សាច់ញាតិ​បារម្ភ​ថា យុវជន​ខ្មែរ​ថាវរៈ​ដែល​កំពុង​ជាប់​ឃុំ នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត ក្រោយ​ត្រូវ​ក្រុម​អ្នក​ជាប់​ឃុំ​ព្រួត​វាយ​ធ្វើ​បាប

ដោយ សុជីវី
2020-12-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​បារម្ភ​ថា យុវជន​ខ្មែរ​ថាវរៈ​ដែល​កំពុង​ជាប់​ឃុំ នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត ក្រោយ​ត្រូវ​ក្រុម​អ្នក​ជាប់​ឃុំ​ព្រួត​វាយ​ធ្វើ​បាប

យុវជន​ខ្មែរ​ថាវរៈ​កញ្ញា សូ មេត្តា (ស្ដាំ) និង​អ្នកនាង ឈឿន ដារ៉ាវី (ឆ្វេង)។ Screenshot


សាច់ញាតិ​យុវជន​ខ្មែរ​ថាវរៈ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​ទទូច​ឱ្យ​អាជ្ញាធរ ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ ដោយ​បារម្ភ​ថា ពួកគេ​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​ជំងឺ​ផង និង​ដោយសារ​ការ​វាយ​ដំ​ពី​អ្នក​ជាប់ឃុំ​ជាមួយ​គ្នា​ផង។

ការ​ទទូច​ជាថ្មី​នេះ​បន្ទាប់​ពី​មាន​យុវតី​ជាប់ឃុំ ២​នាក់ គឺ​កញ្ញា សូ មេត្តា និង​អ្នកនាង ឈឿន ដារ៉ាវី ត្រូវ​ក្រុម​អ្នក​ជាប់ឃុំ​ព្រួត​វាយ​ធ្វើបាប​នៅ​ពេល​អ្នក​ទាំង​២​នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដោយ​បង្អត់​អាហារ​ខ្លួនឯង​ក្នុង​ពន្ធនាគារ។

ប្អូនស្រី​របស់ កញ្ញា សូ មេត្តា គឺ​កញ្ញា អេងវ៉ាន់ឌី ប្រាប់​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​ទី១៧ ខែ​ធ្នូ ថា នាង​បាន​ទៅ​សួរសុខទុក្ខ​បងស្រី កាលពី​ល្ងាច​ថ្ងៃ​ដដែល​នោះ និង​បាន​ឃើញ​បងស្រី​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម​ខ្លាំង ម្យ៉ាង​ដោយសារ​របួស​ជើង​មិនទាន់​ជាសះស្បើយ ម្យ៉ាង​ត្រូវ​ក្រុម​អ្នក​ជាប់ពន្ធនាគារ​ជាមួយ​នោះ​ព្រួត​គ្នា​វាយ​ធ្វើ​បាប។

