះ ជាការធ្វើឱ្យហិនហោចសម្បត្តិជាតិ ហើយអាចបង្កឱ្យមានទំនាស់រវាងពលរដ្ឋនិងអ្នកមានលុយនិងមានអំណាចនៅពេលខាងមុខ។
ស្ថាបនិកអង្គការមាតា ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) ថ្លែងនៅថ្ងៃទី២៤ វិច្ឆិកាថា លោក ហ៊ុន សែន មិនគួរកាត់គម្របព្រៃឈើជាង ៤០ហិកតារនោះទៅឱ្យកូនស្រីរបស់ខ្លួន និងមន្ត្រីមានអំណាចបែបនេះឡើយ។ លោកចាត់ទុករឿងនេះថា ជាការស៊ុមគ្រលុំគ្នាលួចដីរបស់រដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យទ្រព្យសម្បត្តិរបស់ជាតិធ្លាក់លើដៃបុគ្គល៖ «ភាគច្រើនលក់ទៅឱ្យជនជាតិចិនមករស់នៅ អាចនឹងសាងសង់រីសត ឬក៏ទីក្រុងរណប សម្រាប់ប្រយោជន៍របស់ជនជាតិចិន ។ ខ្ញុំឃើញកូនរបស់លោកហ៊ុន សែន ក្រោយពីទទួលដីរបស់ហ្នឹងកម្រទៅអភិវឌ្ឍន៍អីជាក់ស្ដែងខ្លួនឯងទេ។ភាគច្រើនគាត់យកទៅលក់ត អាហ្នឹងជាឧក្រិដ្ឋកម្មធ្ងន់ណាស់បើយើងមើលច្បាប់នៅស្រុកខ្មែរហ្នឹងជាឧក្រិដ្ឋកម្មធ្ងន់ណាស់យើងដីរបស់រដ្ឋហ្នឹងយកទៅលក់ឆៅឱ្យកូនខ្លួនឯង ដើម្បីប្រយោជន៍របស់ជនបរទេស។ អាហ្នឹងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាស់អ្នកខ្លះអាចនិយាយថា វាមិនខុសពីសកម្មភាពក្បត់ជាតិទេ»។
ចំណែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ព្រួយបារម្ភខ្លាចការកាត់ឆ្វៀលដីនេះ អាចនឹងប៉ះពារលើដីរបស់ពលរដ្ឋ បង្កទៅជាទំនាស់រវាងពលរដ្ឋនិងអ្នកមានលុយមានអំណាច ប្រសិនបើអាជ្ញាធរមិនបានពិនិត្យរឿងនេះឱ្យបានត្រឹមត្រូវ។អ្នកស្រីបន្ថែមថា ដីនៅតំបន់នោះស្ថិតនៅក្បែរតំបន់មានការអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋតែងផ្ទុះការតវ៉ាពាក់ព័ន្ធនឹងជម្លោះដីធ្លីជាញឹកញាប់៖ «បើយើងនិយាយពីដីភោគគឺចេតនាកាន់កាប់ពិតប្រាកដ គោលបំណង យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដូចជាមានការប្រើប្រាស់ជាប់ជាប្រចាំដោយឥតអាក់ខាន។អីចឹងយើងក៏មិនដឹងថា ការកាន់កាប់របស់គាត់ហ្នឹងរបៀបម៉េច គាត់បានប្រើប្រាស់ដីហ្នឹងទេ បានធ្វើចម្ការដំណាំឬក៏បានសង់ផ្ទះ។ ប៉ុន្តែបើសិនគាត់បានកាន់កាប់ជាក់ស្ដែង ប្រើប្រាស់ដីជាង៤០ហិកតារហ្នឹងគឺគ្មានទំនាស់ទេ ដោយសារតែប្រជាពលរដ្ឋម៉េចចូលបានបើគាត់បានប្រើប្រាស់ជាប្រចាំ អីចឹងពលរដ្ឋចង់ចូលទៅកាត់ឆ្វៀលឬសង់អីក៏ម្ចាស់គេដឹងដែរ»។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យចុះថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ បានកាត់ឆ្វៀលដីចំនួនជាង ៤៤ហិកតារ ស្ថិតនៅក្នុងដែនគម្របព្រៃឈើ២០០២ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុប្រគល់ឱ្យកូនស្រីរបស់លោក គឺលោកស្រី ហ៊ុន ម៉ាណា និងលោកស្រី ហ៊ុន ម៉ាលី និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ទៀត មានដូចជាប្រធាននាយកដ្ឋាននគរបាលការពារនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ជុំ សាវុឌ្ឍ និង អ្នកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ ជាភរិយាលោក ពេជ្រ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។ ការកាត់ឆ្វៀលគម្របដីព្រៃឈើជាង ៤០ហិកតានេះ គឺដើម្បីឲ្យពួកគាត់ប្រើប្រាស់ដីនេះជាប្រយោជន៍បុគ្គល។
ទាក់ទងនឹងបញ្ហានេះ មេឃុំបិតត្រាំង លោក មាច ចាន់ ប្រាប់អាស៊ីសេរីថា ដីនោះគ្មានទំនាស់អ្វីទេ ពីព្រោះជាដីកម្មសិទ្ធិឯកជនបានកាន់កាប់និងដាំដើមអាកាសស្យាប្រមាណ១០ឆ្នាំមកហើយ៖ «ដើមអាកាស្យានៅពេញហ្នឹង ប៉ុន្តែក្រោយមកគាត់ដាក់ឈូសឆាយធ្វើរបងហ្នឹង ដើម្បីមានគោលការណ៍វិនិយោគប៉ុន្តែមិនដឹងវិនិយោគផ្នែកអីយើងអត់ទាន់ដឹង។ ដើមអាកាស្យាកាលពីមុខពេញតាំងពីខ្ញុំមិនទាន់ធ្វើមេឃុំ»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៤ វិច្ឆិកា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ប៉ុន្តែលោក ផៃ ស៊ីផាន បានប្រាប់សារព័ត៌មានវីអូឌី (VOD) ថា ដីនោះ ជាកម្មសិទ្ធិឯកជនបានកាន់កាប់ជាយូរឆ្នាំមកហើយ។
ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្ស អ្នកស្រី ជៀប សុធារី ឱ្យដឹងថា ជាទូទៅកន្លែងដែលមានវិវាទដីធ្លីនៅខេត្តព្រះសីហនុភាគច្រើនជាតំបន់ដែលមានការអភិវឌ្ឍន៍ ហើយដីមានតម្លៃខ្ពស់។ អ្នកស្រី ប្រាប់ថា ដីនៅក្នុងឃុំបិតត្រាំង ដែលលោកហ៊ុន សែន កាត់ឆ្វៀលឱ្យកូនរបស់ខ្លួននោះ ធ្លាប់មានវិវាទបង្កហិង្សាដាក់គ្នារវាងពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធម្ដងរួចមកហើយ។
