បទយកការណ៍
17/01/2021 – 08:15
ដោយ៖ អ៊ឹម ណាវិន
RFI

ពលរដ្ឋក្រីក្រមួយចំនួនដែលរស់នៅលើបឹងធម្មជាតិរបស់រដ្ឋនៅភាគខាងជើងទីក្រុងភ្នំពេញ មិនត្រឹមតែប្រឈមមុខនឹងការបណ្តេញចេញប៉ុណ្ណោះទេ។ តែជាមួយគ្នានេះពួកគេកំពុងតែប្រឈមមុខនឹងបំណុលវ័ណ្ឌករថែមទៀតផង។ មូលហេតុដោយសារតែពួកគេចងការប្រាក់ពីឯកជនដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់១០%ក្នុងមួយខែ ឬស្មើនឹង១២០%ក្នុងមួយឆ្នាំ។