កម្ពុជា-នយោបាយ
12/01/2021 – 07:22
ដោយ៖ វណ្ណ សុគន្ធា
RFI

កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហើបឱ្យដឹងថា ឪពុករបស់កញ្ញាមានបំណងចង់ដឹកនាំគណបក្សប្រឆាំង ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣ខាងមុខនេះ។ ការលើកឡើងនេះ គឺស្របពេលលោក កឹម សុខា កំពុងជាប់រឿងក្តីក្តាំនៅតុលាការហើយត្រូវបានហាមឃាត់សិទ្ធិនយោបាយថែមទៀត។ ប៉ុន្តែ កញ្ញា កឹម មនោវិទ្យា អះអាងថា អ្វីៗនឹងអាចទៅរួចប្រសិនបើអតីតបក្សប្រឆាំង និងសហគមន៍អន្តរជាតិបន្តប្តេជ្ញាស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
គឺតាមរយៈបណ្តាញសង្គមធ្វីតទ័រ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានរំលឹកពីការបង្រ្កាបទៅលើអតីតបក្សសង្រ្គោះជាតិ និងថ្នាក់ដឹកនាំបក្សនេះនៅក្នុងឆ្នាំ២០១៧ ដែលកញ្ញាហៅថា ជាសកម្មភាពប្រាសចាកពីរដ្ឋធម្មនុញ្ញ។ បើទោះជាបែបនេះក្តី ក៏កូនស្រីលោក កឹម សុខា រូបនេះបានគូសបញ្ជាក់ថាក៏បក្សប្រជាជនកម្ពុជាមិនអាចធ្វើឱ្យមូលដ្ឋានអតីតបក្សប្រឆាំងចុះខ្សោយបានឡើយ។ កញ្ញា កឹម មនោវិទ្យា ក៏បានអះអាងពីការបរាជ័យរបស់បក្សកាន់អំណាចដែលបានព្យាយាមបង្ខំឱ្យមន្រ្តីអតីតបក្សប្រឆាំងចូលរួមបង្កើតឱ្យមានបក្សចម្រុះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ផងដែរ។
បន្ថែមលើនេះ កញ្ញា កឹម មនោវិទ្យា ក៏លើកឡើងពីបំណងរបស់បក្សប្រជាជនកម្ពុជាដែលតែងតែចង់បង្កើតពហុបក្សនៅកម្ពុជា។ ត្រង់ចំណុងនេះ កញ្ញាគូសបញ្ជាក់ថា ការប៉ុនប៉ងនេះ គឺដោយសារបក្សកាន់អំណាចចាប់ផ្តើមមើលឃើញពីស្នាមប្រេះនៃអតីតបក្សប្រឆាំង។ បើតាមកូនស្រីលោក កឹម សុខា គណបក្សប្រជាជនកម្ពុជាសង្ឃឹមជាមួយពេលវេលា គឺបក្សកាន់អំណាចប្រហែលអាចជំរុញឱ្យមន្រ្តីថ្នាក់កណ្តាលនៃអតីតបក្សប្រឆាំងបោះបង់ចោលលោក កឹម សុខា ហើយអាចធ្វើឱ្យរូបលោកចុះខ្សោយតាមរយៈការវាយប្រហារនានាជាដើម។
ប៉ុន្តែសម្រាប់កញ្ញា កឹម មនោវិទ្យា គណបក្សប្រជាជនកម្ពុជាអាចព្យាយាមធ្វើបែបនេះបាន តែបើសិនអតីតបក្សប្រឆាំងរួមនឹងសហគមន៍អន្តរជាតិបន្តប្រកាន់ការប្តេជ្ញាចំពោះលទ្ធិប្រជាធិបតេយ្យកម្ពុជា នោះការព្យាយាមរបស់បក្សកាន់អំណាចនឹងបរាជ័យ។ មិនតែប៉ុណ្ណោះ កញ្ញាក៏បានបញ្ជាក់ដែរថា លោក កឹម សុខា នឹងមិនទៅណាឡើយ ហើយលោកមានបំណងចង់ចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ជាក់ថា នៅពេលនេះ លោក កឹម សុខា មិនអាចពាក់ព័ន្ធនឹងសកម្មភាពនយោបាយបានទេ ព្រោះបម្រាមរបស់តុលាការ។ តុលាការបានចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តុលាការបានបើកសវនាការលើសំណុំរឿងរបស់លោកកាលពីខែមករាឆ្នាំ២០២០ ប៉ុន្តែបានផ្អាកទៅវិញនៅក្នុងខែមីនា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ក្រុមមេធាវីលោក កឹម សុខា កាលពីខែមិថុនាបានស្នើសុំឱ្យតុលាការបន្តសវនាការលោកកឹម សុខាឡើងវិញ តែត្រូវរងការបដិសេធក្រោមហេតុផលបញ្ហាជំងឺកូវីដ១៩។ ក្រោយមក គឺកាលពីខែតុលា ឆ្នាំ២០២០ ក្រុមមេធាវីក៏បានស្នើសុំម្តងទៀតទៅកាន់តុលាការ ប៉ុន្តែមកដល់ពេលនេះ គឺមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ៕
តើកឹម សុខាជាជនជាប់ពិរុទ្ធ ក្នុងបទប្រព្រឹត្តអំពើក្បត់ជាតិ មានសិទ្ធិចូលរួមបោះឆ្នោតដែរ ?
ចេះតែមានហ្មង !
ម៉េចមិនសុំឲ្យអាខា រួចពីទោសក្បត់ជាតិតាហ្មងទៅ !
បើស្រួលយ៉ាងនេះ អាណាក៏អាចក្បត់ជាតិបានដែរ ។ហើយ មិនចាំបាច់មានច្បាប់ប៉ាកាច់យរ៍ស្អីទេ ! ។
only some animal that said some one else is KBOTHCHEATH if he himself and his master leader was truly KBOTHCHEATH . let say…AH CHHKOUTH SO SOCHEATH destroy the country and gave Vietcong came to live in Cambodia and cut a lot of land to Vietcong is the only person like his CHEATH . please go hell AH CHHKOUTH