ដោយ ទីន ហ្សាការីយ៉ា
2021-01-06
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត រូប៖ ហ្វេសប៊ុកនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ក្រុមអ្នកវិភាគទស្សន៍ទាយថា ឆ្នាំ២០២១ នេះ នឹងមានការផ្ទេរអំណាចរបស់ក្រុមមេដឹកនាំសព្វថ្ងៃ ឲ្យទៅកូនចៅរបស់ខ្លួនដឹកនាំបន្ត។ អ្នកវិភាគអះអាងថា ផែនការមាតុភូមិនិវត្តន៍របស់ក្រុមមេដឹកនាំគណបក្សប្រឆាំង ក៏ជាឧបសគ្គរារាំងដ៏ធំមួយដែរ ក្នុងចំណោមឧបសគ្គមួយចំនួនទៀត ដែលរាំងស្ទះផែនការផ្ទេរមរតកអំណាចនេះ។
ក្រុមអ្នកវិភាគលើកឡើងថា មេដឹកនាំរបបឯកបក្ស នៅតែរក្សាផែនការផ្ទេរ អំណាចឲ្យកូនចៅរបស់ខ្លួនដដែល ទោះបីជាជំងឺកូវីដ១៩ កំពុងតែលុកលុយនៅកម្ពុជានៅបែបណាក្ដី។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ទិសដៅកាន់អំណាចតពូជពង្សវង្សត្រកូល នៅស្របពេលលោកព្រមទាំងមន្ត្រីហែហមកាន់តែមានវ័យចំណាស់ទៅហើយនោះ។ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន មានបំណងចង់ផ្ទេរអំណាចឲ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ឲ្យដឹកនាំបន្ត។ លោកប្រើនយោបាយជួយគ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅសម្រេចគោលដៅរបស់ខ្លួន៖ «
ក្រុមអ្នកវិភាគលើកឡើងថា ផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ដែលនៅតែចិញ្ចឹមចិត្តរង់ចាំឱកាសមកដល់នោះ បានខិតជិតមកដល់ជាបណ្ដើរៗ ហើយ។ ទោះបីជារបបក្រុងភ្នំពេញកំពុងជាប់ដៃដោះស្រាយរឿងជំងឺកូវីដ១៩ កំពុងរាតត្បាតនៅកម្ពុជាក៏ដោយ។ លោកនាយករដ្ឋមន្ត្រី បានរៀបចំជើងព្រួលដំឡើងឋានន្តរសក្ដិឲ្យកូនចៅរបស់ខ្លួនជាបណ្ដើរៗ ពិសេសកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត។ កាលពីចុងឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន ម៉ាណែត ទទួលបានតួនាទីខ្ពស់មួយទៀតនៅក្នុងបក្ស គឺជាអនុប្រធានគណៈចលនាមហាជន ដែលជាសេនាធិការដ៏សំខាន់ក្នុងការឃោសនាផ្សព្វផ្សាយអំពីគោលនយោបាយ ធ្វើយ៉ាងណាឱ្យមហាជនយល់ដឹង ជឿជាក់ និងដើរតាមការដឹកនាំរបស់ឪពុក ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។ អ្នកស្រី ម៉ែន សំអន ជាប្រធានគណៈចលនាមហាជននេះ។
តាមរយៈការជួយជ្រោមជ្រែងពីឪពុកនេះដែរ លោក ហ៊ុន ម៉ាណែត កាន់តួនាទីជាច្រើននៅជួរគណបក្ស និងរដ្ឋ ក្នុងនោះ លោកគឺជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក។ ចំណែកក្នុងបក្សវិញ លោកជាសមាជិកគណៈអចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំកំពូលទាំង ៣៤នាក់ របស់គណបក្សកាន់អំណាច។ ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត គឺជាប្រធានយុវជនបក្សទៀតផង។
