ដោយ ខែ សុណង
2021-01-01
RFA

រូបភាពក្រុមគ្រួសារសាច់ញាតិសកម្មជនសង្គម និងយុវជនបរិស្ថានអំពាវនារដល់រដ្ឋាភិបាលផ្ដល់យុត្តិធម៌ដោះលែងសាច់ញាតិរបស់ពួកគេវិញ។ រូបពីហ្វេសប៊ុក
ក្រុមគ្រួសារសាច់ញាតិសកម្មជនសង្គម និងយុវជនបរិស្ថាន រំពឹងថា រដ្ឋាភិបាលនឹងផ្ដល់យុត្តិធម៌ដោះលែងសាច់ញាតិរបស់ពួកគេវិញ នៅឆ្នាំ២០២១ ខាងមុខ។ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងមួយចំនួន រួមទាំងព្រះសង្ឃ យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល ប្រមាណជាង៥០នាក់ ពីបទរួមគំនិតក្បត់ និងបទញុះញង់ ដាក់ពន្ធនាគារព្រៃស ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២០។
ក្រុមគ្រួសារសាច់ញាតិអ្នកកំពុងជាប់ឃុំ អំពាវនាវឱ្យតុលាការក្រុងភ្នំពេញដោះលែងសាច់ញាតិពួកគេ ឱ្យមានសិទ្ធិសេរីភាពឡើងវិញ ដើម្បីបានជួបជុំក្រុមគ្រួសារ និងរកចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ប្រពន្ធយុវជន ថុន រដ្ឋា ដែលជាសកម្មជនបរិស្ថាន គឺលោកស្រី ប៉ាត់ រស្មី ថ្លែងទាំងក្ដុកក្ដួលថា ប្ដីលោកស្រីជាមេគ្រួសាររ៉ាប់រ៉ងដោះស្រាយជីវភាពគ្រួសារកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌បានធ្វើឱ្យលោកស្រីជួបការលំបាកយ៉ាងខ្លាំង។ លោកស្រីថា កន្លងមកលោកស្រីបានត្រៀមចិត្តដែរ ព្រោះអ្នកដែលហ៊ានរិះគន់ពីការបំផ្លិចបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ តែងតែរងការធ្វើទុក្ខបុកម្នេញដោយសារការបំពេញការងាររបស់ខ្លួន។ ប៉ុន្តែយ៉ាងណា លោកស្រីយល់ច្បាស់ថា ប្ដីលោកស្រីគ្មានកំហុសដូចការចោទប្រកាន់ទេ គឺគ្រាន់តែប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋល្អប៉ុណ្ណោះ៖ «ខ្ញុំឃើញអ្នកបំផ្លាញបរិស្ថានគឺគាត់រស់នៅយ៉ាងសុខស្រួល មានលុយចាយពេញៗដៃ តែអ្នកការពារបរិស្ថានគឺឃើញតែចាប់ចងចាប់ដាក់គុក មានការគំរាមកំហែងពីនេះពីនោះរហូត បើសិនជាតុលាការគាត់ធ្វើការតាមច្បាប់នឹងខ្ញុំសង្ឃឹមថាពួកគាត់នឹងឆាប់បានចេញ»។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជនបរិស្ថាន លោក ថុន រដ្ឋា និងយុវតីពីរនាក់ទៀតគឺកញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី កាលពីដើមខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។ តុលាការបានចោទប្រកាន់ពួកគេពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ។ ការចាប់ខ្លួន និងចោទប្រកាន់យុវជនទាំង៣ នាក់នេះ កើតមានឡើងក្រោយពីកញ្ញា ឡុង គន្ធា បានប្រកាសថា នាងនឹងស្លៀកពាក់ស ដើរពីរមណីយដ្ឋានវត្តភ្នំឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្នើសុំជួបផ្ទាល់ជាមួយលោក ហ៊ុន សែន និយាយអំពីរឿងការលុបបឹងតាមោកនៅជាយក្រុងភ្នំពេញ។
