កម្ពុជា-កូវីដ១៩
16/02/2021 – 07:13
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានដាក់ចេញបទបញ្ជាក្តៅៗចំនួន២ដង ដោយបញ្ជាឲ្យមេទ័ព មេកងរាជអាវុធហត្ថ និងមេប៉ូលីស ត្រូវដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីរឹតបន្តឹងការធ្វើចត្តាឡីស័ក។ បទបញ្ជានេះកើតឡើងស្របពេលដែលកម្ពុជាទើបរកឃើញករណីកូវីដ១៩បំប្លែងខ្លួនថ្មីចំនួន៣ករណីដែលនាំចូលពីក្រៅប្រទេស ខណៈពលករមកពីក្រៅប្រទេសមួយចំនួនគេចវេះពីការធ្វើចត្តាឡីស័ក។
ក្នុងសារជាសំឡេងតាមតេឡេក្រាមរយៈពេល២៤វិនាទីដែលអ្នកកាសែតទទួលបានព្រឹកថ្ងៃទី១៦កុម្ភៈ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាចំៗឈ្មោះដល់លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទ លោក សៅ សុខា មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ហ៊ុន ម៉ាណែត មេបញ្ជាកងទ័ពជើងគោក ត្រូវពង្រាយកងទ័ព ក្រោមហេតុផលរឹតបន្តឹងការធ្វើចត្តាឡីស័ក។ ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បញ្ជាឲ្យលោក នេត សាវឿន អគ្គស្នងការនគបាលជាតិត្រូវតាមដានមេប៉ូលីសមួយចំនួនដែលលោកសង្ស័យថាពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការដោះលែងមេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ ហើយថាអភិបាលខេត្តនីមួយៗត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី។
បើតាមលោកប្រមុខរដ្ឋាភិបាល ករណីពលករឆ្លងដែនខុសច្បាប់ និងគេចវេះពីការធ្វើចត្តាឡីស័កនេះគឺជារឿងគ្រោះថ្នាក់ដល់ប្រទេសជាតិ ខណៈកម្ពុជាទើបរកឃើញករណីកូវីដ១៩បំប្លែងខ្លួនថ្មី ចំនួន៣ករណីដែលនាំចូលពីក្រៅប្រទេស។
គិតត្រឹមយប់ថ្ងៃទី១៤ ខែកុម្ភៈ មានពលករឆ្លងដែនមកពីប្រទេសថៃ ដែលបានចូលធ្វើចត្តាឡីស័កមានចំនួន ៣៥ ៦៦៥នាក់ ក្នុងនោះអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនទាំង៧ មានចំនួន ១១ ៨៥៧នាក់។ក្នុងចំណោមអ្នកឆ្លងដែនពីប្រទេសថៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៩នាក់។ នេះបើតាមលោក ហ៊ុន សែន។
ក្រៅពីការឆ្លងកូវីដ១៩ ក៏មានពលករខ្មែរម្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ បានជាន់មីនរបួសជើងម្ខាងក្រោយពីបានលួចឆ្លងពីប្រទេសថៃមកកម្ពុជា តាមតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយប៉ែត កាលពីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីគេចចេញពីការធ្វើចត្តាឡីស័ក៕
បើតាមយើងដឹងរឿងផ្ទៃក្នុងច្រើនជាងរឿង កូវិត-19(រិតកសខេង)លេងល្បែងឆ្ពិនភ្នែក។
we are so sick to see this animal face all the time . this highly jungle communist educated animal never talking about peace every time was all about his evil politic only. we Cambodian are sick and tied to see this evil face because we never believe this animal can make peace for this nation. please take a look and keep note on his every speak to media or any where he going to meet people . this animal should gone for long time ago if without COVID 19
wishing the end of the evil killer please get up fight again evil monster to save our nation