សុខភាព
14 ធ្នូ 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

ភ្នំពេញ — ប្រធានផ្នែកកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា លោក Wang Dexin បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុនថាមន្ត្រីទូតចិនកំពុងទាក់ទងភាគីកម្ពុជា ទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ផលិតដោយប្រទេសចិន។
ការព្រលយអំពីដំណឹងនេះ កើតមានឡើងស្របពេលរដ្ឋាភិបាលកម្ពុជាកំពុងកៀរគរថវិកាពីសប្បុរសជននានា ដើម្បីទិញវ៉ាក់សាំងឲ្យពលរដ្ឋខ្លួន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ាន់ប្រមាណថាប្រជាពលរដ្ឋខ្មែរ១០លាននាក់ ត្រូវការចាក់វ៉ាក់សាំងនេះ។
លោក Wang Dexin ដែលប្រើឈ្មោះ Winston Wang លើគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារមួយកាលពីថ្ងៃសៅរ៍ ទី១២ ខែធ្នូថា «ឥឡូវនេះ ស្ថានទូតចិនកំពុងទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជាសម្រាប់លទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ផលិតដោយចិននៅព្រះរាជាណាចក្រកម្ពុជា»។
លោកបន្ថែមថាវ៉ាក់សាំងផលិតដោយប្រទេសចិន មានគុណភាពល្អ ដោយសារតែសុវត្ថិភាពរបស់វា ដែលលោកថាបានប្រើរូបមន្តបុរាណនៃភាពអសកម្ម ហើយប្រសិទ្ធភាព គឺមានទៅដល់៨៦% ខណៈជាមធ្យមប្រសិទ្ធភាពរបស់វា គឺ៧៥% ធៀបនឹងវ៉ាក់សាំងស្រដៀងគ្នានេះ។ លោកឲ្យដឹងទៀតថាវាមានភាពងាយស្រួលសម្រាប់រក្សាទុកវ៉ាក់សាំងនេះ និងអាចដឹកជញ្ជូនក្រោមសីតុណ្ហភាពចន្លោះពី២ទៅ៨អង្សាសេបាន។
ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញមិនទាន់ឆ្លើយតបនឹងសំណួររបស់ VOA តាមសារអ៊ីមែល ដើម្បីបញ្ជាក់បន្ថែមពីការវិវឌ្ឍចុងក្រោយនៃការទាក់ទងរវាងភាគីចិន និងកម្ពុជា រឿងទិញលក់វ៉ាក់សាំងនេះទេ។
VOA ក៏មិនទាន់អាចទាក់ទងសុំការអធិប្បាយបន្ថែមពីលោក Wang Dexin បានដែរនៅថ្ងៃច័ន្ទនេះ ទាំងតាមបណ្តាញសង្គមហ្វេសប៊ុក និងទូរស័ព្ទ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលកម្ពុជាមិនទាន់សម្រេចថានឹងទិញវ៉ាក់សាំងពីប្រទេសណានោះទេ។ លោកបានដាក់ទូរស័ព្ទចុះ នៅពេលVOAព្យាយាមសួរអំពីការទាក់ទងរបស់ចិន ពាក់ព័ន្ធនឹងការប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន។
កាលពីខែតុលា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន Wang Yi មកកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថាប្រទេសចិននឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍ ដែលលោកថា«ជាពិសេសកម្ពុជា ជាមិត្តដែកថែប»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បដិសេធមិនផ្តល់ការអធិប្បាយ ដោយថាលោកស្រីជាប់រវល់ប្រជុំ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើបច្ចុប្បន្នភាពនៃផែនការទិញវ៉ាក់សាំងនេះនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាកម្ពុជាត្រូវថ្លឹងថ្លែងឲ្យបានហ្មត់ចត់ពីការរក្សាតុល្យការនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន និងការទិញវ៉ាក់សាំងយកមកប្រើប្រាស់។