យុវជន ថុន រដ្ឋា និងយុវជនបរិស្ថានមួយចំនួនទៀត ធ្លាប់ធ្វើធម្មយាត្រាដោយថ្មើរជើងពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរគោរពពាក្យសន្យាចុះវាយកម្ទេចកាស៊ីណូខុសច្បាប់មួយកន្លែងនៅកោះរ៉ុងសន្លឹម និងធ្វើយុទ្ធនាការជិះកង់ពីខេត្តកោះកុងទៅរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យអាជ្ញាធរដាក់កោះកុងក្រៅជាតំបន់ការពារធម្មជាតិ។ យុទ្ធនាការការពារបរិស្ថានទាំងនោះ តែងរងការរំខាន ឬយាយីពីអាជ្ញាធរមូលដ្ឋាន ហើយក្រសួងបរិស្ថានបានចោទពួកគេថា ធ្វើសកម្មភាពក្នុងទិសដៅនយោបាយទុច្ចរិត។
ងាកមកសាច់ញាតិសកម្មជនទាមទារយុត្តិធម៌សង្គមវិញ ម្ដាយសមាជិកក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ គឺលោកស្រី ទី ម៉ារី មានប្រសាសន៍ថា លោកស្រីពិបាកចិត្ត និងព្រួយបារម្ភពីកូនដែលបន្តជាប់ឃុំនៅក្នុងពន្ធនាគារដោយគ្មានការកាត់សេចក្ដីនៅឡើយ។ លោកស្រីបន្តថា ថ្វីបើកូនជាប់ពន្ធនាគារជាច្រើនខែ រហូតមកដល់ពេលនេះ ព្រោះតែទាមទារឱ្យតុលាការដោះលែងលោក រ៉ុង ឈុន គឺលោកស្រីយល់ថា កូនបានប្រើប្រាស់សិទ្ធិដ៏ត្រឹមត្រូវមិនបានរំលោភច្បាប់ទេ។ លោកស្រីសង្ឃឹមថា តុលាការនិងរដ្ឋាភិបាលពិចារណាដោះលែងយុវជនសកម្មទាំងអស់មានសេរីភាពបាននៅក្រៅឃុំវិញនៅឆ្នាំ២០២១ នេះ៖ «យើងចេះតែសង្ឃឹមទៅ ធ្វើអីក៏ដោយទាល់តែសង្ឃឹមទើបយើងមានកម្លាំងចិត្តទៅមុខទៀត។ សុំឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយរឿងកូនធ្វើហ្នឹងមិនមែនថា ជារឿងអីខុសច្បាប់ទេជាសិទ្ធិបញ្ចេញមតិ និងសុំដោះលែងលោក រ៉ុង ឈុន វាមិនមែនជាទៅអីទេនេះជាសិទ្ធិសេរីភាពរបស់យុវជនគ្រប់រូបដែលមានឧត្ដមគតិជួយសង្គម»។
កាលពីថ្ងៃទី៣០ ខែធ្នូ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសកម្មជនសង្គម បរិស្ថាន និងព្រំដែន មានដូចជា យុវជន ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី លោក មាន ព្រហ្មមុនី និងលោក មួង សុភ័ក្ត្រ ទៅចូលរួមសវនាការជំនុំជម្រះ ពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ប៉ុន្តែចៅក្រមមិនទាន់បានកាត់ក្ដីផង ក៏ស្រាប់តែសម្រេចផ្អាកសវនាការវិញដោយមិនកំណត់រយៈពេល។
អាជ្ញាធរបានចាប់ខ្លួនយុវជនខ្មែរថាវរៈចំនួន ៥រូប គឺលោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ព្រះតេជព្រះគុណ កើត សារ៉ាយ និងលោក ថា ឡាវី ដាក់ពន្ធនាគារព្រៃស ដោយចោទប្រកាន់ពួកគេពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដូចៗគ្នា។ ការចាប់ខ្លួននេះ ក្រោយពេលពួកគេបានធ្វើសកម្មភាពតវ៉ាទាមទារឱ្យដោះលែង តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញ។