បើ​តាម​កញ្ញា អេង វ៉ាន់ឌី ឱ្យ​ដឹង​ថា បងស្រី​កញ្ញា សូ មេត្តា និង​អ្នកនាង ឈឿន ដា​រ៉ាវី ដែល​ជា​យុវជន​ខ្មែរ​ថាវរៈ និង​ស្ត្រី​២​នាក់​ទៀត ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ​ដែរ​នោះ​បាន​នាំ​គ្នា​ប្រារព្ធ​ខួប​លើក​ទី​៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​បង្អត់​អាហារ​ខ្លួនឯង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ដល់​ទី​១៥ ខែធ្នូ ។ ពួកគេ​មានបំណង​ទាមទារ​ឱ្យ​បញ្ឈប់​ការ​រំលោភបំពាន​សិទ្ធិមនុស្ស ទាំង​ក្នុង និង​ខាងក្រៅ​ពន្ធនាគារ​។ ចាប់តាំង​ពី​ថ្ងៃ​ដំបូង​អនុរក្ស​ពន្ធនាគារ​ព្យាយាម​បង្ខំ​ឱ្យ​អ្នក​ទាំង​៤​បោះបង់​ការ​បង្អត់​អាហារ​នោះ ប៉ុន្តែ​មិនបាន​សម្រេច ដោយ​អ្នក​ទាំង​៤​មិន​យល់ព្រម​។ កញ្ញា​បន្ត​ថា នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ក៏​ស្រាប់​តែ​មាន​ក្រុម​អ្នក​ជាប់ឃុំ​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​ធ្វើបាប កញ្ញា សូ មេត្តា និង​នាង ឈឿន ដារ៉ាវី ទ្រោម​ខ្លួន​។ បើ​ទោះ​ជា​យ៉ាងណា​អ្នក​ទាំង​២ នៅតែ​បន្ត​បង្អត់​អាហារ​រហូត​គ្រប់​ចំនួន​ថ្ងៃ ដែល​កំណត់៖ «អ្នកទោស​សម្លាប់​មនុស្ស និង​អ្នកទោស​ជក់​ថ្នាំ​ហ្នឹង​បាន​ព្រួត​គ្នា​មក​វាយ​ធ្វើបាប​ពួកគាត់​អ៊ីចឹង​។ ហើយ​បង​ខ្ញុំ​គាត់​ប្រាប់​ថា វាយ​គាត់​ឡើង​ទ្រោម​ហើយ​បើសិនជា​គាត់​អត់​យកដៃ​រាំងមុខ​ទេ គឺ​ត្រូវ​មុខ​គាត់​ខ្លាំង ហើយ​ទៅ​បង ឈឿន ដារ៉ាវី វិញ​កុំ​អី​ក៏​គាត់​នៅ​ជុំ​គ្នា​ដែរ តែ​ពេល​ហ្នឹង​គេ​បាន​ចាប់​ទាញ​គាត់ ចាប់​លី​គាត់​ទៅ​កន្លែង​ផ្សេង​ពី​គាត់ ហើយ​គាត់​ថា មិន​ដឹង​ថា​បង ដារ៉ាវី ត្រូវ​គេ​វាយ​ខ្លាំង ឬ​អត់​ទេ ព្រោះ​គាត់​ត្រូវ​គេ​វាយ​ច្រើន​នាក់​ដែរ»។

វ៉ាន់ឌី​បន្ត​ថា បងស្រី​របស់​នាង​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​អាជ្ញាធរ​ពន្ធនាគារ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ទេ។ កញ្ញា​ទទូច​ឱ្យ​អាជ្ញាធរ ពិសេស​ចៅក្រម​នៅ​សាលាឧទ្ធរណ៍​ពិចារណា​ដោះលែង​បងស្រី​ឱ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​នេះ៖ «​ព្រោះ​អី​គាត់​មាន​ជំងឺ​ច្រើន ហើយ​គាត់​ត្រូវ​របួស​ជើង ហើយ​ត្រូវ​គេ​វាយ​ធ្វើបាប​អ៊ីចឹង​ទៀត គឺ​ខ្ញុំ​ខ្លាច​ប៉ះពាល់​ដល់​អាយុជីវិត​គាត់​មែនទែន​បង ហើយ​ឱ្យ​តែ​ខ្ញុំ​ទៅ​សួរ​គាត់​ម្ដងៗ​មិនដែល​ឮ​ថា​មាន​ដំណឹង​ល្អ អ៊ីចឹង​ណា​បង​គឺ​ខ្ញុំ​ពិបាកចិត្ត ហើយក៏​ខ្ញុំ​ចង់​ស្នើ​សុំ​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ឱ្យ​បាន​ឆាប់»។

វ៉ាន់ឌី បញ្ជាក់​ដែរ​ថា កញ្ញា សូ មេត្តា បាន​ជូន​ដំណឹង​ករណី​នេះ​ទៅ​មន្ត្រី​ពន្ធនាគារ​រួចហើយ តែ​មិន​ឃើញ​មាន​ចំណាត់ការ​យ៉ាងណា​នៅ​ឡើយ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ដើម្បី​បានការ​ឆ្លើយតប​ចំពោះ​ការ​ចោទប្រកាន់​ថា មាន​អំពើ​ហិង្សា​បង្ក​ដោយ​ក្រុម​អ្នក​ជាប់ឃុំ​ទៅលើ​យុវតី​ខ្មែរ​ថាវរៈ​នេះ​បាន​នៅ​ឡើយ​ទេ។

ក្នុង​រឿងក្ដី​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​វិញ​សាលាឧទ្ធរណ៍​គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​នេះ​បន្ទាប់ពី​បាន​បើកសវនាការ​សំណុំរឿង​យុវជន​៥​នាក់​កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​។ យុវជន​ទាំង​៥​នាក់ ដែល​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ រួមមាន​ក្រុម​ខ្មែរ​ថាវរៈ ៣​នាក់ គឺ​ព្រះតេជព្រះគុណ កើត សារ៉ាយ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក ថា ឡាវី ចំណែក ២​នាក់​ទៀត គឺជា​សមាជិក​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មមុនី និង លោក មួង សុភ័ក្ត្រ។

