យុទ្ធនាការ​បំបាត់​អំពើ​និទ្ទណ្ឌភាព មាន​អ្នក​ចូលរួម​បាន​ជាង​៥​ម៉ឺន​នាក់​២​ពាន់​នាក់

ដោយ ខែ សុណង
2021-01-17
RFA

យុទ្ធនាការ​បំបាត់​អំពើ​និទ្ទណ្ឌភាព មាន​អ្នក​ចូលរួម​បាន​ជាង​៥​ម៉ឺន​នាក់​២​ពាន់​នាក់

យុទ្ធនាការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៃ​គណបក្ស​សង្គ្រោះជាតិ។Photo Screenshot


អ្នកចូលរួម ​យុទ្ធនាការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​ នៃ​គណបក្ស​សង្គ្រោះជាតិ បាន​ចុះហត្ថលេខា​គាំទ្រ​យុទ្ធនាការ​នេះ បាន​ជាង​៥​ម៉ឺន​នាក់ ២​ពាន់​នាក់ (៥២ ៣៦១) គិត​មក​ត្រឹម​យប់​ថ្ងៃ​ទី​១៦ ខែ​មករា។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ចុះហត្ថលេខា​គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដល់​ជនល្មើស​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​សៀវភៅ​ស មាន​ថេរៈ​ដីកា​កាលពី​ថ្ងៃ​១៦ មករា ថា ក្រុមការងារ​ចងក្រង​សៀវភៅ កំពុង​រង់ចាំ​សំណេរ​ចុងក្រោយ​របស់​ក្រុមការងារ​ពី​ប្រទេស​កម្ពុជា អូស្ត្រាលី និង​អាមេរិក ដែល​ត្រូវការ​ឲ្យ​ពួកគាត់​បំពេញ​ចំណុច​ផ្ទៀងផ្ទាត់​មួយ​ចំនួន​ឡើងវិញ ជុំវិញ​ការ​សរសេរ​បង្ហាញ​ការ​ពិត ក្នុង​ព្រឹត្តិការណ៍ និង​ករណី​ឃាតកម្ម​ទាំងនេះ​។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា ក្រុម​ការងារ​ចងក្រង​សៀវភៅ នឹង​ខិតខំ​បញ្ចប់​ការងារ​នេះ​ឲ្យ​បាន​ចប់​ឆាប់ៗ៖ «ព្រោះ​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​របស់​គាត់​នោះ​មិន​បាន​បញ្ជាក់​លំអិត​អំពី (Face finding) ហើយ​ឲ្យ​គាត់​បន្ថែ​ម​ការ​រក​ឃើញ​ការពិត​មួយ​ហើយ ហើយ​តើ​ការរៀបចំ​ប្រព័ន្ធ​សង្គម​ខ្មែរ​នេះ កុំ​ឲ្យ​ដើរ​ជាន់​ដាន​ចាស់ កុំ​ឲ្យ​របត់​នយោបាយ​កើតឡើង​ដូច​អ្វី​ដែល​គាត់​រក​ឃើញ​ហ្នឹង​។ ប៉ុន្តែ​យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​ថា មិន​ឲ្យ​យឺតយ៉ាវ​រហូត​ដល់​បាត់​ពន្លឺ​នឹង​អស់សង្ឃឹម​ចំពោះ​ការ​ចេញ​សៀវភៅ​ស​នេះ​ទេ»។

ក្រុមការងារ​ចងក្រង​សៀវភៅ​ស ឲ្យ​ដឹង​ថា សំណុំរឿង​ធំៗ​ដែល​កំពុង​ចងក្រង​នោះ​រួមមាន ព្រឹត្តិការណ៍​បោក​គ្រាប់បែក​ចូល​ហ្វូង​បាតុករ​ដឹកនាំ​ដោយ លោក សម រង្ស៊ី ក្នុង​ពេល​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ សំណុំរឿង​លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណី​សម្លាប់​អ្នកកាសែត សិល្បករ និង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



យុទ្ធនាការ​ប្រមូល​ស្នាមមេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ ធ្វើ​តាម​បណ្តាញ​អ៊ិនធើណិត តាម​គេហទំព័រ change.org ក្រោម​ប្រធានបទ​ជា​ភាសា​អង់គ្លេស​ថា Together We Fight to End Impunity ឬ​ប្រែ​ថា យើង​រួមគ្នា​បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា។

What Next?

Recent Articles

2 Responses to "យុទ្ធនាការ​បំបាត់​អំពើ​និទ្ទណ្ឌភាព មាន​អ្នក​ចូលរួម​បាន​ជាង​៥​ម៉ឺន​នាក់​២​ពាន់​នាក់"

  1. so socheath says:

    បើកប្រដាប់ម៉ែអ្ហែងឲ្យគេចុះហត្ថលេខាទៀត ក៏គ្មានអ្នកនាគេជឿ ចុះហត្ថលេខា
    ជាមួយអាពូជឆ្កែអ្ហែងដែរ អាថោកជាងឆ្កែ សមរង្ស៊ី !

  2. so socheath says:

    អាហ្នឹងគេហៅថា យុទ្ធនាការពូជសំផឹង !