សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ វាយ​ដំ​ផ្ទួនៗ នៅ​ខណ្ឌ៧មករា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ យន់ សាមៀន
2021-01-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ វាយ​ដំ​ផ្ទួនៗ នៅ​ខណ្ឌ៧មករា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​រាជធានី​ភ្នំពេញ លោក ទេស សារឿន ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួចវាយប្រហារ​​ពីរ​លើក​ផ្ទួនៗគ្នា ​ស្ថិត​នៅ​ក្នុង​ខណ្ឌ៧មករា ​រាជធានី​ភ្នំពេញុ។ Photo Provided


សកម្មជន​​​​​​​​​​​​បក្ស​ប្រឆាំង​ម្នាក់ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ​លួចវាយប្រហារ​​ពីរ​លើក​ផ្ទួនៗ គ្នា ​ស្ថិត​នៅ​ក្នុង​ខណ្ឌ ៧មករា ​រាជធានី​ភ្នំពេញ ក្រោយ​លោក​ទៅ​ចូលរួម​ឃ្លាំ​មើល​សវនា​សំណុំ​រឿង​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ មន្ត្រី​សង្គម​ស៊ីវិល​ យល់ថា ​ករណី​ហិង្សា​លើ​សកម្ម​ជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ ​ហើយ​សមត្ថកិច្ច​មិន​អាច​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នេះ ​នឹង​នាំ​ឲ្យ​សហគមន៍​ជាតិ ​និង​អន្តរជាតិ​ វាយ​តម្លៃ​ថា​ ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​រាជធានី​ភ្នំពេញ លោក ទេស សារឿន ប្រាប់​អាស៊ី​សេរី​ថា ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់ ​បាន​ជិះ​ម៉ូតូ​មក​ក្បែរ​ហើយ​បាន​ប្រើ​ដុំ​ថ្ម​វាយ​ក្បាល និង​ដង​ខ្លួន​របស់​លោក ​បណ្ដាល​ឲ្យ​លោក​រង​របួស​ដេកពេទ្យ។ លោក ទេស សារឿន បញ្ជាក់​ថា អំពើ​ហិង្សា​នេះ​ កើត​ឡើង​នៅ​ម៉ោង​ជិត ១០ព្រឹក​ថ្ងៃ​ទី២២ ​ខែមករា នៅ​ជិត​សាលា​បាក់​ទូក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​​មករា រាជ​ធានី​ភ្នំពេញ ខណៈ​លោក​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ឃ្លាំមើល​សវនាការ​សំណុំ​រឿង​មន្ត្រី​ប្រឆាំង ១២រូប និង​ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​ថ្ងៃសុក្រ ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ៖ «ដំបូង ​វា វាយ​ក្បាល​ខ្ញុំ តែ​ខ្ញុំ​ពាក់​មួក​សុវត្ថិភាព ហើយ​បន្ត​វាយ​ត្រូវ​ស្មា និង​ខ្នង​របស់​ខ្ញុំ​ទៀត ​ដោយ​ប្រើ​ដំ​ថ្ម​វាយ។ ជន​ដៃ​ដល់​តែម្នាក់​ឯង​ទេ ជិះ​ម៉ូតូ​អាសង់ ហើយ​ពាក់​មួក​ការពារ និង​អាវ​ខាង​ក្រៅ​ហ្នឹង​ឃើញ​អក្សរ​ដាក់​ថា ប៉ូលិស​ ប៉ុន្តែ​យើង​មិន​ចម្លែក​ទេ ព្រោះ​អាវ​ចឹងៗ លក់​ទីផ្សារ​ច្រើន​ ។ យើង​មិន​ចោទ​ថា ប៉ូលិស ឬ​អី​ទេ តែ​អាវ​ដាក់​ថា ប៉ូលិស។ ខ្ញុំ​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ ​ហើយ​ជន​នោះ​មិន​ដែល​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ស្គាល់​ជន​នោះ​ទេ ​តែ​ក្រោយ​ពី​ខ្ញុំ​ចេញ​ពី​កន្លែង​ស្ត្រី​តវ៉ា​នោះ ​ស្រាប់តែ​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង»