អ្នក​ទាំង ៥​នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ពួកគេ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពេល​ពួកគេ នាំគ្នា​ជម្នះ​រៀបចំ​ការ​តវ៉ា នៅ​ទីលាន​ប្រជាធិបតេយ្យ​ឱ្យ​ខាងតែ​បាន ដើម្បី​ទាមទារ ឱ្យ​តុលាការ​ដោះលែង តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សោភ័ណ្ឌ និង​តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ផ្សេងទៀត។

អ្នក​សិទ្ធិមនុស្ស​ក្នុងស្រុក និង​អង្គការ​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផង បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី និង​ការចោទប្រកាន់​ទាំង​បំពាន​ច្បាប់ លើ​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​រិះគន់ អ្នកនយោបាយ និង​ត្រូវ​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​ដោយ​ការចោទប្រកាន់​ទាំង​បំពាន ឬ​តាម​ទំនើងចិត្ត​ទាំងឡាយ​ឱ្យ​មាន​សេរីភាព​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

10 Responses to "សាច់ញាតិ​បារម្ភ​ថា យុវជន​ខ្មែរ​ថាវរៈ​ដែល​កំពុង​ជាប់​ឃុំ នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត ក្រោយ​ត្រូវ​ក្រុម​អ្នក​ជាប់​ឃុំ​ព្រួត​វាយ​ធ្វើ​បាប"

  1. Anonymous says:

    so sad Cambodia is in the history of HUN SEN the evil that will ending this nation if Cambodian not rising up. I call this evil is SDACH PEAL right at this moment he is greater then king at the front he made he look like love the king so much but at the back he think the king is nothing and under his comment . please be very careful this evil is so bad he has too much trick to make every one measurably harmful

  2. so socheath says:

    ហេតុតែចង់ចេញពីគុក លេសស្អីក៏មានដែរ ?
    ក្រែងង៉ែងគឹតថាគុកជាស្ថានសួគ៍ចង់ជាប់ណាស់មែនទេ ?
    ហេតុអីបានជាង៉ែង ព្រុសង៉េសៗដូចឆ្កែចង់ចេញពីគុក ?

  3. Anonymous says:

    Cambodia and her people are the victim of veitcong mafia dictator and his groups since 1997 coup’ and they become the victim of communist world since 1975 . And now all cambodian people living in the cage of veitcong mafia and his groups so don’t ever expect justice or fair for ordinary khmer until this beast regime go to hell’

  4. Sosocheath says:

    ហាស! ហាស
    អញប្រាប់ឲ្យល្អចុះ ហងអេីយ !
    គុកឥឡូវជាគុកសិទ្ធិមនុស្ស ។ព្រោះមាន
    ក្រុមសិទ្ធិមនុស្សការពារចោរជាអ្នកកាង។
    វាបានបង្គាប់ឲ្យរដ្ឋាភិបាលរៀបចំគ្រែ ពូក ឲ្យអ្នកជាប់គុកដេក។
    វាបង្គាប់ឲ្យរដ្ឋាភិបាលរៀបចំរបបអាហារ បីពេល
    ឲ្យអ្នកជាប់គុក ហេីយដែលបំប៉នដោយ
    ត្រី សាច់គោ សាច់មាន់ សាច់ទា សាច់ជ្រូក
    មានហាំបាហ្គេីរ៍ ហត-ដក ម៉ាស៊ីនត្រជាក់ ឬកង្ហាល់
    ឲ្យស្រួលសុី ស្រួលដេក អត់តែអាប្រដាប់ចុយតែប៉ុណ្ណឹងទេ ។
    ដូចនេះហងចង់ចេញមកនៅក្រៅគុក នាំតែលំបាក ដេីរកសុី
    ប្រកបមុខរបរចិញ្ចឹមជីវិតហ្នឹងអ្ហី !
    ដូចនេះហេីយ បានជាពួកហង អាខ្លះខ្ជិល
    ធ្វេីការរកស៊ី សុខចិត្តដេកគឹត អង្គុយគឹត
    រកវិធីបង្កេីតរឿងបំពានច្បាប់ ចេញពីគុកបាន
    មួយខែពីរខែ ឲ្យគេចាប់ដាក់គុកវិញនោះអី ។
    ភ្លេីមែន ! ស្រួលអញ្ចឹងសោះ មិនចេះរស់ដែរ?

