កូរ៉ូណាវីរុស | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ០២ ធ្នូ ២០២០ |ម៉ោង ០៩:០៥
VOD

ជំនួយជាម៉ាស់និងបរិក្ខារពេទ្យជាច្រើនប្រភេទផ្សេងទៀត ត្រូវបានដឹកតាមយន្តហោះពិសេសយកទៅប្រគល់ឱ្យប្រទេសទីម័រខាងកើត នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានដឹកជញ្ជូនជំនួយនូវម៉ាស់ចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនៅក្នុងប្រទេសនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន លើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះថា ម៉ាស់របស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេស ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៥ព្រឹកនេះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) ដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា។
លោកបន្តថា ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនេះ រួមមាន ម៉ាស, វ៉ែនតាសុវត្ថិភាព, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល, ឧបករណ៍វាស់កម្ដៅ, របាំងមុខ, ម៉ាស៊ីនជំនួយដល់ការដកដង្ហើមសម្រាប់ប្រយោធនកម្ម, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំ, ម្សៅថ្នាំបាញ់សម្លាប់មេរោគ, ស្បែកជើងកវែងសុវត្ថិភាព និងសាប៊ូលាងដៃ។
កាលពីអំឡុងខែមុន រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ជាង២លាននិងសម្ភារពេទ្យមួយចំនួន ដល់ប្រទេសឡាវ និងម៉ាស់ចំនួនជាង២លាននិងសម្ភារពេទ្យមួយចំនួនទៀតដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
OH ..WOW … Cambodia is showing a great honor of being world responsible if any thing happen please do not hesitate to ask my great leader of the world HUN NAL call HUN SEN next name CHHOUP SAMLAP he is the riches leader in the world just his watch alone three million dollar each and he have a few of them . I’m felling bad to Cambodian witch is under HUN SEN regime they are so poor bagging the world to help just to stay alive. I do not know what to say to this uneducated leader every thing he did seem to be so strange that right this poor people wanted him to go hell so they can have peace as human being