ដោយ សុជីវី
2021-01-01
RFA

មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ។ Photo: RFA
សកម្មជនគណបក្សសង្គ្រោះជាតិអះអាងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីវិលចូលស្រុកវិញជាមួយ ថ្នាក់ដឹកនាំគណបក្សនេះនៅ ថ្ងៃទី០៤ មករា។ ទោះយ៉ាងណា អ្នកតាមដានព្រឹត្តិការណ៍នយោបាយយល់ថា ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង នឹងមិនអាចចូលប្រទេសកម្ពុជាដូចការគ្រោងទុកទេ ព្រោះប្រទេសថៃ និងខេត្តជាប់ព្រំដែនកម្ពុជា- ថៃកំពុងជួបបញ្ហាជំងឺកូវីដ-១៩។
សកម្មជនសង្គ្រោះជាតិមួយចំនួននៅប្រទេសថៃ ដែលយល់ព្រមអមដំណើរថ្នាក់ដឹកនាំរបស់ខ្លួនវិលចូលស្រុកវិញនៅថ្ងៃទី៤ មករា ឱ្យដឹងថា ពួកគេបានរៀបចំសំលៀកបំពាក់ និងផ្ញើរបស់របរប្រើប្រាស់ប្រចាំថ្ងៃទៅប្រទេសកម្ពុជាជាបណ្ដើរៗហើយ ខណៈផែនការវិលចូលស្រុកលើកទី២ របស់ពួកគេកាន់តែខិតជិតមកដល់។ ចំណែក អ្នកផ្សេងទៀតដែលមានប្រពន្ធ មានកូន ក៏បានផ្ដាំផ្ញើឱ្យប្រពន្ធកូនរបស់ពួកគេ ឱ្យថែខ្លួនប្រសិនបើពេលចូលទៅកម្ពុជា ហើយត្រូវអាជ្ញាធររបស់លោក ហ៊ុន សែន ចាប់ខ្លួនពេលទៅដល់ព្រំដែន។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក រុន ចន្ធី ឱ្យអាស៊ីសេរីដឹងថ្ងៃទី១ មករាថា លោកបានរៀបចំខ្លួន និងសម្ភារៈមួយចំនួនរួចហើយ ដើម្បីវិលទៅកម្ពុជាវិញនៅថ្ងៃទី៤ មករា ដើមសប្ដាហ៍ក្រោយនេះ។ លោកថា សម្ភារៈប្រើប្រាស់មួយចំនួនលោកបានផ្ញើទៅខ្មែរហើយ ហើយរបស់របរមួយចំនួនទៀតលោកបានផ្ដល់ជូនពលករខ្មែរនៅប្រទេសថៃដែលជួបការខ្វះខាត។ លោកថា ពេលនេះ លោកនៅតែរង់ចាំការផ្ដល់សញ្ញាពីថ្នាក់ដឹកនាំប៉ុណ្ណោះ គឺលោក និងសកម្មជនផ្សេងទៀតនឹងធ្វើដំណើរទៅព្រំដែនដើម្បីចូលប្រទេសកម្ពុជាវិញ៖ «បាទមកដល់ពេលនេះមានក្រុមគ្នាមួយចំនួនបានផ្ញើអីវ៉ាន់ទៅផ្ទះមុនហើយ ដូចខ្ញុំអ៊ីចឹងបានរៀបចំខោទុកដាក់រួចស្រេចចាំតែមកដល់ថ្ងៃ ពួកយើងនឹងចាប់ផ្ដើមចូលតែម្ដង»។
ស្រដៀងគ្នានេះដែរ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត លោកស្រី ឡេង សុទ្ធារី ឱ្យដឹងដែរថា លោកស្រីបានរៀបចំវ៉ាលីរួចហើយរង់ចាំតែថ្ងៃចេញដំណើរប៉ុណ្ណោះ។ លោកស្រីនិយាយថា ទោះទៅដល់កម្ពុជាប្រឈមការចាប់ខ្លួនដោយហេតុអ្វីក៏ដោយ ក៏លោកស្រីមិនរាថយឡើយ៖ «បងរៀបចំសាក់កាដូ (វ៉ាលីស៍) មួយមានខោអាវបីកំប្លេសម្រាប់ថា បើយើងចូលទៅក្នុងប្រទេសហើយគេចាប់ដាក់ទុកគុកបីកំប្លេហ្នឹងចោលទៅគេមិនឱ្យយើងស្លៀកទេ ខ្ញុំតាំងចិត្តថា ខ្ញុំលះបង់ហើយស្លាប់ ក៏រស់ក៏ដោយ»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយអ្នកស្រី មូរ សុខហួរ កំណត់យកថ្ងៃទី៤ មករាខាងមុខធ្វើជាថ្ងៃមាតុភូមិនិវត្តន៍លើកទី២ ដើម្បីតតាំងក្ដីនៅតុលាការ និងដើម្បីឱ្យមានដំណោះស្រាយនយោបាយឡើងវិញ។