  5. Sosocheath says:

    នាងរត់រកអ្នក មីខាតល័ក្ខ រត់រកអាកំបាក់អន្សា !
    *******
    បេីយេីងចាំមិនភ្លេចទេ មានស្លោកខ្មែរមួយឃ្លាសរសេរថា
    នាងរត់រកអ្នក រីឯមីខាតល័ក្ខ តែរត់រកអាកំបាក់អន្សា ដែលមានន័យថា អ្នកល្អ ឬមនុស្សល្អ តែងរត់រកគ្នា ហេីយមនុស្សអាក្រក់ តែងរត់រកអ្នកអាក្រក់ដូចគ្នា។
    យ៉ាងណាមិញ ពួកក្រុមប្រឆាំងរដ្ឋាភិបាល គឺស្ថិតក្នុងអម្បូរ
    មីខាតល័ក្ខ រត់រកអាកំបាក់អន្សា នេះឯង ។
    ពិតហេីយក្រុមប្រឆាំងរដ្ឋាភិបាល ដែលរួមមានក្រុមគណបក្សនយោបាយ ក្រុមអង្គការសិទ្ធិមនុស្ស ក្រុមសហជីព សមាគម
    ក្រុមអ្នកសារព័ត៍មានដែលគ្មានវិជ្ជាជីវះ ។ល។ ពួក ក្រុម ទាំង
    នេះបានរួមគ្នាបង្កេីតបញ្ហាបង្ករចលាចលក្នុងសង្គម ផ្សព្វផ្សាយព័ត៍មានភូតកុហក បំផុសបំប៉ោងសភាពការណ៍
    ពិសេសបំផុសឲ្យមានការគាំទ្រនូវអ្វីដែលមិនប្រកបដោយ
    ការពិតក្នុងសង្គមបច្ចុប្បន្ន ។
    បេីយេីងចាំមិនភ្លេចទេ ទ្រឹស្ត៏មហាត្មះគន្ធីក្នុងពេលដឹកនាំបាតុកម្មទាមទារសិទ្ធិសេរីភាព និងឯករាជ្យភាពពីអាណានិគម
    របស់ចក្រភពអង់គ្លេស ហេីយដែលមានការបង្ក្រាបបណ្តាលស្លាប់ របួស បាតុករច្រេីនរយនាក់ ក្រោមស្លោក យេីងជូតទឹក
    ភ្នែក ហេីយដេីរទៅមុខទៀត ត្រូវបានខ្មោចកែមឡីយកមក
    ប្រេីប្រាស់ក្រឡៃ ថាជាទ្រឹស្តីនយោបាយរបស់ខ្លួន ត្រូវបាន
    ក្រុមដែលមាននិន្នាការប្រឆាំង លេីកយកមកសាទរ ប្រេីប្រាស់
    មិនចំកាលវេលាដេីម្បីបំផុសស្មារតីសម្អប់ ការដឹកនាំរបស់
    រាជរដ្ឋាភិបាលកម្ពុជា។
    ហេតុអីយេីងអះអាងថាការបំផុស បែបនេះមិនត្រូវកាល ?
    កម្ពុជាមិនស្ថិតនៅក្រោមអាណានិគមនៃប្រទេសណាមួយ
    ដែលត្រូវធ្វេីសកម្មភាពរេសីបម្រាស់ ទាមទារសេរីភាព និង
    ឯករាជ្យជាតិ ។
    រាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បាន
    បេីកទូលាយរាល់សិទ្ធិសេរីភាពទាំងក្នុងការរស់នៅចិញ្ចឹមជិវិត សិទ្ធិបញ្ចេញមតិ សិទ្ធិធ្វេីនយោបាយ សិទ្ធិបេីកអង្គការ
    សមាគម សហជីព ។ល។និង។ល។ដល់ជនគ្រប់រូប ដោយ
    ការធានាខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
    យ៉ាងណាមិញ ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងបោះ
    ជំហានរីកចម្រេីនលេីគ្រប់វិស័យ ជីវភាពរស់នៅរបស់
    ប្រជាពលរដ្ឋពេញដោយសុភមង្គល ក្រោមសន្តិភាពជាតិ
    តេីវាចាំបាច់ទេដែលត្រូវមានទឹកភ្នែក ហេីយជូត ហេីយដេីរ
    ទៅមុខសំដៅតស៊ូទាមទារ ។
    តេីវាជាការទាមទារអ្វីទៅ បេីគ្រប់យ៉ាងត្រូវបានផ្តល់ឲ្យមាន
    ទាំងអស់ហេីយនោះ ?
    (នៅមានត )

