ស៊ុយ​អ៊ែ​ត​ប្រកាស​​បិទ​ទ្វារ​​ស្ថាន​ទូត​​ខ្លួន​​នៅ​​ភ្នំពេញ​ ហើយ​​ផ្ទេរ​​ទៅ​​ក្រោម​​ស្ថាន​ទូត​​នៅ​​បាងកក​​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក សូរ្យ ជ័យឧត្ដម | ២៧ វិច្ឆិកា ២០២០ |ម៉ោង ០៩:២៣
VOD

ទង់ជាតិកម្ពុជានិងស៊ុយអ៊ែត ដាក់បញ្ឈរនៅក្នុងកម្មវិធី Swedish National Day របស់ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា កាលពីឆ្នាំ២០១៧។ (ហ្វេសប៊ុក៖ Embassy of Sweden in Phnom Penh)

ទង់ជាតិកម្ពុជានិងស៊ុយអ៊ែត ដាក់បញ្ឈរនៅក្នុងកម្មវិធី Swedish National Day របស់ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា កាលពីឆ្នាំ២០១៧។ (ហ្វេសប៊ុក៖ Embassy of Sweden in Phnom Penh)


ក្រសួង​ការ​បរ​ទេ​សស៊ុយ​អ៊ែ​ត បាន​ប្រកាស​ថា ប្រទេស​ស៊ុយ​អ៊ែ​ត នឹង​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​ក្រោយនេះ ហើយ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា នឹង​ត្រូវ​ផ្ទេរ​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​អគ្គរាជទូត​ប្រចាំ​នៅ​ទីក្រុង​បាងកក​វិញ។

ក្រសួង​ការ​បរ​ទេ​សស៊ុយ​អ៊ែ​ត បាន​ប្រកាស​ឱ្យ​ដឹង​អំពី​សេចក្ដីសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ខ្លួន​បែបនេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​នេះ។

ក្រសួង​ការបរទេស​និយាយ​ថា៖ «រដ្ឋាភិបាល​សម្រេច​នៅ​ថ្ងៃនេះ​ថា ស្ថាន​ទូ​តស៊ុយ​អ៊ែ​តនៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បិទ​នៅ​ចុងឆ្នាំ២០២១។ ស៊ុយ​អ៊ែ​តមាន​ទំនាក់ទំនង​ល្អជា​មួយ​កម្ពុជា។ ទំនាក់ទំនង​នេះ​នឹង​បន្ត​តាមមធ្យោបាយ​ថ្មី»។

ក្រសួង​ការ​បរ​ទេ​សស៊ុយ​អ៊ែ​ត បាន​ប្រកាស​ថា ចេតនា​នៃ​ការផ្លាស់ប្ដូរ​នេះ គឺ​ដើម្បី​ទទួលស្គាល់​សិទ្ធិ​អំណាច​របស់​អគ្គរាជ​ទូ​តស៊ុយ​អ៊ែ​តប្រចាំ​កម្ពុជា​ ដែល​មាន​និ​វេស​ដ្ឋាន​នៅ​ទីក្រុង​បាងកក ហើយ​សកម្មភាព​របស់ក្រ​សួង​ការបរទេស នឹង​ត្រូវ​ផ្ទេរ​ទៅ​ស្ថាន​ទូ​តស៊ុយ​អ៊ែ​តនៅ​បាងកក។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ បន្ទាប់ពី​បិទទ្វារ ក្រសួង​ការ​បរ​ទេ​សស៊ុយ​អ៊ែ​តនឹង​មិនដាក់​បុគ្គលិក​ឱ្យ​ប្រចាំការ​នៅ​កម្ពុជា​នោះ​ឡើយ។

ទោះជាយ៉ាងណា ក្រសួង​ការ​បរ​ទេ​សស៊ុយ​អ៊ែ​តប្រកាស​ថា កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍ នឹង​ត្រូវ​អនុវត្ត​បន្ត​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរ​ជា​តិ​ស៊ុយ​អ៊ែ​ត (Sida​)។

ក្រសួង​ការបរទេស​ប្រកាស​ទៀត​ថា ការផ្លាស់ប្ដូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​កែសម្រួល​ជា​បន្ត​នៃ​ស្ថាប័ន​របស់​ខ្លួន​នៅ​ឯក្រៅ​ប្រទេស ឱ្យ​ស្រប​ទៅ​នឹង​ការផ្លាស់ប្ដូរ​ផ្ទៃក្នុង និង​ទៅតាម​លក្ខខណ្ឌ​សេវានិង​ការអង្កេត​មើល​ថ្មី។

ស៊ុយ​អ៊ែ​តប​ង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ១៩៦១មក ប៉ុន្តែស្ថាន​ទូ​តស៊ុយ​អ៊ែ​តនៅ​បាងកក ដើរតួ​ជា​តំណាង​ស៊ុយ​អ៊ែ​តនៅក្នុង​ទំនាក់ទំនង​នេះ។ ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ បានសម្រេច​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ២០១០​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "ស៊ុយ​អ៊ែ​ត​ប្រកាស​​បិទ​ទ្វារ​​ស្ថាន​ទូត​​ខ្លួន​​នៅ​​ភ្នំពេញ​ ហើយ​​ផ្ទេរ​​ទៅ​​ក្រោម​​ស្ថាន​ទូត​​នៅ​​បាងកក​​"

  1. Anonymous says:

    YES ….right now some nation they are sick and tied they do not want to see or talking to this evil regime . I knew just like some Democratic nation not only Sweden Canada is also the same they never wanted to be in a dirty nation like Cambodia

  2. so socheath says:

    ហាស ! ហាស
    មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ​ ?
    ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
    ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
    ដូចនេះនៅឬទៅ ​វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
    (បង្វែរ​ជំនួយ​ជាង​២០​លាន​ដុល្លារអាមេរិក​ពី​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា មកជួយ​
    អង្គការ​សង្គម​ស៊ីវិល​​ នេះជា សម្តីនាង ​ចក់ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ។
    (អង្គការ​សង្គម​ស៊ីវិល​​ការពារចោរ)