លោក ហ៊ុន សែន បានប្រកាសកាលពីខែមិថុនាថា លោកកំពុងជួយជ្រោមជ្រែងលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជានាយករដ្ឋមន្ត្រី។ ប៉ុន្តែលោកថា លោក ហ៊ុន ម៉ាណែត ត្រូវរង់ចាំយ៉ាងហោចណាស់ ក៏ ១០ឆ្នាំទៀតដែរ ព្រោះពេលនេះលោកកំពុងកាន់អំណាចនៅឡើយ៖ «នៅក្នុងគណបក្សប្រជាជន មានបេក្ខជនច្រើនណាស់ ក៏ប៉ុន្តែក្នុងឋានៈជាឪពុក យ៉ាងណាក៏ខ្ញុំគាំទ្រកូនខ្ញុំ អប់រំកូនខ្ញុំឱ្យវាមានសមត្ថភាព។ បើវាមិនបានប៉ុនឪវា ក៏បាន ៨០% ឬ ៩០% របស់ឪវាទៅចុះ»។
ទាក់ទងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី មើលឃើញថា លោកនាយករដ្ឋមន្ត្រី មានផែនការផ្ទេរមត៌កអំណាចនេះ ធ្វើឡើងជាប្រព័ន្ធតែម្ដង។ លោកបញ្ជាក់ថា ការផ្លាស់ប្ដូរឈាមថ្មី ដែលជាកូនមន្ត្រីគ្រាក់ៗ នៅហែហមលោកនាយករដ្ឋមន្ត្រីបែបនេះ ដើម្បីការពារការជំទាស់ណាមួយ កើតឡើងពីផ្ទៃក្នុងបក្ស ក៏អាចថាបាន៖ «
ទោះបីជា ក្រុមមេដឹកនាំរបបឯកបក្សនៅតែចិញ្ចឹមចិត្តរង់ចាំឱកាសមកដល់ ដើម្បីផ្ទេរមរតកអំណាចឲ្យកូនចៅរបស់ខ្លួនបែបនេះក្ដី។ ក៏ក្រុមអ្នកវិភាគ នៅតែមើលឃើញពីឧបសគ្គមួយចំនួន ដែលនឹងអាចកើតឡើងដែរ។
អ្នកវិភាគនយោបាយ ដែលនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ បញ្ជាក់ថា ឧបសគ្គចម្បង ដែលរារាំងផែនការផ្ទេរអំណាចនេះមានពីរ។ ឧបសគ្គទី១ គឺមេដឹកនាំគណបក្សប្រឆាំងកំពុងមានគម្រោងវិលចូលស្រុកវិញ។ ឧបសគ្គទី២គឺ ការជំទាស់ពីផ្ទៃក្នុងគណបក្សកាន់តែអំណាច ដែលចេញពីក្រុមលោក ស ខេង។ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន បានដំឡើងតួនាទីឲ្យយុវជនរបស់បក្សនោះ គឺសុទ្ធតែចេញពីកូនមន្ត្រី ដែលស្និទ្ធនឹងលោក ដើម្បីដាក់ឲ្យធ្វើការនៅតំបន់ភូមិសាស្ត្រ ដែលលោក ស ខេង កំពុងតែកាន់កាប់៖ «
ចំណែកឯលោក បណ្ឌិត មាស នី វិញ លោកអះអាងថា ឧបសគ្គមួយចំនួនទៀត ដែលរារាំងផែនការផ្ទេរអំណាចដែរនោះ គឺសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋាន នៅតែមានសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិដដែល។ លោកបន្ថែមថា អាជ្ញាធរចាប់ខ្លួនពួកគេមួយចំនួនក្ដី តែមិនអាចបង្ក្រាបពួកគេបានទាំងអស់ឡើយ។ បណ្ឌិត មាស នី លើកឡើងទៀតថា ឧបសគ្គដ៏ធំមួយទៀត គឺអំពើអយុត្តិធម៌សង្គម ដែលធ្វើឲ្យពលរដ្ឋឈឺចាប់។ លោកបញ្ជាក់ថា ពលរដ្ឋនឹងមិនគាំទ្រ ការដឹកនាំរបស់គណបក្សកាន់អំណាចឡើយ ទោះបីជាមានសមាសភាពដឹកនាំឈាមថ្មីក៏ដោយ៖ «
អ្នកវិភាគលើកឡើងថា វត្តមានបក្សប្រឆាំងនៅកម្ពុជា គឺជាឧបសគ្គរាំងខ្ទប់ផែនការផ្ទេរមរតកអំណាចរបស់បក្សកាន់អំណាចខ្លាំងជាងគេ។ ក្រុមអ្នកវិភាគឲ្យដឹងថា របបក្រុងភ្នំពេញនឹងរកវិធីសព្វបែបយ៉ាង ដើម្បីរារាំងមេដឹកនាំគណបក្សប្រឆាំងវិលទៅកម្ពុជាវិញ។ នៅទន្ទឹមនឹងនេះ អ្នកវិភាគថា លោក ហ៊ុន សែន ក៏នឹងប្រើល្បែងនយោបាយរឹតបន្តឹងកាន់តែខ្លាំងថែមទៀតដែរ។ ទោះជាសហគមន៍អន្តរជាតិថ្កោលទោសរបបនេះក៏ដោយ ដើម្បីពន្យារពេលអាយុនយោបាយ ឆ្ពោះទៅកាន់គោលដៅផ្ទេរអំណាច នៅពេលឱកាសសមរម្យមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
្រជាជនកម្ពុជាចងចាំជានិច្ចគ្រប់សោកនាដកម្ម ដែល
ប្រព្រឹត្តឡេីងដោយរបបប្រល័យពូជសាសន៍ប៉ុលពត ចំពោះជាតិនិងប្រជាជន។
ប្រជាជនកម្ពុជា ប្រឆាំងដាច់ខាត ចំពោះការចង់ប្រោសឲ្យ
រស់ឡេីងវិញនូរបបប្រល័យពូជសាសន៍នេះ ពីសំណាក់អតីត
មេដឹកនាំគណបក្សសង្គ្រោះជាតិ សម រង្សុី-កឹម សុខា តាម
មហិច្ឆិតាស្រេកឃ្លានអំណាច សំដៅបំផ្លាញជាតិសាស្ត្រឯង
ដែលជនទាំងនេះ បានដាក់ខ្លួនធ្វេីជាឆ្កែបំរេីដាច់ថ្លៃ បំរេីឲ្
យនយោបាយចង់គ្រប់គ្រង ចង់លេបយកទឹកដីកម្ពុជា ពីសំណាក់បរទេស ។
ប្រជាជនកម្ពុជាប្តេជ្ញាចិត្ត ទោះត្រូវលះបង់ដោយតម្លៃណា
ប្តេជ្ញាការពារឲ្យបាននូវសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យភាពជាតិ
មិនឲ្យសត្រូវណា ទោះសត្រូវក្នុង ឬ ក្រៅប្រទេសក្តី
រំលោភបំពានបានឡេីយ ។
ជនក្បត់ជាតិ ! ត្រូវតែផ្តន្ទាទោសតាមច្បាប់ជាធរមាន
ការលេីកលែងទោសឲ្យជនក្បត់ជាតិ គឺជាការសម្លាប់ជាតិ
និងប្រជាជន !
៧មករា១៩៧៩ ស្ថិតនៅជាប់ជានិច្ច ក្នុងដួងចិត្តប្រជាជនកម្ពុជាជាអមត: !
ជយោ ! គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា ប្រសូតចេញពីប្រជាជន នៅជាប់
ជិតស្និទ្ធជាមួយប្រជាជន និងបំរេីប្រជាជនគ្រប់ពេលវេលា
គ្រប់ទីកន្លែង ក្នុងគ្រប់កាលទេស: ។ ដូចនេះ
គ្មានអានុភាពណា អាចមកបំបែកបំបាក់ប្រជាជនកម្ពុជា ពី
គណបក្សប្រជាជនកម្ពុជាបានឡេីយ ។ សូមចាំថា
នេះជាប្រទេសយេីង ជាតិយេីង ប្រជាជនកម្ពុជាយេីង !
YES…every one for me if my father like HUN SEN I rather suicide myself not to showing my face in the public
ហាស ! ហាស
អាមូស ឪអ្ហែងជាយួន ធ្វើម៉េចចូលចិត្តហ៊ុនសែនកើត !
Yes’ mr SO so cheat veitcong germ’ everybody remember 7 january 1979 ‘ is the illegal invasion of veitname . Veitname never respected the next door country’ and veitname spread the war to cambodia 1970 and used their dogs to killed khmer people and then pointed the finger to khmer rough but the stated of killing field in cambodia is communist china and veitname made the war to cambodia and used the stupid communist king si hak nouk to made killing field . Remember Tral Island id belong to cambodia and why the veitcong dogs gave to veitname ??? this is 21 century ‘ khmer people must take it back ‘ Hanoi must respect neighbour ‘O K ‘ God will punished the crooks to hell soon’