  6. so socheath says:

    នាងរត់រកអ្នក មីខាតល័ក្ខ រត់រកអាកំបាក់អន្សា !
    *******
    បើយើងចាំមិនភ្លេចទេ មានស្លោកខ្មែរមួយឃ្លាសរសេរថា
    នាងរត់រកអ្នក រីឯមីខាតល័ក្ខ តែរត់រកអាកំបាក់អន្សា ដែលមានន័យថា
    អ្នកល្អ ឬមនុស្សល្អ តែងរត់រកគ្នា។ ហើយមនុស្សអាក្រក់ តែងរត់រកអ្នកអាក្រក់ដូចគ្នា។
    យ៉ាងណាមិញ ពួកក្រុមប្រឆាំងរដ្ឋាភិបាល គឺស្ថិតក្នុងអម្បូរណ៍
    មីខាតល័ក្ខ រត់រកអាកំបាក់អន្សា នេះឯង ។
    ពិតហើយក្រុមប្រឆាំងរដ្ឋាភិបាល ដែលរួមមានក្រុមគណបក្សនយោបាយ
    ក្រុមអង្គការសិទ្ធិមនុស្ស ក្រុមសហជីព សមាគម
    ក្រុមអ្នកសារព័ត៍មានដែលគ្មានវិជ្ជាជីវះ ។ល។ ពួក ក្រុម ទាំង
    នេះបានរួមគ្នាបង្កើតបញ្ហាបង្ករចលាចលក្នុងសង្គម ផ្សព្វផ្សាយព័ត៍មាន
    ភូតកុហក បំផុសបំប៉ោងសភាពការណ៍ពិសេសបំផុសឲ្យមានការគាំទ្រនូវអ្វី
    ដែលមិនប្រកបដោយការពិតក្នុងសង្គមបច្ចុប្បន្ន ។
    តើនេះមិនមែនជាកា
    របំផ្លាញសេរីភាព បំផ្លាញប្រជាធិបតេយ្យទេឬ ?
    ពិតហើយបើយើងចាំមិនភ្លេចទ្រឹស្តីមហាត្មះគន្ធីក្នុងពេលដឹកនាំបាតុកម្មទាមទារ
    សិទ្ធិសេរីភាព និងឯករាជ្យភាពពីអាណានិគមអង់គ្លេស ហើយដែលមានការបង្ក្រាប
    បណ្តាលស្លាប់ របួស បាតុករច្រើនរយនាក់ មហាត្មះបាននិយាយស្លោកមួយឃ្លាដាស់តឿន
    អ្នកចូលរួមថាយើងនាំគ្នាជូតទឹកភ្នែក ហើយនាំគ្នាដើរទៅមុខទៀត ត្រូវបានខ្មោចកែមឡី
    យកមកប្រើប្រាស់ក្រឡៃ ថាជាទ្រឹស្តីនយោបាយរបស់ខ្លួន ត្រូវបានក្រុមដែលមាននិន្នាការ
    ប្រឆាំង លើកយកមកសាទរ ប្រើប្រាស់មិនចំកាលវេលាដើម្បីបំផុសស្មារតីសម្អប់ ការដឹកនាំ
    របស់រាជរដ្ឋាភិបាលកម្ពុជា។
    ហេតុអីយើងអះអាងថាការបំផុស បែបនេះមិនត្រូវកាល ?
    កម្ពុជាមិនស្ថិតនៅក្រោមអាណានិគមនៃប្រទេសណាមួយ
    ដែលត្រូវធ្វេីសកម្មភាពរេសីបម្រាស់ ទាមទារសេរីភាព និង
    ឯករាជ្យជាតិ ។
    រាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បាន
    បើកទូលាយរាល់សិទ្ធិសេរីភាពទាំងក្នុងការរស់នៅចិញ្ចឹមជិវិត
    សិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិបើកអង្គការ
    សមាគម សហជីព ។ល។និង។ល។ដល់ជនគ្រប់រូប ដោយ
    ការធានាខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
    យ៉ាងណាមិញ ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងបោះ
    ជំហានរីកចម្រើនលើគ្រប់វិស័យ ជីវភាពរស់នៅរបស់