ម្ដាយអ្នកនាង ឈឿន ដារ៉ាវី គឺលោកស្រី ថាច់ ធីតា ជំរុញឱ្យតុលាការបើកការស៊ើបអង្កេតសំណុំរឿងកូនលោកស្រីឱ្យបានច្បាស់លាស់ និងជំនុំជម្រះក្ដីឱ្យបានឆាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់កូនស្រី។ លោកស្រីថា កូនស្រីគាត់គឺជាយុវជនដែលស្រលាញ់ទឹកដី មាតុភូមិ និងស្រលាញ់យុត្តិធម៌ក្នុងសង្គម មិនបានប្រព្រឹត្តបទល្មើសបង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គមទេ មិនគួរនាងទទួលបានលទ្ធផលជាប់ពន្ធនាគារទាំងវ័យក្មេង៖ «សំណូមពរឱ្យរដ្ឋាភិបាលលោកពិនិត្យឡើងវិញទៅ គ្រាន់តែគ្នាចង់បានសិទ្ធិសេរីភាព និងស្រលាញ់បុគ្គលដែលគេគិតថា ស្អាតស្អំ ស្រលាញ់ធម្មជាតិបរិស្ថាន អាហ្នឹងវាមិនមែនធ្វើឱ្យប្រទេសជាតិយើងខូចខាតទេ»។
ក្នុងសំណុំរឿងដូចគ្នានេះដែរ ប្អូនស្រីរបស់កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា គឺកញ្ញា អេង វ៉ាន់ឌី ថ្លែងថា បងស្រីនាងគឺជាបង្គោលគ្រួសារក្នុងការរកចំណូលបង់ឈ្នួលផ្ទះ ដោះបំណុលធនាគារ និងចំណាយថ្លៃព្យាបាលជំងឺប្រចាំកាយរបស់ឪពុកជារៀងរាល់ខែ ស្របពេលដែលថៅកែបញ្ឈប់នាងពីការងារ ហើយរវល់ទៅសួរសុខទុក្ខបងស្រីនៅពន្ធនាគារ។ វ៉ាន់ឌី សង្ឃឹមថា តុលាការនឹងពិចារណាដោះលែងបងស្រី រួមទាំងអ្នកទោសឈឺឆ្អាលបញ្ហាសង្គមទាំងអស់ឱ្យមានសិទ្ធិសេរីភាពឡើងវិញនៅពេលឆាប់ៗនេះ៖ «គាត់ជាមេគ្រួសារដ៏រឹងមាំជំហរពួកខ្ញុំ បើអត់ពីគាត់ទៅ ពួកខ្ញុំអាចពិបាកទៅថ្ងៃមុខ មិនថាថ្ងៃមុខទេ ឥឡូវក៏ពិបាកដែរ។ ខ្ញុំសុំឱ្យដោះលែងគាត់ឱ្យមានសេរីភាព ចូលឆ្នាំថ្មីនេះឱ្យជួបជុំក្រុមគ្រួសារមកវិញ ជួបជុំបងប្អូនវិញ»។
កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ យុវតីជាប់ឃុំ ២នាក់ គឺកញ្ញា សូ មេត្តា និងអ្នកនាង ឈឿន ដារ៉ាវី ត្រូវក្រុមអ្នកជាប់ឃុំព្រួតវាយធ្វើបាបនៅពេលអ្នកទាំង២ និងស្ត្រីជាប់ឃុំ២នាក់ទៀត នាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧២ ដោយបង្អត់អាហារខ្លួនឯងក្នុងពន្ធនាគារ ដើម្បីទាមទារឱ្យបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្ស ទាំងក្នុង និងខាងក្រៅពន្ធនាគារ ពីថ្ងៃទី២ ដល់ទី១៥ ខែធ្នូ។ ចាប់តាំងពីថ្ងៃដំបូងអនុរក្សពន្ធនាគារព្យាយាមបង្ខំឱ្យអ្នកទាំង៤បោះបង់ការបង្អត់អាហារនោះ ប៉ុន្តែមិនបានសម្រេច ដោយអ្នកទាំង៤មិនយល់ព្រម។ កញ្ញា អេង វ៉ាន់ឌី ប្អូនស្រី កញ្ញា សូ មេត្តា អះអាងថា នៅថ្ងៃទី៦ ខែធ្នូ ក៏ស្រាប់តែមានក្រុមអ្នកជាប់ឃុំជាច្រើននាក់ព្រួតគ្នាវាយធ្វើបាប កញ្ញា សូ មេត្តា និងនាង ឈឿន ដារ៉ាវី ទ្រោមខ្លួន។
សំណុំរឿងចាប់ខ្លួនអ្នកទោសមនសិការ និងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងនេះ ប្រទេសប្រជាធិបតេយ្យ សង្គមស៊ីវិលជាតិ-អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានស្នើយ៉ាងទទូចឱ្យរបបលោក ហ៊ុន សែន ដោះលែងពួកគេ ហើយងាកមកគោរពសិទ្ធិពលរដ្ឋវិញ ព្រោះមានតែធ្វើបែបនេះ ទើបកម្ពុជាអាចចៀសផុតពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ។