លោកលើកឡើងថាអ្នកនយោបាយកម្ពុជាអាចបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ ប្រសិនបើវ៉ាក់សាំងដែលយកមកប្រើនោះ មិនត្រូវបានទទួលស្គាល់ជាលក្ខណៈសាកល។
លោកប្រាប់ VOA ថា៖ «ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំមិនគិតថា ថ្នាំចិន ឬក៏ថ្នាំលោកខាងលិច ពូកែជាង[គេ]អីទេ។ ប៉ុន្តែគ្រាន់តែថាថ្នាំចិនយើងគិតថាថ្នាំណាដែលអន្តរជាតិ គេឲ្យតម្លៃសិន។ បើសិនទោះបីជាមានថ្នាំបុរាណអីក៏ដោយ ប៉ុន្តែបើអន្តរជាតិមិនទាន់ទទួលស្គាល់ទេ យន្តការនេះ អ្នកនយោបាយគួរតែធ្វើការសម្រេចចិត្ត ផ្អែកទៅលើយន្តការច្បាប់ និងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោកWHO។ បើមិនដូច្នោះទេ បាត់ការគាំទ្រហើយ»។
កាលពីថ្ងៃទី៧ ខែធ្នូ លោក ហ៊ុន សែន បានប្រកាសតាមខ្សែអាត់សំឡេងមួយថា រដ្ឋាភិបាលមានផែនការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យកមកផ្តល់ឲ្យប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ លោកថាសម្រាប់ជំហានដំបូង រដ្ឋាភិបាលគ្រោងទិញប្រមាណ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់ ដោយសារពលរដ្ឋម្នាក់ ត្រូវការចាក់២ដូស ដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពពេញលេញ។ ក្រុមអាទិភាពដែលអាចទទួលបានវ៉ាក់សាំងមុនគេ គឺគ្រូពេទ្យ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ។
ភ្លាមៗក្រោយបង្ហាញផែនការទិញវ៉ាក់សាំងនេះ អ្នករកស៊ីស្តុកស្តម្ភ ឧកញ៉ាទ្រព្យមហាសាល និងមហាជនទូទៅ ក៏បានចាប់ផ្តើមចូលរួមបរិច្ចាគ។ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ថវិកាប្រមូលបានដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ មានជាង៣០លានដុល្លារអាមេរិក។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រី។
បើតាមលោក ហ៊ុន សែន កម្ពុជាមិនទាន់បានសម្រេចថានឹងទិញវ៉ាក់សាំងពីប្រទេសណាសម្រាប់យកចាក់ជូនប្រជាជនកម្ពុជាទេ។
លោកបានបង្ហោះសារតាមហ្វេសប៊ុកថា៖ «ការស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង ហើយដែលដំបូង គឺយើងសម្រេចថាទិញ១លានដូស តែយើងមិនទាន់ប្រាកដថាតើទិញនៅក្នុងប្រទេសណានៅឡើយ។ ចាំបាច់ត្រូវតែធ្វើការពិភាក្សា ហើយនិងស្វះស្វែងរកជំនួយថែមទៀត»។
ពាក់ព័ន្ធនឹងការប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន មានសេចក្តីរាយការណ៍ថាប្រទេសមួយចំនួនដែលសាកល្បងប្រើវ៉ាក់សាំងចិន បានបញ្ជាឲ្យឈប់ប្រើវ៉ាក់សាំងចិននេះជាបន្តបន្ទាប់ ក្រោយប្រតិកម្មរបស់វា បង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់អ្នកសាកល្បង។ ប្រទេសដែលបានផ្អាក ឬពន្យារការប្រើវ៉ាក់សាំងរបស់ចិន រួមមានប្រទេសប្រេស៊ីល ប៉េរូ និងប្រទេសឥណ្ឌូនេស៊ីជាដើម។ នេះបើយោងតាមសារព័ត៌មាន BBC។
ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Laurence Baril បដិសេធមិនផ្តល់ការអធិប្បាយសំណួររបស់ VOA ពាក់ព័ន្ធនឹងប្រសិទ្ធភាពវ៉ាក់សាំងផលិតដោយប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត ដោយលោកស្រីថាមិនស្ថិតក្នុងឯកទេសរបស់លោកស្រី។
