អ្នក​គាំទ្រ​លោក រ៉ុង ឈុន បន្ត​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ​ឱ្យ​មាន​សេរីភាព

ដោយ ទីន ហ្សាការីយ៉ា
2020-11-27
RFA

ព្រះសង្ឃ តវ៉ា ដោះលែង រ៉ុង ឈុន ៩២២

សកម្មភាព​ព្រះសង្ឃ និង​យុវជន​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដោះលែង លោក រ៉ុង ឈុន កា​ល​ពី​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០២០។ Photo courtesy of N1M


អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅតែ​បន្ត ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) រៀងរាល់​ថ្ងៃ​សុក្រ ដោយ​រៀបរាប់​ពី​ការ​អាណិតអាសូរ និង​គាំទ្រ​ដល់​សកម្មជន​សិទ្ធិមនុស្ស លោក រ៉ុង ឈុន ដែល​ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​។ ពួកគេ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ឱ្យ​លោក​បន្ត​ការងារ​ការពារ​សិទ្ធិ​ពលរដ្ឋ​បន្ត​ទៀត។

អ្នកគាំទ្រ​លោក រ៉ុង ឈុន បន្ត​រំលឹក​អំពី​ស្នាដៃ និង​វីរភាព​របស់​មេដឹកនាំ​សហជីព និង​សកម្មជន​ព្រំដែន​រូប​នេះ​នៅ​លើ​អនឡាញ​ជា​រៀងរាល់ថ្ងៃ​សុក្រ។ យុទ្ធនាការ​នេះ គឺ​ពួកគេ​បង្ហោះ​រូបភាព​លោក រ៉ុង ឈុន ដែល​បាន​ជួយ​ការពារ​ប្រយោជន៍​កម្មករ គ្រូបង្រៀន និង​ពលរដ្ឋ​រងគ្រោះ​លើ​ហ្វេសប៊ុក ហើយ​ទាមទារ​ឱ្យ​តុលាការ ទម្លាក់​បទចោទប្រកាន់​លើ​រូបលោក ដោយ​គ្មាន​លក្ខខណ្ឌ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ា​វី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៧ វិច្ឆិកា​ថា អ្នកចូលរួម​ធ្វើ​យុទ្ធនាការ​ភាគច្រើន​ជា​ពលរដ្ឋ ក្រុម​យុវជន និង អ្នក​អាណិត​ស្រឡាញ់ លោក រ៉ុង ឈុន។ អ្នកស្រី​ថា យុទ្ធនាការ​នេះ ដើម្បី​ពញ្ញាក់​ស្មារតី​ពលរដ្ឋ ឱ្យ​ចងចាំ វីរភាព លោក រ៉ុង ឈុន ដែល​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត ដើម្បី​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ ក៏ប៉ុន្តែ​លទ្ធផល​ដែល​លោក​ទទួល​បាន​នៅ​ពេល​នេះ បែរជា​ជាប់គុក យ៉ាង​អយុត្តិធម៌​ទៅវិញ​។ អ្នកស្រី​ថា មក​ទល់​ពេល​នេះ​យុទ្ធនាការ​នេះ​បង្កើត​ឡើង ជាង ១​រយ​ថ្ងៃ​មក​ហើយ ( ១២០) ពោល​គឺ​រាប់​ចាប់​តាំង​ពី​រដ្ឋាភិបាល​ចាប់ខ្លួន​លោក រ៉ុង ឈុន មក​៖ «យុទ្ធនាការ​ថ្ងៃ​សុក្រ​នេះ គោលបំណង​របស់​យើង គឺ​ចង់​ឱ្យ​លោកគ្រូ អ្នកគ្រូ ពលរដ្ឋ និង កម្មករ​កម្មការិនី នៅ​នឹង​ចាំ ការឈឺចាប់ ចំពោះ​ការ​ចាប់ខ្លួន លោក រ៉ុង ឈុន ទាំង​កណ្តាល​រាត្រី​នៅ​ថ្ងៃ​សុក្រ​នេះ ជា​យុទ្ធនាការ​មួយ ឈឺចាប់​បំផុត​ចំពោះ​អ្នក​ដែល​ជួយ​ស្ថាបនា ជួយ​សង្គមជាតិ ទទួល​បាន​លទ្ធផល ត្រឹម​ជាប់ពន្ធនាគារ»។

