លោក ហ៊ុន សែន រុញ​ឲ្យ​មន្ត្រី​ដទៃ​ចាក់​វ៉ាក់សាំង​ចិន ជំនួស​លោក

ដោយ មួង ណារ៉េត
2021-02-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន រុញ​ឲ្យ​មន្ត្រី​ដទៃ​ចាក់​វ៉ាក់សាំង​ចិន ជំនួស​លោក

(ឆ្វេង) រថយន្ត​ដឹក​វ៉ាក់សាំង​របស់​ប្រទេស​ចិន ដែល​មក​ដល់​វាល​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ២០២១ និង​លោក លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ពលរដ្ឋ និង​​ហ្វេសប៊ុក​លោក ហ៊ុន សែន


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​បាន​ស្ទាក់ស្ទើរ និង​ផ្លាស់​ប្ដូរ​ចិត្ត​ជា​ច្រើន​ដង រឿង​ចាក់​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក នៅ​ទីបំផុត បាន​រុញ​ឲ្យ​មន្ត្រី​ដទៃ​ចាក់​វា ជំនួស​រូប​លោក។ លោក​អះអាង​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​បញ្ជាក់​ពី​ទំនុក​ចិត្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​របប​លោក។ តើ​អ្នក​សង្កេត​ការណ៍​យល់​យ៉ាង​ណា?

មន្ត្រី​ដែល​លោក​ ហ៊ុន សែន រុញ​ឲ្យ​ចាក់​វ៉ាក់សាំង​ចិន​មុន​គេ ជំនួស​រូប​លោក​នោះ រួមមាន​ រដ្ឋមន្រ្តី​ក្រសួង​មួយ​ចំនួន មាន​មន្ត្រី​ជាន់​ខ្ពស់​យោធា និង​មន្ត្រី​ដែល​ជា​សាច់​សារ​លោហិត​របស់​លោក​ផង ដែល​មាន​អាយុ​ក្រោម ៥៩ឆ្នាំ លើក​លែង​តែ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន ចេញ ព្រោះ​លោក​ថា មាន​ជំងឺ​ប្រចាំ​កាយ៖ «ដូច​ជា​រដ្ឋមន្ត្រី ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី កើត រិទ្ធ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គឺ​សម្រាប់​ អូន ព័ន្ធមុន្នីរ័ត្ន មិន​អាច​ចាក់​បាន​ទេ ដោយសារ​ធ្លាប់​មាន​ជំងឺ ហើយ​ក្បាល​គាត់ សូម្បី​តែ​លាប​ថ្នាំ​ក៏​អត់​បាន​ដែរ អាលែហ្ស៊ី ហើយ​រើស​មេ​ទាហាន​មួយ​ចំនួន សម្ដេច​ពិជ័យ​សេនា រើស​មេទាហាន​មួយ​ចំនួន​មក​ចាក់​រួម​គ្នា​នៅកន្លែង​ហ្នឹង យក​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដែល​យើង​រៀបចំ រៀបចំ​ឡើង​វិញ​ ហើយ​ឲ្យ​ផ្សាយ​បន្ត​ផ្ទាល់​ ដើម្បី​បង្ហាញ​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង បើ​ឪពុក​មិន​បាន​ចាក់ កូន​ចាក់។ អ៊ីចឹង​ប្រមូល​កូន​អ្នក​ធំៗ ចាក់​ឲ្យ​បាន​មុន​ទៅ»។

លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត បាន​រៀបចំ​ពិធី​ទទួល​វ៉ាក់សាំង​ចិន ចំនួន ៦សែន​ដូស យ៉ាង​ឱឡារិក នៅ​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី៧ ខែ​កុម្ភៈ។ ពិធី​ទទួល​វ៉ាក់សាំង​ចិន ដែល​អង្គការ​សុខភាព​ពិភពលោក​មិន​បាន​ទទួល​ស្គាល់​នេះ ប្រព្រឹត្ត​ទៅ​យ៉ាង​អ៊ឹកធឹក ដោយ​មាន​លោក ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ពិធី​នេះ​ផង។

លោក ហ៊ុន សែន ថា នេះ​ជា​មោទនភាព​ជាតិ​ខ្មែរ ដែល​បាន​វ៉ាក់សាំង​ពី​ប្រទេស​ចិន។ មិន​តែ​ប៉ុណ្ណោះ លោក​ថា ដោយសារ​តែ​ចំណង​មិត្តភាព​កម្ពុជា-ចិន ដ៏​រឹងមាំ​នេះ​ឯង ទើប​មិត្ត​ចិន​ផ្តល់​វ៉ាក់សាំង​នេះ​មក​ឲ្យ​កម្ពុជា។