    ប្រជាពលរដ្ឋពេញដោយសុភមង្គល ក្រោមសន្តិភាពជាតិ
    តើវាចាំបាច់ទេដែលត្រូវមានទឹកភ្នែក ហើយជូត ហើយដើរ
    ទៅមុខសំដៅតស៊ូទាមទារ ។
    តើវាជាការទាមទារអ្វីទៅ បើគ្រប់យ៉ាងត្រូវបានរដ្ឋាភិបាលកម្ពុជា
    ផ្តល់ឲ្យមានទាំងអស់ហើយនោះ ?
    មកដល់ពេលនេះ តើហេតុអ្វី នៅមានមេមាន់ចង់បណ្តើរកូនទា ?
    ការពិតទៅមាន់ហើយនិងទា ចរឹកសត្វទាំងពីរនេះ មិនដូចគ្នាទេ ។
    សម្រាប់មេមាន់ដែលចង់បណ្តើរកូនទា វាគឺជាការផ្សងព្រេង
    ដ៏ចម្លែកសម្រាប់ជិវិតនៃសត្វទាំងពីរ ។
    កូនទាមិនអាចស្ថិតនៅក្រោមការឃុំគ្រងរបស់មេមាន់ ក្នុងពេលដែលវាចង់ទៅ។
    ត្រីឆ្តោ និងស៊ីកូនទា គ្រាដែលមេមាន់មិនចេះហែលទឹក អាចមានលទ្ធភាពជួយកូនទាបាន។
    សម្រាប់មេមាន់វិញ ទោះបីនៅលើគោក ក៏មិនប្រាកដថាអាចរក្សាជិវិតកូនទាបាន ជាមួយ
    សត្វស្ទាំង ឆ្កែ ឆ្មា ដែលជាសត្រូវជាមួយកូនទា ហើយដែលជួនកាល ជិវិតមេមាន់
    ខ្លួនឯង ដែលចង់រក្សាកូនទា អាចក្ស័យ ជាមួយកូនទាផងក៏ថាបាន ។
    យ៉ាងណាមិញ សមាជិកសភាសហភាពអឺរ៉ុបមួយចំនួននិងអង្គការសេរីនិយមអន្តរជាតិ
    ដែលមាននិន្នាការ គាំទ្រអតីតមេដឹកនាំបក្សសង្គ្រោះ ហើយអះអាងក្នុងការហែហម
    សមរង្ស៊ី និងបក្សពួកក្បត់ជាតិសមរង្ស៊ីចូលមកក្នុងប្រទេសកម្ពុជាក្នុងពេលដែលសមរង្ស៊ី និងបក្សពួក
    ស្ថិតទៅក្នុងសមាសភាពជាទណ្ឌឹតនោះ សមាជិកសភាសហភាពអឺរ៉ុបមួយចំនួនដែលចង់
    ហែហមអមដំណើរសមរង្ស៊ី អាចមានវាសនាដូចមេមាន់
    ដែលចង់បណ្តើរកូនទាដូច្នោះដែរ។
    កម្ពុជាជារដ្ឋអធិបតេយ្យ តាមរដ្ឋធម្មនុញ្ញដែលជា
    ច្បាប់កំពូលរបស់ជាតិបានកំណត់។ អធិបតេយ្យភាពកម្ពុជា
    មិនអាចឲ្យបុគ្គលណា រដ្ឋណារំលោភបំពានបាននោះទេ។
    ភាពបំពានណាមួយលើច្បាប់ របស់កម្ពុជាពីសំណាក់
    សមាជិកសភាសហភាពអឺរ៉ុប នោះអាចរាប់បានថា ជាការ
    បំពានលើដែនអធិបតេយ្យជាតិកម្ពុជា ដែលច្បាប់កម្ពុជា
    មិនអាចលើកលែងឲ្យបាននោះឡើយ ។
    សម្រាប់សមរង្ស៊ី និងបក្សពួក ដែលជាទណ្ឌឹត នឹងជា
    ជនជាប់ចោទចោទក្នុងបទឧក្រឹដ្ឋ ថាបានរួមគំនឹតប្រព្រឹត្ត
    អំពើរក្បត់ជាតិ សុំសួរសមាជិកសភាសហភាពអឺរ៉ុបលោកទូតអាមេរិកប្រចាំនៅកម្ពុជា
    វិញថា សម្រាប់ប្រទេសអស់លោក រដ្ឋាភិបាលប្រទេសអស់លោក ដែលមានការលើកលែង
    ចំពោះ បទឧក្រឹដ្ឋទាំងនេះទេ។
    ដូចនេះ ភាពជាមេមាន់ហើយចង់បណ្តើរកូន បំណងរបស់អ្នក នឹងមិនសមបំណងប្រាថ្នាឡើយ។
    អ្នកនឹងជួបនូវក្តីវិយោគនឹងតក់ស្លុត ជាមួយហេតុផល ខុសទំនងរបស់អ្នកជាក់ជាមិនខាន ៕