អ្នកចូលរួម​យុទ្ធនាការ​នេះ គឺ​លោក សាន់ ម៉ាឡា យល់​ថា យុទ្ធនាការ​នេះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ក្រើន​រំឭក​ដល់​មហាជន និង​ពលរដ្ឋ ឱ្យ​ស្វែងយល់ និង​លើកទឹកចិត្ត​ចំពោះ វីរភាព​របស់​លោក រ៉ុង ឈុន ដែល​ផ្ដល់​ជា​គំរូ​ក្លាហាន ការពារ​បូរណភាព​ទឹកដី ដែល​ជា​ការទទួលខុសត្រូវ​របស់​ពលរដ្ឋ​ទាំងអស់​គ្នា​។ លោក​រំពឹង​ថា តាមរយៈ​យុទ្ធនាការ​នេះ កូន​ខ្មែរ​នឹង​មិន​ភ្លេច លោក រ៉ុង ឈុន នោះ​ទេ ព្រោះ​ការ​លះបង់​របស់​លោក គឺ​ដើម្បី​ប្រយោជន៍​ជាតិ​មាតុភូមិ៖ «បើ​ទោះ​បី​ជា​យើង​មិន​រំពឹង​ថា តុលាការ​គេ​នឹង​ពិចារណា ទៅតាម​សំណើ ឬ​សំណូមពរ​ដែល​យើង​ធ្វើ​នៅ​តាម​បណ្ដាញ​សង្គម​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ប្រសិនជា​មានការ​ចូល​រួម​ច្រើន​កុះករ​មាន​សម្ពាធ ពី​សាធារណជន​ខ្លាំង ហើយ​ខ្ញុំ​គិត​ថា ប្រហែល​អាច​នឹង​មាន​ដំណោះស្រាយ សម្រាប់​លោកគ្រូ រ៉ុង ឈុន ក៏ដូចជា​សកម្មជន​ដទៃ​ទៀត»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​អធិប្បាយ​ចំពោះ ការ​ធ្វើ​យុទ្ធនាការ​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នោះ​ទេ​។ តែ​យ៉ាងណា​លោក​នៅតែ​ចោទ​ថា សកម្មភាព​លោក រ៉ុង ឈុន ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ប្រទេសជិតខាង៖ «កើតឡើង​ធ្វើ​ឱ្យ​ជាប់​ពិរុទ្ធភាព ដោយសារ​ញុះញង់​ប៉ះពាល់​សន្តិសុខ​ជាតិ ឬ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេ​ភាគី​ជាមួយ​ប្រទេសជិតខាង អា​ហ្នឹង​វា​អត់​ត្រឹមត្រូវ​តាម​តួនាទី​របស់​គាត់​ទេ ។ អាហ្នឹង​វា​អត់​ត្រឹមត្រូវ​ទៅតាម​តួនាទី​របស់​គាត់​ទេ​។ បើ​គាត់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល ដែល​មាន​ទីតាំង នៅ​ប្រទេស ស៊ុយអែត ហ្វាំងឡង់ គាត់​ឃ្លាំមើល គ្រាន់តែ​ឃ្លាំ​មើល​ទៅ អត់​មាន​បញ្ហា​អី​ទេ​។ ប៉ុន្តែ​នេះ​ជាក់ស្ដែង»។​

អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​ការពារ​សិទ្ធិ​ការងារ លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ កក្កដា​ដោយ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់ពី​លោក​ចុះ​ជួប​ពលរដ្ឋ​ដែល​អះអាង​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ក្រោយពេល​ចាប់​លោក រ៉ុង ឈុន ហើយ អាជ្ញាធរ​បាន​បន្ត​ចាប់ខ្លួន សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​នយោបាយ អ្នកការពារ​បរិស្ថាន និង​ក្រុម​យុវជន​ជាង ២៣០​នាក់ ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ដូចគ្នា។

កាល​ពី​ពេល​ថ្មីៗ​នេះ តុលាការ​កំពូល​បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក រ៉ុង ឈុន ក្រោម​ហេតុផល​បង្ការ​កុំ​ឱ្យ​មាន​បទល្មើស​កើតឡើង​ជាថ្មី ។ ទោះបីជា​បែបនេះ​ក្ដី អ្នកគាំទ្រ​លោក រ៉ុង ឈុន ខក​ចិត្តនឹង​ការសម្រេច​នេះ និង​ចាត់ទុកថា ជា​រឿង​អយុត្តិធម៌ ធ្វើ​បាប​អ្នក​ឈឺឆ្អាល​បញ្ហា​ប្រទេសជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អ្នក​គាំទ្រ​លោក រ៉ុង ឈុន បន្ត​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ​ឱ្យ​មាន​សេរីភាព"

  1. so socheath says:

    ហាស ! ហាស
    មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ​ ?
    ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
    ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
    ដូចនេះនៅឬទៅ ​វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
    (បង្វែរ​ជំនួយ​ជាង​២០​លាន​ដុល្លារអាមេរិក​ពី​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា មកជួយ​
    អង្គការ​សង្គម​ស៊ីវិល​​ នេះជា សម្តីនាង ​ចក់ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ។
    (អង្គការ​សង្គម​ស៊ីវិល​​ការពារចោរ)

  2. Anonymous says:

    tell your master to release RONG CHHUN … AH CHHKOUTH if HUN SEN not change there will be no election will be recognize by world community . you got to believe me talking about your dump comment in every articles jus make me sick. talking about the world community will withdraw their embassy out of Cambodia because they do not like your evil leader.

