កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «ផ្ដាច់ការ» នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០

ដោយ មាន ឫទ្ធិ
2021-02-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «ផ្ដាច់ការ» នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០

(ឆ្វេង) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង នៃកង​យោធពលខេមរភូមិន្ទ និង​ជា​កូន​ប្រុស​ច្បង​របស់​​​លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «ផ្ដាច់ការ» នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០ (Democracy Index 2020)។ ការ​ដាក់​ចំណាត់ថ្នាក់​នេះ គឺ​ដោយសារតែ​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​បន្ត​​ដាំ​ក្បាល​ចុះ​រហូត​ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ។ អ្នក​ជំនាញ​ព្រមាន​ថា នេះ​គឺ​ជា​សញ្ញាណ​មិនល្អ​មួយ​សម្រាប់​សង្គម​កម្ពុជា​ដោយសារតែ​ចលនា​តវ៉ា​រើ​បម្រះ​ប្រឆាំង​នឹង​ការដឹកនាំ​ប្រទេស​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ នឹង​នៅ​តែ​បន្ត​កើត​មាន។

អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (Economic Intelligence Unit, EIU) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស (UK) ដាក់​កម្ពុជា​ជាប់​លេខ ១៣០ ក្នុងចំណោម ១៦៧​ប្រទេស នៅ​លើ​ពិភពលោក សម្រាប់​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០។ ពិន្ទុ​នៃ​ការអនុវត្ត​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​មក​នៅ​ត្រឹមជាង ៣ពិន្ទុ ពោល​គឺ​ទាប​ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​រយៈពេល ១ទស្សវត្ស​ចុងក្រោយ​នេះ។

ពិន្ទុនេះ មិន​បានធ្វើ​ឲ្យ​កម្ពុជា​ជាប់ឈ្មោះ​សូម្បី​តែ​ជា​ជំពូក​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​មិន​ពេញលេញ​ ឬ​​ប្រជាធិបតេយ្យ​បែប​កូនកាត់​នោះទេ។ តែកម្ពុជា ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការគ្រប់គ្រង​បែប «ផ្តាច់ការ» តែម្តង។ នៅក្នុងតំបន់ ការអនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រសើរ​តែ​ជាង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា ប្រទេស​កុម្មុយនិស្ត​វៀតណាម (Vietnam) និង​ឡាវ (Laos) ប៉ុណ្ណោះ។ ជារួម កម្ពុជា ជាប់​ឈ្មោះ​ជា​ប្រទេស​ផ្តាច់ការ​ក្នុងចំណោម​ប្រទេស​ផ្តាច់ការ​សរុប​ជិត ៦០ប្រទេស​នៅលើ​ពិភពលោក។ ការ​ផ្ដល់​ពិន្ទុ​នេះ ធ្វើឡើង​ផ្អែក​លើ​សូចនាករ​សំខាន់ៗ ចំនួន​ ៥ ក្នុង​នោះ​រួមមាន​ដំណើរការ​បោះឆ្នោត​ ​និង​ពហុ​បក្ស ​ដំណើរការ​រដ្ឋាភិបាល​ ​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ វប្បធម៌​នយោបាយ​ ​និង​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាដើម។

អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការបន្ត​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ជាប្រទេស​ផ្តាច់ការនេះ បានទេ ដោយសារ​លោក​ពុំ​លើក​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃទី៥ កុម្ភៈ។ 

អ្នកជំនាញ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត និង​ជា​ទីប្រឹក្សា​អង្គការ ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់ថា ការវាយតម្លៃ​នេះ គឺ​ជា​សញ្ញាណ​មិនល្អ​មួយ​សម្រាប់​សង្គម សេដ្ឋកិច្ច និង​នយោបាយ​នៅ​កម្ពុជា៖ «Economic Intelligence Unit គឺ​គេ​ធ្វើការ​វាយតម្លៃ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយៗ គឺ​គេ​ពិនិត្យ​មើល​ពី​ទិដ្ឋភាព​ដែល​វា​មាន​ផល​ប៉ះពាល់​ទៅលើ​ ហានិភ័យ​ទៅ​លើ​សេដ្ឋកិច្ច ហើយ​នឹង​កិច្ចការ​រកស៊ី។ ដូច្នេះ បញ្ហា​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ ជា​សញ្ញា​មិនល្អ​ទេ សម្រាប់​កម្ពុជា ដែល​ព័ត៌មាន​នេះ​ទៅដល់​អ្នក​វិនិយោគ ទៅដល់​អ្នក​ដែល​គេ​គាំទ្រ​ខាង​សេដ្ឋកិច្ច គេ​អាច​នឹង​មើល​ឃើញ​ថា កម្ពុជា​យើង​នឹង​ជួប​ហានិភ័យ​ខ្លាំង​អំពី​បញ្ហា​រឿង​នយោបាយ ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅលើ​ការ​រកស៊ី​របស់​គេ ទៅលើ​ការ​វិនិយោគ​របស់​គេ»