  7. Sosocheath says:

    មារយាទអន់ជាងឆ្កែ របស់សមរង្សី !
    *******
    និយាយត្រង់ចុះ!ខ្ញុំមិនចង់ជេរម៉្រាយវាទេ តែអាពូជក្បត់ជាតិ
    អាពូជសំផឹងសមរង្សុី វាហួសហេតុពេកខ្ញុំទ្រាំមិនបាន ។
    អាពូជសំផឹងនេះ ដេីមឡេីយវានិយាយថា រដ្ឋាភិបាលមិនយក
    ចិត្តទុកដាក់គឹតគូរសុខទុក្ខប្រជាពលរដ្ឋ ទប់ទល់ជាមួយ
    ជម្ងឺរាតត្បាតសកលកូវីដ១៩ ក្នុងពេលដែលរដ្ឋាភិបាលប្រេី
    ភាពសកម្មក្នុងការទប់ស្កាត់បញ្ជៀសហានិភ័យទាក់ទង
    ជម្ងឺរាតត្បាតនេះ រហូតជាប់ឈ្មោះថាជាប្រទេសឈរលេខ
    រៀងទី ១ ក្នុងការប្រេីវិធានការរាំងស្កាត់បានល្អលេីសកលលោកនេះ បង្ការបានមិនឲ្យមានការឆ្លងរាលដាល
    ជម្ងឺក្នុងសហគមន៍ ក្នុងប្រទេសកម្ពុជា ។
    អាពូជសំផឹងនេះ ក្រោយឃេីញវិធានការដ៏ល្អរបស់រដ្ឋាភិបាល
    ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាត ដោយមានការចូលរួមអនុវត្តន៍បានយ៉ាងល្អពីសំណាក់ប្រជាពលរដ្ឋ ដែលមិនសមតាម
    នយោបាយបណ្តុះបង្អាប់ ញុះញង់បំបែកបំបាក់ លាបពណ៍
    បំផ្លាញជាតិរបស់វា វាបានបង្កេីតនូវវិធីអុចអាល ញុះញង់
    បង្កេីតកំហឹងថ្មីមួយទៀត ទាក់ទងនិងវ៉ាក់សាំងចាក់ការពារ
    ការឆ្លងនៃជម្ងឺកូវីដ ១៩ ថារដ្ឋាភិបាលមិនបានគិតគូរ ក្នុងការ
    រកទិញវ៉ាក់សាំងនេះដេីម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងបំណង
    ចង់ឲ្យប្រជាពលរដ្ឋស្លាប់ដោយសារជម្ងឺឆ្លងនេះ ដេីម្បីបំរេី
    ឲ្យនយោបាយលេបទឹកដីរបស់ចិននិងយួន ដែលមាន
    រដ្ឋាភិបាលហ៊ុនសែនជាក្ញុំកញ្ជះ ។
    តែថាក្នុងពេលដែលរដ្ឋាភិបាលបញ្ចេញថវិការជាតិ ទុកត្រៀម
    បំរុងទិញវ៉ាក់សំាង ក្រោយការអនុញ្ញាតិ ពីអង្គការសុខភាព
    ពិភពលោក ក្រោមកម្មវិធីកូវ៉ាក់ ហេីយដែលក្នុងនោះ មាន
    សប្បុរសជនជាច្រេីន រួមទាំងមន្ត្រីការ បានចូលរួមបរិច្ចាគថវិកា
    ដោយស្ម័គ្រចិត្តជូនសម្តេចតេជោហ៊ុនសែន ដេីម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយអត់គឹតថ្លៃ ដែលរហូត
    មកដល់ពេលនោះ ថវិកាបរិច្ចាគមានសន្ទុះដល់ជាង៥០លាន
    ដុល្លារ ដែលមិនគឹតដល់ថវិកាត្រៀមបំរុងទិញរបស់ជាតិ
    អាពូជសំផឹងសមរង្សុី បានសំដែងនូវការក្តៅក្រហាយ
    ចំពោះចលនាមហាជន ដែលសូម្បីអង្គព្រះមហាក្សត្រ
    អង្គសម្តេចម៉ែ មុនីនាថ សីហនុចូលរួមដែរនោះ ប្រមាថ
    ចោទប្រកាន់ថារដ្ឋាភិបាលដឹកនាំដោយតេជោហ៊ុនសែន
    បានរៀបចំគម្រោងដ៏ភ្លីភ្លេី ដោយរៃអង្គាស ថវិកាពីប្រជា
    ពលរដ្ឋដេីម្បីទិញវ៉ាក់សាំងទៅវិញ ?
    អាពូជក្បត់ជាតិនេះ នូវបានអះអាងដោយអត់សមហេតុផល
    ពីការរង់ចាំទទួលជំនួយពីអន្តរជាតិក្នុងការផ្តល់វ៉ាក់សាំង
    ដល់កម្ពុជា ដោយមិនចាំបាច់បង់ថ្លៃ ក្នុងពេលដែលប្រទេស
    នានាក្នុងលោកកំពុងជួបវិបត្តិនៃជម្ងឺរាតត្បាត ហេីយដែលប្រទេសអ្នកមានខ្លះ បានកុម្មង់ទិញទុកជាមុនរាប់លានដូស
    ហេីយដែលអាចសង្ឃឹមថា តេីពេលណាទៅការផ្តល់ជំនួយជាវ៉ាក់សាំងពីអន្តរជាតិបានមកដល់ដៃកម្ពុជា ហេីយបានប៉ុន្មាន
    រយ ពាន់ មុឺន សែន ឬក៏លានដូស ទៅ ?
    តេីនេះវាមិនមែនជាការកាប់បំពង់រង់ចាំទឹកភ្លៀងទេឬ ?
    ដូចនេះ អញសួរទៅអាពូជក្បត់ជាតិ អាពូជសំផឹងសមរង្សុី
    អ្ហែងវិញ ថាតេីគំនឹតរង់ចាំទទួលជំនួយវ៉ាក់សាំងពី
    អន្តរជាតិរបស់អ្ហែងមិនមែនជាគំនឹត ដេីម្បីឲ្យប្រជាជនរងគ្រោះ
    ស្លាប់បាត់បង់ជិវិតដោយសារជម្ងឺឆ្លងកូវីដ១៩ ដេីម្បីអាពូជ
    សំផឹងអ្ហែងហ្នឹងបានលេសទំលាក់កំហុសលេីការទទួល
    ខុសត្រូវរបស់រដ្ឋាភិបាលទេឬ ?
    ចុម !
    អាពូជសំផឹងនេះ ហេតុអីអាចុយម៉្រាយអ្ហែងហ្នឹង មកតាំងខ្លួន
    ឆ្លាតលេីសគេ បែបរាក់កំផែល លេីគោកបែបនេះទៅកេីត
    បេីមារយាទអ្ហែងអន់ជាងឆ្កែសោះហ្នឹង ?

