តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សន្តិសុខ
លោក ឌិត សុខធី | ១៣ មករា ២០២១ |ម៉ោង ១០:៥៤
VOD

ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រុមការងារជួយជនរងគ្រោះក្រោយមានករណីបាក់រលំអគារនៅខេត្តកែបកាលពីថ្ងៃទី០៣ ខែមករា។ (ជន ចាន់រ៉ែន)
សាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃពុធនេះ បានសម្រេចឱ្យស៊ើបអង្កេតឡើងវិញលើសំណុំរឿងបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប កាលពីមួយឆ្នាំមុន។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់រលំអគារមួយកន្លែង ស្ថិតនៅក្បែរវត្តសមាធិ ក្រុងកែប ខេត្តកែប បណ្តាលឱ្យមនុស្ស៣៦នាក់ស្លាប់ ក្នុងនោះមានកុមារ៦នាក់ និងបណ្តាលឱ្យមនុស្ស២៣នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។
នៅព្រឹកនេះ តុលាការខេត្តកំពត បានប្រកាសសេចក្តីសម្រេចនៅចំពោះមុខមេធាវីតំណាងជនរងគ្រោះចំនួន៤រូប និងជនរងគ្រោះ៥រូប ប៉ុន្តែអវត្តមានម្ចាស់សំណង់អគារ។
នៅចំពោះមុខអ្នកចូលរួម ចៅក្រមសាលាដំបូងខេត្តកំពត លោក ម៉ែន វណ្ណៈ បានប្រកាសឱ្យមានការស៊ើបអង្កេតឡើងវិញលើសំណុំរឿងនេះ។
ចំណែកជនរងគ្រោះដែលចូលរួមស្តាប់ការសម្រេចក្តីលើសំណុំរឿងនេះ បានស្នើឱ្យតុលាការពន្លឿននីតិវិធី ដើម្បីឱ្យពួកគាត់ទទួលបាននូវយុត្តិធម៌ឆាប់ៗ៕

សមាជិកនៃក្រុមគ្រួសារមួយនេះដែលនៅរស់រានមានជីវិតពីហេតុការណ៍បាក់រលំអគារដ៏តក់ស្លុតនោះ កំពុងប្រឈមមុខនឹងបញ្ហាសុខភាពរាងកាយមិនរឹងមាំដូចដើម ប៉ុន្តែវិលត្រឡប់ទៅធ្វើការងារនៅតាមការដ្ឋានសំណង់ឡើងវិញ បើទោះបីជាមានការជំទាស់ពីសមាជិកដទៃទៀតនៃក្រុមគ្រួសារក៏ដោយ។ វីអូឌី
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។