លោក ហ៊ុន សែន ថា លោក​មិន​អាច​ចាក់​​វ៉ាក់សាំង​ចិន​ទេ ដោយ​សារ​លើ​​សអាយុ​ត្រូវ​ចាក់

ដោយ អាស៊ីសេរី
2021-02-05
RFA

លោក ហ៊ុន សែន ថា លោក​មិន​អាច​ចាក់​​វ៉ាក់សាំង​ចិន​ទេ ដោយ​សារ​លើ​​អាយុ​ត្រូវ​ចាក់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប​ពី​ហ្វេសប៊ុក


លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ល្ងាច​ថ្ងៃទី៥ ខែ​កុម្ភៈ ថា លោក​មិន​អាច​ចាក់​វ៉ាក់សាំង​របស់​ចិន​ទេ ដោយសារ​លោក​មាន​អាយុ​៦៨​ឆ្នាំ​ហើយ លើស​ពី​កំណត់​អាយុ​ដែល​ត្រូវ​ចាក់។

លោក ហ៊ុន សែន សរសេរ​បន្ត​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល ដែល​បាន​ទទួល​លិខិត​ផ្លូវការ​ពី​ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ចិន​នៅ​កម្ពុជា ដែល​បញ្ជាក់​ថា វ៉ាក់សាំង​ឈ្មោះ​ស៊ីណូហ្វាម (Sinopharm) ចាក់​បាន​តែ​មនុស្ស​មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ទៅ​៥៩​ឆ្នាំ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន កាលពី​ថ្ងៃទី៤ កុម្ភៈ ប្រកាស​ថា លោក​និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នឹង​ចាប់​វ៉ាក់សាំង​ចិន​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន អះអាងថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ ដែល​មាន​អាយុ ៧៥​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ របស់​ចិន​រួចហើយ ស្រប​ពេល​ជំនួយ​របស់​ចិន​មិន​ទាន់​មក​ដល់​កម្ពុជា​នៅ​ឡើយ។ លោក ហ៊ុន សែន មិនបាន​បញ្ជាក់​លម្អិត​ថា តើ​លោក ទៀ បាញ់ ចាក់​វ៉ាក់សាំង​នោះ​តាំង​ពី​ថ្ងៃ​ណា​ឡើយ ខណៈ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៧ កុម្ភៈ។ លោក ហ៊ុន សែន ក៏​ពុំបាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក ទៀ បាញ់ ចាក់​វ៉ាក់សាំង​នោះ​មុន​លោក​ដែរ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​លោក ទៀ បាញ់ បាន​ទេ នៅ​ថ្ងៃ​ទី៥ កុម្ភៈ។

គិត​ត្រឹម​ថ្ងៃ​ទី​០៤ កុម្ភៈ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ចំនួន ៤៧០​នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន ៤៥២​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន ១៨​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

7 Responses to "លោក ហ៊ុន សែន ថា លោក​មិន​អាច​ចាក់​​វ៉ាក់សាំង​ចិន​ទេ ដោយ​សារ​លើ​​សអាយុ​ត្រូវ​ចាក់"

  1. Anonymous says:

    do not talking lie so many time we Cambodian hate you any way for me if you do or you don’t I’m really do not care you will going hell soon any way. you animal HUN SEN should understood what you have done to your own nation . I swear to GOD I already know how you come up to powers and how you have been KBOTH your CHEATH

  2. Anonymous says:

    This is the math from PHD who graduated from HANOI: 68 years old is too old to get vaccination whereas 75 years old still be able to vaccinate. No wonder Cambodia is still in deep trouble with a leader with such a knowledge…

  3. Show us where it says that a person is too old or too young to get vaccinated? If you say you’re chicken shit, yes we believe you! ឬមួយ​ក៏​មិន​ទុកចិត្ត​ថ្នាំ​vaccine មកពី​មហា​មិត្ត​ចិន​? បេីហ៊ាន​ទទួល​ថ្នាំ​vaccines ពីចិន​ហេីយ​ គួរ​ណាស់​តែ​ធ្វើ​ជាមេដឹក​នាំ​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ? មិនបាច់​យល​លេស​ថា​ហួស​អាយុ​មិនអាច​ទទួល​ចាក់​ ថ្នាំ​បានទេ។ បុរស​ខ្លាំង​ ឥឡូវ​ក្លាយជា​បុរស​កំសាក​វិញ​ហើយ​😂😂😂

  4. Anonymous says:

    I knew some one behind the dark is trying to make the new law to suit this evil need. please believing me this evil monster is nothing from the beginning but Vietcong made him up to be a monster killing his own people and his nation . soon every thing is over Vietcong going to get him out also one of HUN SEN biological son will taking over then every thing will end at the same time

  5. Anonymous says:

    OH…GOD I’m felling so sick to see this evil face for too long

  6. Anonymous says:

    A communist dog have alot of dirty mind’ dirty tricks , and he bloody know only how to kill people’

  7. Anonymous says:

    the blind evil king will destroy this nation to the end .