លោក គល់ បញ្ញា បន្ត​ថា ក្រៅ​ពី​ការ​បន្ត​ទទួល​រង​នូវ​ការ​ស្តី​បន្ទោស ដាក់​ទណ្ឌកម្ម និង​បាត់បង់​កិត្យានុភាព​នៅ​លើ​ឆាក​អន្តរជាតិ ការ​បន្ត​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ក៏​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​សម្ងំ​ស្ងៀម​បាន​នោះ​ទេ។ តែ​លោក​ថា នឹង​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​បង្កើន​ចលនា​តវ៉ា និង​រិះគន់​ទង្វើ​របស់​រដ្ឋាភិបាល​ក្រោម​រូបភាព​ផ្សេងៗ៖ «នៅ ៤ឆ្នាំ​ខាងមុខ​នេះ បើ​សិន​ជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្លាំងក្លា​ពី​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ហើយ​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន នឹង​អាច​រុញច្រាន​ឲ្យ​ការ​ស្តារ​ប្រជាធិបតេយ្យ​អាច​កើតឡើង​បាន​ខ្លះ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ គឺ​ថា ប្រជាពលរដ្ឋ​នៅ​បណ្តា​ប្រទេស​នានា ដូច​ជា​នៅ​កម្ពុជា​ហ្នឹង គឺ​គេ​មិនព្រម​សង្ងំ​សុខ​នោះទេ គឺ​គេ​នៅ​តែ​តវ៉ា។ គ្រាន់តែ​ថា វិធីសាស្ត្រ​តវ៉ា​របស់​គេ​ មាន​ទម្រង់ផ្សេងៗ​ដែល​គេ​អាច​ធ្វើ​ទៅបាន ហើយ​គេនៅ​តែ​បន្ត​ធ្វើ​ការតវ៉ា គេនៅ​បន្ត​ធ្វើការ​ទិះតៀន​ គេ​នៅ​តែ​បន្ត​ការផ្តល់​ឱកាស​ដើម្បី​ធ្វើ​ម៉េច​គេ​អាច​ស្តារ​នូវ​ការគោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​សិទ្ធិ​របស់​គេឡើងវិញ។ នេះ​ដែល​ខ្ញុំ​ឃើញ​មាន​ចលនា​ហ្នឹង​នៅតែ​កើតឡើង។ នេះ​ជា​សញ្ញា​ដែល​សង្ឃឹម»។

ដោយឡែក សម្រាប់​អតីត​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ វិញ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ការដឹកនាំ​បែប​ផ្ដាច់ការ​នៅ​កម្ពុជា គឺ​ជា​ការគ្រប់គ្រង​ផ្ដាច់ការ​ ហើយ​ផ្ទេរ​អំណាច​ពី​កូន​ដល់​ចៅ​តែ​ម្ដង៖ «ពួក​កុម្មុយនិស្ត​ផ្ដាច់ការ​មួយ​ចំនួន គេ​បន្ត​អំណាច​តាម​អតីតភាព​ក្នុង​បក្ស។ ប៉ុន្តែ នៅ​ក្នុង​សង្គម​កម្ពុជា បន្ត​មរតក​អំណាច​ខុស​គេ​បន្តិច​ត្រង់ថា មិនមែន​បន្ត​តាម​អតីតភាព​ឥស្សរជន​នយោបាយ​ក្នុង​បក្ស​ទេ គឺ​វា​បាន​ចាប់​ផ្ដើម​បង្វិល​មក​ទៅ​ជា​អំណាច​គ្រួសារ។ នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ ផ្ដាច់ការ​តាម​បែប​មរតក​គ្រួសារ ដែល​គេ​ហៅ​ភាសា​ម្យ៉ាង​ថា អំណាច​សន្តតិវង្ស។ អំណាច​សន្តតិវង្ស​នេះ គឺ​ផ្ទេរ​យ៉ាង​តិច​ ៣ជំហ៊ាន​ទៅមុខ។ រឿង​នេះ ធ្លាប់​កើតឡើង​នៅ​ប្រទេស​កូរ៉េ​ខាងជើង តាំងពី គឹម អ៊ីលស៊ុង រហូត​មក​ដល់ គឹម ជុងអ៊ុន។ ផ្ទេរ​ពី​ជីតា​ទៅ​ចៅ។ ដូច្នេះ នៅ​ក្នុង​ក្រុងភ្នំពេញ ផ្ដាច់ការ​បែប​ផ្ទេរ​អំណាច​ពី​តា​ទៅ​ចៅ ដូចគ្នា គឺ​ ហ៊ុន ម៉ាណែត និង​កូនចៅ​របស់ ហ៊ុន សែន ដែល​បាន​ដាក់​ចូល​ទៅ​ក្នុង​ជួរ​មន្ត្រី​រាជការ ក្នុង​រដ្ឋសភា ក្នុង​អី​ហ្នុង ជា​ផែនការទី១។ ផែនការ​ទីពីរ​គឺ គេ​មើល​ឃើញ​ទៅ​ដល់​ចៅ»

ព្រះអង្គ​ ពន្យល់​ថា មេដឹកនាំ​ផ្តាច់ការ​គ្រប់រូប​តែង​តែ​ចិញ្ចឹម​ចិត្ត​ប្លន់​អំណាច​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ដែល​ក្រុមអ្នក​ប្រជាធិបតេយ្យ​ មិនត្រូវ​មើលរម្លង​នោះទេ៖ «កុំ​ឲ្យ​ទុក​ចិត្ត​ថា ជន​ផ្តាច់ការ​មិន​រក្សា​គោលជំហរ​ប្លន់​អំណាច។ កុំ​ឲ្យ​ទុកចិត្តដូច​សុភាសិត​ខ្មែរ​យើង​ ពាក្យ​ស្លោក​ខ្មែរ​យើង បាន​និយាយ​ហើយ​ថា កុំ​ទុកចិត្ត​ខ្លា​មិន​ស៊ី​សាច់។ ទោះ​ជា​ខ្លា​ចិញ្ចឹម​ក៏​ដោយ ខ្លាក្នុង​ព្រៃ​ក៏ដោយ រឿង​របស់​ខ្លា គឺ​ស៊ីសាច់។ រឿង​របស់​ជនផ្តាច់ការ​គឺ​ប្លន់​អំណាច​ ទោះជា​ប្លន់​ក្នុង​រូបភាព​នៃ​ការឈ្នះ​ឆ្នោត​ហើយ​ក៏ដោយ មុន​ការឈ្នះ​ឆ្នោត​ហើយ​ក៏​ដោយ ក៏​ជន​ផ្តាច់ការ​នៅ​តែ​ចិញ្ចឹម​ចិត្ត ប្លន់​អាហ្នឹង»

ក្រៅពី​កត្តា​មេដឹកនាំ​ផ្តាច់ការ​តែង​ចិញ្ចឹមចិត្ត​ប្លន់​អំណាច​នេះ កត្តាមួយទៀត​ដែល​អាច​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ផ្តាច់ការ​កាន់​អំណាច​បាន​យូរ គឺ​ដោយសារ​តែ​ក្រុមអ្នកប្រជាធិបតេយ្យ​ខ្លួនឯង នៅ​តែ​បន្ត​ហែកហួរគ្នា​មិនចេះ​ចប់​មិនចេះ​ហើយ និង​មិនព្រម​រៀន​សូត្រ​ពី​បទពិសោធន៍​កាល​ពីពេល​អតីតកាល។ នេះ​បើ​តាម​ការ​មើល​ឃើញ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី។ លោក​ព្រមាន​ថា ការ​បន្ត​ហែកហួរ​គ្នា​ក្នុង​ចំណោម​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នេះ នឹង​មិន​អាច​ឲ្យ​ពួកគេ​យកឈ្នះ​លើ​មេដឹកនាំ​ផ្ដាច់ការ​បាន​ឡើយ៖ «យើង​ដឹង​ហើយ​ការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​គ្នាឯង​នេះ វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល ដែល​ខ្មែរ​យើង​និយាយ​ពាក្យ​មួយ​ដែល​ថា បើ​សិន​ជា​ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ​ទេ ខ្មោចព្រៃ​ក៏​មិន​ហ៊ាន​ចូល​ដែរ។ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​គូ​បដិបក្ខ​របស់​ខ្លួន ងាយ​ក្នុង​ការ​លូកដៃ​ចូល ហើយ​ហែក​ឯកភាព​បក្ស​ផ្ទៃក្នុង​ឲ្យ​វា​របើក​កាន់​តែ​ធំ​ទៀត ដែល​រហូត​ដល់​ចំណុច​ណាមួយ​ដែល​មិន​អាច​ផ្សះផ្សា​គ្នា​បាន​ក៏​ថា​បាន​ដែរ។ នេះ​បើ​សិន​ជា​ការ​តស៊ូ ដែល​ពួកគាត់​គិត​ថា ការ​តស៊ូ​នេះ គឺ​ជា​ការ​តស៊ូ​ជាមួយ​របប​ផ្ដាច់ការ ដូច្នេះ ក៏​អត់​វិន័យ​នេះ នឹង​មិន​អាច​យក​ជ័យជម្នះ​ទៅលើ​របប​ផ្ដាច់ការ​ដូចដែល​ពួកគាត់​គិត​បានទេ»

ឆ្នាំ២០១៧ ​ជា​ឆ្នាំ​ដំបូង​​ដែល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​បាន​ដាំ​ក្បាល​ចុះ​ រអិល​ធ្លាក់​ពី​ជំពូក​ក្រុម​ប្រទេស​ដែល​មាន​របប​ប្រជាធិបតេយ្យ​បែប​កូនកាត់​ មក​ជា​ប្រទេស​ផ្ដាច់​ការ​ទាំងស្រុង​តែ​ម្ដង។ ការណ៍​នេះ​ ​គឺ​ដោយសារតែ​របប​លោក​ ហ៊ុន ​សែន ​បាន​សម្រេច​គាស់​រម្លើង​ និង​រម្លាយ​ចោល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា ​ឆ្នាំ ២០១៨ ​ដោយ​បាន​រម្លាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អង្គការ​សង្គម​ស៊ីវិល​ ​និង​អ្នកសារព័ត៌មាន​ឯករាជ្យ​ជាដើម។ ​ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវ​បាន​អង្គភាព EIU ចាត់ទុកជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​បែប​កូន​កាត់​ពី​ឆ្នាំ ២០០៦ រហូត​មក​ទល់​ឆ្នាំ ២០១៦។​

អង្គភាព​ EIU ​បែងចែក​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​ជា​ ៤ ​ជំពូក​ ​គឺ​ ​ប្រជាធិបតេយ្យ​ពេញលេញ​ ​ប្រជាធិបតេយ្យ​មិន​ពេញលេញ​ ​ប្រជាធិបតេយ្យ​បែប​កូនកាត់​ ​និង​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ។ ​អង្គភាព​នេះ​ ​ផ្ដល់​និយម​ថា​ ​រដ្ឋ​ដែល​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ ​គឺ​ពុំ​មាន​ការអនុវត្ត​ប្រព័ន្ធ​សេរី​ពហុ​បក្ស​នយោបាយ​នោះ​ទេ​ ​ហើយ​ប្រព័ន្ធ​នេះ​រង​ការ​រឹតត្បិត​ខ្លាំង​។ ​រីឯ ​ការបោះឆ្នោត​ ​មិន​ធ្វើឡើង​ដោយ​សេរី​ ​និង​ត្រឹមត្រូវ​នោះ​ទេ​ ​គ្មាន​ការ​គោរព​ និង​រំលោភ​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ចំណែក​ឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ជា​ទូទៅ​គឺជា​របស់​រដ្ឋ ​ឬ​គ្រប់គ្រង​ដោយ​ក្រុម​ដែល​មាន​ជាប់​ទាក់ទង​នឹង​របប​ដឹកនាំ​ប្រទេស។ ក្រៅពីនេះ មាន​ការគាបសង្កត់​ទៅលើ​អ្នករិះគន់​រដ្ឋអំណាច​ និង​មាន​ការ​រឹតត្បិត​ព័ត៌មាន​ជា​ខ្លាំង ​ខណៈ​ពុំ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «ផ្ដាច់ការ» នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០"

  1. so socheath says:

    អាពូជថោកឆ្កែ គល់ បញ្ញា
    អាថោកជាងឆ្កែនេះហ៊ានអើតក្បាលមកនិយាយបូរបាច់ផង ។
    អាតិរច្ឆានថោកជាងឆ្កែ អ្ហែងនេះ ដែលមានស្មារតីទទួលខុសត្រូវពីសកម្មភាព
    ដែលអ្ហែងធ្វើពីកាលណា អាចុយម៉្រាយ ?