  3. so socheath says:

    នាវាលាផែ !
    *******
    សម្រាប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខ្ញុំនៅតែទៅធ្វេីការ ព្រោះខ្ញុំជា
    អ្នកគ្រប់គ្រងការផ្សាយ ទាំងវិទ្យុរដ្ឋនិងឯកជនច្រេីនស្ថានីយ៍ ។
    ការងារថ្ងៃនេះ មិនច្រេីនទេ ។ ការទៅកាន់ស្ថានីយវិទ្យុរបស់ខ្ញុំ
    ទាំងព្រឹក ល្ងាច គឺដេីម្បីអង្កេតការផ្សាយ របស់មន្ត្រីចាក់ផ្សាយ
    និង ប្រធានស្ទូឌីយោ ដែលជាអ្នករៀបការផ្សាយ តាមកម្មវិធី
    ដែលត្រូវផ្សាយបានកំណត់ ។
    សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទៀតសោត ខ្ញុំមិនអង្គុយនិយាយ
    ផ្ទាល់តាមវិទ្យុបណ្តាញ(ផ្សាយព័ត៍មានតាមមេក្រូ)ទេ។
    តែថាខ្ញុំក៏មិនមានការលះបង់ពេលវេលា ក្នុងការដេីរកំសាន្ត
    នោះដែរ ។
    ដេីម្បីក្តីសុខសាន្តរបស់ជាតិនិងប្រជាជន ធានាថែរក្សាសន្តិភាពជាតិ
    ដែលសម្តេចតេជោសែន ហ៊ានលះបង់ជីវិត ក្នុង
    ការចូលជំរុំសត្រូវប្តូរយកសន្តិភាពជូនជាតិ ការសង្កេតតាមដាន
    សភាពការណ៍នយោបាយជាតិ នឹងអន្តរជាតិ សម្រាប់កម្ពុជា
    ចំពោះខ្ញុំ គឺមានជាប្រចាំ ។
    ការឆ្លេីយតបរបស់ខ្ញុំទៅកាន់គេហទំព័រជាតិ និងអន្តរជាតិ
    គឺកេីតមានរាល់ថ្ងៃ រហូតពួកគេ ហៅខ្ញុំថាជាបណ្ឌិត
    ជាអ្នកវិភាគ ក្នុងពេលដែលខ្ញុំមិនមែនជាអ្វីដូចគេគឹត
    ទាំងអស់ ដោយខ្ញុំគ្រាន់តែជានិវត្តន៍ជនម្នាក់ និងជាមន្ត្រីកិច្ចសន្យា
    ដែលអញ្ជេីញឲ្យជួយការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
    ដោយហេតុខ្ញុំជាមន្ត្រីចាស់ក្នុងអង្គភាព មានជំនាញវិជ្ជាជីវះ
    ត្រឹមត្រូវគ្រប់ផ្នែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ។
    ខ្ញុំមិនត្រូវការបុណ្យសក្តិ៍ស្អីពីសម្តេចតេជោ ដូចអ្នកគឹត អ្នកស្មានទេ ព្រោះខ្ញុំចាស់ហេីយ ។
    សម្តេចចូលនិវត្តន៍ពីនយោបាយ ប្រហែលខ្ញុំក៍ចូលនិវត្តន៍
    ជាលេីកទី២ ក្នុងការងារតាមសម្តេចផងមិនដឹង ។
    តែថាសម្រេាប់កិច្ចការនយោបាយនាំសុខដល់ជាតិ បេីសតិ
    នៃការគឹតរបស់ខ្ញុំនៅល្អ ខ្ញុំនឹងបន្តជួយអ្នកដឹកនាំកម្ពុជា
    ជំនាន់ក្រោយទៀត ក្នុងការងារថែរក្សាសន្តិភាពជាតិឲ្យបានគង់វង្ស
    ជានិរន្តសម្រាប់ជាតិ និងប្រជាជនកម្ពុជា ។
    ឥឡូវនេះ ចូលដល់រឿង សមរង្សុីដែលប៉ុន្មានថ្ងៃនេះ
    បាត់មុខលែងព្រុសដូចឆ្កែវិញម្តង ។
    ជាទម្លាប់ សមរង្ស៊ី វាតែងសរសេរ ឆ្លេីយតបមកកាន់ខ្ញុំ
    រាល់គ្រប់commentដែលខ្ញុំផុសឡេីងក្នុងcamnews​.0rg ។
    តែប៉ុន្មានថ្ងៃនេះមានអ្នកចូលមកជំនួសក្នុងការសរសេរតប
    របស់សមរង្ស៊ីមកកាន់ខ្ញុំ តែវាមិនមែនជាគំនឹតដែលចេញពីសមរង្ស៊ីទេ ។
    សមរង្ស៊ី និងប្រពន្ធជូឡុង សូ មូរ៉ា នៅស្រុកបារាំង មិនមាន
    តម្លៃក្នុងជីវភាពរស់នៅក្នុងសង្គមសុីវិល័័យរបស់បារាំងទេ។ ពួកគេគ្រាន់
    តែជាគ្រួសារក្រីក្រ រស់នៅក្នុងប្រទេសបារាំង
    តាមចំហាយកេរ្តិ៍ដំណែលផ្ទះជ្រកនៅ ពីឪពុកម្តាយ
    របស់ពួកគេពីជំនាន់មុនប៉ុណ្ណោះ ។
    (តបញ្ចប់នៅថ្ងៃអាទិត្យ នេះ)