  8. Sosocheath says:

    ហាស! ហាស មានអ្នកចង់ភ្នាល់ទេ
    បេីមីកាហួរ ហ៊ានមកជាន់ដីខ្មែរ តែមួយ
    ជំហ៊ាន អញសុខចិត្តកាត់ក្ត ដាក់លេីជេីងពាន
    ឲ្យមីកាហួរយកទៅប្រេីប្រាស់តាមតម្រូវការ
    ក្នុងគុក កុំឲ្យវាអផ្សុកដោយខ្វះក្តរុកក្តឹតនាំ
    ស្មគ្រអារម្មណ៍ រញ៉េរញ៉ៃសុំដេកក្រៅគុក
    ដូចពួកមីតាពោកខ្វះខ្យល់ ប៉ុន្មាននាក់
    មុនចឹងហ្ម៎ង !
    ចុះ បេីមីកាហួរ អត់ម៉ោ ដាក់អីវិញដែរ
    អ្នកចង់ភ្នាល់!

  9. CARIN1168 says:

    Thank you!!1

  10. so socheath says:

    ហាស!ហាស ​អញប្រាប់រួចហើយ
    បេីមីកាហួរ ហ៊ានមកជាន់ដីខ្មែរ តែមួយ
    ជំហ៊ានដេីម្បីមកជាប់គុក អញសុខចិត្តកាត់ក្ត
    ដាក់លេីជេីងពានឲ្យមីកាហួរយកទៅប្រេីប្រាស់
    តាមតម្រូវការក្នុងគុក កុំឲ្យវាអផ្សុកដោយខ្វះក្តរុកក្តឹតនាំ
    ស្មុគ្រអារម្មណ៍ រញ៉េរញ៉ៃសុំដេកក្រៅគុក
    ដូចពួកមីតាពោកខ្វះខ្យល់ ប៉ុន្មាននាក់
    ជាប់គុកមុនហ្នឹងចឹងហ្ម៎ង !