ថ្នាក់ដឹកនាំគណបក្សនេះជាច្រើននាក់ ត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់លើសំណុំរឿង “ឧបឃាត” បទ “រួមគំនិតក្បត់” និងបទ “ញុះញង់” ដែលតុលាការគ្រោងនឹងជំនុំជម្រះនៅខែមករា និងខែមីនា ឆ្នាំ២០២១ ខាងមុខ។
អាស៊ីសេរីមិនអាចទាក់ទងមេធាវីការពារក្តីឱ្យមន្ត្រីបក្សសង្គ្រោះជាតិ គឺលោក សំ សុគង់ ដើម្បីសាកសួរអំពីការត្រៀមខ្លួនសម្រាប់ដំណើរការក្តីនេះបានទេ នៅថ្ងៃទី០១ ខែមករា។
រីឯអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា លោកស្វាគមន៍ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលគ្រោងវិលចូលស្រុកដើម្បីតតាំងក្ដីនៅតុលាការ។ ទោះយ៉ាងណា ចំពោះវិធានការបែបណាលើមន្ត្រីគណបក្សប្រឆាំងពេលពួកគេមកដល់ប្រទេសកម្ពុជានោះ អ្នកនាំពាក្យរូបនេះសុំមិនធ្វើអត្ថាធិប្បាយនោះទេ ដោយលើកឡើងថា មិនមែនជាសមត្ថកិច្ចរបស់លោក៖ «ខ្ញុំស្វាគមន៍គាំទ្រ ជារឿងតុលាការតាស ចំពោះការខ្ញុំយល់ថា ការកោះហៅរបស់តុលាការជារឿងតុលាការពួកអ្នកនោះគ្រាន់តែយកសាច់រឿងកម្លាយជារឿងនយោបាយហើយកម្លាយឱ្យជារឿងចាប់អារម្មណ៍របស់អ្នកសារព័ត៌មាន នៅតែប៉ុណ្ណឹងចូលមិនកើតចេញមិនកើត»។
ទាក់ទងរឿងនេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុណ្ណារ៉ា យល់ថា ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិប្រហែលជាមិនអាចវិលចូលកម្ពុជាវិញតាមកាលកំណត់នោះទេ ព្រោះពេលនេះប្រទេសថៃ និងប្រទេសកម្ពុជាកំពុងផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩។
ទោះជាបែបនេះក្តី អ្នកស្រី មូរ សុខហួរ ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១ ខែមករា ថា ទោះពេលនេះអ្នកស្រីមិនទាន់ទទួលបានទិដ្ឋាការ ឬវីសាពីស្ថានទូតកម្ពុជានៅសហរដ្ឋអាមេរិកក្ដី ប៉ុន្តែអ្នកស្រីនៅតែរក្សាជំហរត្រឡប់ទៅកម្ពុជាតាមការគ្រោងទុកដដែល។ អ្នកស្រីឱ្យដឹងទៀតថា ពេលនេះមានមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន ៧នាក់គ្រោងធ្វើមាតុភូមិនិវត្តន៍លើកទី២។ ចំពោះបញ្ហាកូវីដ-១៩ វិញ អនុប្រធានគណបក្សប្រឆាំងរូបនេះលើកឡើងថា មិនមែនជាឧបសគ្គសម្រាប់អ្នកស្រី និងមន្ត្រីបក្សប្រឆាំងដទៃទៀតនោះទេ។ អ្នកស្រីថា