ស្ថានទូត​វៀតណាម​ថ្លែង​សារ​ឱ្យ​ប្រជាជន​ខ្មែរ​ដឹងគុណ​វៀតណាម​កៀក ទិវា ៧ មករា

ដោយ ខែ សុណង
2021-01-06
RFA

ស្ថានទូត​វៀតណាម​ថ្លែង​សារ​ឱ្យ​ប្រជាជន​ខ្មែរ​ដឹងគុណ​វៀតណាម​កៀក ទិវា ៧ មករា

ស្ថានទូតវៀតណាម​នៅ​ភ្នំពេញ និង​ផ្ទាំងផ្សព្វផ្សាយ​អំពី​ខួប​​លើក​ទី៤២ នៃ​ជ័យ​ជម្នះ​របស់​កងទ័ពវៀតណាម​ និង​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដួលរំលំ​របប​ខ្មែរក្រហម កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២១។ រូប៖ ស្ថានទូត​វៀតណាម និង​​ហ្វេសប៊ុក​សាខា​សកម្មជន​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ


ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ថ្លែង​សារ រំឭក​ឱ្យ​ប្រជាជន​ខ្មែរ​ដឹងគុណ​វៀតណាម នៅ​កៀក​ខួប​ទី ៤២ឆ្នាំ នៃ​ថ្ងៃ ៧ មករា។ ពលរដ្ឋ និង​ក្រុម​និស្សិត​ខ្មែរ​មួយ​ចំនួន ចាត់​ទុក​ថ្ងៃ ៧ មករា​នេះ ជា​ថ្ងៃ​ដែល​ប្រទេស​វៀតណាម​លើក​កងទ័ព​ឈ្លានពាន​ប្រទេស​កម្ពុជា និង​បំពាន​ច្បាប់​អន្តរជាតិ។

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី៥ ធ្នូ បង្ហាញ​ពី​គុណសម្បត្តិ​វៀតណាម​ជា​ច្រើន​មក​លើ​កម្ពុជា នៅ​រយៈ​ពេល ៤២ឆ្នាំ​កន្លងទៅ​នេះ។ ស្ថានទូត​អះអាង​ថា កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បី​រំដោះ​ពលរដ្ឋ​ខ្មែរ​ឱ្យ​មាន​សេរីភាព។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ និស្សិត​បញ្ញវន្ត និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ពួក​គេ​ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា មិន​បាន​ជួយ​កម្ពុជា​ដោយ​ស្មោះត្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វៀតណាម​បាន​បញ្ជូន​កងទ័ព​ដាក់​អាណានិគម​ខ្មែរ​រយៈ​ពេល ១០ឆ្នាំ ក្នុង​ទសវត្សរ៍​ទី៨០ និង​បាន​បង្កើត​សន្ធិសញ្ញា​ខុស​ច្បាប់​មួយ​ចំនួន បំណង​រំលោភ​ទឹកដី​កម្ពុជា​តាម​ព្រំដែន កាត់​ឆ្វៀល​យក​កោះត្រល់ និង​ចង្កោម​កោះ​ក្រចក​សេះ តាម​រយៈ​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា ស្ដីពី​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ​ ​ឆ្នាំ១៩៨២។