  2. Anonymous says:

    at last every one in the world know HUN SEN’s true color no any one can saying himself of being GOD while HUN SEN commit crime again humanity . I myself was so sick to see this evil monster and his supporter keep using shameful and un educated word to convincing people to trust them. no matter what AH CHHKOUTH so socheath what to tell Cambodian no one will believing in him . get lost you animal Cambodia should not having people like you

  3. Anonymous says:

    at last every one in the world know HUN SEN’s true color no any one can saying himself of being GOD while HUN SEN commit crime again humanity . I myself was so sick to see this evil monster and his supporter keep using shameful and un educated word to convincing people to trust them. no matter what AH CHHKOUTH so socheath want to tell Cambodian no one will believing in him . get lost you animal Cambodia should not having people like you

  4. so socheath says:

    ឃេីញពិត និយាយពិត !
    …….
    ប៉ុន្មានថ្ងៃនេះ សភាពការណ៍នៅភូមា បានធ្វេីប្រព័ន្ធ
    ផ្សព្វផ្សាយទាំងនៅស្រុកខ្មែរ ទាំងនៅបរទេស ផ្សាយជាភាសាខ្មែរ (និងតាមបណ្តាញសង្គមfacebook,youtube) បានបញ្ចេញទស្សនះវិភាគតាមហេតុផលផ្សេងគ្នារៀងៗខ្លួន
    តាមទស្សនះដែលពួកគេ ជាអ្នកវិភាគនិយម កាន់ជេីង របបសេរី ឬកុម្មុយនីស្ត ។
    សម្រាប់សភាពការណ៍នៅប្រទេសភូមា ជាទស្សនះរបស់ខ្ញុំ វិញ អ្នកណាឈ្លោះអ្នកណា ដោយមូលហេតុអី ខ្ញុំមិនត្រូវការចង់ដឹងទេ ។ព្រោះជារឿងតាមហេតុ តាមបច្ច័យរបស់គេ ។
    គឺថាបេីរឿងវាកេីតទៅហេីយ អង្ករដាំឆ្អិនជាបាយទៅហេីយ ចង់អ្នកណាគ្រប់គ្រងរដ្ឋមិនថាមាននិន្នាការកុម្មុយនីស្ត ឬសេរី មិនសំខាន់ទេ។ សំខាន់ត្រង់ថា អ្នកដឹកនាំនោះ
    ចេះដឹកនាំជាតិប្រកបដោយការអភិវឌ្ឍន៍ ដឹកនាំឲ្យប្រទេសជាតិមានសុខសន្តិភាព សំដៅនាំឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការរីកចម្រេីន នោះជាមេដឹកនាំល្អ
    ដែលខ្ញុំប្តេជ្ញាស៊ូប្តូរជិវិត រួមគ្នាជាមួយអ្នកមានឆន្ទះដូចគ្នាផ្សេងទៀត ការពារអ្នកដឹកនាំនោះដើម្បីយុត្តិធម៍សម្រាប់គាត់។
    តែបេីដូចអាពូជឆ្កែ អាក្បត់ជាតិសមរង្សុី ,កឹមសុខា ដែលចេះត្រឹមសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ទៅឲ្យឆ្ងាយ
    មិនត្រូវការទេ ។ គឺថាទោះស្លាប់ក៏ខ្ញុំត្រូវតែប្រឆាំងការដឹកនាំ
    ដែលអន់ជាងឆ្កែ របស់ពួកអាថោកជាងឆ្កែទាំងនេះដែរ។
    ហេតុដែលខ្ញុំនិយាយដូចនេះ ព្រោះ មីនអ៊ួនហ្ល្វេង ក៏ធ្លាប់ដឹកនាំ
    ប្រទេសភូមាកន្លងមក មុនការដឹកនាំរបស់អ៊ួង សានស៊ូគ្យី
    ដឹកនាំជាតិរួចមកហេីយ ។
    តែថាវិនាសកម្មសឹងដាច់ពូជ លេីជនជាតិភាគតិចភូមា
    រ៉ូហ៊ីងយ៉ា តេីមេដឹកនាំក្នុងរដ្ឋាភិបាលណាមួយ មីងអ៊ួងហ្ល្វេង
    ឬជា អ៊ួងសាន ស៊ូគ្យី ជាអ្នកទទួលខុសត្រូវ ។
    ដោយមូលហេតុនេះតេីអ្នកណាទៅ ជាមេដឹកនាំល្អ
    របស់ភូមា ?

  5. Anonymous says:

    Veitcong mafia dictator and his groups are the worse communist dogs in khmer history’ including so so cheat veitxcong germ . These communist dogs are the killers ‘

Leave a Reply

Submit Comment