ក្នុង​ចំណោម​វ៉ាក់សាំង​ទាំង ៦ សែន​ដូស​នេះ ៣ សែន​ដូស ត្រូវ​ចាក់​ជូន​កងទ័ព និង​ ៣សែន​ដូស​ទៀត ត្រូវ​ប្រគល់​ជូន​ក្រ​សួង​សុខាភិបាល។ លោក ហ៊ុន សែន អះអាង​ថា វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) របស់​ចិន​នេះ ពិត​ជា​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​មនុស្ស​អាយុ​ពី ១៨ ដល់ ៥៩ឆ្នាំ។

ទោះ​ជា​លោក ហ៊ុន ហ៊ុន អះអាង​ថា វ៉ាក់សាំង​ចិន​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់ លោក​មិន​បាន​បង្ហាញ​ភស្តុតាង​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​ អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ដែល​អង្គការ​សុខភាព​ពិភពលោក មិន​បាន​ទទួល​ស្គាល់​នោះ​ទេ។ លោក ហ៊ុន សែន បាន​ត្រឹមតែ​លើក​ឡើង ដូច​អ្វី​ដែល​ជា​ការ​អះអាង​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា អ្នកស្រី ឱ វណ្ណឌីន ដែល​ថា វ៉ាក់សាំង​នេះ ត្រូវ​បាន​ប្រើប្រាស់​នៅ​ប្រទេស​ផ្សេង​ទៀត​ដែរ តែ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ចិន ស៊ីណូហ្វាម (Sinopharm) អះអាង​ថា វ៉ាក់សាំង​ខ្លួន​មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ជិត ៨០ភាគ​រយ (៧៩,៣៤%)។ ប៉ុន្តែ ក្រុមហ៊ុន​នេះ នៅ​តែ​មិន​ព្រម​បញ្ចេញ​របាយការណ៍​លម្អិត អំពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ដំណាក់កាល​ទី៣។ ក្រុមហ៊ុន​នេះ បាន​ដាក់​ពាក្យ​សុំ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ពិនិត្យ និង​ទទួលស្គាល់​វ៉ាក់សាំង​ខ្លួន​ដែរ ប៉ុន្តែ លទ្ធផល​យ៉ាង​ណា ត្រូវ​រង់ចាំ​យ៉ាង​ហោចណាស់​ដល់​ដើម​ខែមីនា ទើប​អង្គការ​នេះ​ប្រាប់​ឲ្យ​ដឹង។

អង្គការ​សុខភាព​ពិភពលោក ទើប​តែ​ទទួល​ស្គាល់​វ៉ាក់សាំង​មួយ​ប៉ុណ្ណោះ របស់​ក្រុមហ៊ុន​អាមេរិក និង​អាល្លឺម៉ង់ ឈ្មោះ ហ្វៃហ្ស៊ើរ និង បៃអូអិនថិក (Pfizer និង BioNTech) ក្រោយ​វ៉ាក់សាំង​នេះ បង្ហាញ​លទ្ធផល​ធ្វើ​តេស្ត​ថា មាន​ប្រសិទ្ធភាព​រហូត​ដល់ ៩៥%។ សូម្បីតែ​វ៉ាក់សាំង​ពីរ​ទៀត មួយ​របស់​អង់គ្លេស​គឺ វ៉ាក់សាំង អាស្រ្តាហ្ស៊េណេកា (AstraZeneca) ដែល​មាន​ប្រសិទ្ធភាព ៨២%  និង​វ៉ាក់សាំង​អាមេរិក គឺ​វ៉ាក់សាំង ម៉ូដឺនណា (Moderna) ដែល​មាន​ប្រសិទ្ធភាព​រហូត​ដល់​ជិត ៩៤,១% ក៏​មិន​ទាន់​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អង្គការសុខភាព​ពិភពលោក​នៅ​ឡើយ​ដែរ។ ប៉ុន្តែ អង្គការ​នេះ បាន​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​ចំនួន ១៥០លាន​ដូស​រួច​ហើយ ពី​ក្រុមហ៊ុន​អង់គ្លេស អាស្រ្តាហ្ស៊េណេកា នេះ ក្នុង​ពេល​កំពុង​រង់ចាំ​លទ្ធផល​ទទួល​ស្គាល់​ជា​ផ្លូវការ​នេះ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក បាន​កុម្ម៉ង់​ទិញ​វ៉ាកសាំង ៤០លាន​ដូស​ដែរ ពី​ក្រុមហ៊ុន​អាមេរិក និង​អាល្លឺម៉ង់ ហ្វៃហ្ស៊ើរ និង បៃអូអិនថិក។ អង្គការ​សុខភាព​ពិភពលោក មិន​បាន​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ចិន​ណា​មួយ​ទេ។

