សមត្ថកិច្ច​កំពុង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ សញ្ជាតិ​អាមេរិក​ម្នាក់​រត់​ចេញ​ពី​កន្លែង​ចត្តាឡីស័ក

ហេង រស្មី
2021-01-16
RFA

សមត្ថកិច្ច​កំពុង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ សញ្ជាតិ​អាមេរិក​ម្នាក់​រត់​ចេញ​ពី​កន្លែង​ចត្តាឡីស័ក

អ្នកស្រី​ ឱ វណ្ណឌីន​ អ្នក​នាំពាក្យុ​ក្រសួង​សុខាភិបាល។ រូបថត៖​ គេហទំព័រ​ក្រសួង​សុខាភិបាល


អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​អ្នក​ស្រី​ ឱ វណ្ណឌីន​ ប្រាប់​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី​ ១៦មករា​ ថា​សមត្ថកិច្ច​កំពុង​ស្វែង​រក​ ពលរដ្ឋ​កម្ពុជា​ សញ្ជាតិ អាមេរិក​ម្នាក់​ ក្រោយ​ពី​បាន​រត់​ចេញ​ពី​កន្លែង​ចត្តាឡីស័ក​ នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ចន្លោះ​ម៉ោង​៨​ ទៅ​ម៉ោង​ ៩​ ព្រឹក​ថ្ងៃ​ទី​ ១៦​ នេះ។​

អ្នក​ស្រី​បាន​បន្ត​ថា​ សមត្ថកិច្ច​ មិន​ទាន់​រក​ឃើញ​ ពលរដ្ឋ​កម្ពុជា​​ សញ្ជាតិ​ អាមេរិក​នោះ​នៅ​ឡើយ​ទេ​ រហូត​មក​ដល់​ពេល​ ម៉ោង​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី។

អ្នក​ស្រី​បន្ថែម​ថា​ លោក​ យឹម សេរីវុទ្ធី​ អាយុ​ ៣៦ ឆ្នាំ​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ១២​ មករា​ ​។​ អ្នក​ស្រី​ថា​ ពលរដ្ឋ​ខ្មែរ​ អាមេរិក​ រូប​នោះ​បាន​រត់​គេច​ចេញ​ ​ដោយ​មិន​ដឹង​ទៅ​ទីណា​ ក្នុង​ខណៈ​ក្រុម​គ្រូពេទ្យ​បាន​​ សំណាក់​ទៅ​ពិនិត្យ​មើល​ជំងឺ​កូវីដ​​១៩។​

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ គិត​ដល់​ថ្ងៃ​ទី​ ១៦​ មករា​ នេះ​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ថ្មី​ ចំនួន​​១០​នាក់​ ជា​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ និង​ បាន​ជា​សះ​ស្បើយ​ម្នាក់។​

ប្រទេស​កម្ពុជា​មក​ដល់​ពេល​នេះ​ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ សរុប​ ចំនួន​ ៤៣៦​​នាក់​ អ្នក​ជាសះស្បើយ​ ៣៨២​​ នាក់​ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៥៤​ នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles