វ៉ាក់សាំង​ចិន ដែល​លោក ហ៊ុន សែន ព្រម​ទទួល​ដើម្បី​ចាក់​ឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​តែ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​វ៉ាក់សាំង ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក

ដោយ មួង ណារ៉េត
2021-01-25
RFA

វ៉ាក់សាំង​ចិន ដែល​លោក ហ៊ុន សែន ព្រម​ទទួល​ដើម្បី​ចាក់​ឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​តែ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​វ៉ាក់សាំង ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក

ថ្នាំ​វ៉ាក់សាំងចាក់​បង្ការ​ជំងឺ​កូវីដ-១៩ របស់​ប្រទេស​ចិន ឈ្មោះ ស៊ីណូហ្វាម (Sinopharm)។ ទំព័រ​ព័ត៌មាន AKP


អង្គការ​សុខភាព​ពិភពលោក គ្រោង​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ចំនួន​ជិត ២០០ លាន​ដូស ទៅ​ប្រទេស​ទាំង​ឡាយ​នៅ​លើ​ពិភពលោក នៅ​ត្រីមាស​ទី​មួយ (ត្រឹម​ខែមីនា) ឆ្នាំ២០២១។

អង្គការ​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី ២២ ខែមករា​ថា វ៉ាក់សាំង​ទាំង​នេះ គឺ​នឹង​បាន​មក​ពី​ក្រុមហ៊ុន​រួម​គ្នា​អាមេរិក និង​អាល្លឺម៉ង់ ឈ្មោះ ហ្វៃហ្ស៊ើរ និង បៃអូអិនថិក (Pfizer and BioNTech) និង​ក្រុមហ៊ុន អាស្រ្តាហ្ស៊េណេកា (AstraZeneca) របស់​សាកលវិទ្យាល័យ​អក់ស្វ៊ើដ (Oxford) នៃ​ប្រទេស​អង់គ្លេស។

អង្គការ​សុខភាព​ពិភពលោក បាន​ចុះ​ហត្ថលេខា​កក់​វ៉ាក់សាំង​រហូត​ដល់ ៤០លាន​ដូស​ពី​ក្រុមហ៊ុន ហ្វៃហ្ស៊ើរ និង បៃអូអិនថិក (Pfizer and BioNTech) និង​តាម​រយៈ​គម្រោង​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ ឬ កូវ៉ាក់ (COVAX) អង្គការ​នេះ​គ្រោង​ទិញ​វ៉ាក់សាំង​ជិត ១៥០លាន​ដូស​ពី​ក្រុមហ៊ុន​អង់គ្លេស អាស្រ្តាហ្ស៊េណេកា (AstraZeneca)។ អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ឱសថ​របស់​ឥណ្ឌា ឈ្មោះ វិទ្យាស្ថាន​ស៊ីរ៉ាំ​ឥណ្ឌា (Serum Institute of India) ដែល​ទើប​សម្រេច​គោលដៅ​ផលិត និង​ចែកចាយ​វ៉ាក់សាំង​ទាំង​នេះ​បាន។

ទោះ​បី​អង្គការ​សុខភាព​ពិភពលោក ចុះ​កិច្ច​ព្រមព្រៀង និង​គ្រោង​ទទួល​ស្គាល់​វ៉ាក់សាំង​ថ្មី​បន្ថែម​យ៉ាង​នេះ​ក្ដី ក៏​អង្គការ​នេះ​នៅ​តែ​មិន​ទទួល​ស្គាល់​វ៉ាក់សាំង​ចិន និង​រុស្ស៊ី​នៅ​ឡើយ ទោះ​បី​វ៉ាក់សាំង​នៃ​ប្រទេស​ទាំង​ពីរ​នេះ ត្រូវ​បាន​ផលិត និង​ចែកចាយ​ក្នុង​ប្រទេស​រៀងៗ ខ្លួន និង​ប្រទេស​មួយ​ចំនួន ជា​យូរ​ខែ​មក​ហើយ។

អង្គការសុខភាព​ពិភពលោក មិន​បាន​បញ្ជាក់​ថា អំពី​មូលហេតុ​នៃ​ការ​មិន​ទទួល​ស្គាល់​វ៉ាក់សាំង​ចិន និង​រុស្ស៊ី​នោះ​ទេ។ ប៉ុន្តែ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​អន្តរជាតិ ធ្លាប់​លើក​ឡើង​អំពី​ក្តី​ព្រួយ​បារម្ភ និង​ហានិភ័យ ដែល​អាច​កើត​មាន​ជា​យថាហេតុ ជុំវិញ​វ៉ាក់សាំង​ចិន និង​រុស្ស៊ី ដោយសារ​តែ​វ៉ាក់សាំង​ទាំង​នេះ ត្រូវ​បាន​ផលិត និង​ចែកចាយ ដោយ​មិន​ចាំ​ឆ្លង​កាត់​ដំណាក់​កាល​ធ្វើ​តេស្ត​ត្រឹម​ត្រូវ និង​ចប់​សព្វ​គ្រប់​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​សុវត្ថិភាព និង​ប្រសិទ្ធភាព​ ផ្នែក​វេជ្ជសាស្ត្រ​ ក្នុង​ការ​ស្រាវជ្រាវ និង​ធ្វើ​តេស្ត​វ៉ាក់សាំង​ទាំង​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី វ៉ាក់សាំង​ចិន ត្រូវ​បាន​ផលិត និង​ចែកចាយ​ដល់​ប្រទេស​មួយ​ចំនួន ក្នុង​ពិភពលោក រួម​ទាំង​ប្រទេស​ខ្លះ​នៃ​សមាជិក​អាស៊ាន​ផង។ មិន​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​យ៉ាង​ឱឡារិក​ថា កម្ពុជា​យល់​ព្រម​ទទួល​យក​វ៉ាក់សាំង​ចិន ១លាន​ដូស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ ក៏​ផ្ទុយ​ទៅ​នឹង​ជំហរ​ដាច់ខាត​របស់​លោក ដែល​មុន​នេះ ធ្លាប់​ប្រកាស​ជា​ឱឡារិក​ដែរ​ថា លោក​នឹង​មិនព្រម​ទទួល​យក​វ៉ាក់សាំង​ណា ដែល​អង្គការ​សុខភាព​មិន​ទាន់​ទទួល​ស្គាល់​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "វ៉ាក់សាំង​ចិន ដែល​លោក ហ៊ុន សែន ព្រម​ទទួល​ដើម្បី​ចាក់​ឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​តែ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​វ៉ាក់សាំង ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក"

  1. ពុទ្ធោ! ពុទោ្ធ! says:

    ចុះបើសិនចាក់វ៉ាក់សាំងចិនហើយតែក្រោយមកពិភពលោកមិនទទួលស្គាល់ហើយមិនអនុញ្ញាតអោយចូលស្រុកគេដ៏ដែលតើ ហ៊ុនសែន គឹតយ៉ាងណាវិញតើនេះមិនម៉ែន ប្រាក់ក៏បង់ថង់ក៏ដាចទេឬ?

  2. Anonymous says:

    let HUN SEN take it himself and his families or his high ragging officers so that they can going hell all together . I’m understood AH CHESSTU.. HUN SEN said CHINA can help Cambodia by landing more money but they will turn it to COVID19 Vaccine instate . my question is why this highly educated animal doing like un humanly way of thinking. OH my GOD you are too CHHKOUTH ….HUN SEN