នៅពេលអ្នកស្រីទៅដល់កម្ពុជាបើអាជ្ញាធរចាប់ខ្លួន ឬមានវិធានការសុខាភិបាលយ៉ាងណា អ្នកស្រីមិនជំទាស់នោះទេ៖ «គេចេះតែដាក់ឧបសគ្គមកឱ្យយើង បើយើងមើលឃើញតែឧបសគ្គៗយើងទៅណាអត់កើតទេ យើងត្រូវបត់យើងត្រូវបែនទៅដំណោះស្រាយគង់តែរកឃើញទេ រដូវនេះជារដូវកូវីដ១៩ ប៉ុន្តែប្រទេសកម្ពុជាយើងមានអ្នកណាម្នាក់ស្លាប់នៅ? លឺសូមួយៗថ្ងៃៗឃើញតែជាហើយលោក ហ៊ុន សែន ថា កម្ពុជាលេខ១ ខាងដោះស្រាយបញ្ហាកូវីដ១៩ ចាស៎ បើសិនពួកខ្ញុំមានបញ្ហាអីទៀតបើប្រទេសកម្ពុជាអត់មានកូវីដផងហ្នឹង»។
តាមគម្រោង អ្នកដែលមានសញ្ជាតិពីរ ឬមានលិខិតឆ្លងដែនពីរគឺត្រូវវិលទៅប្រទេសកម្ពុជានៅថ្ងៃទី០៤ ខែមករា ជាមួយអ្នកស្រី មួរ សុខហួរ ដែលអ្នកស្រីមានសញ្ជាតិអាមេរិក។ ដោយឡែក ចំពោះអ្នកមានលិខិតឆ្លងដែនសញ្ជាតិខ្មែរតែមួយគឺកំពុងរៀបចំឯកសារ ដើម្បីអាចចូលស្រុកវិញ នៅក្រោយថ្ងៃ៤ មករា។ មន្ត្រីគណបក្សនេះក៏អះអាងដែរថា កំពុងធ្វើនយោបាយការបរទេសដើម្បីឱ្យអន្តរបានដឹង និងជួយអន្តរាគមន៍ដំណើរវិលចូលស្រុកវិញនេះ។ ទោះជាយ៉ាងណា នៅក្នុងស្រុកឯណោះវិញ អាជ្ញាធររបបលោក ហ៊ុន សែន កំពុងបង្កើនការចាប់ចង និងគំរាមកំហែងសកម្មជនបក្សប្រឆាំងមិនឱ្យទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I’m wishing every thing going smoot as plane .HUN SEN have to go no one Cambodian like him this evil will never change
មីកាហួរ ! ៧ ក្បាលបូកទាំងហង ដែលគ្រោងម៉ោជាប់គុកហ្នឹង មានក្បាល
អាព្រាយល្បែង អេង ឆៃអ៊ាង អា ហូ វ៉ាន់ អត់ ?
ហាស!ហាស មានអ្នកចង់ភ្នាល់ទេ
បេីមីកាហួរ ហ៊ានមកជាន់ដីខ្មែរ តែមួយ
ជំហ៊ានដេីម្បីមកជាប់គុក អញសុខចិត្តកាត់ក្ត
ដាក់លេីជេីងពានឲ្យមីកាហួរយកទៅប្រេីប្រាស់
តាមតម្រូវការក្នុងគុក កុំឲ្យវាអផ្សុកដោយខ្វះក្តរុកក្តឹតនាំ
ស្មុគ្រអារម្មណ៍ រញ៉េរញ៉ៃសុំដេកក្រៅគុក
ដូចពួកមីតាពោកខ្វះខ្យល់ ប៉ុន្មាននាក់
ជាប់គុកមុនហ្នឹងចឹងហ្ម៎ង !
ចុះ បេីមីកាហួរ អត់ម៉ោ ដាក់អីវិញដែរ
អ្នកចង់ភ្នាល់!
YES … AH..CHHKOUTH open your two legs and see if your ass get hurt
ហាស!ហាស អញប្រាប់រួចហើយ
បេីមីកាហួរ ហ៊ានមកជាន់ដីខ្មែរ តែមួយ
ជំហ៊ានដេីម្បីមកជាប់គុក អញសុខចិត្តកាត់ក្ត
ដាក់លេីជេីងពានឲ្យមីកាហួរយកទៅប្រេីប្រាស់
តាមតម្រូវការក្នុងគុក កុំឲ្យវាអផ្សុកដោយខ្វះក្តរុកក្តឹតនាំ
ស្មុគ្រអារម្មណ៍ រញ៉េរញ៉ៃសុំដេកក្រៅគុក
ដូចពួកមីតាពោកខ្វះខ្យល់ ប៉ុន្មាននាក់
ជាប់គុកមុនហ្នឹងចឹងហ្ម៎ង !