កាលពីខែមករា ឆ្នាំ២០១៩កងកម្លាំងសមត្ថកិច្ចចម្រុះ ៣រយនាក់ បានចុះបង្ក្រាប និងបានបាញ់រះគ្រាប់កាំភ្លើងពិតទៅកាន់ក្រុមអ្នកតវ៉ាដីធ្លី ក្នុងពេលចុះអនុវត្តសាលដីការបស់តុលាការកំពូល ដែលបានសម្រេចផ្ដល់ដីទំនាស់ជាង ៧០ហិកតារទៅឲ្យអ្នកមានលុយមានអំណាចកាន់កាប់មួយចំនួន ខណៈដីនោះមានពលរដ្ឋជាច្រើនរយគ្រួសារកំពុងរស់នៅ។ ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យកម្មករសំណង់ម្នាក់អាយុ ២៨ឆ្នាំ ឈ្មោះ ពៅ សារ័ត្ន បានរងរបួសដោយគ្រាប់កាំភ្លើងចំស្មាពីផ្នែកខាងក្រោយ បៀមគ្រាប់ជាប់នឹងឆ្អឹងខ្នង ហើយក្លាយជាជនពិការដល់សព្វថ្ងៃ។
មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ការកាត់ឆ្វៀលដីនេះ ក៏មិនខុសគ្នាដែរ ប្រសិនបើអាជ្ញាធរមិនបានរៀបចំឱ្យបានត្រឹមត្រូវទេ នោះប្រជាពលរដ្ឋអាចនឹងផ្ទុះការតវ៉ាដូចពេលមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សកម្មជនបរិស្ថានចង់ឲ្យរដ្ឋាភិបាលបើកចំហព័ត៌មានពីក្រុមហ៊ុនណាហ្គា ខប វិនិយោគនៅសៀមរាប
- អ្នកស្រលាញ់បរិស្ថានអំពាវនាវឲ្យយុវជនចូលរួមគាំទ្រ និងប្រើប្រាស់សិទ្ធិការពារធនធានធម្មជាតិ
- ពលរដ្ឋមួយចំនួនសោកស្ដាយដែលសកម្មជនព្រៃឈើព្រះភិក្ខុ ប៊ុន សាលួត គ្រោងលាចាកសិក្ខាបទ
- តំណាងសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារថា តុលាការសួរនាំលោករឿងឡើងទៅភ្នំពេញធ្វើបាតុកម្ម
- ប្រជាសហគមន៍ខេត្តព្រះវិហារថា ក្នុងមួយយប់ៗ មានគោយន្តមិនក្រោម ១០០គ្រឿងដឹកឈើចេញពីព្រៃព្រះរកា
- អ្នកឃ្លាំមើលបរិស្ថានរកឃើញដីព្រៃអភិរក្សក្នុងខេត្តមណ្ឌលគិរី ដែលមានទំហំជាង ២០គីឡូម៉ែត្រក្រុមហ៊ុនព័ទ្ធរបង
- ក្រុមហ៊ុនឧកញ៉ា ឃុន សៀ កំពុងបូមខ្សាច់រាប់តោនចាក់លុបពង្រីកចូលទន្លេមេគង្គនៅអរិយក្សត្រ
- អ្នកស្លាប់ដោយទឹកជំនន់កើនដល់ ៤៣នាក់
- អ្នកធ្វើការងារផ្នែកបរិស្ថានបារម្ភថា ការបន្តលុបបឹងតាមោក នឹងអាចបង្កផលប៉ះពាល់ដល់មនុស្ស និងបរិស្ថាន
- អ្នកអភិរក្សសត្វព្រៃរកឃើញថា សត្វព្រៃសំខាន់ចំនួន ៧ប្រភេទក្នុងដែនជម្រកសត្វព្រៃកែវសីមា កំពុងថយចុះចំនួន
វាសនាសមរង្ស៊ី នឹងបញ្ចប់ក្នុងពេលត្រូវបញ្ជូនចូលគុក !