សមាជិក​ក្រុម​ការងារ ១០០រាត្រី លោក ឃីម សុខុម សង្កេត​ឃើញ​ថា ក្រោយ​ពី​កងទ័ព​វៀតណាម បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម នៅ​ឆ្នាំ១៩៧៩ វៀតណាម បាន​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ជា​ច្រើន ចូល​មក​រស់នៅ​ខុស​ច្បាប់ ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ពលរដ្ឋ​ខ្លះ​ចាត់​ទុក​ថ្ងៃ ៧ មករា ជា​ការ​ឈ្លានពាន​ទឹក​ដី​កម្ពុជា ដោយ​កងទ័ព​វៀតណាម៖ «ប្រសិនជាការចូលមករំដោះ​ ​ប្រទេសកម្ពុជា​ ​ដោយសុចរិតដោយស្មោះត្រង់មែន​ ​អ៊ីចឹងវៀតណាមអត់ទាមទារពីកម្ពុជាវិញ​ ​មានពីការបញ្ចូលពលរដ្ឋវៀតណាម​ ​មករស់នៅកម្ពុជា។ទាមទារ​ឱ្យ បែនសុវណ្ណធ្វើខ ប៉ុន្មានដែលវៀតណាមទាមទារហ្នឹងទេ។បើសិនជាការជួយហ្នឹងទៀត​សោតប្រកប​ដោយសប្បុរសមែនវាមិនមែនជាទាមទារចំណុចសំខាន់ៗដើម្បីបំផ្លាញជាតិកម្ពុជាទេ»

អ្នក​សិក្សា​ផ្នែក​ច្បាប់ កញ្ញា ហឿន ស្រីនិច យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រើស​យក​ថ្ងៃ​ទី៧ មករា ជា​ខួប​បុណ្យជាតិ​ជា​រៀងរាល់​ឆ្នាំ​ ​មិន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​ឆន្ទៈ​នយោបាយ​រួម​ ​និង​ឯកភាព​ផ្ទៃក្នុង​ជាតិ​នោះ​ទេ។ កញ្ញា​ថា ការ​សម្រេច​ឯកតោ​ភាគី​ ​របស់​បក្ស​កាន់​អំណាច​បែប​នេះ មិន​ផ្តល់​ផល​ចម្រើន​ដល់​សង្គមជាតិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វៀតណាម​ ​នៅ​មាន​ល្បិច​ឈ្លានពាន​ទឹក​កម្ពុជា​គ្រប់រូប​ភាព៖ «លើរឿង ៧ មករាហ្នឹងចំណុចសំខាន់ ត្រូវសិក្សាឱ្យ​ជ្រៅ ឬ​ក៏យល់ពីចំណុចស្នូលសំខាន់ហ្មងគឺទៅ​លើ​របប ប៉ុល ពត។ សួរថា មូលហេតុអីដែលរដ្ឋាភិបាលយើង​មិនឱ្យ​តុលាការឯករាជ្យ​អន្តរជាតិ ម្ត៉េច​ក៏​យក​មកកាត់​ក្នុងប្រទេសកម្ពុជាខ្លួន​ឯងដែលគ្រាន់តែវា​កាត់ខ្សែ​ស្រឡាយអន្តរជាតិបន្តិចបន្តួច​គ្រាន់តែវា កាត់ខ្សែ​ស្រឡាយអន្តរជាតិបន្តិចបន្តួច។ អ៊ីចឹងសួរសួរថា ឃាតកពិតប្រាកជានរណាគេ

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​លោក​ ​សុខ​ ​ឥ​សាន​ ​និង​ ​លោក ឈឹម ផលវរុន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​ ​គ្មាន​អ្នកទទួល​ ​នៅ​ថ្ងៃ​ទី៦ មករា។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ក៏​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ ​គ្មាន​អ្នកលើ​ក​ ​នៅ​ថ្ងៃ​ដដែល​នេះ។ ទោះ​បី​ជា​យ៉ាង​ណា កូន​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​បង្ហោះ​សារ ទំព័រ​ហ្វេសប៊ុក Facebook របស់​ខ្លួន​ថា ថ្ងៃ​ទី៧ ខែ​មករា ជា​ថ្ងៃកំណើត​ទីពីរ​ ​របស់​ប្រជាជាតិ​កម្ពុជា ហើយ​ក្នុងនាម​ជា​អ្នក​បន្ត​វេន ត្រូវតែ​ចងចាំ​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា ដាស់​ស្មារតី កុំ​ឱ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ច្រំដែល​ទៀត។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី៦ មករា​នេះ ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវ​លុប​ចោល​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​ទី៧ មករា ហើយ​ជំនួស​មក​វិញ ទិវា​បុណ្យ​ជាតិ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា ឆ្នាំ១៩៩១។ ចលនា​និស្សិត ចាត់​ទុក​ថ្ងៃ ៧ មករា ជា​ថ្ងៃ​ដែល​ប្រទេស​វៀតណាម​លើក​កងទ័ព​ប្រមាណ ២០ម៉ឺន​នាក់ ឈ្លានពាន​ប្រទេស​កម្ពុជា រំលោភ​ច្បាប់​អន្តរជាតិ​ ​។​

ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល ចលនា​និស្សិត ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត សង្កេត​ឃើញ​ថា កងទ័ព​វៀតណាម​បាន​ដាក់​អាណានិគម ក្នុង​ប្រទេស​កម្ពុជា រយៈ ១០ឆ្នាំ និង​បង្ខំ​ឱ្យ​កម្ពុជា​ចុះហត្ថលេខា​ទទួលស្គាល់​សន្ធិសញ្ញា​ខុសច្បាប់​ជា​ច្រើន ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​កោះត្រល់ បាត់​ទឹកដី​តាម​ព្រំដែន និង​ចង្កោម​កោះ​ក្រចក​សេះ​ជា​ដើម។ លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​ប្រកាស​មោឃភាព​សន្ធិសញ្ញា​ព្រំដែន​ទាំង​អស់​ក្នុង​ទសវត្សរ៍​ទី៨០ នៅ​គ្រា​ដែល​កម្ពុជា​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម៖ «របបក្រុងភ្នំពេញ​ដឹកនាំដោយ ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម ជំនាន់ហ្នឹងថា យួនយកកងទ័ពប្រទេសវៀតណាមមក​ត្រួតត្រាប្រទេសកម្ពុជា ហើយឈ្លានពានកម្ពុជា​ហើយបង្ខំឱ្យ​លោក ហ៊ុន សែន ជំនាន់ហ្នឹង​ចុះ​សន្ធិសញ្ញា ដែលមិនស្រប​នឹងគោលការណ៍អន្តរជាតិ​ព្រោះក្នុងឯកសារ​ប្រទេសណាក៏​ដោយ​ត្រួតត្រាលើគេ ហើយបង្ខំឱ្យ​គេ ចុះ​ហត្ថលេខា​លើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា វាផ្ទុយនឹងច្បាប់​អន្តរជាតិហើយ»

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ទិវា ៧ មករា ឆ្នាំ២០២១ នេះ គណបក្ស​កាន់​អំណាច ពុំ​បាន​រៀបចំ​អង្គ​មិទ្ទិញ​ឱ្យ​បាន​ធំ​ដុំ​ដូច​សព្វ​ដង​នោះ​ទេ ដោយសារតែ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ដែល​បន្ត​ពី​ឆ្នាំមុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ស្ថានទូត​វៀតណាម​ថ្លែង​សារ​ឱ្យ​ប្រជាជន​ខ្មែរ​ដឹងគុណ​វៀតណាម​កៀក ទិវា ៧ មករា"

  1. Anonymous says:

    WOW .. did all kind of policy to take my land murder my so many of own people and right now you want me to thank to you ?????????? let your puppet leader that you put him in powers thank to you all CAMBODIAN will fight for our onw nation . invaded my country took all every thing valuable to your country , take more of my land and island what else do this Vietcong want ??

  2. Anonymous says:

    Veitname are the robbers and killers’ ‘ Remember the illegal invasion of veitname not co-operated with U N or international troops so veitname are the killers and the aggressors and the robbers ‘ . This is 21 century and we have U N to protected all the nation and country but the robbers and the aggressors never respected international or U N so veitname are the robbers and killers’. Remember Tral Island is belong to cambodia’ ‘all khmer people must take it back’

Leave a Reply

Submit Comment