របប​ក្រុង​ភ្នំពេញ រង​ការ​រិះគន់​ថា ប្រញាប់ប្រញាល់​ទទួល​យក​វ៉ាក់សាំង​ចិន ទាំង​វ៉ាក់សាំង​នេះ មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ។ ភាព​ប្រញាប់ប្រញាល់ និង​ភាព​គ្មាន​ការ​ទទួល​ស្គាល់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ អំពី​ផល​វិបាក​នៃ​វ៉ាក់សាំង​នេះ។ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត​ មាស នី យល់​ថា ការណ៍​ដែល​ពលរដ្ឋ​មិន​សូវ​មាន​ទំនុក​ចិត្ត និង​បារម្ភ​អំពី​វ៉ាក់សាំង​ចិន​នេះ ក៏ដោយ​សារ​តែ​វា មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ឯង៖ «យក​វ៉ាក់សាំង​មក​នេះ នៅ​តែ​ចម្រូង​ចម្រាស់​ដោយ​សារ​វ៉ាក់សាំង​នេះ មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក»

ទោះ​ជា​យ៉ាង​នេះ​ក្ដី របប​ក្រុង​ភ្នំពេញ មិន​រាថយ​ក្នុង​ការ​ទទួល​យក​វ៉ាក់សាំង​ចិន និង​យក​ទៅ​ចាក់​ជូន​មន្ត្រី​ជួរ​មុខ រួម​មាន គ្រូពេទ្យ និង​កងទ័ព​ផង។ ពិធី​ចាក់​វ៉ាក់សាំង​ដំបូង​ ដែល​លោក ហ៊ុន សែន អះអាង​ថា ធ្វើ​ឡើង​ដើម្បី​បង្ហាញ​អំពី​ការ​ទទួល​ខុសត្រូវ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​លោក ទៅ​លើ​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០ ខែ​កុម្ភៈ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន រុញ​ឲ្យ​មន្ត្រី​ដទៃ​ចាក់​វ៉ាក់សាំង​ចិន ជំនួស​លោក"

  1. so socheath says:

    អាកូនមីកាដួយអាយះស្ញេញតើវ៉ាក់សាំងដែលចាក់នៅអាមេរិក អង់គ្លេស បារាំង ក្តី
    តើមានវ៉ាក់សាំងណាមួយដែលត្រូវបានទទួលស្គាល់ដោយ WHO ហើយនោះ ?
    ចេះតែមានហ្មង ! កូនមីកាដួយស្អុយ

  2. so socheath says:

    អញមានអាយុ ៦៩ឆ្នាំ ដែរហើយ ។ បើទោះជាអញ ក៏មិនចាក់ដែរ ។ ព្រោះវាមិនស្ថិត
    នៅក្នុងស្តង់ដារវេជ្ជសាស្ត្រផ្នែកវ៉ាក់សាំង ដែលតម្រូវឲ្យចាក់ ។

  3. Anonymous says:

    did any one have though HUN SEN only CHHKOUTH for me I knew this guy is also PLEIR but when it come to life and dead he is smart enough to escape no matter every one speaking about it .please trying to understanding about his bravery that he said he was the only one who recue this nation . of cause I’m knew from the past HUN SEN was a deep communist person he used to murder so many Cambodian and this monster was lying from the past till this day . please take this evil out to make this nation a live and stay in the world community

  4. Anonymous says:

    did any one have though HUN SEN only CHHKOUTH for me I knew this guy is also PLEIR but when it come to life and dead he is smart enough to escape no matter every one speaking about it .please trying to understanding about his bravery that he said he was the only one who recue this nation . of cause I knew from the past HUN SEN was a deep communist person he used to murder so many Cambodian and this monster was lying from the past till this day . please take this evil out to make this nation a live and stay in the world community

Leave a Reply

Submit Comment