ក្រុមគ្រួសារសាច់ញាតិសកម្មជនសង្គម និងយុវជនបរិស្ថាន រំពឹងថា ប្រសិនជាមានការសម្របសម្រួលនយោបាយក្នុងប្រទេស ហើយរដ្ឋាភិបាលចង់កែលម្អស្ថានភាពសិទ្ធិមនុស្ស នោះរដ្ឋាភិបាលនឹងពិចារណាផ្ដល់យុត្តិធម៌ដោះលែងអ្នកជាប់ឃុំទាំងនោះវិញ នៅឆ្នាំ២០២១ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត់មាន អ្នកទោសមនសិការ ក្តអីទេ កុំចេះតែនិយាយផ្តាស !
គឺមានតែអ្នកទោស ព្រហ្មទណ្ឌទេ មីកាដួយស្អុយ ពួកវិទ្យុលាងក្ត RFA !
I knew all those people they are not criminal and they did not making any thing wrong . in the pas they protest not to destroy the forest witch AH ,CHESSTU leader was destroy , they are asking for their right , their country sovereignty , after all they done nothing wrong but that animal HUN SEN made them as his political just to scare all Cambodian not to rising up again his evil leadership. ask I said please give me the guy name SO SOCHEATH identity so that we will fine out if this guy was HUN SEN ‘ right hand killer in Phnom Phen .
ហាស ! ហាស
អាមូស ! (Anonymous= ជនអនាមិក = គឺអា សមរង្ស៊ី )
វាចង់ចាត់ការខ្ញុំ(សម្លាប់) ដោយវាចាត់ទុកថា
ខ្ញុំជាឃាត-ក ជាដៃស្តាំ សម្តេចតេជោហ៊ុនសែន នៅទីក្រុងភ្នំពេញ ។
ខ្ជិលចាក់បណ្តោយឲ្យ តាហ្មងទៅ វាជ្រេញពេក !
បើអញជាដៃស្តាំសម្តេចតេជោ តើអ្ហែងមានសមត្ថភាពធ្វើអាចម៍អីអញ !
យ៉ាប់មែន អាល្ងង់ ! អាក្បត់ជាតិ
ពាក្យអញជេរអ្ហែងនេះ អញដាក់ក្នុងហ្វេសប៊ុក ឲ្យអ្ហែងមើលឲ្យច្បាស់
(សូមមើលសម្តីវាក្នុងរង្វង់ ក្រចក ខាងក្រោមនេះ ដែលខ្ញុំដាក់ចំណាំ )
( the guy name SO SOCHEATH identity so that we will fine out if this guy was HUN SEN ‘ right hand killer in Phnom Phen) .
WE are looking for the real killer if you are not GOD will not punishing but if it is you are you can not lei to God you only can lie to yourself and the other. ask I’m following your action and through some animal word I knew you are the highly educated killer after all . I got some clue that you are an old Dump Cambodian who have no value of human . as I said the century of AH..NGLOUNG TVER CHESS
(I knew you are the highly educated killer after all) ?
WOW ! Anonymous YOU KNEW ME are the highly educated killer after HUN SEN ?
The guy have 69 year old is hand right Hun sen , his name so socheath ?
Ah ! dog crezy sam Rainsy