ព័ត៌មានជាតិ
លោក ម៉ិច ដារ៉ា and វ៉ា សុភានុត |១៤ មករា ២០២១ |ម៉ោង ១៨:៤២
VOD

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)
សមត្ថកិច្ចរាជធានីភ្នំពេញ នៅថ្ងៃនេះ បានចាប់ឃាត់ខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិ (CNRP)ចំនួន ៤នាក់ ដែលប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈតុលាការកំពុងបើកសវនការលើសំណុំរឿងរបស់អតីតមន្រ្តី និងសកម្មជនបក្សនេះ ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ៤នាក់ នៅព្រឹកមិញនេះ ទៅតាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទ សមគំនិតក្នុងអំពើញុះញង់ប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរក្នុងសង្គម។
លោកបន្តថា ក្នុងចំណោមមនុស្សទាំង៤នាក់នោះ មានពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខណៈ ២នាក់ទៀត ត្រូវបានយកទៅសួរនាំរយៈពេលខ្លី និងត្រូវបានដោះលែងវិញ។
បើតាមមន្ត្រីសមត្ថកិច្ច អ្នកដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ រួមមាន លោក ម៉ក់ សំអាន អតីតក្រុមប្រឹក្សាឃុំជាំក្រវៀន លោក កែវ សុផុន អតីតក្រុមប្រឹក្សាឃុំកំពាន់ លោក ព្រៅ ចាន់ធឿន ក្រុមប្រឹក្សាឃុំមេមត់ និងលោក ឆូវ កៀន ពលរដ្ឋនៅឃុំក្រមួង ក្នុងខេត្តត្បូងឃ្មុំ។ ប៉ុន្តែក្រោយការសាកសួរ សមត្ថកិច្ច បានសម្រេចដោះលែង លោក ឆូវ កៀន និងលោក កែវ សុផុន វិញ ក្រោយធ្វើការអប់រំ។
អ្នកស្រី ប៉ុន ចាន់លី អាយុ ៤០ឆ្នាំ ភរិយារបស់លោក ម៉ក សំអាន បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនស្វាមីរបស់គាត់ នៅម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អ្នកស្រីបានស្នើឱ្យអាជ្ញាធរដោះលែងស្វាមីវិញ ដោយថា គាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
លោកនិយាយថា៖«ប្ដីខ្ញុំអត់មានរឿងរាវអីផង ត្រូវគេចាប់ខ្លួន មានអារម្មណ៍ថា ខ្ញុំរន្ធត់រកនិយាយអ្វីពុំបាន»៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
បើត្រឹមឃ្លាំមើលសវនាការ គ្មានអ្នកណាគេចាប់ដាក់គុកទេ
ពួកអាកូនមីកាដួយអាយះស្ញេញ !