ហេង រស្មី
2021-01-19
RFA

លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនចិនទូទាំងប្រទេស តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៩មករា ឆ្នាំ២០២១។ រូបថត៖ គេហទំព័ររដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជាគ្រោងបង្កើតកម្មវិធីថ្នាក់ដឹកនាំវ័យក្មេង ទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន ដើម្បីភ្ជាប់ទំនាក់ទំនង នៃអនាគតរវាងសភាកម្ពុជា និងចិន នៅថ្ងៃអនាគត។
រដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី ១៩ មករាថា ការបង្កើតកម្មវិធីថ្នាក់ដឹកនាំវ័យក្មេងនេះ គឺតាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា ដល់ក្រុមទីប្រឹក្សារដ្ឋសភាកម្ពុជា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងទេពកោសល្យ ក៏ដូចជាកម្មវិធីបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈដល់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងកិច្ចខិតខំពង្រឹងសមត្ថភាព ក្នុងការត្រៀមរៀបចំខ្លួន ដើម្បីជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ចិន នៅថ្ងៃអនាគត។
សេចក្តីប្រកាសរបស់រដ្ឋសភាកម្ពុជាបានធ្វើឡើង ក្រោយពីជំនួបរវាងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជាមួយនឹងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនចិនទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៨ មករាកន្លងទៅនេះ។
លោក ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយចិនតែមួយ ហើយនឹងបន្តរក្សាទំនាក់ទំនងសភាកម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំថែមទៀត។
លោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនចិនទូទាំងប្រទេស មានប្រសាសន៍ថា ចិនបានត្រៀមខ្លួនជួយកម្ពុជាគ្រប់កាលៈទេសៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកម្ពុជា។
មេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី បានអះអាងផ្ទុយពីការលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សភាកម្ពុជា។
លោក សម រង្ស៊ី ថ្លែងថា វគ្គបណ្ដុះបណ្ដាលដែលគេគ្រោងធ្វើឡើងនេះ គ្មានបានផលចំណេញដល់ប្រទេសជាតិទេ។ លោកថា រដ្ឋសភាកម្ពុជា និងចិនកំពុងសំដែងល្ខោន ដើម្បីកុហកពលរដ្ឋកម្ពុជា អំពីវត្តមានជនជាតិចិន និងបំផ្លាញធនធានធម្មជាតិពីប្រទេសចិននៅកម្ពុជា៖« ខ្ញុំជឿថា នេះជាឆាកល្ខោន គឺគ្រាន់តែរៀបចំឱ្យតែល្អមើល។ ទស្សនកិច្ចទៅមកស្អីទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺ ទឹកចិត្តប្រជារាស្ត្រខ្មែរ។ ប្រជារាស្ត្រអត់សប្បាយចិត្តទេ ឃើញចិនមកពេញទឹកពេញដីនៅស្រុកខ្មែរ។ ចិនធ្វើអាណានិគមនិយមមកលើប្រទេសកម្ពុជា មកបំផ្លាញធនធានធម្មជាតិយើង មកប្លន់ដីធ្លីប្រជាពលរដ្ឋខ្មែរ ហើយឥឡូវនេះ មើលងាយខ្មែរ។ កន្លែងណាចិនមកបោះទីតាំង ចាត់ទុកខ្មែរយើងហ្នឹង ដូចជាខ្ញុំកញ្ជះវា។ ដូច្នេះប្រជារាស្ត្រខ្មែរអត់សប្បាយចិត្តទេ ទោះជា ហេង សំរិន ទៅស្រុកចិន ១ពាន់ដងទៀត ក៏មិនប្រែប្រួលដល់ទឹកចិត្តពលរដ្ឋខ្មែរដែរ»។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី មានប្រសាសន៍ថា លោកមើលឃើញថា ការបង្កើតកម្មវិធីថ្នាក់ដឹកនាំវ័យក្មេង ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសចិននេះ គឺជារឿងល្អ។ ប៉ុន្តែលោកជំរុញភាគីកម្ពុជាថា គួរតែបង្កើតកម្មវិធីសិក្សានេះ ជាមួយប្រទេសលោកខាងលិចផងដែរ ជាពិសេស សហរដ្ឋអាមេរិក៖ «ប៉ុន្តែបើក្នុងករណី ដែលកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទសចិន ហើយបែរខ្នងដាក់ប្រទេសអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ជាពិសេស ប្រទេសមហាអំណាចមួយចំនួន ដូចជា សហរដ្ឋអាមេរិក សហគមន៍ អឺរ៉ុប អីហ្នឹង វាជារឿងមួយដែលអាចកម្ពុជា នឹងប្រឈមមុខបញ្ហាការទូតមួយចំនួនទៅថ្ងៃអនាគត»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យស្ថាប័នរដ្ឋសភាលោក ឡេង ប៉េងឡុង តែទូរស័ព្ទហៅចូលជាច្រើនដងគ្មានអ្នកទទួល។ តែទោះជាយ៉ាងណាក្ដី នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាបានបញ្ជាក់ថា កម្ពុជា-ចិន បន្តអនុវត្តកម្មវិធីគោលនយោបាយបរទេសជាមួយគ្នា ដើម្បីឈានទៅរកការសម្រេចភាពជោគជ័យ ក្នុងការកសាងសហគមន៍ ដែលមានជោគវាសនារួមសម្រាប់មនុស្សជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងស្នើរបបក្រុងភ្នំពេញថា គួរតែបញ្ចូលឈ្មោះអ្នកទោសនយោបាយទៅក្នុងបញ្ជីលើកលែងទោស និងបន្ធូរបន្ថយទោស
- លោក សម រង្ស៊ី ស្នើអ.ស.បរៀបចំគណៈកម្មការអន្តរជាតិមួយស៊ើបអង្កេតករណីសង់មូលដ្ឋានទ័ពចិននៅកម្ពុជា
- សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ សម្លាប់ជនជាតិចិន ២នាក់ នៅភ្នំពេញ
- កម្ពុជាបញ្ជូនជនជាតិចិន១៦នាក់ ទៅប្រទេសចិនវិញ ពាក់ព័ន្ធរឿងចាប់បង្ខាំងមនុស្សជំរិតទារប្រាក់
- អ្នកវិភាគថា ចិនកំពុងស្ទង់ជំហរលោក ហ៊ុន ម៉ាណែត ទាក់ទិននិន្នាការវៀតណាម និងចិន
- អ្នកជំនាញថា គម្រោងបូមខ្សាច់នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន
- សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនម្នាក់បន្ទាប់ពីចាក់ជនជាតិចិនគ្នាឯងស្លាប់នៅខេត្តបន្ទាយមានជ័យ
- គម្រោងសាងសង់ផ្លូវល្បឿនលឿននៅតែបន្តទៅមុខដោយគ្មានឧបសគ្គបើទោះបីជាកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩
- ចិនជូនដំណឹងប្រទេសតាមខ្សែទឹកខាងក្រោមទន្លេមេគង្គពីការកាត់បន្ថយរំហូរទឹកទន្លេ
- ប្រជាពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនចិននៅក្នុងខេត្តកោះកុងជំរុញឱ្យអាជ្ញាធរបញ្ចប់ជម្លោះនៅដំណាច់ឆ្នាំ ២០២០
OH…GOD ..after just about three million Cambodian was murder by communist China they want this poor un educated old man to study the new way of killing. we knew communist China they wanted to spreading their communist policy in this region so they can felling worm without any Democracy nation close to them . as I knew Cambodian can be peace and stay as a nation unless they got Democracy . right at this moment I’m seeing Cambodia is more dangerous then ever, communist China come over ones more time and the communist Vietcong is getting more powerful , the most danger is the thief neighbor that invaded this nation in the last forty years are so smart they got the US to support them . I’m felling so sad by having un educated animal HUN SEN at first this guy became a monster then he became dictator through out his secreted killing to scare the other and took powers. I knew if Cambodia still with this two communist nation soon this country will be over . in what so ever HUN SEN will not care and responsible for what he has been doing unless we Cambodian put him out.