តុលាការ​​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​បាក់​អគារ​នៅ​ខេត្ត​កែប នៅ​ថ្ងៃ​ទី​១៣ ខែ​មករា

ដោយ ម៉ៅ សុធានី
2021-01-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​បាក់​អគារ​នៅ​ខេត្ត​កែប នៅ​ថ្ងៃ​ទី​១៣ ខែ​មករា

ទិដ្ឋភាព​​បាក់​ដួល​រំលំ​អគារ​៧​ជាន់ នៅ​ក្រុងកែប កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ ២០២០។ រូប​ពី​ហ្វេសប៊ុក


តុលាការ​ខេត្ត​កំពត នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​មករា នឹង​ប្រកាស​សាលក្រម​សំណុំរឿង​បាក់​អគារ​រលំ បណ្ដាល​ឲ្យ​មនុស្ស​៣៦​នាក់ ស្លាប់ នៅ​ខេត្ត​កែប។

ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល លោក គី តិច ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា សំណុំ​រឿង​នេះ​ស្មុគស្មាញ​ណាស់ ទើប​អូស​បន្លាយ​យូរ ដោយសារ​មាន​ជនរងគ្រោះ​ស្លាប់​ច្រើន​។ លោក គី តិច បន្ត​ថា សាលាដំបូង​ខេត្ត​កំពត បាន​ធ្វើ​សវនាការ​រួច​អស់ហើយ និង​គ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​ណាមួយ​មិន​សុខចិត្ត គឺ​អាច​ប្តឹង​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​បន្ថែម​ទៀត។

ការ​បាក់​ដួល​រំលំ​អគារ​៧​ជាន់ កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ ២០២០ នៅ​ក្រុងកែប បណ្ដាល​ឲ្យ​កម្មករ​ស្លាប់​ចំនួន ៣៦​នាក់ និង​រង​របួស​២៣​នាក់​ផ្សេងទៀត ហើយ​មូលហេតុ​ដោយសារ​កំហុស​បច្ចេកទេស និង​ការប្រើប្រាស់​ដែក​សាងសង់​មិន​ត្រឹមត្រូវ​។ ម្ចាស់​សំណង់​ឈ្មោះ ឯក សារុន និង​ភរិយា​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ បន្ទាប់ពី​តម្កល់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ។

ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​នេះ ជា​សោកនាដកម្ម លើក​ទី​៣​ហើយ​។ លើក​ទី​១ កើតឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ អគារ​ខុនដូ កម្ពស់​៧​ជាន់ ក្នុង​ក្រុងព្រះសីហនុ ដែល​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​វិនិយោគ​ដោយ​ជនជាតិ​ចិន បាន​បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ២៨​នាក់ និង​របួស ២៦​នាក់​។ លើក​ទី​២ អគារ​សាលាឆាន់​មួយ ក្នុង​វត្ត​ប្រាសាទ​គោកចក ខេត្ត​សៀមរាប បាន​បាក់​រលំ កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​ស្លាប់ និង ១៣​នាក់​ផ្សេងទៀត​រងរបួស ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុម​ជាង​សំណង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment