កម្ពុជា-នយោបាយ
11/02/2021 – 08:42
ដោយ៖ ជួប នរក្សា
RFI

លោក សួង សោភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានតុលាការភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ៨ខែ និងពិន័យជាប្រាក់ចំនួន៥ម៉ឺនដុល្លា ជុំវិញបទចោទប្រកាន់ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ក្រោយពេលដែលលោក សួង សោភ័ណ្ឌ បានរិះគន់លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលពីឆ្នាំកន្លងទៅ។ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ ថាការកាត់ទោសសំណុំរឿងលោក សួង សោភ័ណ្ឌ មានភាពស្រដៀងទៅនឹងករណីសំណុំរឿងលោក រ៉ុង ឈុន កន្លងមកដែរ។ លោកថា ការកាត់ទោសនេះ នឹងធ្វើឲ្យយុវជន និងអ្នកដទៃទៀតមានភាពរអាក្នុងការចូលរួមបញ្ចេញមតិលើបញ្ហាសង្គម ព្រោះថាពួកគេខ្លាចនឹងការប្រឈមផ្លូវច្បាប់ដូចករណីដែលធ្លាប់កើតមាន។
សូមស្តាប់ការលើកឡើងរបស់លោក សឹង សែនករុណា៖