ជន​រង​គ្រោះ​រូប​នេះ ​បញ្ជាក់​ថា​ នេះ​គឺ​ជា​អំពើ​ហិង្សា​លើក​ទី២ហើយ។ លោក​ថា ​កាល​ពី​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ​២០​២០ ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ ក៏​បាន​ជិះ​ម៉ូតូ​មក​ក្បែរ​ ហើយ​ប្រើ​ដំបង​ដែក​វាយ ត្រូវ​ដើម​ដៃ ​និង​ក​ដៃ​ឆ្វេង​របស់​លោក​ជិត​បាក់​ម្ដង​ដែរ​ បន្ទាប់ពី​លោក​ទៅ​ចូល​រួម​ឃ្លាំ​មើល​សវនាការ​សំណុំ​រឿង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា​នេះ។ លោក ទេស សារឿន បញ្ជាក់​ជំហរ​ថា បើ​ទោះ​បី​ជា​លោក ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ដំ​ពីរ​លើក​ផ្ទួនៗ គ្នា​ក្តី ​ក៏​លោក​មិន​បាក់​ស្មារតី​នោះ​ទេ ហើយ​លោក ក៏​មិន​ប្ដឹង​ទៅ​អាជ្ញាធរ​ដែរ​ ព្រោះ​លោក ​គ្មាន​ជំនឿ​ថា ​នឹង​ទទួល​បាន​យុត្តិធម៌៖ «វាយ​សកម្មជន​តាម​ដង​ផ្លូវ​នេះ ជាង ២០ ទៅ ៣០​ករណី​ហើយ ​តែ​អត់ ឃើញ​អាជ្ញាធរ ​ចាប់​ជន​ដៃ​ដល់​បាន​ផង ​រហូត​ដល់​មាន​ទាំង​ថត​បាន​ស្លាក​លេខ​ម៉ូតូ​របស់​ជន​ល្មើស​អី​ជា​ហូរហែ ​តែ​សំណុំ​រឿង​នេះ អត់​មាន​បំបែក​បាន​មួយ​ករណី​ណា​សោះ ដូច្នេះ​ខ្ញុំ​មិន​មាន​ជំនឿ​ចិត្ត ហើយ​មិន​ប្ដឹង​ទៅ អាជ្ញាធរ​ទេ»

អធិការ​នគរបាល​ខណ្ឌ ៧មករា លោក នេត ស៊ីថុន វិញ លោក​បដិសេធ​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី ​ដោយ​លោក​ប្រាប់​ថា ជាប់​រវល់​ការងារ​ ហើយ​បិទ​ទូរស័ព្ទ ប៉ុន្តែ មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​វាលវង់ ​ដែល​បដិសេធ​ប្រាប់​ឈ្មោះ ​និង​តួនាទី ​ថ្លែង​ថា លោក​មិន​បាន​ដឹង​ករណី​ហិង្សា​នេះ​ទេ ​ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​ស៊ើប​អង្កេត​ដែរ៖ «ស្រាវជ្រាវ​ បើ​ខ្ញុំ​អត់​ដឹង​ផង​ បាន​អី​ស្រាវជ្រាវ។ ចាំ​មើល​ខ្ញុំ​ស៊ើបសួរ​មើល មើល​ ព្រោះ​ខ្ញុំ​អត់​ដឹង​រឿង​នេះ​ផង»

