គណបក្សនយោបាយ | ព័ត៌មានជាតិ
លោក ញឹម សុខន | ០១ ធ្នូ ២០២០ |ម៉ោង ១៩:០៦
VOD

លោក កឹម សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)
ថ្នាក់ដឹកនាំមួយរូបនៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតុលាការដាក់ក្រោមការត្រួតពិនិត្យនៅឡើយនោះ បានលើកឡើងថា ការបង្រួបបង្រួមគ្នា និងការមិនសងសឹកគ្នា ជាកាតព្វកិច្ច និងកិត្តិយសរបស់ខ្មែរ ជាពិសេសថ្នាក់ដឹកនាំគ្រប់រូប ដើម្បីជាតិមាតុភូមិ និងពលរដ្ឋគ្រប់រូប។
លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះថា៖ «ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប។ ការកម្ចាត់គ្នា នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា»។
លោកបន្តថា បើទោះជាលោកមិនមានសិទ្ធិសេរីភាពពេញលេញ ក្នុងការនិយាយស្តីឱ្យបានច្រើន ដើម្បីជាប្រយោជន៍សម្រាប់មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋខ្មែរក៏ដោយ ប៉ុន្តែលោកថា អ្វីដែលអាចធ្វើបាន គឺការមិនរំលោភច្បាប់ ឬមិនប៉ះពាល់សិទ្ធិអ្នកដទៃ និងព្យាយាមធ្វើតាមលទ្ធភាព ដើម្បីខ្មែរ។
លោក កឹម សុខា បានសរសេរបន្តថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នៅពេលដែលលោកចុះមូលដ្ឋានក្នុងសកម្មភាពមនុស្សធម៌ និងសកម្មភាពឯកជនក្នុងក្រុមគ្រួសារ ក៏មានសមត្ថកិច្ចនៅទីតាំងខ្លះ បានសហការល្អបង្កភាពងាយស្រួល ខណៈសមត្ថកិច្ចនៅទីតាំងខ្លះទៀត បានតាមដាន ឃ្លាំមើល និងថតរូបនិងសម្លេង។ លោកថា ទោះមានការឃ្លាំមើលពីសកម្មភាពខ្លះរបស់លោកក៏ដោយ ប៉ុន្តែ លោកនៅរក្សាជំហរអហិង្សា។
លោកបន្ថែមថា៖ «បើយើងមិនលើកទឹកចឹត្តឲ្យមានការរើសអើង សងសឹកគ្នានោះទេ ខ្មែរអាចរស់នៅដោយ ឯករាជ្យភាព ដោយសុខដុមរមនា និងដោយវឌ្ឍនៈភាពសម្រាប់ខ្មែរដូចគ្នា»។
លោក កឹម សុខា ត្រូវដកហូតសិទ្ធិធ្វើនយោបាយជាង៣ឆ្នាំមកហើយ គិតចាប់ពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនលោក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ ចោទថា ឃុបឃិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល។
ប៉ុន្តែសហរដ្ឋអាមេរិក ធ្លាប់ចេញសេចក្តីថ្លែងការណ៍អះអាងថា អតីតមេបក្សប្រឆាំងរូបនេះ ជាមនុស្សស្អាតស្អំ និងជំរុញឱ្យអាជ្ញាធរកម្ពុជាផ្តល់សិទ្ធិពេញលេញដល់លោក កឹម សុខា ឡើងវិញ ដោយគ្មានលក្ខខណ្ឌ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
wait till the pig fly if you are talking to HUN SEN you are deadly wrong . as I used to say HUN SEN rather die if he lost powers . I swear to GOD this evil will never change he want to be Cambodian GOD for ever . HUN SEN acting he is a great leader of Cambodia he though he is a smart Cambodian of all no one can compare for me I knew HUN SEN was a dump Cambodian of all he is truly SDACH PEAL please take this evil to face justice