ដោយ មាន ឫទ្ធិ
2021-02-06
RFA

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។ រូបពីហ្វេសប៊ុក
មន្រ្តីសិទ្ធិមនុស្ស រិះគន់ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ដែលថា បើចង់ឱ្យមានការពន្លឿនជម្រះក្ដីលោក កឹម សុខា លុះត្រាតែលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ត្រូវជាប់ឃុំឡើងវិញ។ ពួកគេ ចាត់ទុកសំដីរបស់មន្រ្តីក្រសួងយុត្តិធម៌ ថាជាចេតនាដើម្បីចង់អូសបន្លាយពេលជម្រះក្ដីលោក កឹម សុខា ឱ្យកាន់តែយូរថែមទៀត។ រីឯមេធាវីការពារក្ដីលោក កឹម សុខា លើកឡើងថា ច្បាប់មិនអនុញ្ញាតឲ្យឃុំខ្លួនមនុស្សតាមនឹកឃើញនោះទេ។
មេធាវីលោក កឹម សុខា លោក ផែង ហេង សុំមិនឆ្លើយទៅនឹងសាររបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នោះទេ ដោយលោកទុកឱ្យសាធារណៈជនវាយតម្លៃចុះ។ ទោះយ៉ាងណា លោកមេធាវីនៅតែអះអាងថា ក្នុងនាមមេធាវីការពារក្ដីឱ្យលោក កឹម សុខា លោកនៅតែប្រើសិទ្ធិស្នើសុំដោយលោកគ្រោងជួបលោក កឹម សុខា រិះរកមធ្យោបាយផ្សេងទៀតដើម្បីជំរុញឱ្យមានការពន្លឿនសវនាការឡើងវិញ។ លោកសង្កត់ធ្ងន់ថា មិនអាចកាត់ក្ដីសំណុំរឿងបានពាក់កណ្ដាលហើយទុកចោលបែបនេះទេ៖ «ខ្ញុំមិនឆ្លើយតបអីទេណា ឱ្យគាត់ (លោក ជិន ម៉ាលីន) និងសាធារណៈជនពិចារណាសំដីគាត់វិញទៅណា ក្នុងនាមអ្នកច្បាប់ យើងអត់ត្រូវតតាំងនឹងពាក្យអីចឹងៗទេ»។
ប្រតិកម្មរបស់មេធាវីលោក កឹម សុខា ដូចនេះ ក្រោយពេលលោក ជិន ម៉ាលីន និយាយថា ក្រសួងយុត្តិធម៌មិនអាចលូកដៃក្នុងសំណុំរឿងលោក កឹម សុខា បានទេព្រោះជាសិទ្ធិរបស់តុលាការ។ លោកបន្តថា បើចង់ឱ្យមានការពន្លឿនជម្រះក្ដីលោក កឹម សុខា ទាល់តែលោក កឹម សុខា វិលទៅជាប់ពន្ធនាគារវិញ៖ «គោលដៅនៃយុទ្ធនាការរបស់យើង គឺអាទិភាពទៅលើសំណុំរឿងព្រហ្មទណ្ឌដែលមានមនុស្សនៅក្នុងឃុំ។ ចឹងបានជាសំណុំរឿងផ្សេងទៀតដំណើរការទៅបាន ហេតុអីសំណុំរឿង កឹម សុខា ដំណើរទៅអត់បាន។ បើសិន កឹម សុខា ចង់ដំណើរការដូចគេដែរ ទៅនៅក្នុងឃុំវិញទៅ ទៅត្រពាំងផ្លុងវិញទៅ គេយកមកដោះមុនហើយ»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សរសេរលើទំព័រហ្វេសប៊ុក (Facebook) អ្នកស្រីថា ច្បាប់ជាតិ និងអន្តរជាតិចែងថា ជនគ្រប់រូបមានសិទ្ធិទទួលបានការជំនុំជម្រះដោយឥតពន្យារពេលយូរហួស។ អ្នកស្រីរិះគន់ថា ការថ្លែងរបស់លោក ជិន ម៉ាលីន គឺជាចេតនាដើម្បីចង់អូសបន្លាយពេលជម្រះក្ដីលោក កឹម សុខា ឱ្យកាន់តែយូរថែមទៀត។
លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ដាក់ពន្ធនាគារកាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ ក្រោយលោកជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំគឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ តុលាការប្តូរពីឃុំខ្លួននៅពន្ធនាគារទៅឃុំខ្លួននៅផ្ទះវិញ។ កាលពីចុងឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យតាមផ្លូវតុលាការដោយអនុញ្ញាតឱ្យលោកធ្វើដំណើរក្នុងប្រទេសតែហាមឃាត់ធ្វើសកម្មភាពនយោបាយ។ សំណុំរឿងលោកត្រូវបានតុលាការលើកពេលជំនុំជម្រះជិតមួយឆ្នាំហើយ ក្រោមហេតុផលថា ដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ ទោះក្រុមមេធាវីការពារក្ដីលោក ស្នើសុំបីដងមកហើយក្ដី។ ការឆ្លើយតបចុងក្រោយរបស់តុលាការក្រុងភ្នំពេញ គឺលើកយកបញ្ហាជំងឺកូវីដ-១៩ និងការមមាញឹកដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ។ ទោះយ៉ាងណា មេធាវីលោក កឹម សុខា អះអាងថា នឹងព្យាយាមគ្រប់លទ្ធភាពតាមផ្លូវច្បាប់ដើម្បីជំរុញឱ្យមានការបន្តសវនាការជម្រះក្ដីលោក កឹម សុខា ឡើងវិញ។
អ្នកវិភាគនយោបាយជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើទំព័រហ្វេសប៊ុកលោកដែរ ថា ការណ៍ដែលតុលាការឱ្យ លោក កឹម សុខា នៅក្រៅពន្ធនាគាររមកឃុំក្នុងផ្ទះដូចសព្វថ្ងៃនេះ គឺដើម្បីពន្យារពេលកាត់ទោស។ លោករម្លឹកថា បើជាប់ឃុំក្នុងពន្ធនាគារយ៉ាងយូររយៈ១៨ខែក្រោយថ្ងៃចាប់ឃុំឃាំងត្រូវកាត់ទោសបើពុំនោះទេត្រូវប្រគល់សេរីភាពឱ្យលោក កឹម សុខា វិញ។ បណ្ឌិត ឡៅ ម៉ុងហៃ ថា ការពន្យារការកាត់ទោសសម្រេចដោយនីតិប្រតិបត្តិ ជាការរំលោភលើឯករាជ្យរបស់តុលាការ និងជាការរំលោភសិទ្ធិទទួលបានការកាត់ទោសដោយឥតពន្យារពេលយូរហួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ឃេីញពិត និយាយពិត !
…….
ប៉ុន្មានថ្ងៃនេះ សភាពការណ៍នៅភូមា បានធ្វេីប្រព័ន្ធ
ផ្សព្វផ្សាយទាំងនៅស្រុកខ្មែរ ទាំងនៅបរទេស ផ្សាយជាភាសាខ្មែរ (និងតាមបណ្តាញសង្គមfacebook,youtube) បានបញ្ចេញទស្សនះវិភាគតាមហេតុផលផ្សេងគ្នារៀងៗខ្លួន
តាមទស្សនះដែលពួកគេ ជាអ្នកវិភាគនិយម កាន់ជេីង របបសេរី ឬកុម្មុយនីស្ត ។
សម្រាប់សភាពការណ៍នៅប្រទេសភូមា ជាទស្សនះរបស់ខ្ញុំ វិញ អ្នកណាឈ្លោះអ្នកណា ដោយមូលហេតុអី ខ្ញុំមិនត្រូវការចង់ដឹងទេ ។ព្រោះជារឿងតាមហេតុ តាមបច្ច័យរបស់គេ ។