ការ​ចាប់​ខ្លួន ​និង​អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​កក្រើក​ឡើង​វិញ​ ក្នុង​ពេល​មាន​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​ថ្នាក់​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទ្រង់ទ្រាយ​ធំ ​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០​២០ មក។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​អង្គការ​ច្រាក (CHRAC)  លោក​ រស់ ​សុដ្ឋា ថ្លែង​ថា  អំពើ​ហិង្សា​នេះ ​ត្រូវ​បាន​សាធារណជន ​ពិនិត្យ​ឃើញ​ថា ​មាន​ការរៀបចំ​ជា​ប្រព័ន្ធ​ និង​មាន​គោលដៅ​ចំពោះ​តែ​សកម្មជន​បក្ស​ប្រឆាំង​ ដូច្នេះ​រដ្ឋាភិបាល ​មិន​អាច​បដិសេធ​ក្នុង​ការ​ទទួលខុស​ត្រូវ​បាន​ឡើយ។ លោក​បន្ត​ថា ​ទោះ​បី​ជា​ជន​រងគ្រោះ​មិន​ដាក់​បណ្ដឹង​ក៏ដោយ ​ក៏​អាជ្ញាធរ​រដ្ឋាភិបាល ​មាន​កាតព្វកិច្ច​ស្រាវជ្រាវ​ស្វែង​រក​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដែរ ​ដើម្បី​ធានា​ការ​ពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៖ «រាជរដ្ឋាភិបាល​ ឬ​អាជ្ញាធរ​អី ​មិន​ខ្វល់​ពី​ការ​រិះគន់​ទេ​ ព្រោះ​គាត់​គិត​ថា ​​មិន​ដឹង​ជា​អ្នក​ណា​ជា​អ្នក​ធ្វើ​ ប៉ុន្តែ​មហាជន​គេ​អាច​វាយ​តម្លៃ​ចំពោះ​អ្នកណា​ គេ​អាច​វាយ​តម្លៃ​បាន។ នេះ​ហើយ​ខ្ញុំ​មើល​ឃើញ​ថា​ វា​ជា​ការ​ធ្លាក់​ចុះ​នូវ​ធម្មានុរូប ​ (សិទ្ធិ​ស្រប​ច្បាប់) ​របស់​រាជរដ្ឋាភិបាល ​។ បើ​សិន​ជា​រាជរដ្ឋាភិបាល​មិន​ដោះ​ស្រាយ​ទេ​ ពិន្ទុ​របស់​រាជរដ្ឋាភិបាល ត្រូវ​ធ្លាក់​ទៅៗ។ ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ទៅ​រាជរដ្ឋាភិបាល ​ត្រូវតែ​គិតគូរ​ដោះ​ស្រាយ ​ដើម្បី​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​ប្រជា​ពលរដ្ឋ ​និង​សហគមន៍​អន្តរជាតិ»

គិត​ត្រឹម​ថ្ងៃ​ទី២៣ មករា​ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​សាច់​ញាតិ​របស់​ពួក​គេ ​និង​អ្នកតស៊ូ​មតិ​ជាង ៣០នាក់​ហើយ ត្រូវ​បាន​ជន​អនាមិក​លួច​វាយ​ដំ​បណ្ដាល​ឲ្យ​​របួស​ធ្ងន់ធ្ងរ ហើយ​ក្នុង​ចំណោម​នោះ ​ក៏​មាន​ករណី​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ ​និង​កង​សន្តិសុខ​ក្រុងភ្នំពេញ​ដែរ។ ករណី​ភាគ​ច្រើន​បំផុត គឺ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជន​ប្រព្រឹត្ត យក​មក​ដាក់ទោស​តាមច្បាប់​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ វាយ​ដំ​ផ្ទួនៗ នៅ​ខណ្ឌ៧មករា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​"

  1. Anonymous says:

    this Cambodian is firmly supported CNRP if he did not has his hope to win I do not think he will following any one that easy . as I said Cambodian national recue party is only hope to all Cambodian if any one trying to form or reform a new party that mean they are helping hand for Vietcong to take over Cambodia . for me it is so shameful to see such a tiny nation but every one wanted to be world powerful Prime minister . I must say there are too many AH CHESSTU no AH LNGOUNGTU I’m sorry every one this word I got it from the highly educated leader of the world HUN NAL . I just would like to tell every Cambodian that this time is more then ever KAMPOUCHEA is in the last stage I do not think no one can fine some kind of unity unless world community help . KAMPOUCHEA under SDACH PEAL can be end sooner then what I though

  2. so socheath says:

    អាក្បាច់ប្រើល្បិចឈឺសាច់កម្មសំពងគ្នាឯង សម្លាប់សម្លាប់គ្នាឯងទម្លាក់កំហុស
    យកស្ទីលតាមរឿងសាមកុក ដែលចុងក្រោយនេះ
    សូម្បីមួរ សុខហួរ វ៉ិះ តែនឹងត្រូវងាប់តៃហោង តាមរយះ មាតុភូមិ
    និវត្តន៍ដែលរៀបចំដោយ ងាសមរង្សី អេងឆៃអ៊ាង ហូវ៉ាន់ កុំថាឡើយមនុស្ស សូម្បីតែឆ្កែ
    ក៍វាដឹងពីអាល្បិចស្ទើភ្លើងរាក់កំផែលនេះដែរ ពួកអាសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ។

  3. Anonymous says:

    PREKTNOTH is facility for those who CHHKOUTH, I think so socheath should go there for long time ago