តំណាងអង្គការសុខភាពពិភពលោក(World Health Organization)ប្រចាំកម្ពុជាបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថាវ៉ាក់សាំងសម្រាប់បង្ការជំងឺកូវីដ១៩ ទំនងមកដល់កម្ពុជាដំបូងនៅខែមីនា ឆ្នាំ២០២១ខាងមុខ ប៉ុន្តែមិនច្បាស់នោះទេ។ ក៏ប៉ុន្តែអង្គការអន្តរជាតិនេះមិនបានបញ្ជាក់ពីប្រភពនៃវ៉ាក់សាំងថាផលិតចេញពីប្រទេសណាទេ។
ការស្រាវជ្រាវរួមរបស់ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានបង្ហាញពីជោគជ័យនៃវ៉ាក់សាំងរបស់ខ្លួន ដែលមាន ប្រសិទ្ធភាពក្នុងអត្រា៩៥% កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ ក្រុមហ៊ុនអាមេរិកមួយទៀតឈ្មោះ Moderna បានបង្ហាញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថាវ៉ាក់សាំងពិសោធន៍របស់ខ្លួនមាន ប្រសិទ្ធភាពក្នុងអត្រា៩៤,១% ក្នុងដំណាក់កាលសាកល្បង។ មិនមានការសិក្សាស៊ីជម្រៅជាលក្ខណៈសាកលពីអ្នកជំនាញសុខាភិបាលទៅលើវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Sinovac និង Sinopharm របស់ចិននោះទេ៕
China was the country that started this Covid19 virus when the time that the rich nation trying so hart to fine the Vaccine to stop China Virus China is also fine out their new Vaccine . the question is do we trust China Vaccine for me I will not trust it because every thing made from China was always junk no quality and they are so good at copy from the other please wait till UN health inspection check it out first be for you buy China Vaccine
let HUN SEN take that Vaccine first I will never trust it
I just hoping that before the Cambodian government agreed to buy the Chinese vaccine from China, IT MUST BE APPROVED BY WHO first, otherwise China will try to do an experiment on Cambodian people. China does not care about the lives of our Cambodian people. All China cares if making profits. China knows very well that Hun Sen will do and listen to everything China ask him to do. Hun Sen must not be quick to buy any vaccines from China, even though the vaccines are approved by the Chinese doctors, again it MUST BE APPROVED BY W.H.O. If Hun Sen decides to buy the vaccines from China, I would suggested that all his Hun clan and those are closes to him be the ones to take the vaccines first. My advice to the Cambodian people to be cautious and to make sure that Hun Sen does not forces anyone to take Tha vaccines without theirs approval.
ចុម !មើលកូនមីកាដួយអាយះស្ញាញនេះ វានិយាយ ?
ត្រចៀកអ្ហែងចាត្រចៀកប់ោតឬត្រចៀកពាង ?
កម្ពុជាស្តិតនៅក្នុងសហគមន័ កូវ៉ាក់ !
កូវ៉ាក់អនុញ្ញាតិឲ្យយកវ៉ាក់សាំងណាប្រើ គឺយកវ៉ាក់សាំងនោះ ។
ឧទាហរណ៍ វ៉ាក់សាំងចិន មិនអនុញ្ញាត់ឲ្យមានការប្រើប្រាស ។
តើត្រូវទិញយកវ៉ាក់សាំងដែលគ្មានការអនុញ្ញាត់មកប្រើដែរ ?
អានេះ ចេះចុញតែកាដួយម៉ែវាមែន អាកូនមីកាដួយអាយះស្ញេញ !