***
ប៉ុន្មានថ្ងៃមុននេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
នរោត្តមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គទ្រង់បាន
ឡាយព្រះហស្តលេខា ដាក់ឲ្យប្រេីប្រាស់រួចហេីយ ច្បាប់ធ្វេី
បត្យាប័នអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និង
សាធារណ:រដ្ឋបារាំង ហេីយដែលច្បាប់នេះ បានឈានចូល
ក្នុងដំណេីរអនុវត្តន៍ជាធរមានរួចហេីយ។
សម្រាប់សមរង្ស៊ី ច្បាប់ធ្វេីបត្យាប័ននេះ ហាក់ដូចជាអន្លូង
ដែលសំពងចំកណ្តាលក្បាលសមរង្សុី ដែលកំពុងជាប់ក្តីក្តាំ នៅក្នុង
តុលាការកម្ពុជាផង និងក្តីក្តាំបរិហារកេរ្តិ៍ដែលប្តឹងដោយរាជរដ្ឋាភិបាល
កម្ពុជានៅតុលាការបារាំងផង ។
សម្រាប់សមរង្សុីការគេចវេសប្រកាសឈប់ទទួលយកសញ្ជាតិ
ខ្មែរ វាជាចំណុចទី១ ដែលសមរង្សុីគឹតថា អាចជៀសវាងបាន
ពីការចាប់បញ្ជូនខ្លួនសមរង្សុីមកកាត់ទោសនៅកម្ពុជាតាមរយះច្បាប់
បត្យាប័នពីសំណាក់ភាគីបារាំងបាន។
តែថាចំណុចនេះ នឹងធ្វេីឲ្យសមរង្សីបាត់បង់អ្វីទាំងអស់ដែលសមរង្សុីមាន
នៅកម្ពុជាផងដែរ ។ (សមរង្សុីនិងភរិយាជាជនជាប់ពិរុទ្ធតាមផ្លូវតុលាការ)
សម្រាប់ជាតិសាសន៍បារាំងដែលសមរង្ស៊ីត្រូវតែប្រកាន់យក
ទៀតសោត សមរង្ស៊ីក៏មិនអាចមានពេលវេលាគ្រប់គ្រាន់
ដែលអាចឲ្យសមរង្ស៊ីបានរស់នៅដោយក្តីសុខនោះក៏ទេដែរ ។
សមរង្ស៊ីកំពុងជាប់ក្តីនៅបារាំង ដែលត្រូវបានប្តឹងដោយរាជ
រដ្ឋាភិបាលកម្ពុជា ។ តេីមិនមានទេឬ ដែលសមរង្សុីមិនត្រូវការ
មេធាវីបារាំងឲ្យឈរធ្វេីជាអ្នកការពារក្តីឲ្យខ្លួន ?
ចំណុចនេះទាំងពេលវេលា ទាំងថវិកាទាមទារឲ្យសមរង្សុី
ត្រូវលះបង់ដោយខានមិនបាន ។
សម្រាប់សមរង្ស៊ី ទោះត្រឹមទទួលយកតែសញ្ជាតិបារាំង
ក៏សមរង្ស៊ីមិនអាចគិតថា បានរួចខ្លួនពីការជាប់នូវពិរុទ្ធភាព
តាមផ្លូវច្បាប់របស់តុលាការកម្ពុជា ។
ព្រោះថាស្ថានទម្ងន់ទោសបង្ករភាពអន្តរាយដល់ជាតិ ក្នុង
ពេលដែលសមរង្សុីចាប់យកសញ្ជាតិខ្មែរ ហេីយឈរជេីង
ធ្វេីជាអ្នកនយោបាយ ជាសមាជិកសភានៅកម្ពុជា ដែលចំណុចនេះ
វាបានបង្ហាញនូវភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលរដ្ឋាភិបាល
បារំាងអាចអនុវត្តន៍ច្បាប់បត្យាប័ន បញ្ជូនសមរង្ស៊ីឲ្យមក
កាត់ទោសនៅស្រុកខ្មែរបានហេីយ ។
ដូចនេះតេីវាសនាសមរង្ស៊ី មិនត្រូវចប់ដោយបរិបូរណ៍
ក្នុងពេលដែលសមរង្ស៊ី ត្រូវមកសម្រាកលំហែកាយ
ក្នុងគុកស្រុកខ្មែរ ជាមួយអាហារប៉ូវ សម្លរម្ជូរក្បាលត្រី
កញ្ចុះជាមួយស្លឹកអំពិលចាស់ទេឬ ?
VEASNA CHHUN KBOTH CHEATH will end soon look at his dump face I knew he can’t sleep at night this evil think too much of some one may hart him and his families . WELL … by having been born as an evil person I’m felling sorry for his life that never been known how some one else enjoy their life . HUN SEN seem to be so skinny right now that mean 2020 is asking him to end be for 2021 and do not dream to working too hart in another term you have no change. how can some one said you are going gulfing I ‘m seeing no change for you because you are walking with at lease two or three people helping you . AH….CHESSTU