កម្ពុជា-នយោបាយ
16/01/2021 – 07:17
ដោយ៖ វ៉ា សំណព្វ
RFI

ដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកស្រី មូរ សុខហួរ នៅថ្ងៃទី ១៦ មករានេះ មិនបានសម្រេចនោះទេ។ ជើងយន្តហោះរបស់លោកស្រី មូរ សុខហួរ បានជាប់គាំងនៅត្រឹមព្រលានយន្តហោះទីក្រុង Los Angels សហរដ្ឋអាមេរិក ដោយសារតែលោកស្រីមិនមានទិដ្ឋាការ ឬវីសា ដែលផ្តល់ដោយរដ្ឋាភិបាលកម្ពុជា។
ដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មូរ សុខហួរ បានជាប់គាំងនៅត្រឹមព្រលានយន្តហោះទីក្រុង Los Angels សហរដ្ឋអាមេរិក ជាទីដែលលោកស្រី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិប្រមាណជា៤ទៅ៥រូបទៀត ត្រូវបន្តជើងយន្តហោះហើរមកកាន់ប្រទេសសិង្ហបុរី។ ប៉ុន្តែលោកស្រី មូរ សុខហួរ ដែលប្រើលិខិតឆ្លងដែនសហរដ្ឋអាមេរិកនោះ មិនត្រូវបានអនុញ្ញាតអោយឡើងជិះយន្តហោះនោះឡើយ ដោយសារតែលោកស្រីមិនមានទិដ្ឋាការ ឬ វីសា ដែលផ្តល់ដោយរដ្ឋាភិបាលកម្ពុជា។
ចំណែកលោក នុត រំដួល អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត ក៏មិនត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះនោះដែរ ដោយសារតែលិខិតឆ្លងដែនរបស់លោកត្រូវបានរដ្ឋាភិបាលកម្ពុជា មោឃភាពរួចទៅហើយ។ ភ្លាមៗនេះ លោកស្រី មូរ សុខហួរ នៅមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការពីបរាជ័យនៃមាតុភូមិនិវត្តន៍ជាលើកទី២របស់ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងនេះនៅឡើយទេ ប៉ុន្តែបានសន្យាថា នឹងប្រកាសនៅពេលក្រោយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងថា គិតត្រឹមរសៀលថ្ងៃទី ១៦ មករានេះ អាជ្ញាធរកម្ពុជា ដែលរួមមាន ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា នៅមិនទាន់សម្រេចផ្តល់ទិដ្ឋាការ ឬ វីសា ឱ្យលោកស្រី មូរ សុខហួរ ធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជានៅឡើយទេ។ បើ តាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ គិតត្រឹមម៉ោងនេះ រដ្ឋាភិបាលកម្ពុជា មិនបានផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួននៅឡើយទេ។
គួរជំរាបជូនថា លោកស្រី មូរ សុខហួរ ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានធ្វើដំណើរពីទីក្រុងបូស្តុន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៥ មករា មកដល់ព្រលានយន្តហោះទីក្រុង Los Angels កាលពីរសៀលថ្ងៃសៅរិ៍ ទី១៦ មករា ម៉ោងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកស្រី និងប្រតិភូ បានធ្វើដំណើរអស់រយៈពេល ៦ម៉ោង។ លោកស្រីត្រូវមកកាន់ព្រលានយន្តហោះទីក្រុង Los Angels ដើម្បីត្រៀមបន្តដំណើរមកកាន់ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី (Singapore Airline)។ បើតាមគម្រោងលោកស្រី មូរ សុខហួរ និងប្រតិភូអមដំណើរ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែគម្រោងមាតុភូមិនិវត្តន៍នេះ មិនបានសម្រេចនោះទេ។
គួរកត់សំគាល់ថា នេះគឺជាបរាជ័យជាលើកទី២ហើយនៃគម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩៕
why that animal HUN SEN scare of any CNRP leader come to face him?? is he a true strong man of KAMPOUCHEA?? strong my ass you HUN SEN is cheaper then a Vietcong’s dog as the way I’m seeing.
ហាស ! ហាស
មីកាដួយស្អុយ ប៉ាស្ព៍រ អាមេរិកង៉ែងម៉េចមិនប្រើ ?
កាលង៉ែងរត់ចេញទៅ មិនមែនប្រើប៉ាស្ព័រកម្ពុជាឯណា ?