គឺថាបេីរឿងវាកេីតទៅហេីយ អង្ករដាំឆ្អិនជាបាយទៅហេីយ ចង់អ្នកណាគ្រប់គ្រងរដ្ឋមិនថាមាននិន្នាការកុម្មុយនីស្ត ឬសេរី មិនសំខាន់ទេ។ សំខាន់ត្រង់ថា អ្នកដឹកនាំនោះ
ចេះដឹកនាំជាតិប្រកបដោយការអភិវឌ្ឍន៍ ដឹកនាំឲ្យប្រទេសជាតិមានសុខសន្តិភាព សំដៅនាំឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការរីកចម្រេីន នោះជាមេដឹកនាំល្អ
ដែលខ្ញុំប្តេជ្ញាស៊ូប្តូរជិវិត រួមគ្នាជាមួយអ្នកមានឆន្ទះដូចគ្នាផ្សេងទៀត ការពារអ្នកដឹកនាំនោះដើម្បីយុត្តិធម៍សម្រាប់គាត់។
តែបេីដូចអាពូជឆ្កែ អាក្បត់ជាតិសមរង្សុី ,កឹមសុខា ដែលចេះត្រឹមសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ទៅឲ្យឆ្ងាយ
មិនត្រូវការទេ ។ គឺថាទោះស្លាប់ក៏ខ្ញុំត្រូវតែប្រឆាំងការដឹកនាំ
ដែលអន់ជាងឆ្កែ របស់ពួកអាថោកជាងឆ្កែទាំងនេះដែរ។
ហេតុដែលខ្ញុំនិយាយដូចនេះ ព្រោះ មីនអ៊ួនហ្ល្វេង ក៏ធ្លាប់ដឹកនាំ
ប្រទេសភូមាកន្លងមក មុនការដឹកនាំរបស់អ៊ួង សានស៊ូគ្យី
ដឹកនាំជាតិរួចមកហេីយ ។
តែថាវិនាសកម្មសឹងដាច់ពូជ លេីជនជាតិភាគតិចភូមា
រ៉ូហ៊ីងយ៉ា តេីមេដឹកនាំក្នុងរដ្ឋាភិបាលណាមួយ មីងអ៊ួងហ្ល្វេង
ឬជា អ៊ួងសាន ស៊ូគ្យី ជាអ្នកទទួលខុសត្រូវ ។
ដោយមូលហេតុនេះតេីអ្នកណាទៅ ជាមេដឹកនាំល្អ
របស់ភូមា ?
អា ជិន ម៉ាលិន អាតិរច្ឆានកូនមីចោក្បាលថោកនិយាយគ្មានភាពចេះដឹងនិយាយក្នុងការគំរាមកំហែងបំភិតបំភ័យ បើអាកូនមីចោគេធាក់ឯងចិត្តសឿងចាប់ កឹម សុខា ដាក់គុកវិញទៅមែអាថោក។
លោក កិមសុខា ត្រូវហ៊ានចូលគុកឡើងវិញដើមអោយដឹង ស ឬ ខ្មៅ អោយរហ័ស កំគិតតែដើរដុតពោតសុី វាធ្វើអោយគេថាជាមេ”អហឹ ង្សា”បុ៉ន្តែកំសាកញី។
a dirty blood that this regime love so much is this young who has been brain washed since he was young. this is not what we call bamboo suit witch can become bamboo it mean bamboo for Vietcong to make good soup instate .
អាល្ងង់បណ្ឌឹតស្រាថ្នាំ ក្លែមស្រីបោយដៃ ឡៅ ម៉ុងហៃ អ្ហែងស្តាប់ឲ្យបាន ។
អាខាសុំនៅក្រៅឃុំក្នុងមូលហេតវាឈឺ ។ ឬតុលាការបានដោះលែងវាឲ្យនៅក្រៅឃុំ ដោយគ្មានការសុំពិវា ?
អ្ហែងមើលអង្គហេតុឲ្យច្បាស់ ។ តុលាការចង់កាត់ទោសឆាប់ណាស់ កុំភ្លើពេក ។
អញ្ចឹងបើវាចង់ឆាប់កាត់ទោស អាកឹមសុខា ត្រូវតែទៅដេកក្នុងគុកវិញ ។ ព្រោះវាជាហើយ ។
តុលាការអាបំពេញនិតិវិធីបានហើយ ។
យល់អត់អាភ្លើ !